ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | អេសាយ ៦-១០
មេស្ស៊ីបានធ្វើឲ្យទំនាយក្លាយទៅជាការពិត
ជាច្រើនសតវត្សរ៍មុនលោកយេស៊ូបានកើតមក អេសាយបានប្រកាសទុកជាមុនថាមេស្ស៊ីនឹងផ្សព្វផ្សាយនៅ«សមុទ្រត្រើយខាងនាយទន្លេយ័រដាន់ ជាដែនខេត្តកាលីឡេរបស់សាសន៍ដទៃ»។ លោកយេស៊ូបានធ្វើឲ្យទំនាយនេះក្លាយទៅជាការពិត ពេលដែលលោកបានធ្វើដំណើរជុំវិញស្រុកកាលីឡេ ដើម្បីផ្សព្វផ្សាយនិងបង្រៀនអំពីដំណឹងល្អ។—អេ. ៩:១, ២
លោកបានធ្វើការអស្ចារ្យទី១—យ៉ូន. ២:១-១១ (ភូមិកាណា)
លោកបានជ្រើសរើសពួកសាវ័ក—ម៉ាក. ៣:១៣, ១៤ (ជិតក្រុងកាពើណិម)
លោកបានថ្លែងសុន្ទរកថានៅលើភ្នំ—ម៉ាថ. ៥:១–៧:២៧ (ជិតក្រុងកាពើណិម)
លោកបានប្រោសកូនប្រុសតែមួយរបស់ស្ត្រីមេម៉ាយឲ្យរស់ឡើងវិញ—លូក. ៧:១១-១៧ (ក្រុងណេអ៊ីន)
លោកបានលេចមកជួបអ្នកកាន់តាមលោកជាង៥០០នាក់ ក្រោយពីលោកបានត្រូវប្រោសឲ្យរស់ឡើងវិញ—១កូ. ១៥:៦ (ស្រុកកាលីឡេ)