កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី១៩ ខែតុលា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៩ ខែតុលា
ចម្រៀងលេខ៥៤ និងសេចក្ដីអធិដ្ឋាន
ការសិក្សាគម្ពីរជាក្រុមជំនុំ:
bh ជំ. ១ វ. ១-១០ (៣០នាទី)
សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: របាក្សត្រទី១ ៨–១១ (៨នាទី)
ទី១: របាក្សត្រទី១ ១១:១៥-២៥ (៣នាទី ឬខ្លីជាង)
ទី២: តើតាមរបៀបណាខ្លះដែលយើងអាចឲ្យ?—lr ទំ. ៩៣ វ. ៦–ទំ. ៩៦ (៥នាទី)
ទី៣: ការកាត់បន្ថយកង្វល់ដោយពិចារណាបណ្ដាំរបស់ព្រះយ៉ាងដិតដល់—igw ទំ. ២៤ វ. ៤–ទំ. ២៥ វ. ២ (៥នាទី)
ការប្រជុំអប់រំកិច្ចបម្រើ:
បទគម្ពីរប្រចាំខែ: ចូរ«ចាក់ឫស»និង«មាំមួនឡើងក្នុងជំនឿ»។—កូឡ. ២:៦, ៧
២០ នាទី: «វិធីបង្រៀនដែលមានឥទ្ធិពលទៅលើចិត្តរបស់សិស្ស»។ សំណួរនិងចម្លើយ។ សូមរៀបចំឲ្យមានការសម្ដែងពីរខុសគ្នា។ ម្ចាស់ផ្ទះម្នាក់បានប្រាប់ថាកូនគាត់បានស្លាប់ ហើយទៅកាន់សុគតិភព។ ក្នុងការសម្ដែងទី១ អ្នកផ្សាយឆ្លើយតបទៅម្ចាស់ផ្ទះដោយអានសាស្ដា ៩:៥ ស្តីអំពីស្ថានភាពនៃមនុស្សស្លាប់។ ម្ចាស់ផ្ទះមិនបានទទួលការសម្រាលទុក្ខពីខគម្ពីរនោះទេ ហើយគាត់បង្ហាញប្រតិកម្មមកវិញដោយមិនពេញចិត្ត។ ក្នុងការសម្ដែងទី២ អ្នកផ្សាយមិនធ្វើឲ្យម្ចាស់ផ្ទះទើសចិត្ត ដោយបង្ហាញគាត់នូវសេចក្ដីសង្ឃឹមអំពីការប្រោសឲ្យរស់ឡើងវិញ ដោយអានយ៉ូហាន ៥:២៨, ២៩ ហើយម្ចាស់ផ្ទះបង្ហាញប្រតិកម្មល្អជាង។
១០ នាទី: ជំនួយសិក្សាបណ្ដាំរបស់ព្រះ។ សូមលើកឡើងនូវលក្ខណៈពិសេសនៃសៀវភៅថ្មីនេះ និងអំពីរបៀបដែលសៀវភៅនេះអាចជួយឲ្យការសិក្សាផ្ទាល់ខ្លួននិងការគោរពប្រណិប័តន៍ជាក្រុមគ្រួសារកាន់តែស៊ីជម្រៅឡើង។ ជាឧទាហរណ៍ សូមប្រើសៀវភៅនេះដើម្បីឆ្លើយសំណួរអំពីគម្ពីរដូចជា៖ (១) ហេតុអ្វីផ្គរលាន់និងទឹកភ្លៀងដែលបានត្រូវរៀបរាប់នៅសាំយូអែលទី១ ១២:១៧ ជាការឆ្លើយតបពីព្រះ? (ផ្នែក១៩)។ (២) តើតាមរបៀបណាសេចក្ដីសន្យានៅលេវីវិន័យ ២៦:៥ បង្ហាញអំពីភោគផលដ៏បរិបូរ? (ផ្នែក១៩)។ (៣) តើនៅអេសាយ ៤០:១២បង្ហាញយើងយ៉ាងណាអំពីភាពអស្ចារ្យរបស់ព្រះយេហូវ៉ា? (ផ្នែក១៨)។
ចម្រៀងលេខ៤ និងសេចក្ដីអធិដ្ឋាន