កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី១៤ ខែកញ្ញា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៤ ខែកញ្ញា
ចម្រៀងលេខ៥០ និងសេចក្ដីអធិដ្ឋាន
ការសិក្សាគម្ពីរជាក្រុមជំនុំ:
cl ជំ. ៣០ វ. ១០-១៨ (៣០នាទី)
សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: ពង្សាវតារក្សត្រទី២ ១៦–១៨ (៨នាទី)
ទី១: ពង្សាវតារក្សត្រទី២ ១៧:១២-១៨ (៣នាទី ឬខ្លីជាង)
ទី២: តើអ្នកអាចចាត់ចែងទ្រព្យធនរបស់ខ្លួនយ៉ាងដូចម្ដេច?—igw ទំ. ២១ វ. ១-៤ (៥នាទី)
ទី៣: តើយើងគួរមានទស្សនៈយ៉ាងណាចំពោះអ្នកឯទៀត?—lr ទំ. ៨២–ទំ. ៨៣ វ. ១ (៥នាទី)
ការប្រជុំអប់រំកិច្ចបម្រើ:
បទគម្ពីរប្រចាំខែ: «ការធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់ពីដំណឹងល្អ»។—សកម្ម. ២០:២៤
១០ នាទី: «ការធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់ពីដំណឹងល្អ»។ សុន្ទរកថានេះមានមូលដ្ឋានលើបទគម្ពីរប្រចាំខែ និងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៨ ទំព័រ២៨-៣០ វគ្គ៦-១២។—សកម្ម. ២០:២៤
២០ នាទី: «ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយផ្សព្វផ្សាយនៅតំបន់ជំនួញ»។ ការពិគ្រោះ។ រួមបញ្ចូលការសម្ដែងខ្លីដែលមានពីរផ្នែក។ ដំបូង សូមបង្ហាញអំពីអ្នកផ្សាយម្នាក់កំពុងផ្សព្វផ្សាយដល់ម្ចាស់ហាងម្នាក់ ដោយមិនបានគិតថាម្ចាស់ហាងនោះកំពុងរវល់។ រួចមក ធ្វើការសម្ដែងម្ដងទៀត តែលើកនេះអ្នកផ្សាយចេះគិតអំពីកាលៈទេសៈរបស់ម្ចាស់ហាង។ ក្រោយមក សូមឲ្យអ្នកស្ដាប់ប្រាប់អំពីមូលហេតុដែលការសម្ដែងទី២មានប្រសិទ្ធភាពជាង។
ចម្រៀងលេខ៤៤ និងសេចក្ដីអធិដ្ឋាន