ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី៧-១៣ ខែសីហា
it-2-E ទំ. ១១៣៦ វ. ៤
ទីរ៉ុស
ការបំផ្លាញក្រុង។ ក្នុងអំឡុងពេលនេប៊ូក្នេសាឡោមព័ទ្ធក្រុងទីរ៉ុសយ៉ាងយូរ ក្បាលពលទាហានគាត់«ទំពែក»ដោយសារកកិតនឹងមួកការពារ ហើយស្មាពួកគេ«របក»ដោយសារពួកគេលីសែងសម្ភារប្រើប្រាស់ក្នុងការសង់បន្ទាយសម្រាប់ឡោមព័ទ្ធ។ ដោយហេតុថានេប៊ូក្នេសាមិនបានទទួល«កំរៃ»ដោយសារព្រះយេហូវ៉ាប្រើគាត់ក្នុងការអនុវត្តការវិនិច្ឆ័យក្រុងទីរ៉ុស លោកបានសន្យាឲ្យគាត់នូវទ្រព្យសម្បត្ដិនៃស្រុកអេស៊ីបទុកជាការទូទាត់គ្នា។ (អេស. ២៩:១៧-២០) យោងទៅតាមយ៉ូសេហ្វឺសដែលជាប្រវត្ដិវិទូជនជាតិយូដាបានឲ្យដឹងថា ការឡោមព័ទ្ធនោះមានរយៈពេល១៣ឆ្នាំ (Against Apion, I, 156 [21]) ហើយធ្វើឲ្យជនជាតិបាប៊ីឡូនមានការពិបាកយ៉ាងខ្លាំង។ ប្រវត្ដិសាស្ត្រដែលមិនទាក់ទងនឹងសាសនាមិនរៀបរាប់ឲ្យបានច្បាស់ថានេប៊ូក្នេសាបានធ្វើអ្វីខ្លះ ហើយថាការព្យាយាមរបស់គាត់មានប្រសិទ្ធភាពយ៉ាងណាឡើយ។ ប៉ុន្តែខាងជនជាតិទីរ៉ុស ការបាត់បង់ជីវិតនិងទ្រព្យសម្បត្ដិគឺច្បាស់ជាច្រើនណាស់។—អេស. ២៦:៧-១២
it-1-E ទំ. ៦៩៨ វ. ៥
អេស៊ីប
គេបានរកឃើញអត្ថបទតែមួយរបស់ជនជាតិបាប៊ីឡូនដែលមានតាំងពីឆ្នាំទី៣៧នៃរជ្ជកាលស្តេចនេប៊ូក្នេសា (៥៨៨មុនគ.ស.) ដែលរៀបរាប់អំពីយុទ្ធនាការប្រឆាំងអេស៊ីប។ គេមិនអាចនិយាយថានេះជាប់ទាក់ទងនឹងការវាយឈ្នះលើកទី១ ឬគ្រាន់តែជាការលើកទ័ពទៅច្បាំងក្រោយមកនោះឡើយ។ យ៉ាងណាក៏ដោយ នេប៊ូក្នេសាបានទទួលទ្រព្យសម្បត្ដិស្រុកអេស៊ីបជាថ្លៃឈ្នួលនៃកិច្ចបម្រើខាងកងទ័ពដែលគាត់បានធ្វើក្នុងការវិនិច្ឆ័យរបស់ព្រះយេហូវ៉ាទៅលើក្រុងទីរ៉ុស ដែលជាអ្នកប្រឆាំងរាស្ត្ររបស់ព្រះ។—អេស. ២៩:១៨-២០; ៣០:១០-១២
g៨៦-E ៨/១១ ទំ. ២៧ វ. ៤-៥
តើត្រូវបង់ពន្ធទាំងអស់ឬ?
ដើម្បីឆ្លើយសំណួរនេះ យើងអាចសំអាងលើរបៀបដែលព្រះដែលជាអ្នកបង្កើត តបស្នងដល់រដ្ឋាភិបាលរបស់មនុស្សចំពោះការងារបម្រើដែលពួកគេបានធ្វើ។ កំហឹងដ៏ត្រឹមត្រូវរបស់ព្រះយេហូវ៉ាបានជំរុញឲ្យលោកចេញបញ្ជាបំផ្លាញក្រុងទីរ៉ុសសម័យបុរាណ។ ដើម្បីសម្រេចការនេះ ព្រះបានប្រើកម្លាំងទ័ពបាប៊ីឡូនក្រោមការដឹកនាំរបស់អធិរាជនេប៊ូក្នេសា។ ទោះជាជនជាតិបាប៊ីឡូនបានឈ្នះក្ដី ពួកគេបានខាតបង់យ៉ាងច្រើនដើម្បីបំពេញកិច្ចការនេះ។ ហេតុនេះ ព្រះយេហូវ៉ាមានអារម្មណ៍ថាលោកត្រូវបង់ថ្លៃការងារបម្រើដែលពួកគេបានធ្វើ។ លោកមានប្រសាសន៍នៅអេសេគាល ២៩:១៨, ១៩ថា៖ «កូនមនុស្សអើយ នេប៊ូក្នេសាស្តេចបាប៊ីឡូនបានឲ្យកងទ័ពរបស់ខ្លួនធ្វើការងារបំរើយ៉ាងធំទាស់នឹងក្រុងទីរ៉ុស . . . ប៉ុន្តែស្តេច ព្រមទាំងពលទ័ពឥតមានកំរៃអ្វីពីក្រុងទីរ៉ុស ដោយការដែលខ្លួនបានបំរើទាស់នឹងវានោះឡើយ។ ហេតុនេះព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា៖ ‹មើលអញនឹងឲ្យស្រុកអេស៊ីព្ទដល់នេប៊ូក្នេសាជាស្តេចបាប៊ីឡូន ស្តេចនោះនឹងដឹកនាំពួកជនទាំងឡាយរបស់ស្រុកនោះទៅជាឈ្លើយ ហើយយករបឹបនឹងរំពាផង នោះនឹងបានជាបំណាច់ដល់ពួកកងទ័ពរបស់ខ្លួន›»។
ពួកអ្នកសិក្សាគម្ពីរដឹងថានេប៊ូក្នេសាគឺជាស្តេចដែលកាន់សាសនាមិនពិត ក្រអឺតក្រអោង ហើយគិតតែប្រយោជន៍ផ្ទាល់ខ្លួន។ កងទ័ពបាប៊ីឡូនបានត្រូវគេស្គាល់ថាបានប្រព្រឹត្តយ៉ាងឃោរឃៅទៅលើឈ្លើយសឹក។ ព្រះយេហូវ៉ាមិនពេញចិត្តចំពោះការប្រព្រឹត្តបែបនេះឡើយ ក៏ប៉ុន្តែចំពោះលោក បើអ្នកណាធ្វើអ្វីមួយសម្រាប់លោក លោកច្បាស់ជាតបស្នង មិនឲ្យខ្វះឡើយ។
it-2-E ទំ. ៦០៤ វ. ៤-៥
ភាពល្អឥតខ្ចោះ
បុគ្គលទី១ដែលធ្វើអំពើខុសឆ្គងនិងស្តេចទីរ៉ុស។ ភាពខុសឆ្គងនិងភាពមិនល្អឥតខ្ចោះរបស់មនុស្សច្បាស់ជាផ្ដើមចេញពីភាពខុសឆ្គងនិងភាពមិនល្អឥតខ្ចោះក្នុងពិភពពួកវិញ្ញាណ ដូចប្រសាសន៍របស់លោកយេស៊ូនៅយ៉ូហាន ៨:៤៤និងកំណត់ហេតុក្នុងជំពូកទី៣នៃលោកុប្បត្តិបានបង្ហាញ។ ទំនួញដែលកត់ទុកនៅអេសេគាល ២៨:១២-១៩ទោះជាសំដៅលើ«ស្តេចក្រុងទីរ៉ុស»ដែលជាមនុស្សក៏ដោយ ច្បាស់ជាបញ្ជាក់ភាពស្រដៀងគ្នានឹងទង្វើរបស់បុគ្គលវិញ្ញាណដែលជាកូនព្រះ ដែលបានធ្វើអំពើខុសឆ្គងដំបូងគេ។ អំណួតរបស់«ស្តេចក្រុងទីរ៉ុស» ការដែលគាត់តាំងខ្លួនជា‹ព្រះមួយ› ការដែលគាត់បានត្រូវហៅថា«ចេរូប៊ីន» និងការដែលខគម្ពីរនោះចែងអំពី‹សួនច្បារអេដែនដែលជាសួនរបស់ព្រះ›គឺពិតជាស្របគ្នានឹងព័ត៌មានក្នុងគម្ពីរស្តីអំពីមេកំណាចសាថានដែលអួតបំប៉ោង ដែលជាប់ទាក់ទងនឹងសត្វពស់នៅសួនអេដែន ហើយដែលបានត្រូវហៅថា«ព្រះនៃរបៀបរបបពិភពលោកនេះ»។—១ធី. ៣:៦; លោ. ៣:១-៥, ១៤, ១៥; បប. ១២:៩; ២កូ. ៤:៤
ស្តេចទីរ៉ុសដែលគេមិនស្គាល់ឈ្មោះរស់នៅក្នុងក្រុងដែលអះអាងថា«មានលំអគ្រប់លក្ខណ៍»។ ស្តេចនោះក៏មាន«ប្រាជ្ញាពោរពេញ ហើយលំអគ្រប់លក្ខណ៍[គុណនាមដែលជាប់ទាក់ទងនឹងពាក្យហេប្រឺខេឡាល]» និង«គ្រប់លក្ខណ៍[ពាក្យហេប្រឺ តាមីម]»ឬឥតខ្ចោះក្នុងការប្រព្រឹត្តរបស់គាត់ តាំងពីថ្ងៃដែលព្រះបានបង្កើតគាត់មករហូតដល់ថ្ងៃដែលគេឃើញមានសេចក្ដីទុច្ចរិតនៅក្នុងគាត់។ (អេស. ២៧:៣; ២៨:១២, ១៥) ទំនួញក្នុងសៀវភៅអេសេគាល មុនដំបូងប្រហែលជាសំដៅលើវង្សត្រកូលនៃអ្នកគ្រប់គ្រងជនជាតិទីរ៉ុសជាជាងសំដៅលើស្តេចណាមួយ។ (សូមមើលបន្ថែមអំពីទំនាយដែលសំដៅលើ«ស្តេចបាប៊ីឡូន»ដែលគេមិនស្គាល់ឈ្មោះនៅអេ. ១៤:៤-២០) ក្នុងករណីនោះ ទំនួញនោះប្រហែលជាសំដៅលើមិត្តភាពនិងការសហការដែលអ្នកគ្រប់គ្រងជនជាតិទីរ៉ុសបានបង្ហាញនៅដើមដំបូងក្នុងរជ្ជកាលស្តេចដាវីឌនិងសាឡូម៉ូន ពេលជនជាតិទីរ៉ុសបានជួយសង់វិហាររបស់ព្រះយេហូវ៉ានៅភ្នំម៉ូរីយ៉ា។ ដូច្នេះមុនដំបូង ការប្រព្រឹត្តរបស់ជនជាតិទីរ៉ុសចំពោះជនជាតិអ៊ីស្រាអែលដែលជារាស្ត្ររបស់ព្រះយេហូវ៉ាគឺគ្មានកន្លែងបន្ទោស។ (១ព. ៥:១-១៨; ៩:១០, ១១, ១៤; ២រប. ២:៣-១៦) ប៉ុន្តែស្តេចក្រោយៗបានបោះបង់ការប្រព្រឹត្ត«គ្រប់លក្ខណ៍»នេះ ហើយក្រុងទីរ៉ុសបានទទួលការផ្ដន្ទាទោសពីយ៉ូអែល អេម៉ុសនិងអេសេគាលដែលជាអ្នកប្រកាសទំនាយរបស់ព្រះ។ (យ៉ូល. ៣:៤-៨; អេម. ១:៩, ១០) ក្រៅពីបង្ហាញភាពស្រដៀងគ្នារវាងការប្រព្រឹត្តរបស់«ស្តេចក្រុងទីរ៉ុស»និងសត្រូវដ៏ធំរបស់ព្រះ ទំនាយនោះបញ្ជាក់ម្ដងទៀតអំពីរបៀបដែល«ភាពល្អឥតខ្ចោះ»និង‹ភាពគ្រប់លក្ខណ៍›អាចប្រើក្នុងន័យត្រង់។
w០៣-E ១/៧ ទំ. ៣២ វ. ១-៣
តើអ្វីបានកើតឡើងដល់ពួកគេ?
ណូពនិងនរជាឈ្មោះក្រុងពីរក្នុងគម្ពីរដែលធ្លាប់ជារាជធានីដ៏ល្បីឈ្មោះរបស់ស្រុកអេស៊ីប គឺម៉េមហ្វីសនិងតែប។ ក្រុងណូព (ម៉េមហ្វីស) ស្ថិតនៅប្រហែល២៣គីឡូម៉ែត្រ (១៤ម៉ៃល៍) ខាងត្បូងក្រុងគែរនាផ្នែកខាងលិចនៃទន្លេនីល។ ប៉ុន្តែក្រោយមក ក្រុងម៉េមហ្វីសលែងជារាជធានីនៃស្រុកអេស៊ីបទៀត។ នៅចុងសតវត្សរ៍ទី១៥មុនគ.ស. អេស៊ីបមានរាជធានីថ្មី គឺនរ (តែប) ដែលស្ថិតនៅប្រហែល៥០០គីឡូម៉ែត្រ (៣០០ម៉ៃល៍) ខាងត្បូងក្រុងម៉េមហ្វីស។ វិហារកាណាក់បានត្រូវគេចាត់ទុកជាអគារធំជាងគេបំផុតដែលមានសសរច្រើន ដែលគេធ្លាប់សង់ក្នុងចំណោមវិហារជាច្រើនដែលបាក់បែកនៃក្រុងតែប។ ក្រុងតែបនិងវិហារកាណាក់នៃក្រុងនោះគឺសម្រាប់គោរពបូជាអាំម៉ូនដែលជាព្រះធំជាងគេនៃជនជាតិអេស៊ីប។
តើទំនាយគម្ពីរប្រាប់អ្វីខ្លះស្តីអំពីក្រុងម៉េមហ្វីសនិងក្រុងតែប? ការវិនិច្ឆ័យទោសផារ៉ូនៃស្រុកអេស៊ីបនិងបណ្ដាព្រះរបស់គាត់ជាពិសេសព្រះធំជាងគេគឺ«អាំម៉ូន-នរ» បានត្រូវប្រកាស។ (យេ. ៤៦:២៥, ២៦) ពួកអ្នកគោរពបូជាព្រះទាំងនោះដែលជួបជុំគ្នានៅទីនោះនឹងត្រូវ«កាត់ . . . ចេញ»។ (អេស. ៣០:១៤, ១៥) នេះបានកើតឡើងមែន។ ការគោរពបូជាអាំម៉ូនបន្សល់ទុកតែវិហារបាក់បែកប៉ុណ្ណោះ។ មួយផ្នែកនៃក្រុងលុចស័រដែលជាក្រុងសម័យនេះតាំងនៅលើកន្លែងរបស់ក្រុងតែបសម័យបុរាណ ហើយភូមិតូចៗឯទៀតនៅកន្លែងនោះដែរ។
រីឯក្រុងម៉េមហ្វីសក៏គ្មាននៅសល់អ្វីក្រៅពីកន្លែងបញ្ចុះសព។ លោកលូអ៊ីស ហ្គូលឌីញដែលជាអ្នកជំនាញខាងគម្ពីរនិយាយថា៖ «អស់ជាច្រើនសតវត្សរ៍ ជនជាតិអារ៉ាប់ដែលច្បាំងឈ្នះស្រុកអេស៊ីបបានប្រើសំណង់បាក់បែកច្រើនសន្ធឹកនៃក្រុងម៉េមហ្វីសជាកន្លែងយកថ្មសម្រាប់សង់រាជធានីរបស់ពួកគេ[ក្រុងគែរ]នៅត្រើយម្ខាងនៃទន្លេ។ ទន្លេនីលគួបផ្សំនិងពួកអ្នកសាងសង់ជនជាតិអារ៉ាប់បានធ្វើឲ្យផ្ទៃដីរាប់គីឡូម៉ែត្រក្រឡានៃក្រុងសម័យបុរាណនោះគ្មានសល់ថ្មលេចចេញពីដីខ្មៅ»។ មែនហើយ ដូចគម្ពីរបានប្រាប់ទុកជាមុនថា ក្រុងម៉េមហ្វីស«នឹងត្រូវខូចបង់ ហើយ . . . ឥតមានអ្នកណានៅ»។—យេ. ៤៦:១៩
ថ្ងៃទី១៤-២០ ខែសីហា
it-2-E ទំ. ១១៧២ វ. ២
អ្នកចាំយាម
ការប្រើក្នុងន័យធៀប។ ព្រះយេហូវ៉ាបានតែងតាំងពួកអ្នកប្រកាសទំនាយឲ្យធ្វើជាអ្នកចាំយាមក្នុងន័យម្យ៉ាងសម្រាប់ប្រជាជាតិអ៊ីស្រាអែល (យេ. ៦:១៧) ហើយពេលខ្លះពួកគេក៏បាននិយាយអំពីអ្នកចាំយាមក្នុងទំនាយរបស់ពួកគេដែរ។ (អេ. ២១:៦, ៨; ៥២:៨; ៦២:៦; ហូ. ៩:៨) ពួកអ្នកប្រកាសទំនាយឬពួកអ្នកចាំយាមទាំងនេះមានភារកិច្ចព្រមានមនុស្សអាក្រក់អំពីសេចក្ដីហិនវិនាសដែលនឹងមកដល់ ហើយបើពួកគេមិនបានធ្វើដូច្នេះទេ នោះពួកគេនឹងត្រូវទទួលខុសត្រូវ។ ពិតណាស់ បើបណ្ដាជនព្រងើយកន្តើយ ហើយមិនយកចិត្តទុកដាក់នឹងការព្រមាននោះ ឈាមរបស់ពួកគេនឹងធ្លាក់ទៅលើពួកគេវិញ។ (អេស. ៣:១៧-២១; ៣៣:១-៩) អ្នកប្រកាសទំនាយដែលមិនស្មោះត្រង់គឺគ្មានតម្លៃដូចអ្នកចាំយាមដែលខ្វាក់ភ្នែកឬដូចឆ្កែគ។—អេ. ៥៦:១០
w៨៨-E ១/១ ទំ. ២៨ វ. ១៣
ចូរបន្តផ្សព្វផ្សាយអំពីរាជាណាចក្រ
ការជៀសវាងពីទោសឈាម
១៣ ភារកិច្ចរបស់សាក្សីព្រះយេហូវ៉ាក្នុងការព្រមានបណ្ដាជនអំពីការវិនិច្ឆ័យរបស់ព្រះដែលនឹងមកដល់អាចប្រៀបប្រដូចនឹងភារកិច្ចរបស់អេសេគាលនៅសម័យរបស់គាត់។ គាត់បានត្រូវតែងតាំងជាអ្នកចាំយាមសម្រាប់ប្រជាជាតិអ៊ីស្រាអែល។ ភារកិច្ចរបស់គាត់គឺព្រមានជនជាតិអ៊ីស្រាអែលឲ្យលះចោលការប្រព្រឹត្តអាក្រក់របស់ខ្លួន ពុំនោះសោត ព្រះនឹងដាក់ទោសពួកគេ។ បើអ្នកចាំយាមមិនបានប្រកាសការព្រមានទេ ទោសនឹងនៅតែធ្លាក់ទៅលើមនុស្សអាក្រក់ ប៉ុន្តែអ្នកចាំយាមដែលធ្វេសប្រហែសនឹងទទួលទោសចំពោះឈាមរបស់ពួកគេ។ យ៉ាងនេះ ព្រះយេហូវ៉ាបង្ហាញទស្សនៈរបស់លោកចំពោះការដាក់ទោស ដោយមានប្រសាសន៍ថា៖ «អញមិនរីករាយចំពោះសេចក្ដីស្លាប់របស់មនុស្សអាក្រក់ឡើយ គឺចូលចិត្តឲ្យគេលះចោលផ្លូវរបស់ខ្លួន ហើយមានជីវិតរស់នៅវិញទេតើ។ ចូរឲ្យឯងរាល់គ្នាបែរមក ចូរបែរមកពីផ្លូវអាក្រក់របស់ខ្លួនចុះ ដ្បិតឱពួកវង្សអ៊ីស្រាអែលអើយ ហេតុអ្វីបានជាចង់ស្លាប់?»។—អេស. ៣៣:១-១១
w៩១-E ១៥/៣ ទំ. ១៧ វ. ១៦-១៧
ចូរតាមឲ្យទាន់រទេះរបស់ព្រះយេហូវ៉ានៅស្ថានសួគ៌
ចូរកុំឲ្យភាពព្រងើយកន្តើយធ្វើឲ្យយើងរសាយចិត្ត
១៦ អេសេគាលក៏បានទុកគំរូល្អផងដែរដោយចេះស្ដាប់បង្គាប់និងដោយមិនឲ្យភាពព្រងើយកន្តើយឬការចំអកធ្វើឲ្យគាត់ធ្លាក់ទឹកចិត្តឡើយ។ ស្រដៀងគ្នាដែរ ដោយតាមឲ្យទាន់ការរីកចម្រើននៃភាសាបរិសុទ្ធ នោះយើងយល់ស្របនឹងការណែនាំរបស់ស្តេចដែលបររទេះនោះ។ ដូច្នេះ យើងមានអ្វីដែលចាំបាច់ដើម្បីធ្វើតាមបង្គាប់លោក ហើយយើងបានត្រូវពង្រឹងកម្លាំងដើម្បីកុំឲ្យធ្លាក់ទឹកចិត្ត ពេលពួកអ្នកដែលយើងប្រាប់ដំណឹងអំពីការវិនិច្ឆ័យរបស់ព្រះយេហូវ៉ា ព្រងើយកន្តើយឬចំអកឲ្យយើង។ ដូចព្រះបានធ្វើចំពោះអេសេគាល លោកបានព្រមានយើងថា មនុស្សខ្លះដែលមានក្បាលរឹង ហើយមានចិត្តចចេស នឹងប្រឆាំងយ៉ាងខ្លាំង។ មនុស្សឯទៀតនឹងមិនឮទេ ពីព្រោះពួកគេមិនចង់ស្ដាប់ព្រះយេហូវ៉ា។ (អេស. ៣:៧-៩) ប៉ុន្តែមនុស្សខ្លះទៀតនឹងលាក់ពុត ដូចអេសេគាល ៣៣:៣១, ៣២បានចែង៖ «គេក៏មកឯឯងដូចជាបណ្ដាជនទាំងឡាយធ្លាប់មក ហើយគេអង្គុយនៅមុខឯង ដូចជារាស្ត្រអញ ក៏ស្ដាប់អស់ទាំងពាក្យរបស់ឯង តែមិនប្រព្រឹត្តតាមទេ ដ្បិតបបូរមាត់គេសំដែងចេញជាសេចក្ដីស្រឡាញ់យ៉ាងខ្លាំង តែចិត្តគេដេញតាមរកកំរៃដល់ខ្លួនវិញ។ ហើយមើល! គេរាប់ឯងទុកដូចជាបទចម្រៀងដ៏ពីរោះនៃមនុស្សមានសំឡេងល្អ ហើយចេះលេងភ្លេងយ៉ាងប្រសប់ប៉ុណ្ណោះ ដ្បិតគេស្ដាប់អស់ទាំងពាក្យរបស់ឯង ប៉ុន្តែមិនប្រព្រឹត្តតាមទេ»។
១៧ តើនេះនឹងមានលទ្ធផលយ៉ាងណា? អេសេគាល ៣៣:៣៣បន្ថែមថា៖ «កាលណាការនេះកើតមកហើយ (មើល! ការនេះកំពុងតែមកហើយមែន) នោះគេនឹងដឹងថា មានហោរាបាននៅក្នុងពួកគេជាពិត»។ ពាក្យទាំងនេះបង្ហាញថា អេសេគាលមិនបានឈប់ប្រកាសទំនាយទេ ទោះជាមនុស្សមិនស្ដាប់គាត់ក៏ដោយ។ ភាពព្រងើយកន្តើយឬការមិនចាប់អារម្មណ៍របស់អ្នកឯទៀតមិនបានធ្វើឲ្យគាត់ព្រងើយកន្តើយនឹងភារកិច្ចររបស់គាត់ឡើយ។ ទោះជាអ្នកឯទៀតស្ដាប់ឬមិនស្ដាប់ក៏ដោយ គាត់បានស្ដាប់បង្គាប់ព្រះ ហើយបានបំពេញភារកិច្ចរបស់គាត់។
ថ្ងៃទី២១-២៧ ខែសីហា
w៨៨-E ១៥/៩ ទំ. ២៤ វ. ១១
«នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត»
១១ ក្រោយពីពួកអ្នកដែលនៅសល់បានត្រឡប់មកស្រុកយូដាវិញ ដីដែលគេទុកចោលបានត្រូវកែប្រែឲ្យទៅជា«សួនច្បារអេដែន»ដែលសម្បូរផលផ្លែ។ (សូមអាន អេសេគាល ៣៦:៣៣-៣៦) ស្រដៀងគ្នាដែរ តាំងពីឆ្នាំ១៩១៩ ព្រះយេហូវ៉ាបានកែប្រែស្ថានភាពរបស់ពួកអ្នករើសតាំងដែលនៅសល់ និងដែលពីមុនបានត្រូវទុកចោល ឲ្យទៅជាស្ថានភាពមួយដែលប្រៀបដូចជាសួនឧទ្យានដែលសម្បូរផលផ្លែ ហើយ«មនុស្សមួយក្រុមធំ»ក៏នៅក្នុងស្ថានភាពនេះដែរ។ ដោយហេតុថាស្ថានភាពនេះគឺសម្រាប់មនុស្សបរិសុទ្ធ ដូច្នេះចូរឲ្យគ្រិស្តសាសនិកម្នាក់ៗដែលបានប្រគល់ខ្លួនជូនព្រះខំប្រឹងរក្សាស្ថានភាពនេះឲ្យបានស្អាតស្អំ។—អេស. ៣៦:៣៧, ៣៨
ថ្ងៃទី២៨ ខែសីហា–ថ្ងៃទី៣ ខែកញ្ញា
w៨៩-E ១៥/៨ ទំ. ១៤ វ. ២០
ការបើកផ្លូវដែលនាំទៅដល់សួនឧទ្យាន
២០ ប៉ុន្តែចុះយ៉ាងណាគ្រឿងចម្បាំងដែលប្រជាជាតិនានានឹងទុកចោល? គ្រឿងចម្បាំងទាំងនោះនឹងមានចំនួនច្រើនណាស់ យើងដឹងដូច្នេះពេលយើងពិចារណាអំពីរយៈពេលក្នុងន័យធៀបដែលត្រូវចំណាយដើម្បីដុតផ្នែកដែលអាចឆេះនៃអាវុធទាំងនោះ។ (អេស. ៣៩:៨-១០) ពួកអ្នកដែលរួចជីវិតពីសង្គ្រាមហាម៉ាគេដូនប្រហែលជាអាចកែឆ្នៃគ្រឿងចម្បាំងដែលប្រជាជាតិនានាបានបន្សល់ទុកឲ្យទៅជាឧបករណ៍ដែលមានប្រយោជន៍។—អេ. ២:២-៤