បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lff មេរៀនទី ៥៦
  • ចូររក្សាសាមគ្គីភាពក្នុងក្រុមជំនុំ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូររក្សាសាមគ្គីភាពក្នុងក្រុមជំនុំ
  • សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • បង្កើន​ចំណេះ
  • សេចក្ដី​សង្ខេប
  • ស្វែង​យល់​ថែម​ទៀត
  • ការ​ចូល​ទៅ​ជិត​គ្នា​គឺ​ជា​ការ​ល្អ​សម្រាប់​យើង!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • ចូរកុំធ្វើឲ្យ«អ្នកតូចបែបនេះ»ជំពប់ដួលឡើយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
  • ‹បន្តអត់ទោសគ្នាទៅវិញទៅមក›
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • រក្សាឯកភាពក្នុងថ្ងៃជាន់ក្រោយបង្អស់
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
មើលបន្ថែមទៀត
សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
lff មេរៀនទី ៥៦
មេរៀនទី៥៦។ បងស្រីពីរនាក់មានជនជាតិខុសពីគ្នា តែសប្បាយនិយាយរាក់ទាក់ជាមួយគ្នា។

មេ​រៀន​ទី​៥៦

ចូរ​រក្សា​សាមគ្គីភាព​ក្នុង​ក្រុម​ជំនុំ

ឯកសារជាសៀវភៅ
ឯកសារជាសៀវភៅ
ឯកសារជាសៀវភៅ

ពេល​ដែល​យើង​នៅ​ក្នុង​ចំណោម​បង​ប្អូន​រួម​ជំនឿ យើង​មាន​អារម្មណ៍​ដូច​ស្ដេច​ដាវីឌ ដែល​បាន​និយាយ​ថា​៖ ​«​ពេល​បង​ប្អូន​នៅ​ជា​មួយ​គ្នា​ដោយ​សាមគ្គីភាព នោះ​ជា​ការ​ល្អ​ប្រពៃ និង​គួរ​ឲ្យ​រីករាយ​ខ្លាំង​ណាស់!​»។ (​ចម្រៀង​សរសើរ​ព្រះ ១៣៣:១​) សាមគ្គីភាព​របស់​យើង​មិន​បាន​កើត​ឡើង​ដោយ​ស្វ័យ​ប្រវត្តិ​ឡើយ។ យើង​ម្នាក់​ៗ​មាន​តួ​នាទី​ជួយ​រក្សា​សាមគ្គីភាព។

១. ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ តើ​មាន​អ្វី​ដែល​លេច​ធ្លោ​គួរ​ឲ្យ​កត់​សម្គាល់?

ប្រសិន​បើ​អ្នក​ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​នៅ​ប្រទេស​ផ្សេង អ្នក​ប្រហែល​ជា​មិន​យល់​ភាសា​នោះ​ទេ តែ​អ្នក​មិន​ចាំ​បាច់​ភ័យ​ឡើយ។ ហេតុ​អ្វី? ដោយ​សារ​យើង​សិក្សា​គម្ពីរ​ដោយ​ប្រើ​សៀវភៅ​ដូច​គ្នា​នៅ​គ្រប់​ទី​កន្លែង។ ម្យ៉ាង​ទៀត យើង​ខិត​ខំ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ទោះ​ជា​យើង​រស់​នៅ​កន្លែង​ណា​ក៏​ដោយ យើង​ទាំង​អស់​គ្នា​‹ហៅ​រក​នាម​យេហូវ៉ា និង​គោរព​ប្រណិប័តន៍​លោក​ដោយ​សាមគ្គី​ភាព›។​—សេផានា ៣:៩

២. តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ជួយ​ឲ្យ​មាន​សាមគ្គីភាព?

គម្ពីរ​ចែង​ថា​៖ ​«​ចូរ​ស្រឡាញ់​គ្នា​ឲ្យ​ខ្លាំង​ដោយ​ស្មោះ​ពី​ចិត្ត​»។ (​ពេត្រុស​ទី​១ ១:២២​) តើ​អ្នក​អាច​ធ្វើ​តាម​ឱវាទ​នេះ​យ៉ាង​ដូច​ម្ដេច? ចូរ​កុំ​ផ្ដោត​អារម្មណ៍​ទៅ​លើ​គុណ​វិបត្តិ​របស់​អ្នក​ឯ​ទៀត។ ផ្ទុយ​ទៅ​វិញ ចូរ​ស្វែង​រក​គុណ​សម្បត្តិ​របស់​ពួក​គេ។ ជា​ជាង​សេព​គប់​តែ​ជា​មួយ​បង​ប្អូន​ដែល​មាន​ចំណង់​ចំណូល​ចិត្ត​ដូច​អ្នក សូម​ព្យាយាម​ស្គាល់​បង​ប្អូន​ដែល​មាន​មជ្ឈដ្ឋាន​ខុស​ពី​អ្នក។ ម្យ៉ាង​ទៀត យើង​អាច​ខំ​ប្រឹង​បំបាត់​ចោល​ការ​រើសអើង​ដែល​ប្រហែល​ជា​មាន​នៅ​ក្នុង​ចិត្ត​យើង។​—សូម​អាន ពេត្រុស​ទី​១ ២:១៧a

៣. ពេល​អ្នក​ខ្វែង​គំនិត​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ តើ​អ្នក​ចង់​ធ្វើ​អ្វី?

ទោះ​ជា​យើង​មាន​សាមគ្គីភាព​ក៏​ដោយ យើង​ក៏​នៅ​តែ​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ដែរ។ ដូច្នេះ ជួន​កាល​យើង​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ឈឺ​ចិត្ត​ឬ​ខក​ចិត្ត។ ហេតុ​នេះ បណ្ដាំ​របស់​ព្រះ​ប្រាប់​យើង​ឲ្យ​បន្ត​«​អភ័យ​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​»​ ដោយ​សារ​«​ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ។ ម្ល៉ោះ​ហើយ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ដូច្នោះ​ដែរ​»។ (​សូម​អាន កូឡុស ៣:១៣​) យើង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ឈឺ​ចិត្ត​ច្រើន​ដង​រាប់​មិន​អស់ តែ​លោក​នៅ​តែ​អភ័យ​ទោស​ឲ្យ​យើង។ ដូច្នេះ លោក​តម្រូវ​ឲ្យ​យើង​អភ័យ​ទោស​ឲ្យ​បង​ប្អូន​របស់​យើង។ បើ​អ្នក​ដឹង​ថា​អ្នក​បាន​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​ឈឺ​ចិត្ត សូម​ទៅ​រក​គាត់​ជា​មុន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះ។​—សូម​អាន ម៉ាថាយ ៥:២៣, ២៤b

បង្កើន​ចំណេះ

សូម​ស្វែង​រក​វិធី​ផ្សេង​ៗ​ដែល​អ្នក​អាច​ជួយ​ឲ្យ​មាន​សាមគ្គីភាព​និង​សេចក្ដី​សុខ​សាន្ត​ក្នុង​ក្រុម​ជំនុំ។

បណ្ដុំរូបភាព: ប្អូនប្រុសម្នាក់កំពុងធ្វើឲ្យមានសន្តិភាព។ ១. បងប្រុសម្នាក់កំពុងនិយាយយ៉ាងគំរោះគំរើយដាក់ប្អូនប្រុសម្នាក់។ ២. ប្អូនប្រុសនោះកំពុងគិតអំពីអ្វីដែលបងប្រុសនោះនិយាយ។ ៣. ប្អូនប្រុសនោះកំពុងគិតពិចារណាឱវាទក្នុងគម្ពីរអំពីអ្វីដែលគាត់ត្រូវធ្វើពេលអ្នកឯទៀតធ្វើឲ្យគាត់ឈឺចិត្ត។ ៤. គាត់ណាត់ជួបបងប្រុសនោះនៅហាងកាហ្វេ ហើយព្យាយាមធ្វើឲ្យមានសន្តិភាព។

តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​នាំ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត?

៤. ចូរ​យក​ឈ្នះ​ការ​រើសអើង

យើង​ចង់​ស្រឡាញ់​បង​ប្អូន​ទាំង​អស់ ប៉ុន្តែ​យើង​ប្រហែល​ជា​ពិបាក​ស្រឡាញ់​អ្នក​ណា​ម្នាក់​ដែល​មើល​ទៅ​ខុស​ពី​យើង។ តើ​អ្វី​អាច​ជួយ​យើង​បាន? សូម​អាន សកម្មភាព ១០:៣៤, ៣៥ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ព្រះ​យេហូវ៉ា​ទទួល​យក​មនុស្ស​គ្រប់​ប្រភេទ​ឲ្យ​ធ្វើ​ជា​សាក្សី​របស់​លោក។ តើ​នេះ​គួរ​ធ្វើ​ឲ្យ​អ្នក​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ដែល​មាន​មជ្ឈដ្ឋាន​ខុស​ពី​អ្នក?

  • តើ​ក្នុង​តំបន់​ដែល​អ្នក​រស់​នៅ​មាន​ការ​រើសអើង​ណា​ខ្លះ? ហេតុ​អ្វី​អ្នក​ចង់​ជៀស​វាង?

សូម​អាន កូរិនថូស​ទី​២ ៦:១១​-​១៣ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​តាម​របៀប​ណា​អ្នក​អាច​រៀន​ស្រឡាញ់​បង​ប្អូន​ប្រុស​ស្រី​ទាំង​អស់​ដែល​មក​ពី​មជ្ឈដ្ឋាន​ផ្សេង​ៗ​?

៥. ចូរ​អភ័យ​ទោស​ឲ្យ​គ្នា​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ ហើយ​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត

ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ ទោះ​ជា​លោក​មិន​ដែល​ត្រូវ​ការ​ឲ្យ​យើង​អភ័យ​ទោស​ឲ្យ​លោក​ក៏​ដោយ។ សូម​អាន ចម្រៀង​សរសើរ​ព្រះ ៨៦:៥ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តាម​ខ​នេះ តើ​អ្នក​រៀន​អ្វី​ពី​ការ​អភ័យ​ទោស​របស់​ព្រះ​យេហូវ៉ា?

  • ហេតុ​អ្វី​អ្នក​ដឹង​គុណ​ព្រះ​យេហូវ៉ា ដោយ​សារ​លោក​អភ័យ​ទោស​ឲ្យ​យើង?

  • តើ​មាន​ស្ថានភាព​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​យើង​ពិបាក​រក្សា​សាមគ្គីភាព​ជា​មួយ​នឹង​អ្នក​ឯ​ទៀត?

យើង​អាច​យក​តម្រាប់​ព្រះ​យេហូវ៉ា​និង​រក្សា​សាមគ្គីភាព​ជា​មួយ​បង​ប្អូន​រួម​ជំនឿ។ តើ​តាម​របៀប​ណា? សូម​អាន សុភាសិត ១៩:១១ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • ពេល​អ្នក​ណា​ម្នាក់​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចិត្ត​ឬ​ទើស​ចិត្ត តើ​អ្នក​អាច​ធ្វើ​អ្វី?

ជួន​កាល យើង​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ឈឺ​ចិត្ត។ ពេល​រឿង​នោះ​កើត​ឡើង តើ​យើង​គួរ​ធ្វើ​អ្វី? លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

វីដេអូ: ការ​ធ្វើ​ឲ្យ​មាន​សន្តិភាព​នាំ​ឲ្យ​ទទួល​ពរ (​៦:០១​)

  • ក្នុង​វីដេអូ តើ​បង​ស្រី​នោះ​បាន​ធ្វើ​អ្វី​ដើម្បី​នាំ​ឲ្យ​មាន​សន្តិភាព?

៦. ចូរ​ស្វែង​រក​លក្ខណៈ​ល្អ​របស់​បង​ប្អូន

ពេល​យើង​ស្គាល់​បង​ប្អូន​របស់​យើង​កាន់​តែ​ច្បាស់ នោះ​យើង​ក៏​កាន់​តែ​ស្គាល់​គុណ​សម្បត្តិ​និង​គុណ​វិបត្តិ​របស់​ពួក​គាត់​ដែរ។ តើ​យើង​អាច​ផ្ដោត​អារម្មណ៍​ទៅ​លើ​គុណ​សម្បត្តិ​របស់​ពួក​គាត់​យ៉ាង​ដូច​ម្ដេច? លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

វីដេអូ: ចូរ​ធ្វើ​ជា​គ្រិស្ត​សាសនិក​ដែល​កាន់​តែ​គួរ​ឲ្យ​សរសើរ! (​៥:១០​)

  • តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ឃើញ​គុណ​សម្បត្តិ​របស់​បង​ប្អូន?

ព្រះ​យេហូវ៉ា​ផ្ដោត​អារម្មណ៍​ទៅ​លើ​គុណ​សម្បត្តិ​របស់​យើង។ សូម​អាន ប្រវត្តិហេតុ​ទី​២ ១៦:៩​ក រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ពេល​ដឹង​ថា​ព្រះ​យេហូវ៉ា​ផ្ដោត​អារម្មណ៍​ទៅ​លើ​គុណ​សម្បត្តិ​របស់​អ្នក តើ​នេះ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា?

ចិញ្ចៀនពេជ្រមួយវង់។

សូម្បី​តែ​ត្បូង​ពេជ្រ​ដ៏​សែន​ស្អាត ក៏​នៅ​តែ​មិន​ល្អ​គ្រប់​ជ្រុង​ជ្រោយ​ដែរ ប៉ុន្តែ​វា​នៅ​តែ​មាន​តម្លៃ។ ស្រដៀង​គ្នា​ដែរ បង​ប្អូន​ទាំង​អស់​របស់​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ប៉ុន្តែ​ពួក​គាត់​នៅ​តែ​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា

មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​ខ្ញុំ​អាច​អភ័យ​ទោស​ឲ្យ​គាត់​បាន លុះ​ត្រា​តែ​គាត់​ធ្វើ​អ្វី​មួយ​ដើម្បី​សុំ​ទោស​ខ្ញុំ​»។

  • ហេតុ​អ្វី​យើង​គួរ​ឆាប់​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត?

សេចក្ដី​សង្ខេប

អ្នក​អាច​ជួយ​រក្សា​សាមគ្គីភាព​ក្នុង​ក្រុម​ជំនុំ ដោយ​ចេះ​អភ័យ​ទោស​និង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​បង​ប្អូន​ទាំង​អស់។

រៀន​សា​ឡើង​វិញ

  • តើ​អ្នក​អាច​យក​ឈ្នះ​ការ​រើសអើង​តាម​របៀប​ណា?

  • ពេល​អ្នក​ខ្វែង​គំនិត​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ តើ​អ្នក​ចង់​ធ្វើ​អ្វី?

  • ហេតុ​អ្វី​អ្នក​ចង់​យក​តម្រាប់​ព្រះ​យេហូវ៉ា​ក្នុង​ការ​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

សូម​រៀន​ពី​ឧទាហរណ៍​មួយ​របស់​លោក​យេស៊ូ​ដែល​អាច​ជួយ​យើង​កុំ​ឲ្យ​វិនិច្ឆ័យ​អ្នក​ឯ​ទៀត។

ចូរ​យក​ធ្នឹម​ចេញ (៦:៥៦)

ទោះ​ជា​យើង​គិត​ថា​យើង​មិន​បាន​ធ្វើ​អ្វី​ខុស​ក៏​ដោយ ហេតុ​អ្វី​យើង​នៅ​តែ​ត្រូវ​សុំ​ទោស?

​«​ការ​និយាយ​សុំ​ទោស​ជា​ការ​ដោះ​ស្រាយ​ជំ​លោះ​ដោយ​សន្តិវិធី​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០០៣​)

សូម​មើល​អំពី​របៀប​ដែល​អ្នក​ខ្លះ​បាន​រៀន​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត​ដោយ​មិន​រើស​មុខ។

កុំ​វិនិច្ឆ័យ​អ្នក​ឯ​ទៀត​ដោយ​មើល​តែ​សម្បក​ក្រៅ (៥:០៦)

សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​ដោះ​ស្រាយ​ទំនាស់​ជា​មួយ​អ្នក​ឯ​ទៀត មុន​នឹង​ទំនាស់​នោះ​បង្ខូច​សេចក្ដី​សុខ​សាន្ត​ក្នុង​ក្រុម​ជំនុំ។

​«​ចូរ​ដោះ​ស្រាយ​ការ​ទាស់​ទែង​គ្នា​ដោយ​សេចក្ដី​ស្រឡាញ់​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម ខែ​ឧសភា ឆ្នាំ​២០១៦​)

a ក្នុង​កំណត់​នៅ​ចុង​សៀវភៅ​លេខ​៦ ប្រាប់​អំពី​សេចក្ដី​ស្រឡាញ់​ជា​អ្វី​ដែល​ជំរុញ​ចិត្ត​គ្រិស្ត​សាសនិក​មិន​ឲ្យ​ចម្លង​ជំងឺ​ដល់​អ្នក​ឯ​ទៀត។

b ក្នុង​កំណត់​នៅ​ចុង​សៀវភៅ​លេខ​៧ ប្រាប់​អំពី​របៀប​ដោះ​ស្រាយ​បញ្ហា​ខាង​ជំនួញ​និង​ខាង​ច្បាប់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក