បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w15 ១/១០ ទំ. ១៣
  • ចូរអភ័យទោសឲ្យដោយគ្មានល័ក្ខខ័ណ្ឌ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរអភ័យទោសឲ្យដោយគ្មានល័ក្ខខ័ណ្ឌ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • អត្ថបទស្រដៀងគ្នា
  • ‹បន្តអត់ទោសគ្នាទៅវិញទៅមក›
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចូរអភ័យទោសឲ្យគ្នាទៅវិញទៅមកដោយគ្មានល័ក្ខខ័ណ្ឌ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • ហេតុអ្វីក៏ត្រូវអត់ឱនទោស?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
  • តើអ្នកអត់ឱនទោសដូចព្រះយេហូវ៉ាទេ?
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
w15 ១/១០ ទំ. ១៣

ប្រាជ្ញា​ពី​បុរាណ​មាន​ប្រយោជន៍​សម្រាប់​សម័យ​យើង

ចូរ​អភ័យ​ទោស​ឲ្យ​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ

គោល​ការណ៍​គម្ពីរ: ​«​ចូរ . . . អភ័យ​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ បើ​អ្នក​ណា​មាន​ហេតុ​ត្អូញត្អែរ​អំពី​អ្នក​ណា​ម្នាក់។ ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ ម្ល៉ោះ​ហើយ ចូរ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នោះ​ដែរ​»។—កូឡុស ៣:១៣

តើ​នេះ​មាន​ន័យ​យ៉ាង​ណា? ក្នុង​គម្ពីរ អំពើ​ខុស​ឆ្គង​បាន​ត្រូវ​ប្រដូច​ទៅ​នឹង​បំណុល ហើយ​ការ​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត​បាន​ត្រូវ​ប្រដូច​នឹង​ការ​លុប​ចោល​បំណុល។ (​លូកា ១១:៤​) ឯកសារ​យោង​មួយ​ពន្យល់​ថា ពាក្យ​ភាសា​ក្រិច​ក្នុង​គម្ពីរ​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​អភ័យ​ទោស​»​ មាន​ន័យ​ថា​«​ឲ្យ​រួច​បំណុល ដោយ​មិន​ទាម​ទារ​យក​មក​វិញ​ទេ​»។ ហេតុ​នេះ ពេល​យើង​សម្រេច​ចិត្ត​អភ័យ​ទោស​ឲ្យ​នរណា​ម្នាក់​ដែល​ធ្វើ​ខុស​ចំពោះ​យើង យើង​មិន​រំពឹង​ឲ្យ​បុគ្គល​នោះ​ឲ្យ​អ្វី​មួយ​មក​យើង​វិញ​ទេ។ ការ​សុខ​ចិត្ត​អភ័យ​ទោស​ឲ្យ​មិន​មាន​ន័យ​ថា​យើង​ពេញ​ចិត្ត​នឹង​ការ​ប្រព្រឹត្ត​អាក្រក់ ឬ​ចាត់​ទុក​ថា​ការ​ដែល​គេ​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត​មិន​សូវ​សំខាន់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​សម្រេច​ចិត្ត​លែង​ប្រកាន់​ទោស​ទៀត ទោះ​ជា​យើង​ប្រហែល​ជា​មាន​«​ហេតុ​ត្អូញត្អែរ​»​ក៏​ដោយ។

តើ​មាន​ប្រយោជន៍​នៅ​សព្វ​ថ្ងៃ​នេះ​ឬ​ទេ? ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ យើង​ទាំង​អស់​គ្នា​ចេះ​ធ្វើ​ខុស។ (​រ៉ូម ៣:២៣​) ហេតុ​នេះ ជា​ការ​ប្រកប​ដោយ​ប្រាជ្ញា បើ​យើង​ចេះ​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត ព្រោះ​មិន​យូរ​មិន​ឆាប់​យើង​ក៏​ត្រូវ​ការ​ឲ្យ​អ្នក​ឯ​ទៀត​អភ័យ​ទោស​ឲ្យ​យើង​វិញ​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពេល​យើង​សម្រេច​ចិត្ត​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត យើង​ផ្ទាល់​ក៏​ទទួល​ប្រយោជន៍​ដែរ។ ហេតុ​អ្វី​យើង​និយាយ​ដូច្នេះ?

ពេល​យើង​ខឹង​ងំ ចង​គំនុំ និង​មិន​ព្រម​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត នោះ​យើង​ធ្វើ​ទុក្ខ​ខ្លួន​យើង។ អារម្មណ៍​មិន​ល្អ​បែប​នេះ​អាច​ឆក់​យក​សុភមង្គល​របស់​យើង ដាក់​កម្រិត​លើ​ជីវិត​យើង ហើយ​ធ្វើ​ឲ្យ​ជីវិត​យើង​គ្មាន​ភាព​ស្រស់ស្រាយ។ ការ​មាន​អារម្មណ៍​បែប​នោះ​ក៏​អាច​នាំ​ឲ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ​ទៀត​ផង។ ទស្សនាវដ្ដី​មួយ​ដែល​សរសេរ​ដោយ​វេជ្ជបណ្ឌិត​យ៉ូអ៊ីឈី ឈីដា និង​សាស្ដ្រាចារ្យ​ខាង​ចិត្ត​វិទ្យា​ឈ្មោះ​អេនទ្រូ ស្ទែ​ប​ថូ បាន​រៀប​រាប់​ថា​៖ ​«​តាម​ការ​ស្រាវ​ជ្រាវ​ថ្មី​ៗ​នេះ​បាន​រក​ឃើញ​ថា ការ​មាន​កំហឹង និង​ការ​ស្អប់ មាន​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដែល​អាច​នាំ​ឲ្យ​កើត​ជំងឺ​បេះ​ដូង​»​ (​Journal of the American College of Cardiology​)។

ផ្ទុយ​ទៅ​វិញ សូម​ពិចារណា​អំពី​ប្រយោជន៍​នៃ​ការ​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត។ ពេល​យើង​អភ័យ​ទោស​ឲ្យ​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ យើង​រក្សា​ឲ្យ​មាន​សាមគ្គី​ភាព​និង​ភាព​សុខ​សាន្ត ហើយ​នោះ​ការពារ​ចំណង​មិត្តភាព​រវាង​យើង​និង​អ្នក​ឯ​ទៀត។ សំខាន់​ជាង​នោះ​ទៅ​ទៀត យើង​បង្ហាញ​ថា​យើង​យក​តម្រាប់​តាម​ព្រះ ដែល​អភ័យ​ទោស​ឲ្យ​អ្នក​ធ្វើ​ខុស​ដែល​ប្រែ​ចិត្ត ហើយ​លោក​ធ្វើ​ដូច្នោះ​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ។ លោក​ក៏​តម្រូវ​ឲ្យ​យើង​ធ្វើ​ដូច្នោះ​ដែរ។—ម៉ាកុស ១១:២៥; អេភេសូរ ៤:៣២; ៥:១

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក