បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wp20 លេខ ៣ ទំ. ១៤-១៥
  • អ្នកអាចទទួលពរពីអ្នកបង្កើតរបស់យើងជារៀងរហូត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អ្នកអាចទទួលពរពីអ្នកបង្កើតរបស់យើងជារៀងរហូត
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២០
  • អត្ថបទស្រដៀងគ្នា
  • លោកស្រឡាញ់មនុស្ស
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • តើ​អ្នក​អាច​រៀន​អ្វី​ខ្លះ​ពី​អព្ភូតហេតុ​របស់​លោក​យេស៊ូ?
    អត្ថបទពីទស្សនាវដ្ដីប៉មយាម ឆ្នាំ២០០៤
  • តើយើងអាចរៀនអ្វីពីអព្ភូតហេតុរបស់លោកយេស៊ូ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
  • គ្រិស្តជាឫទ្ធានុភាពរបស់ព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២០
wp20 លេខ ៣ ទំ. ១៤-១៥
មនុស្សពីគ្រប់មជ្ឈដ្ឋានកំពុងរីករាយជាមួយគ្នានៅផែនដីដែលជាសួនឧទ្យាន។

​«​ដី​នឹង​បង្កើត​ផល​ឡើង ហើយ​ព្រះ​ដ៏​ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​នឹង​ប្រទាន​ពរ​មក​យើង​ខ្ញុំ​»។—ទំនុក​តម្កើង ៦៧:៦

អ្នក​អាច​ទទួល​ពរ​ពី​អ្នក​បង្កើត​របស់​យើង​ជា​រៀង​រហូត

ព្រះ​បាន​សន្យា​ជា​មួយ​នឹង​អាប្រាហាំ​ដែល​ជា​អ្នក​នាំ​សារ​របស់​លោក​ថា កូន​ចៅ​ម្នាក់​របស់​គាត់​នឹង​នាំ​ឲ្យ​«​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​»​ទទួល​ពរ។ (​លោកុប្បត្តិ ២២:១៨​) តើ​កូន​ចៅ​នោះ​ជា​នរណា?

ជាង​២.០០០​ឆ្នាំ​មុន ព្រះ​បាន​ឲ្យ​លោក​យេស៊ូ​មក​ផែនដី លោក​យេស៊ូ​បាន​មក​កើត​ជា​កូន​ចៅ​របស់​អាប្រាហាំ ហើយ​លោក​មាន​អំណាច​ធ្វើ​ការ​អស្ចារ្យ។ ការ​អស្ចារ្យ​ទាំង​នោះ​បញ្ជាក់​ពី​សេចក្ដី​សន្យា​ដែល​ព្រះ​បាន​ធ្វើ​ជា​មួយ​នឹង​អាប្រាហាំ​ដែល​ថា គ្រប់​ជាតិ​សាសន៍​នឹង​ទទួល​ពរ​តាម​រយៈ​កូន​ចៅ​របស់​គាត់​ពោល​គឺ​លោក​យេស៊ូ។—កាឡាទី ៣:១៤

ការ​អស្ចារ្យ​ដែល​លោក​យេស៊ូ​បាន​ធ្វើ​នោះ​ជួយ​យើង​ឲ្យ​ស្គាល់​ថា​លោក​ជា​អ្នក​ដែល​ព្រះ​បាន​ជ្រើស​រើស​ឲ្យ​ពរ​ដល់​មនុស្សជាតិ ហើយ​ការ​អស្ចារ្យ​ទាំង​នោះ​ក៏​បញ្ជាក់​ដែរ​ពី​របៀប​ដែល​ព្រះ​នឹង​ប្រើ​លោក​យេស៊ូ​ឲ្យ​ផ្ដល់​ពរ​ដល់​មនុស្សជាតិ​ជា​រៀង​រហូត។ សូម​កត់​សម្គាល់​ពី​ការ​អស្ចារ្យ​ខ្លះ​របស់​លោក​យេស៊ូ​ដែល​បង្ហាញ​ពី​គុណ​សម្បត្តិ​ខ្លះ​ៗ​របស់​លោក។

ចិត្ត​ស្លូត​បូត លោក​យេស៊ូ​ព្យាបាល​អ្នក​ដែល​ឈឺ។

មាន​ពេល​មួយ អ្នក​កើត​ឃ្លង់​ម្នាក់​បាន​អង្វរ​លោក​យេស៊ូ​ឲ្យ​ធ្វើ​ឲ្យ​គាត់​ជា។ លោក​យេស៊ូ​បាន​ប៉ះ​គាត់​ទាំង​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​អ្នក​ជា​ស្អាត​មែន!​»​ រំពេច​នោះ ជំងឺ​ឃ្លង់​ក៏​បាន​ជា​បាត់​ទៅ។—ម៉ាកុស ១:៤០​-​៤២

ចិត្ត​ទូលាយ លោក​យេស៊ូ​ផ្ដល់​អាហារ​ឲ្យ​មនុស្ស​ដែល​ឃ្លាន។

លោក​យេស៊ូ​មិន​ចង់​ឲ្យ​មនុស្ស​ឃ្លាន​នោះ​ទេ។ មាន​ប៉ុន្មាន​ដង​ដែល​លោក​បាន​ធ្វើ​ការ​អស្ចារ្យ​ដើម្បី​ផ្ដល់​អាហារ​ដល់​មនុស្ស​រាប់​ពាន់​នាក់​ដោយ​មាន​តែ​នំ​ប៉័ង​ប៉ុន្មាន​ដុំ​និង​ត្រី​ពីរ​បី​កន្ទុយ​ប៉ុណ្ណោះ។ (​ម៉ាថាយ ១៤:១៧​-​២១; ១៥:៣២​-​៣៨​) នៅ​មាន​សល់​អាហារ​ជា​ច្រើន ទោះ​ជា​ក្រោយ​ពី​មនុស្ស​ទាំង​អស់​បាន​បរិភោគ​ឆ្អែត​ក៏​ដោយ។

ចិត្ត​អាណិត​អាសូរ លោក​យេស៊ូ​បាន​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។

​«​ចិត្ត​ក្ដួល​អាណិត​»​ជំរុញ​លោក​យេស៊ូ​ឲ្យ​ប្រោស​កូន​ប្រុស​តែ​មួយ​របស់​ស្ត្រី​មេម៉ាយ​ម្នាក់​ឲ្យ​រស់​ឡើង​វិញ ស្ត្រី​មេម៉ាយ​នោះ​គ្មាន​សាច់​ញាតិ​ណា​ដែល​មើល​ថែ​រក្សា​គាត់​ឡើយ គាត់​មាន​តែ​កូន​ប្រុស​ម្នាក់​នេះ​ប៉ុណ្ណោះ។—លូកា ៧:១២​-​១៥

ពរ​ជា​រៀង​រហូត​នៅ​លើ​ផែនដី

លោក​យេស៊ូ​បាន​បង្ហាញ​ថា ព្រះ​មាន​អំណាច​ផ្ដល់​ពរ​ដល់​មនុស្សជាតិ​ទាំង​អស់។ មិន​យូរ​ទៀត លោក​យេស៊ូ​នឹង​ត្រឡប់​មក​ដូច​ដែល​លោក​បាន​សន្យា ហើយ​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​នឹង​ប្រើ​លោក​ឲ្យ​ធ្វើ​ការ​អស្ចារ្យ​នៅ​ទូទាំង​ផែនដី!

តើ​ជីវិត​នៅ​ផែនដី​នឹង​ទៅ​ជា​យ៉ាង​ណា​ពេល​ដែល​ព្រះ​បាន​ធ្វើ​ឲ្យ​សេចក្ដី​សន្យា​របស់​លោក​ជា​មួយ​នឹង​អាប្រាហាំ​បាន​សម្រេច? អស់​អ្នក​ដែល​ស្រឡាញ់​និង​គោ​រ​ព​ប្រណិប័តន៍​ព្រះ​«​នឹង​បាន​ផែនដី​ជាម​រដក ហើយ​នឹង​បាន​ចិត្ត​រីក​រាយ ដោយ​សេចក្ដី​ក្សេម​ក្សាន្ត​ដ៏​បរិបូរ​»។ (​ទំនុក​តម្កើង ៣៧:១១​) ​«​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់​ក៏​នឹង​លែង​មាន​ទៀត​ដែរ​»។—ការ​បើក​បង្ហាញ ២១:៤។

ពិត​ជា​ពរ​ដ៏​អស្ចារ្យ​មែន​ដែល​យើង​អាច​រស់​ជា​រៀង​រហូត​ដោយ​សុខ​សាន្ត​នៅ​លើ​ផែនដី! យើង​សូម​អញ្ជើញ​លោក​អ្នក​ឲ្យ​រៀន​ថែម​ទៀត​អំពី​ពរ​ដែល​មក​ពី​ការ​គ្រប់​គ្រង​របស់​ព្រះ​ដែល​នឹង​មាន​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​តាម​រយៈ​គេហ​ទំព័រ​www.jw.org។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក