បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w98 ១/៣ ទំ. ១៥-២០
  • ‹បន្តអត់ទោសគ្នាទៅវិញទៅមក›

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ‹បន្តអត់ទោសគ្នាទៅវិញទៅមក›
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ហេតុ​អ្វី​ក៏​អត់​ទោស​អ្នក​ដទៃ?
  • ‹បន្ត​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក›
  • ពេល​ដែល​របួស​គឺ​ជ្រៅ​ខ្លាំង
  • ពេល​ដែល​ដូច​ជា​មិន​អាច​អត់​ទោស​ឲ្យ​បាន
  • ចូរអភ័យទោសឲ្យគ្នាទៅវិញទៅមកដោយគ្មានល័ក្ខខ័ណ្ឌ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • ហេតុអ្វីក៏ត្រូវអត់ឱនទោស?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
  • ចូរអត់ឱនទោសដោយស្ម័គ្រពីចិត្តអ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • ចូរអភ័យទោសឲ្យដោយគ្មានល័ក្ខខ័ណ្ឌ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w98 ១/៣ ទំ. ១៥-២០

‹បន្ត​អត់​ទោស​គ្នា​ទៅ​វិញ​ទៅ​មក›

«ហើយ​ទ្រាំ​ទ្រ​គ្នា ទាំង​អត់​ទោស​ទៅ​វិញ​ទៅ​មក»។—កូល៉ុស ៣:១៣

១. (ក) ពេល​ដែល​ពេត្រុស​បាន​ឲ្យ​យោបល់ ថា​យើង​ត្រូវ​អត់​ទោស​អ្នក​ដទៃ‹ដល់​ប្រាំ​ពីរ​ដង› ហេតុ​អ្វី​ក៏​គាត់​ប្រហែល​ជា​គិត​ថា គាត់​មាន​ចិត្ត​សប្បុរស​ម្ល៉េះ? (ខ) តើ​ព្រះ​យេស៊ូ​មាន​សេចក្ដី​យ៉ាង​ណា ពេល​ដែល​ទ្រង់​មាន​បន្ទូល​ថា យើង​ត្រូវ​អត់​ទោស​ដល់‹ប្រាំ​ពីរ​ចិតសិប​ដង›?

«ព្រះ​អម្ចាស់​អើយ បើ​បង​ឬ​ប្អូន​ធ្វើ​បាប​នឹង​ខ្ញុំ នោះ​ត្រូវ​ឲ្យ​ខ្ញុំ​អត់​ទោស​ឲ្យ​គេ​ដល់​ប៉ុន្មាន​ដង តើ​ដល់​៧​ដង​ឬ​អី»? (ម៉ាថាយ ១៨:២១) ពេត្រុស​ប្រហែល​ជា​គិត​ថា គាត់​មាន​ចិត្ត​សប្បុរស​ណាស់​នឹង​យោបល់​របស់​គាត់។ នៅ​សម័យ​នោះ ទំនៀម​ទម្លាប់​នៃ​ពួក​គ្រូ​អាចារ្យ ចែង​ថា បុគ្គល​ម្នាក់​មិន​ត្រូវ​អត់​ទោស​លើស​ជាង​បី​ដង​ចំពោះ​កំហុស​ដដែល​ឡើយ។a ដូច្នេះ សូម​គិត​នូវ​ការ​ភ្ញាក់​ផ្អើល​របស់​ពេត្រុស ពេល​ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល​តប​ថា៖ «ខ្ញុំ​មិន​ថា ឲ្យ​អ្នក​អត់​ទោស​ត្រឹម​តែ​៧​ដង​ទេ គឺ​ដល់​៧​ចិតសិប​ដង​ទៅ​ទៀត»! (ម៉ាថាយ ១៨:២២) ការ​ថា​ឡើង​វិញ​នៃ​ប្រាំ​ពីរ​ដង គឺ​ស្មើ​នឹង​ការ​និយាយ​ថា ‹ជា​រៀង​រហូត›។ ក្នុង​ទស្សនៈ​របស់​ព្រះ​យេស៊ូ គឺ​ឥត​មាន​កំរិត​ចំពោះ​ចំនួន​ដែល​គ្រីស្ទាន​ម្នាក់​ត្រូវ​អត់​ទោស​នោះ​ឡើយ។

២, ៣. (ក) តើ​មាន​ស្ថានការណ៍​ណា​ខ្លះ ដែល​មើល​ទៅ​ដូច​ជា​ពិបាក​នឹង​អត់​ទោស​ឲ្យ​អ្នក​ដទៃ? (ខ) ហេតុ​អ្វី​ក៏​យើង​អាច​ទុក​ចិត្ត​ថា យើង​នឹង​មាន​ប្រយោជន៍​ចំពោះ​ការ​អត់​ទោស​ឲ្យ​អ្នក​ដទៃ?

២ ប៉ុន្តែ ការ​ធ្វើ​តាម​ឱវាទ​នេះ គឺ​មិន​តែង​តែ​ស្រួល​ទេ។ តើ​យើង​ណា​មួយ ដែល​មិន​ដែល​មាន​ដំណើរ​ឈឺ​ចាប់​នៃ​របួស​ដ៏​ឥត​ត្រឹម​ត្រូវ​នោះ? ប្រហែល​ជា​អ្នក​ណា​មួយ​ដែល​អ្នក​បាន​ទុក​ចិត្ត បាន​ក្បត់​នឹង​សេចក្ដី​សម្ងាត់។ (សុភាសិត ១១:១៣) ការ​និយាយ​ដ៏​ឥត​ចេះ​គិត​នៃ​មិត្ត​ស្និទ្ធ ប្រហែល​បាន‹ចាក់​អ្នក​ដូច​ដាវ›។ (សុភាសិត ១២:១៨) ការ​ប្រព្រឹត្ត​ដ៏​រំលោភ​ពី​បុគ្គល​ស្ងួន​ភ្ងា ឬ​មិត្ត​ដ៏​ទុក​ចិត្ត ប្រហែល​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់​យ៉ាង​ជ្រៅ។ ពេល​ដែល​របស់​បែប​នេះ​កើត​ឡើង ប្រតិកម្ម​ធម្មតា​របស់​យើង ប្រហែល​ជា​មាន​ចិត្ត​ខឹង។ យើង​ប្រហែល​ជា​មាន​ចិត្ត​ចង់​ឈប់​និយាយ​ជា​មួយ​បុគ្គល​ប្រព្រឹត្ត​ខុស ដោយ​ជៀស​វាង​គាត់ បើ​អាច​ធ្វើ​ទៅ​បាន។ ការ​អត់​ទោស​ឲ្យ​គាត់ មើល​ទៅ នឹង​អនុញ្ញាត​គាត់​ឲ្យ​គេច​ចេញ​ពី​កំហុស​របស់​គាត់។ ប៉ុន្តែ ដោយ​ចង​គំនុំ យើង​នឹង​បញ្ឈឺ​ខ្លួន​យើង​ទៅ​វិញ។

៣ ដូច្នេះ ព្រះ​យេស៊ូ​បង្រៀន​យើង​ឲ្យ​ចេះ​អត់​ទោស—«ដល់​៧​ចិតសិប​ដង»។ យ៉ាង​ប្រាកដ​ហើយ សេចក្ដី​បង្រៀន​របស់​ទ្រង់​គឺ​នឹង​មិន​ធ្វើ​ឲ្យ​យើង​មាន​គ្រោះ​ថ្នាក់​ទេ។ របស់​ទាំង​អស់​ដែល​ទ្រង់​បាន​បង្រៀន នោះ​មាន​ពី​ព្រះ​យេហូវ៉ា ‹ជា​ព្រះ​ដែល​បង្រៀន​យើង​ឲ្យ​បាន​ទទួល​ប្រយោជន៍›។ (អេសាយ ៤៨:១៧; យ៉ូហាន ៧:១៦, ១៧) យ៉ាង​សម​ហេតុ​ណាស់ ដែល​មាន​ប្រយោជន៍​ចំពោះ​យើង​ក្នុង​ការ​អត់​ទោស​ឲ្យ​អ្នក​ដទៃ។ មុន​នឹង​យើង​ពិគ្រោះ​មូលហេតុ​ដែល​យើង​ត្រូវ​អត់​ទោស ហើយ​របៀប​ដែល​យើង​អាច​ធ្វើ នោះ​ប្រហែល​ជា​មាន​ប្រយោជន៍ មុន​ដំបូង ក្នុង​ការ​ពន្យល់​ថា​អ្វី​ទៅ​ជា​ការ​អត់​ទោស។ គំនិត​នៃ​ការ​អត់​ទោស​របស់​យើង ប្រហែល​មាន​ឥទ្ធិពល​លើ​សមត្ថភាព​របស់​យើង ដើម្បី​អត់​ទោស ពេល​ដែល​អ្នក​ណា​ម្នាក់​ធ្វើ​ឲ្យ​យើង​អាក់​អន់​ចិត្ត។

៤. តើ​ការ​អត់​ទោស​ឲ្យ​អ្នក​ដទៃ​មិន​មាន​ន័យ​យ៉ាង​ណា តែ​ការ​អត់​ទោស​បាន​ត្រូវ​បក​ប្រែ​យ៉ាង​ដូច​ម្ដេច?

៤ អត់​ទោស​ឲ្យ​អ្នក​ដទៃ​ចំពោះ​ជំទាស់​ផ្ទាល់​ខ្លួន មិន​មាន​សេចក្ដី​ថា យើង​បណ្ដោយ​ឬ​និយាយ​ធ្វើ​ឲ្យ​ស្រាល​នូវ​អ្វី​ដែល​គេ​បាន​ប្រព្រឹត្ត​នោះ​ទេ។ ហើយ​ក៏​មិន​មាន​សេចក្ដី​ថា អនុញ្ញាត​ឲ្យ​អ្នក​ដទៃ​ឆ្លៀត​យក​ប្រយោជន៍​ពី​យើង​ទេ។ ពី​ព្រោះ ពេល​ដែលព្រះ​យេហូវ៉ា​អត់​ទោស​ឲ្យ​យើង ទ្រង់​ច្បាស់​ជា​មិន​ចាត់​ទុក​ថា បាប​របស់​យើង​ឥត​សំខាន់​នោះ​ទេ ហើយ​ទ្រង់​ក៏​មិន​បណ្ដោយ​ឲ្យ​មនុស្ស​មាន​បាប​ជាន់​លើ​សេចក្ដី​មេត្ដា​ករុណា​របស់​ទ្រង់​ឡើយ។ (ហេព្រើរ ១០:២៩) យោង​ទៅ​តាម ការ​យោគ​យល់​លើ​បទ​គម្ពីរ ការ​អត់​ទោស គឺ​បាន​ឲ្យ​អត្ថន័យ​ជា«សកម្មភាព​នៃ​ការ​លើក​លែង​ដល់​អ្នក​ប្រព្រឹត្ត​ខុស ឈប់​មាន​ការ​តូច​ចិត្ត​ដល់​គាត់ ដោយ​សារ​កំហុស​របស់​គាត់ ហើយ​បោះ​បង់​ចោល​នៃ​ការ​ទាម​ទារ​សង​សឹក»។ (ក្បាល​ទី​១ ទំព័រ ៨៦១)b ព្រះ​គម្ពីរ​ផ្ដល់​ឲ្យ​យើង​នូវ​មូលហេតុ​ត្រឹម​ត្រូវ​សំរាប់​អត់​ទោស​ដល់​អ្នក​ដទៃ។

ហេតុ​អ្វី​ក៏​អត់​ទោស​អ្នក​ដទៃ?

៥. តើ​មូលហេតុ​ដ៏​សំខាន់​អ្វី​ក្នុង​ការ​អត់​ទោស ដែល​បាន​បង្ហាញ​ក្នុង​អេភេសូរ ៥:១?

៥ មូលហេតុ​ដ៏​សំខាន់​មួយ ក្នុង​ការ​អត់​ទោស​ឲ្យ​អ្នក​ដទៃ គឺ​បាន​បង្ហាញ​នៅ​អេភេសូរ ៥:១៖ «ដូច្នេះ ចូរ​ត្រាប់​តាម​ព្រះ ដូច​ជា​កូន​ស្ងួន​ភ្ងា»។ ក្នុង​លក្ខណៈ​អ្វី ដែល​យើង​ត្រូវ«ត្រាប់​តាម​ព្រះ»? ពាក្យ​ដែល​ថា «ដូច្នេះ» គឺ​ជាប់​នឹង​ខ​មុន ដែល​ចែង​ថា៖ «ចូរ​មាន​ចិត្ត​សប្បុរស​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​មាន​ចិត្ត​ទន់​សន្ដោស ហើយ​អត់​ទោស​គ្នា ដូច​ជា​ព្រះ​ទ្រង់​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះ​គ្រីស្ទ​ដែរ»។ (អេភេសូរ ៤:៣២) ត្រូវ​ហើយ ពេល​ត្រូវ​អត់​ទោស យើង​ត្រូវ​ធ្វើ​ត្រាប់​តាម​ព្រះ។ ដូច​ជា​កូន​ក្មេង​ម្នាក់​ខំ​ធ្វើ​ឲ្យ​ដូច​ឪពុក​របស់​ខ្លួន យើង ជា​កូន​ដែល​ព្រះ​យេហូវ៉ា​ស្រឡាញ់​យ៉ាង​ខ្លាំង គឺ​ត្រូវ​ចង់​ឲ្យ​បាន​ដូច​ជា​ព្រះ​វរបិតា​ដ៏​អត់​ទោស​របស់​យើង​ដែរ។ នេះ​គឺ​ច្បាស់​ជា​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ព្រះ​ហឫទ័យ​រីករាយ​ណាស់ ពេល​ដែល​ឃើញ​បុត្រា​បុត្រី​ទាំង​ឡាយ​នៅ​លើ​ផែនដី ខំ​ត្រាប់​តាម​ទ្រង់ ដោយ​អត់​ទោស​គ្នា​ទៅ​វិញ​ទៅ​មក!—លូកា ៦:៣៥, ៣៦; ប្រៀប​ធៀប ម៉ាថាយ ៥:៤៤​-​៤៨

៦. ក្នុង​ផ្លូវ​ណា​ដែល​មាន​ការ​ខុស​គ្នា​យ៉ាង​ឆ្ងាយ រវាង​ការ​អត់​ទោស​របស់​ព្រះ​យេហូវ៉ា​និង​របស់​យើង?

៦ ត្រូវ​ហើយ យើង​មិន​អាច​អត់​ទោស​ក្នុង​ន័យ​ដ៏​គ្រប់ល័ក្ខណ៍ ដូច​ព្រះ​យេហូវ៉ា​បាន​ឡើយ។ ប៉ុន្តែ នេះ​ហើយ​ជា​មូលហេតុថែម​ទៀត ដែល​យើង​ត្រូវ​អត់​ទោស​គ្នា​ទៅ​វិញ​ទៅ​មក។ សូម​ពិចារណា​មើល៖ គឺ​មាន​ការ​ខុស​គ្នា​ឆ្ងាយ​ណាស់ រវាង​ការ​អត់​ទោស​របស់​ព្រះ​យេហូវ៉ា​និង​របស់​យើង។ (អេសាយ ៥៥:៧​-​៩) ពេល​ដែល​យើង​អត់​ទោស​ឲ្យ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​បាប​ដល់​យើង នេះ​តែង​ធ្វើ​ឡើង​ដោយ​ដឹង​ថា មិន​យូរ​មិន​ឆាប់ យើង​ត្រូវ​ឲ្យ​គេ​ធ្វើ​តប ដោយ​អត់​ទោស​ឲ្យ​យើង។ ចំពោះ​មនុស្ស នេះ​គឺ​ជា​ករណី​នៃ​ពួក​មាន​បាប​អត់​ទោស​ឲ្យ​ពួក​មាន​បាប។ ប៉ុន្តែ ចំពោះ​ព្រះ​យេហូវ៉ា​វិញ ការ​អត់​ទោស​គឺ​ឯកទិស។ ទ្រង់​អត់​ទោស​ឲ្យ​យើង ប៉ុន្តែ​យើង​នឹង​មិន​ត្រូវ​ការ​អត់​ទោស​ឲ្យ​ទ្រង់​ទេ។ ប្រសិន​បើ​ព្រះ​យេហូវ៉ា ដែល​ឥត​ប្រព្រឹត្ត​អំពើ​បាប អាច​អត់​ទោស​ឲ្យ​យើង​ដ៏​ស្រឡាញ់​និង​ដ៏​ពេញ​លេញ តើ​យើង​ដែល​ជា​មនុស្ស​មាន​បាប មិន​អាច​អត់​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ទេ​ឬ?—ម៉ាថាយ ៦:១២

៧. បើ​យើង​មិន​អត់​ទោស​ឲ្យ​អ្នក​ដទៃ ពេល​ដែល​ត្រូវ​ការ​មេត្ដា​ករុណា តើ​នេះ​អាច​មាន​ឥទ្ធិពល​ដ៏​អាក្រក់​លើ​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា​យ៉ាង​ណា?

៧ អ្វី​ដែល​កាន់​តែ​សំខាន់​ទៅ​ទៀត ប្រសិន​បើ​យើង​មិន​អត់​ទោស​ឲ្យ​អ្នក​ដទៃ ពេល​ដែល​មាន​មូលដ្ឋាន​លើ​មេត្ដា​ករុណា នេះ​គឺ​អាច​មាន​ឥទ្ធិពល​ដ៏​អាក្រក់​លើ​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​ព្រះ។ ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​ចង់​ឲ្យ​យើង​អត់​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ទ្រង់​តម្រូវ​ឲ្យ​យើង​ធ្វើ​ដូច្នេះ។ យោង​ទៅ​តាម​បទ​គម្ពីរ​ទាំង​ឡាយ ការ​ជំរុញ​មួយ​ចំណែក​សំរាប់​ឲ្យ​យើង​អត់​ទោស គឺ​ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​អត់​ទោស​ឲ្យ​យើង​ដែរ ឬ​ពី​ព្រោះ​ទ្រង់​បាន​អត់​ទោស​ឲ្យ​យើង។ (ម៉ាថាយ ៦:១៤; ម៉ាកុស ១១:២៥; អេភេសូរ ៤:៣២; យ៉ូហាន​ទី​១ ៤:១១) ដូច្នេះ ប្រសិន​បើ​យើង​មិន​សុខ​ចិត្ត​អត់​ទោស​ឲ្យ​អ្នក​ដទៃ ពេល​ដែល​មាន​មូលហេតុ​ល្អ​ក្នុង​ការ​ធ្វើ​នេះ តើ​យើង​អាច​ទន្ទឹង​ចាំ​ការ​អត់​ទោស​បែប​នេះ​ពី​ព្រះ​យេហូវ៉ា​បាន​ទេ?—ម៉ាថាយ ១៨:២១​-​៣៥

៨. ហេតុ​អ្វី​ក៏​ការ​ចេះ​អត់​ទោស​មាន​ប្រយោជន៍​ចំពោះ​យើង?

៨ ព្រះ​យេហូវ៉ា​បង្រៀន​រាស្ត្រ​របស់​ទ្រង់«ឲ្យ​ដឹង​ផ្លូវ​ល្អ​ណា​ដែល​ត្រូវ​ដើរ»។ (ពង្សាវតារ​ក្សត្រ​ទី​១ ៨:៣៦) ពេល​ដែល​ទ្រង់​បង្រៀន​យើង​ឲ្យ​អត់​ទោស​គ្នា​ទៅ​វិញ​ទៅ​មក យើង​អាច​ទុក​ចិត្ត​ថា ទ្រង់​មាន​ព្រះ​ហឫទ័យ​ទុក​ដាក់​នឹង​យើង។ ដោយ​មាន​មូលហេតុ​ល្អ ព្រះ​គម្ពីរ​ប្រាប់​យើង​ឲ្យ«ថយ​ចេញ​ពី​សេចក្ដី​កំហឹង»។ (រ៉ូម ១២:១៩) ការ​តូច​ចិត្ត​គឺ​ជា​បន្ទុក​ដ៏​ធ្ងន់​សែង​ក្នុង​ជីវិត​ណាស់។ ពេល​ដែល​យើង​ចង​គំនុំ នោះ​វា​នឹង​ស៊ី​គំនិត​របស់​យើង ធ្វើ​ឲ្យ​យើង​ឥត​មាន​ភាព​សុខ​សាន្ត និង​ឥត​មាន​អំណរ។ សេចក្ដី​កំហឹង​ដែល​មាន​យូរ ដូច​សេចក្ដី​ច្រណែន អាច​មាន​ឥទ្ធិពល​ដ៏​អាក្រក់​លើ​សុខភាព​របស់​យើង។ (សុភាសិត ១៤:៣០) ហើយ​កាល​ដែល​កំពុង​ពិសោធ​រឿង​ទាំង​នេះ អ្នក​ដែល​ប្រព្រឹត្ត​ខុស ប្រហែល​ជា​ឥត​ដឹង​អំពី​ការ​ជ្រួល​ច្របល់​របស់​យើង​ទេ! ព្រះ​អាទិទេព​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង ជ្រាប​ថា​យើង​ត្រូវ​ការ​អត់​ទោស​គ្នា មិន​គ្រាន់​តែ​សំរាប់​ប្រយោជន៍​របស់​គេ ក៏​ប៉ុន្តែ​សំរាប់​ប្រយោជន៍​របស់​យើង​ដែរ។ ឱវាទ​របស់​ព្រះ​គម្ពីរ​គឺ​ឲ្យ​អត់​ទោស​គ្នា ប្រាកដ​ហើយ នេះ‹ជា​ផ្លូវ​ល្អ​ដែល​ត្រូវ​ដើរ›។

‹បន្ត​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក›

៩, ១០. (ក) តើ​ស្ថានការណ៍​ប្រភេទ​ណា​ដែល​មិន​ចាំ​បាច់​ត្រូវ​ការ​អត់​ទោស​ជា​ផ្លូវ​ការ? (ខ) តើ​អ្វី​ដែល​បង្ហាញ​ដោយ​ឃ្លា​ថា‹បន្ត​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក›?

៩ ការ​របួស​រូប​កាយ​គឺ​អាច​មាន​ពី​មុត​តិច​តួច រហូត​ដល់​របួស​ខ្លាំង ហើយ​មិន​មែន​របួស​ទាំង​អស់​ត្រូវ​ការ​មើល​ថែ​រក្សា​ដូច​គ្នា​នោះ​ទេ។ នេះ​ក៏​ស្រដៀង​នឹង​អារម្មណ៍​ឈឺ​ចាប់​ដែរ—របួស​ខ្លះ​វា​របួស​ខ្លាំង​ជាង​មួយ​ទៀត។ តើ​យើង​ចាំ​បាច់​រក​រឿង​ចំពោះ​របួស​តូច​តាច​ទាំង​ឡាយ ដែល​យើង​រង​ទុក្ខ​ក្នុង​ការ​ប្រស្រ័យ​ទាក់​ទង​ជា​មួយ​អ្នក​ដទៃ​ឬ? ការ​តូច​ចិត្ត​បន្ដិច​បន្តួច គឺ​ជា​ផ្នែក​នៃ​ជីវិត ហើយ​មិន​ចាំ​បាច់​ត្រូវ​ការ​អត់​ទោស​ជា​ផ្លូវ​ការ​ទេ។ បើ​យើង​ល្បី​ឈ្មោះ​ជា​អ្នក​ដែល​ជៀស​មិន​ចង់​ជួប​អ្នក​ដទៃ ដោយ​ការ​តូច​ចិត្ត​ដ៏​តិច​តួច ហើយ​ទទូច​ឲ្យ​គេ​សុំ​ទោស មុន​នឹង​ប្រព្រឹត្ត​លើ​គេ​តាម​ផ្លូវ​ធម្មតា នោះ​យើង​ប្រហែល​ជា​ជំរុញ​ឲ្យ​គេ​ប្រុង​ប្រយ័ត្ន​ពេល​នៅ​ជិត​យើង—ឬ​ត្រូវ​រក្សា​ចម្ងាយ​ឲ្យ​បាន​សុខ!

១០ ផ្ទុយ​ទៅ​វិញ គឺ​ជា​ការ​ប្រសើរ​ជាង​ឲ្យ‹មាន​កេរ្ដិ៍​ឈ្មោះ​ជា​អ្នក​សម​ហេតុ​ផល›។ (ភីលីព ៤:៥) ជា​មនុស្ស​ឥត​គ្រប់ល័ក្ខណ៍ ដែល​បំរើ​ជា​មួយ​គ្នា គឺ​ជា​សម​ហេតុ​ផល ដែល​ពី​ពេល​មួយ​ទៅ​ពេល​មួយ បង​ប្អូន​របស់​យើង​ធ្វើ​ឲ្យ​យើង​ខឹង ហើយ​យើង​ក៏​អាច​ធ្វើ​ឲ្យ​គេ​ខឹង​ដែរ។ កូល៉ុស ៣:១៣ ទូន្មាន​យើង​ថា៖ ‹ចូរ​បន្ត​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក›។ ឃ្លា​នេះ​មាន​ន័យ​ថា ឲ្យ​ចេះ​អត់​ធ្មត់​នឹង​អ្នក​ដទៃ ដោយ​ត្រា​ប្រណី​នឹង​ឫកពា​ដែល​យើង​មិន​ចូល​ចិត្ត ឬ​លក្ខណៈ​ដែល​ធ្វើ​ឲ្យ​យើង​អាក់​អន់​ចិត្ត។ ការ​អត់​ធ្មត់​និង​ការ​ទប់​ចិត្ត​បែប​នេះ អាច​ជួយ​យើង​ឲ្យ​ប្រឈម​មុខ​ដោះ​ស្រាយ​នឹង​អំពើ​ខុស​បន្ដិច​បន្តួច ដែល​យើង​មាន​ក្នុង​ការ​ទាក់​ទង​ជា​មួយ​គ្នា—ដោយ​ឥត​រំខាន​ដល់​ភាព​សុខ​សាន្ត​នៃ​ក្រុម​ជំនុំ។—កូរិនថូស​ទី​១ ១៦:១៤

ពេល​ដែល​របួស​គឺ​ជ្រៅ​ខ្លាំង

១១. ពេល​ដែល​អ្នក​ដទៃ​ប្រព្រឹត្ត​បាប​នឹង​យើង តើ​អ្វី​ដែល​អាច​ជួយ​យើង​ឲ្យ​អត់​ទោស​គេ?

១១ ប៉ុន្តែ យ៉ាង​ណា​វិញ​ប្រសិន​បើ​អ្នក​ដទៃ​ប្រព្រឹត្ត​ខុស​នឹង​យើង ដែល​នាំ​ឲ្យ​មាន​របួស​ដ៏​ជ្រៅ​ខ្លាំង​នោះ។ បើ​អំពើ​បាប​មិន​ធ្ងន់​ធ្ងរ​ទេ យើង​ប្រហែល​ជា​ឥត​មាន​ការ​ពិបាក​ក្នុង​ប្រព្រឹត្ត​តាម​ឱវាទ​របស់​ព្រះ​គម្ពីរ ដើម្បី‹អត់​ទោស​គ្នា​ទៅ​វិញ​ទៅ​មក›។ (អេភេសូរ ៤:៣២) ការ​ប្រុង​នឹង​អត់​ទោស​បែប​នេះ គឺ​សម​ស្រប​នឹង​ពាក្យ​របស់​ពេត្រុស៖ «តែ​មុន​ដំបូង​បង្អស់ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​គ្នា​ឲ្យ​អស់​ពី​ចិត្ត ដ្បិត​សេចក្ដី​ស្រឡាញ់​នឹង​គ្រប​បាំង​អំពើ​បាប​ជា​អនេកអនន្ត»។ (ពេត្រុស​ទី​១ ៤:៨) ដោយ​ចាំ​ថា យើង​ក៏​ជា​អ្នក​បាប​ដែរ នឹង​ជួយ​យើង​ឲ្យ​អនុគ្រោះ​ដល់​កំហុស​នៃ​អ្នក​ដទៃ។ ដូច្នេះ​ពេល​ដែល​យើង​អត់​ទោស យើង​ដោះ​លែង​ការ​តូច​ចិត្ត ជា​ជាង​បណ្ដុះ​វា​ទៅ​វិញ។ ជា​លទ្ធផល ទំនាក់​ទំនង​របស់​យើង​ជា​មួយ​នឹង​អ្នក​ប្រព្រឹត្ត​ខុស នឹង​ឥត​មាន​គ្រោះ​ថ្នាក់​ជា​ស្ថាពរ ហើយ​យើង​ក៏​ជួយ​ថែ​រក្សា​ភាព​សុខ​សាន្ត​ដ៏​មាន​តម្លៃ​នៃ​ក្រុម​ជំនុំ។ (រ៉ូម ១៤:១៩) នៅ​ពេល​ក្រោយ​មក ការ​ចាំ​នូវ​អ្វី​ដែល​គាត់​បាន​ប្រព្រឹត្ត ប្រហែល​អាច​រសាយ​បាត់​ទៅ។

១២. (ក) តើ​ការ​ចាត់​វិធានការ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ ដើម្បី​អត់​ទោស​ដល់​បុគ្គល​ណា​ដែល​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​យ៉ាង​ជ្រៅ​ខ្លាំង? (ខ) តើ​តាម​របៀប​ណា​ដែល​ពាក្យ​នៅ​អេភេសូរ ៤:២៦ បង្ហាញ​ថា​យើង​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ឲ្យ​បាន​ឆាប់​រហ័ស?

១២ ប៉ុន្តែ ចុះ​យ៉ាង​ណា​វិញ បើ​អ្នក​ណា​ម្នាក់​បាន​ប្រព្រឹត្ត​បាប​នឹង​យើង តាម​របៀប​ដ៏​ធ្ងន់ ដែល​ធ្វើ​ឲ្យ​យើង​របួស​យ៉ាង​ជ្រៅ​នោះ? ជា​ឧទាហរណ៍ មិត្ត​ដែល​យើង​ទុក​ចិត្ត​ប្រហែល​បាន​បក​រឿង​ស្ងាត់​កំបាំង ដែល​អ្នក​បាន​ប្រាប់​គាត់។ អ្នក​មាន​អារម្មណ៍​ដ៏​ឈឺ​ចាប់ ដ៏​ខ្មាស​គេ ហើយ​ថា​គេ​ក្បត់​ខ្លួន​ផង។ អ្នក​បាន​ខំ​កំចាត់​វា​ចោល តែ​រឿង​នេះ​មិន​ព្រម​ទៅ​ទេ។ ក្នុង​ករណី​បែប​នេះ អ្នក​ប្រហែល​ជា​ត្រូវ​ការ​ចាត់​វិធានការ​ដើម្បី​ដោះ​ស្រាយ​បញ្ហា ប្រហែល​ទៅ​និយាយ​ជា​មួយ​អ្នក​ប្រព្រឹត្ត​ខុស​នឹង​អ្នក។ គឺ​ជា​អ្វី​ដ៏​មាន​ប្រាជ្ញា​ក្នុង​ការ​ធ្វើ​បែប​នេះ មុន​នឹង​រឿង​នេះ​ក្លាយ​ទៅ​ជា​ឡើង​ខ្ទុះ។ ប៉ុល​បាន​ដាស់​តឿន​យើង​ថា៖ «ចូរ​ខឹង​ចុះ តែ​កុំ​ឲ្យ​ធ្វើ​បាប​ឡើយ[នោះ​គឺ​ថា ដោយ​ចង​គំនុំ​ឬ​ប្រព្រឹត្ត​ដោយ​ខឹង] កុំ​ឲ្យ​សេចក្ដី​កំហឹង​របស់​អ្នក​នៅ​ដរាប​ដល់​ថ្ងៃ​លិច​ឡើយ»។ (អេភេសូរ ៤:២៦) ឱវាទ​របស់​ប៉ុល​គឺ​កាន់​តែ​មាន​ខ្លឹម​សារ​ទៀត ពេល​ដែល​យើង​ពិចារណា​មើល​ហេតុ​ការណ៍​ពិត​ក្នុងចំណោម​ពួក​យូដា ដែល​ថា ថ្ងៃ​លិច​គឺ​សម្គាល់​ដោយ​ចប់​មួយ​ថ្ងៃ ហើយ​ជា​ការ​ចាប់​ផ្ដើម​នៃ​ថ្ងៃ​មួយ​ទៀត។ ដូច្នេះ ឱវាទ​គឺ​ថា៖ ដោះ​ស្រាយ​បញ្ហា​ឲ្យ​បាន​ឆាប់​រហ័ស!—ម៉ាថាយ ៥:២៣, ២៤

១៣. ពេល​ទៅ​ដោះ​ស្រាយ​ជា​មួយ​បុគ្គល​ណា​ម្នាក់​ដែល​ធ្វើ​ខុស​នឹង​យើង តើ​អ្វី​ត្រូវ​ជា​គោល​ដៅ​របស់​យើង ហើយ​យោបល់​អ្វី​ដែល​អាច​ឲ្យ​យើង​សម្រេច​ការ​នេះ​បាន?

១៣ តើ​តាម​របៀប​ណា​ដែល​អ្នក​ត្រូវ​ទៅ​ឯ​បុគ្គល​ដែល​ប្រព្រឹត្ត​ខុស? ពេត្រុស​ទី​១ ៣:១១ ចែង​ថា៖ «ត្រូវ​ស្វែង​រក​ហើយ​ដេញ​តាម​សេចក្ដី​មេត្រី​ភាព»។ ដូច្នេះ គោល​ដៅ​របស់​អ្នក គឺ​មិន​មែន​ដើម្បី​និយាយ​ដ៏​កំហឹង ប៉ុន្តែ​ចង់​ធ្វើ​ឲ្យ​មាន​មេត្រី​ភាព​ជា​មួយ​បង​ប្អូន។ ដើម្បី​នឹង​សម្រេច​គោល​ដៅ​នេះ ជា​ការ​ល្អ​បើ​យើង​ជៀស​វាង​ពី​ពាក្យ​និង​កាយ​វិការ​យ៉ាង​ខ្លាំង។ នេះ​អាច​នាំ​ឲ្យ​មាន​ការ​តប​ស្រដៀង​គ្នា​ពី​មនុស្ស​ដទៃ។ (សុភាសិត ១៥:១៨; ២៩:១១) បន្ថែម​ទៀត​នោះ សូម​ជៀស​វាង​ការ​និយាយ​ដូច​ជា «អ្នក​តែង​តែ . . . »! ឬ «អ្នក​មិន​ដែល . . . »! ការ​និយាយ​ដ៏​ពន្លើស​បែប​នេះ គឺ​គ្រាន់​តែ​ធ្វើ​ឲ្យ​គាត់​ការ​ពារ​ខ្លួន​គាត់​ប៉ុណ្ណោះ។ ផ្ទុយ​ទៅ​វិញ សូម​ឲ្យ​ពាក្យ​សំដី​និង​ទឹក​មុខ​របស់​អ្នក បង្ហាញ​ថា​អ្នក​ចង់​ដោះ​ស្រាយ​បញ្ហា​ដែល​បាន​ធ្វើ​អ្នក​ឈឺ​ចាប់​យ៉ាង​ខ្លាំង។ សូម​ពន្យល់​ឲ្យ​ច្បាស់​នូវ​អារម្មណ៍​របស់​អ្នក​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង។ សូម​ឲ្យ​បុគ្គល​ដទៃ​មាន​ឱកាស​ដើម្បី​ពន្យល់​សកម្មភាព​របស់​គាត់។ សូម​ស្ដាប់​នូវ​អ្វី​ដែល​គាត់​ចង់​និយាយ។ (យ៉ាកុប ១:១៩) តើ​នឹង​មាន​ប្រយោជន៍​យ៉ាង​ណា​ដោយ​ធ្វើ​បែប​នេះ? សុភាសិត ១៩:១១ ពន្យល់​ថា៖ «សតិបញ្ញា​របស់​មនុស្ស​នឹង​នាំ​ឲ្យ​យឺត​នឹង​ខឹង អ្នក​នោះ​ក៏​តែង​មាន​ចិត្ត​អរ ដោយ​មិន​ប្រកាន់​ទោស​វិញ»។ ដោយ​យល់​ដល់​អារម្មណ៍​របស់​អ្នក​ដទៃ ហើយ​មូលហេតុ​ចំពោះ​សកម្មភាព​របស់​គាត់ ប្រហែល​អាច​កំចាត់​ចោល​គំនិត​មិន​ល្អ​ចំពោះ​គាត់។ ពេល​ដែល​យើង​ដោះ​ស្រាយ​ស្ថានការណ៍​ណា​មួយ ដោយ​មាន​គោល​ដៅ​សំរាប់​មេត្រី​ភាព​និង​រក្សា​អាកប្បកិរិយា​នោះ គឺ​ច្បាស់​ជា​នឹង​បាន​ដោះ​ស្រាយ​ការ​យល់​ខុស​ណា​មួយ​ហើយ។ សេចក្ដី​សុំ​ទោស​នឹង​ត្រូវ​បាន​ធ្វើ​ឡើង ហើយ​ការ​អត់​ទោស​ក៏​បាន​សម្ដែង​ដែរ។

១៤. ពេល​ដែល​យើង​អត់​ទោស​ឲ្យ​អ្នក​ដទៃ ក្នុង​ន័យ​យ៉ាង​ណា​ដែល​យើង​ត្រូវ​ភ្លេច?

១៤ តើ​ការ​អត់​ទោស​ឲ្យ​អ្នក​ដទៃ​មាន​ន័យ​ថា យើង​ត្រូវ​តែ​បំភ្លេច​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ឬ? សូម​ចង​ចាំ​គំរូ​របស់​ព្រះ​យេហូវ៉ា​ក្នុង​ករណី​នេះ ដូច​បាន​ពិគ្រោះ​ក្នុង​អត្ថបទ​មុន​នេះ។ ពេល​ដែល​ព្រះ​គម្ពីរ​ចែង​ថា ព្រះ​យេហូវ៉ា​ភ្លេច​អំពើ​បាប​របស់​យើង នេះ​មិន​មាន​សេចក្ដី​ថា ទ្រង់​មិន​អាច​ចាំ​បាន​នោះ​ទេ។ (អេសាយ ៤៣:២៥) ផ្ទុយ​ទៅ​វិញ ទ្រង់​ភ្លេច​ក្នុង​ន័យ​ថា ពេល​ដែល​ទ្រង់​អត់​ទោស​រួច​ហើយ អំពើ​បាប​នោះ​មិន​មាន​ឥទ្ធិពល​លើ​ការ​ជំនុំ​ជំរះ​របស់​ទ្រង់​លើ​យើង​នៅ​អនាគត​ឡើយ។ (អេសេគាល ៣៣:១៤​-​១៦) ស្រដៀង​គ្នា​នេះ​ដែរ ការ​អត់​ទោស​ឲ្យ​មនុស្ស​គ្នា​ឯង មិន​ចាំ​បាច់​មាន​ន័យ​ថា យើង​មិន​អាច​ចាំ​នូវ​អ្វី​ដែល​គេ​បាន​ធ្វើ​នោះ​ទេ។ ប៉ុន្តែ យើង​អាច​ភ្លេច​ក្នុង​ន័យ​ថា យើង​មិន​ប្រកាន់​លើ​អ្នក​ប្រព្រឹត្ត​ខុស ឬ​លើក​រឿង​នេះ​មក​និយាយ​ទៀត​ក្នុង​ពេល​អនាគត។ ដូច្នេះ ដោយ​បាន​ដោះ​ស្រាយ​បញ្ហា​ហើយ គឺ​មិន​ជា​សម​រម្យ​ទេ ក្នុង​ការ​និយាយ​រសឹប​រសៀវ​អំពី​រឿង​នេះ ហើយ​ក៏​មិន​ជា​ការ​ស្រឡាញ់​ទៀត ក្នុង​ការ​ជៀស​វាង​ពី​អ្នក​ប្រព្រឹត្ត​ខុស​ទាំង​ស្រុង ដោយ​ប្រព្រឹត្ត​លើ​គាត់ ដូច​ជា​អ្នក​ដែល​បាន​បណ្ដាច់​មិត្តភាព។ (សុភាសិត ១៧:៩) ត្រូវ​ហើយ ប្រហែល​ជា​ត្រូវ​ការ​ពេល​ខ្លះ​សំរាប់​ទំនាក់​ទំនង​របស់​យើង​បាន​ជា​ស្បើយ​ជា​មួយ​គាត់ យើង​ប្រហែល​ជា​ពុំ​មាន​ភាព​ស្និទ្ធ​ស្នាល​ដូច​ពី​មុន​ទេ។ ប៉ុន្តែ យើង​នៅ​តែ​ស្រឡាញ់​គាត់​ជា​បង​ប្អូន​គ្រីស្ទាន​របស់​យើង ហើយ​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​រក្សា​ទំនាក់​ទំនង​ដ៏​សុខ​សាន្ត។—ប្រៀប​ធៀប លូកា ១៧:៣

ពេល​ដែល​ដូច​ជា​មិន​អាច​អត់​ទោស​ឲ្យ​បាន

១៥, ១៦. (ក) តើ​ពួក​គ្រីស្ទាន​តម្រូវ​ឲ្យ​អត់​ទោស​ពួក​អ្នក​ប្រព្រឹត្ត​ខុស ដែល​ឥត​កែ​ប្រែ​ចិត្ត​ឬ​ទេ? (ខ) តើ​តាម​របៀប​ណា​ដែល​យើង​អាច​អនុវត្ត​តាម​ឱវាទ​នៃ​ព្រះ​គម្ពីរ​ក្នុង​ទំនុកដំកើង ៣៧:៨?

១៥ ប៉ុន្តែ យ៉ាង​ណា​វិញ បើ​សិន​អ្នក​ដទៃ​ប្រព្រឹត្ត​បាប​នឹង​យើង តាម​របៀប​ដែល​នាំ​ឲ្យ​មាន​របួស​យ៉ាង​ធ្ងន់ តែ​ឥត​មាន​ការ​ទទួល​ស្គាល់​នៃ​អំពើ​បាប ឥត​ប្រែ​ចិត្ត ហើយ​អ្នក​ប្រព្រឹត្ត​ខុស​ឥត​មាន​សុំ​ទោស​នោះ? (សុភាសិត ២៨:១៣) បទ​គម្ពីរ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ព្រះ​យេហូវ៉ា មិន​អត់​ទោស​ឲ្យ​ពួក​អ្នក​ប្រព្រឹត្ត​អំពើ​បាប​ដែល​ឥត​ប្រែ​ចិត្ត ដ៏​ក្បាល​រឹង​នោះ​ទេ។ (ហេព្រើរ ៦:៤​-​៦; ១០:២៦, ២៧) តើ​យើង​យ៉ាង​ណា​ដែរ? ការ​យោគ​យល់​លើ​បទគម្ពីរ ចែង​ថា៖ «ពួក​គ្រីស្ទាន​មិន​ចាំ​បាច់​ត្រូវ​អត់​ទោស​ឲ្យ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប​ដ៏​សាហាវ ដ៏​ចេតនា ដែល​ឥត​មាន​ការ​ប្រែ​ចិត្ត​នោះ​ឡើយ។ ពួក​បែប​នេះ​ក្លាយ​ទៅ​ជា​ពួក​សត្រូវ​របស់​ព្រះ»។ (ក្បាល​ទី​១ ទំព័រ ៨៦២) គ្រីស្ទាន​ណា​ដែល​ជា​អ្នក​រង​គ្រោះ​នៃ​ការ​ប្រព្រឹត្ត​ដ៏​ខុស ស្អប់​ខ្ពើម ឬ​ដ៏​សាហាវ មិន​ចាំ​បាច់​មាន​អារម្មណ៍​ឲ្យ​អត់​ទោស ឬ​លើក​លែង​ទោស​ដល់​អ្នក​ប្រព្រឹត្ត​ខុស ដែល​ឥត​ប្រែ​ចិត្ត​នោះ​ឡើយ។—ទំនុកដំកើង ១៣៩:២១, ២២

១៦ គួរ​ឲ្យ​យោគ​យល់ ចំពោះ​អស់​អ្នក​ដែល​បាន​រង​គ្រោះ​នៃ​ការ​ធ្វើ​បាប​ដ៏​សាហាវ ប្រហែល​មាន​អារម្មណ៍​ដ៏​ឈឺ​ចាប់​ហើយ​ដ៏​ខឹង។ ប៉ុន្តែ សូម​ចាំ​ថា ការ​ចង​ទុក​កំហឹង​និង​ការ​តូច​ចិត្ត អាច​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​យើង។ ប្រសិន​បើ​យើង​រង់​ចាំ​ការ​សុំ​ទោស​ដែល​វា​នឹង​មិន​មក នោះ​យើង​គ្រាន់​តែ​តូច​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង។ ដោយ​គិត​តែ​ពី​ភាព​អយុត្ដិធម៌ នោះ​អាច​ធ្វើ​ឲ្យ​កំហឹង​កញ្ជ្រោល​ក្នុង​យើង ដែល​មាន​ឥទ្ធិពល​ដ៏​អាក្រក់​លើ​សុខភាព​ខាង​វិញ្ញាណ ចិត្ត និង​រូប​កាយ​របស់​យើង។ ជា​លទ្ធផល យើង​អនុញ្ញាត​ឲ្យ​បុគ្គល​ដែល​បញ្ឈឺ​ចិត្ត​យើង​បន្ត​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត។ យ៉ាង​ប្រាជ្ញា ព្រះ​គម្ពីរ​ឲ្យ​ដំបូន្មាន​ថា៖ «ចូរ​ឈប់​ពី​សេចក្ដី​កំហឹង ហើយ​បោះ​បង់​សេចក្ដី​ឃោរ​ឃៅ​ចោល​ចេញ»។ (ទំនុកដំកើង ៣៧:៨) ដូច្នេះ ពួក​គ្រីស្ទាន​ខ្លះ​បាន​ឃើញ​ថា នៅ​ពេល​ខ្លះ គេ​អាច​សម្រេច​ចិត្ត​ដើម្បី​អត់​ទោស ក្នុង​ន័យ​ថា​ឈប់​ចង​គំនុំ​ការ​តូច​ចិត្ត—មិន​ដោះសា​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ដល់​គេ ប៉ុន្តែ​បដិសេធ​មិន​ឲ្យ​កំហឹង​បំផ្លាញ​គេ។ ដោយ​ទុក​បញ្ហា​នេះ​ក្នុង​ព្រះ​ហស្ត​ព្រះ​នៃ​សេចក្ដី​យុត្ដិធម៌ គេ​បាន​ទទួល​ការ​ធូរ​ស្រាល​ជា​ច្រើន ហើយ​អាច​ប្រកប​ជីវភាព​ដោយ​ឥត​មាន​អារម្មណ៍​តូច​ចិត្ត​ខ្លាំង។—ទំនុកដំកើង ៣៧:២៨

១៧. តើ​ការ​ទុក​ចិត្ត​ដ៏​សម្រាល​ទុក្ខ​អ្វី​ដែល​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា ដែល​បាន​កត់​ទុក​ក្នុង​វិវរណៈ ២១:៤?

១៧ នៅ​ពេល​ណា​ដែល​របួស​គឺ​ជ្រៅ​ខ្លាំង យើង​ប្រហែល​ជា​មិន​មាន​ការ​ជោគ​ជ័យ​ក្នុង​បំបាត់​វា​ចេញ​ពី​គំនិត​របស់​យើង​ទាំង​ស្រុង​ទេ គឺ​មិន​នៅ​ក្នុង​របប​លោកីយ៍​នេះ​ទេ។ ប៉ុន្តែ​ក្នុង​ពិភព​លោក​ថ្មី​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា ទ្រង់​នឹង«ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ នឹង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោកសង្រេង ឬ​សេចក្ដី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ។ ដ្បិត​សេចក្ដី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ»។ (វិវរណៈ ២១:៤) អ្វី​ក៏​ដោយ​ដែល​យើង​ប្រហែល​ជា​ចាំ​នៅ​ពេល​នោះ នឹង​មិន​បណ្ដាល​ឲ្យ​យើង​មាន​ការ​ឈឺ​ចាប់​ជ្រៅ ដែល​ឥឡូវ​នេះ​ធ្វើ​ទុក្ខ​ដល់​ចិត្ត​របស់​យើង។—អេសាយ ៦៥:១៧, ១៨

១៨. (ក) ហេតុ​អ្វី​ក៏​ត្រូវ​ការ​ការ​អត់​ទោស​ក្នុង​ការ​ដោះ​ស្រាយ​ជា​មួយ​បង​ប្អូន​ប្រុស​ស្រី​របស់​យើង? (ខ) ពេល​ដែល​អ្នក​ដទៃ​ប្រព្រឹត្ត​បាប​នឹង​យើង ក្នុង​ន័យ​ណា​ដែល​យើង​អត់​ទោស​ហើយ​បំភ្លេច​ចោល​នោះ? (គ) តើ​នេះ​អាច​មាន​ប្រយោជន៍​ដល់​យើង​យ៉ាង​ដូច​ម្ដេច?

១៨ នៅ​ពេល​ឥឡូវ​នេះ យើង​ត្រូវ​រស់​នៅ​ហើយ​ធ្វើ​ការ​ជា​មួយ​គ្នា​ជា​បង​ប្អូន​ប្រុស​ស្រី ដែល​ឥត​គ្រប់ល័ក្ខណ៍ ជា​មនុស្ស​ដែល​មាន​បាប។ យើង​គ្រប់​គ្នា​តែង​ប្រព្រឹត្ត​ខុស។ ពី​ពេល​មួយ​ទៅ​ពេល​មួយ យើង​ប្រហែល​ជា​ធ្វើ​ឲ្យ​អ្នក​ដទៃ​តូច​ចិត្ត​នឹង​យើង ហើយ​ព្រម​ទាំង​ធ្វើ​ឲ្យ​គេ​ឈឺ​ចាប់​ផង។ ព្រះ​យេស៊ូ​ច្បាស់​ជា​ជ្រាប​ថា​យើង​ត្រូវ​ការ​អត់​ទោស​ឲ្យ​អ្នក​ដទៃ«គឺ​ដល់​៧​ចិតសិប​ដង​ទៅ​ទៀត»! (ម៉ាថាយ ១៨:២២) ពិត​ហើយ យើង​មិន​អាច​អត់​ទោស​ដ៏​ពេញ​លេញ​ដូច​ព្រះ​យេហូវ៉ា​នោះ​ទេ។ ប៉ុន្តែ ក្នុង​ករណី​ជា​ច្រើន ពេល​ដែល​បង​ប្អូន​ប្រព្រឹត្ត​បាប​នឹង​យើង យើង​អាច​អត់​ទោស​ឲ្យ​គេ ក្នុង​ន័យ​ថា​ឈ្នះ​លើ​ការ​តូច​ចិត្ត ហើយ​យើង​អាច​ភ្លេច ក្នុង​ន័យ​ថា​មិន​កាន់​ទុក​បញ្ហា​ជំទាស់​គេ​ជា​រហូត​ទៅ​អនាគត។ ដូច្នេះ ពេល​ដែល​យើង​អត់​ទោស​ហើយ​ភ្លេច នោះ​យើង​អាច​ជួយ​ថែ​រក្សា​មិន​គ្រាន់​តែ​ភាព​សុខ​សាន្ត​នៃ​ក្រុម​ជំនុំ​ទេ ប៉ុន្តែ​ដល់​ភាព​សុខ​សាន្ត​នៃ​ចិត្ត​គំនិត​របស់​យើង​ផង។ អ្វី​ដែល​សំខាន់​បំផុត យើង​នឹង​មាន​ភាព​សុខ​សាន្ត ដែល​មាន​តែ​ព្រះ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង ព្រះ​យេហូវ៉ា អាច​ផ្ដល់​ឲ្យ​បាន។—ភីលីព ៤:៧

[កំណត់​សម្គាល់]

a យោង​ទៅ​តាម​ប្រភព​ឋាម៉ុឌ​នៃ​ពួក​បាប៊ីឡូន ទំនៀម​ទម្លាប់​នៃ​ពួក​គ្រូ​អាចារ្យ​មួយ​ចែង​ថា៖ «ប្រសិន​បើ​បុរស​ម្នាក់​ប្រព្រឹត្ត​ល្មើស ទី​មួយ ទី​ពីរ និង​បី​ដង នោះ​នឹង​អត់​ទោស​ឲ្យ​គាត់​បាន កំហុស​ទី​បួន គឺ​មិន​អត់​ទោស​ឲ្យ​បាន​ទេ»។ (យូ​ម៉ា ៨៦​ខ) នេះ​គឺ​ពី​ព្រោះ​មាន​មូលដ្ឋាន​លើ​ការ​យល់​ខុស​នៃ​បទ​គម្ពីរ​ដូច​នៅ​អេម៉ុស ១:៣; ២:៦; និង យ៉ូប ៣៣:២៩

b បាន​បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក

សំនួរ​សំរាប់​សើរើ​ឡើង​វិញ

◻ ហេតុ​អ្វី​ក៏​យើង​សុខ​ចិត្ត​អត់​ទោស​ឲ្យ​អ្នក​ដទៃ?

◻ តើ​ស្ថានការណ៍​ប្រភេទ​ណា​ដែល​តម្រូវ​ឲ្យ​យើង‹បន្ត​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក›?

◻ ពេល​ដែល​យើង​បាន​ឈឺ​ចាប់​ដោយ​អំពើ​បាប​នៃ​អ្នក​ដទៃ តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដោយ​មេត្រី​ភាព?

◻ ពេល​ដែល​យើង​អត់​ទោស​ឲ្យ​អ្នក​ដទៃ ក្នុង​ន័យ​យ៉ាង​ណា​ដែល​យើង​ត្រូវ​បំភ្លេច​ចោល?

[រូប​ភាព​នៅ​ទំព័រ​១៦]

ពេល​ដែល​យើង​ចង​គំនុំ អ្នក​ប្រព្រឹត្ត​ខុស​ប្រហែល​ជា​ឥត​ដឹង​នឹង​បញ្ហា​របស់​យើង

[រូប​ភាព​នៅ​ទំព័រ​១៧]

ពេល​ដែល​ទៅ​ឯ​អ្នក​ដទៃ​ដើម្បី​រក​មេត្រី​ភាព យើង​អាច​កំចាត់​ចោល​ការ​យល់​ខុស

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក