ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | សុភាសិត ២២-២៦
«ចូរបង្ហាត់កូនក្មេងឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្ត»
សៀវភៅសុភាសិតមានការណែនាំល្អៗសម្រាប់ឪពុកម្ដាយ។ តាមធម្មតា មែកឈើមួយអាចពត់ឲ្យត្រង់បាន ពេលដែលវានៅខ្ចី។ ស្រដៀងគ្នាដែរ ពេលដែលឪពុកម្ដាយបង្ហាត់បង្រៀនកូនតាំងពីនៅតូច នោះធ្វើឲ្យពួកគេចង់បម្រើព្រះយេហូវ៉ាពេលដែលពួកគេធំឡើង។
ដើម្បីបង្ហាត់បង្រៀនកូនៗតាមរបៀបត្រឹមត្រូវ ឪពុកម្ដាយត្រូវខំព្យាយាម និងចំណាយពេលជាច្រើន
ឪពុកម្ដាយគួរទុកគំរូល្អដល់កូន ហើយយកចិត្តទុកដាក់បង្រៀន ដាស់តឿន លើកទឹកចិត្ត និងណែនាំកូន
ការប្រដៅតម្រង់គឺជាការបង្ហាត់បង្រៀនដោយសេចក្ដីស្រឡាញ់ ដែលជួយកែតម្រង់ចិត្តគំនិតរបស់កូន
កូនម្នាក់ៗប្រហែលត្រូវការការប្រដៅតម្រង់ខុសពីគ្នា