របៀបរស់នៅជាគ្រិស្តសាសនិក
លោកយេស៊ូក៏បានស្លាប់ដើម្បីបងប្អូនរបស់អ្នកដែរ
លោកយេស៊ូបានបូជាជីវិតដើម្បីមនុស្សមិនល្អឥតខ្ចោះ។ (រ៉ូម ៥:៨) យើងផ្ទាល់ច្បាស់ជាដឹងថាលោកយេស៊ូបង្ហាញសេចក្ដីស្រឡាញ់របស់លោកចំពោះយើង ដោយលះបង់ជីវិតរបស់លោកដើម្បីជាប្រយោជន៍ដល់យើង។ យ៉ាងណាមិញ ជួនកាលយើងប្រហែលជាត្រូវរំលឹកខ្លួនយើងថា គ្រិស្តក៏បានស្លាប់ដើម្បីបងប្អូនយើងដែរ។ តើតាមរបៀបណាយើងអាចបង្ហាញសេចក្ដីស្រឡាញ់ដូចគ្រិស្តចំពោះបងប្អូនរបស់យើង ដែលមិនល្អឥតខ្ចោះដូចយើង? សូមពិចារណារបៀបបីយ៉ាង។ ទី១ យើងអាចសេពគប់មិត្តភក្ដិថែមទៀត ដែលនេះរួមបញ្ចូលអ្នកដែលមានប្រវត្ដិខុសពីយើង។ (រ៉ូម ១៥:៧; ២កូ. ៦:១២, ១៣) ទី២ យើងអាចប្រុងប្រយ័ត្នដោយមិននិយាយស្តី ឬធ្វើអ្វីដែលអាចនាំឲ្យអ្នកឯទៀតឈឺចិត្ត។ (រ៉ូម ១៤:១៣-១៥) ចុងក្រោយ បើអ្នកណាម្នាក់ធ្វើខុសនឹងយើង យើងអាចឆាប់អភ័យទោសឲ្យ។ (លូក. ១៧:៣, ៤; ២៣:៣៤) បើយើងខំប្រឹងយកតម្រាប់លោកយេស៊ូតាមរបៀបទាំងនេះ ព្រះយេហូវ៉ានឹងបន្តផ្ដល់ពរដល់ក្រុមជំនុំដោយឲ្យមានសាមគ្គីភាពនិងសេចក្ដីសុខសាន្ត។
សូមទស្សនាវីដេអូចូរធ្វើជាគ្រិស្តសាសនិកដែលកាន់តែគួរឲ្យសរសើរ! រួចមកឆ្លើយសំណួរដូចតទៅ:
តើដំបូងបងស្រីមីគីមានអារម្មណ៍យ៉ាងណាចំពោះក្រុមជំនុំរបស់នាង?
តើអ្វីបានបណ្ដាលឲ្យអារម្មណ៍របស់នាងផ្លាស់ប្ដូរ?
តើគំរូរបស់លោកយេស៊ូបានជួយបងមីគីឲ្យកែប្រែទស្សនៈរបស់នាងយ៉ាងដូចម្ដេច? (ម៉ាក. ១៤:៣៨)
តើសុភាសិត ១៩:១១ អាចជួយយើងយ៉ាងណាឲ្យមានទស្សនៈត្រឹមត្រូវចំពោះបងប្អូនរួមជំនឿ?