កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី១៦ ខែវិច្ឆិកា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៦ ខែវិច្ឆិកា
ចម្រៀងលេខ១៧ និងសេចក្ដីអធិដ្ឋាន
ការសិក្សាគម្ពីរជាក្រុមជំនុំ:
bh ជំ. ២ វ. ១០-១៧ (៣០នាទី)
សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: របាក្សត្រទី១ ២៦–២៩ (៨នាទី)
ទី១: របាក្សត្រទី១ ២៩:២០-៣០ (៣នាទី ឬខ្លីជាង)
ទី២: តើគម្ពីរអាចជួយកូនៗយ៉ាងដូចម្ដេច?—igw ទំ. ២៧ វ. ១-២ (៥នាទី)
ទី៣: ហេតុអ្វីយើងគួរមានចិត្តរាបទាប?—lr ទំ. ១០៧–ទំ. ១០៨ វ. ៣ (៥នាទី)
ការប្រជុំអប់រំកិច្ចបម្រើ:
បទគម្ពីរប្រចាំខែ: «ខ្ញុំជាអ្នកដាំ អាប៉ូឡុសជាអ្នកស្រោច តែព្រះបានធ្វើឲ្យដុះលូតលាស់»។—១កូ. ៣:៦
១០ នាទី: ចូរបន្ត«ស្រោច»អ្នកដែលបង្ហាញចំណាប់អារម្មណ៍។ (១កូ. ៣:៦-៨) សូមសម្ភាសអ្នកត្រួសត្រាយពេញពេលម្នាក់និងអ្នកផ្សាយម្នាក់។ សូមសួរសំណួរដូចតទៅ៖ តើពួកគាត់បានធ្វើកាលវិភាគបែបណា ដើម្បីត្រឡប់ទៅជួប? តើពួកគាត់បានរៀបចំត្រឡប់ទៅជួបយ៉ាងដូចម្ដេច? តើពួកគាត់ជម្នះការពិបាកអ្វីខ្លះដើម្បីជួបអ្នកចាប់អារម្មណ៍ម្ដងទៀតនៅផ្ទះ? តើពួកគាត់ធ្លាប់មានបទពិសោធន៍ល្អអ្វីខ្លះ?
២០ នាទី: «របៀបប្រើឯកសារជាសំឡេង»។ សំណួរនិងចម្លើយ។ សូមពន្យល់អំពីរបៀបដែលអ្នកផ្សាយអាចប្រើឯកសារជាសំឡេងពីគេហទំព័រjw.org។ សូមចាក់ឯកសារមួយជាសំឡេងឲ្យបងប្អូនស្ដាប់។
ចម្រៀងលេខ១៤ និងសេចក្ដីអធិដ្ឋាន