បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb18 មករា ទំ. ៨
  • ចូរទៅរកជានឹងបងប្អូនអ្នកសិន តើតាមរបៀបណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរទៅរកជានឹងបងប្អូនអ្នកសិន តើតាមរបៀបណា?
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៨)
  • អត្ថបទស្រដៀងគ្នា
  • ចូរដោះស្រាយការទាស់ទែងគ្នាដោយសេចក្ដីស្រឡាញ់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • ចូរកុំធ្វើឲ្យ«អ្នកតូចបែបនេះ»ជំពប់ដួលឡើយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
  • អ្នកប្រហែលនឹងបានបងប្អូនរបស់អ្នកមកវិញ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • តើអ្នកនឹងដោះស្រាយទំនាស់ ហើយធ្វើឲ្យមានសន្ដិភាពឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
មើលបន្ថែមទៀត
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៨)
mwb18 មករា ទំ. ៨

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចូរ​ទៅ​រក​ជា​នឹង​បង​ប្អូន​អ្នក​សិន តើ​តាម​របៀប​ណា?

បុរសម្នាក់ទុកគ្រឿងបូជារបស់គាត់នៅទីបូជា ហើយទៅរកជានឹងបងប្អូនគាត់

សូម​ស្រមៃ​គិត​ថា​អ្នក​កំពុង​រស់​នៅ​ស្រុក​កាលីឡេ​នៅ​សម័យ​លោក​យេស៊ូ។ អ្នក​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​ធ្វើ​បុណ្យ​ខ្ទម។ ក្រុង​នោះ​ពោរ​ពេញ​ដោយ​អ្នក​គោរព​ប្រណិប័តន៍​ព្រះ ដែល​មក​ពី​កន្លែង​ឆ្ងាយ​ៗ។ អ្នក​ចង់​ជូន​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា។ ដូច្នេះ អ្នក​ខំ​ដឹក​ពពែ​ដើរ​ចូល​ក្នុង​ចំណោម​មនុស្ស​ដ៏​ច្រើន​កុះ​ករ​តាម​ផ្លូវ​តូច​ៗ​ក្នុង​ក្រុង​ដើម្បី​ទៅ​វិហារ។ ពេល​អ្នក​ទៅ​ដល់ អ្នក​ឃើញ​ថា​ក៏​មាន​អ្នក​ឯ​ទៀត​ជា​ច្រើន​ដែល​ចង់​ជូន​គ្រឿង​បូជា​ដែរ។ ទី​បំផុត គឺ​ដល់​វេន​អ្នក​ដើម្បី​ជូន​ពពែ​របស់​អ្នក​ទៅ​ពួក​សង្ឃ។ ពេល​នោះ​អ្នក​ស្រាប់​តែ​នឹក​ឃើញ​ថា​អ្នក​មាន​បញ្ហា​ជា​មួយ​បង​ប្អូន​ម្នាក់ គាត់​ប្រហែល​ជា​នៅ​ក្នុង​ចំណោម​មនុស្ស​ច្រើន​កុះ​ករ​ក្នុង​ក្រុង​នេះ​ដែរ។ លោក​យេស៊ូ​ពន្យល់​អំពី​អ្វី​ដែល​អ្នក​គួរ​ធ្វើ។ (​សូម​អាន ម៉ាថាយ ៥:២៤​) តើ​តាម​របៀប​ណា​អ្នក​និង​បង​ប្អូន​ដែល​អ្នក​មាន​បញ្ហា​ជា​មួយ អាច​មាន​សន្ដិ​ភាព​ដូច​លោក​យេស៊ូ​បាន​ណែនាំ? នៅ​បញ្ជី​នីមួយ​ៗ​ខាង​ក្រោម​នេះ សូម​គូស​សញ្ញា​ធីក​នៅ​ក្បែរ​ចម្លើយ​ដែល​ត្រឹម​ត្រូវ។

អ្នក​គួរ​តែ . . .

  • និយាយ​ជា​មួយ​បង​ប្អូន​នោះ​លុះ​ត្រា​តែ​អ្នក​គិត​ថា​គាត់​មាន​មូលហេតុ​ត្រឹម​ត្រូវ​ដែល​ឈឺ​ចិត្ត

  • ព្យាយាម​កែ​តម្រង់​របៀប​គិត​គូរ​របស់​បង​ប្អូន​នោះ បើ​អ្នក​យល់​ថា​គាត់​ឆាប់​ទើស​ចិត្ត​ពេក ឬ​ចង់​ឲ្យ​ទទួល​កំហុស​ដូច​គ្នា

  • ស្ដាប់​ដោយ​ចិត្ត​អត់​ធ្មត់ ពេល​បង​ប្អូន​ប្រាប់​អំពី​អារម្មណ៍​របស់​គាត់ ហើយ​ទោះ​ជា​អ្នក​មិន​យល់​ទាំង​ស្រុង​ក្ដី សូម​និយាយ​សុំ​ទោស​ដោយ​ស្មោះ​ចំពោះ​អារម្មណ៍​ឈឺ​ចិត្ត​ដែល​គាត់​មាន ឬ​ចំពោះ​ផល​វិបាក​ដែល​មិន​បាន​រំពឹង​ទុក​ដោយ​សារ​អ្នក​បាន​ប្រព្រឹត្ត​ដូច្នេះ

បង​ប្អូន​នោះ​គួរ​តែ . . .

  • ស្វែង​រក​ការ​គាំ​ទ្រ​ពី​បង​ប្អូន​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​ដោយ​ប្រាប់​ពួក​គេ​ថា​អ្នក​បាន​ធ្វើ​ខុស​យ៉ាង​ណា​ចំពោះ​គាត់

  • ស្រែក​គំហក​ដាក់​អ្នក ខំ​និយាយ​រក​កំហុស​អ្នក ហើយ​តម្រូវ​ឲ្យ​អ្នក​ទទួល​ស្គាល់​កំហុស

  • ទទួល​ស្គាល់​ថា​អ្នក​ច្បាស់​ជា​បង្ហាញ​ចិត្ត​រាប​ទាប​និង​ចិត្ត​ក្លាហាន​ពេល​អ្នក​មក​ជួប​គាត់ ហើយ​អភ័យ​ទោស​ឲ្យ​អ្នក​ដោយ​អស់​ពី​ចិត្ត

ទោះ​ជា​ការ​គោរព​ប្រណិប័តន៍​របស់​យើង​សព្វ​ថ្ងៃ​នេះ​មិន​រួម​បញ្ចូល​ការ​ជូន​សត្វ​ជា​គ្រឿង​បូជា​ក្ដី តែ​តើ​លោក​យេស៊ូ​ចង់​បង្រៀន​យ៉ាង​ណា​អំពី​ទំនាក់​ទំនង​រវាង​ការ​មាន​សន្ដិ​ភាព​ជា​មួយ​នឹង​បង​ប្អូន​និង​ការ​ដែល​ព្រះ​ព្រម​ទទួល​ការ​គោរព​ប្រណិប័តន៍?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក