ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី៦-១២ ខែសីហា
nwtsty-E ការពន្យល់បន្ថែមនៅលូក. ១៧:១២, ១៤
បុរសកើតជំងឺឃ្លង់ដប់នាក់: នៅសម័យគម្ពីរ អ្នកកើតជំងឺឃ្លង់ជួបជុំគ្នាឬរស់នៅជាក្រុម ដើម្បីឲ្យពួកគេអាចជួយគ្នាទៅវិញទៅមក។ (២ព. ៧:៣-៥) ច្បាប់របស់ព្រះតម្រូវឲ្យអ្នកកើតជំងឺឃ្លង់រស់នៅដាច់ដោយឡែកពីគេ។ អ្នកកើតជំងឺឃ្លង់ក៏ត្រូវព្រមានអ្នកឯទៀតពេលដែលគាត់មក ដោយស្រែកថា៖ «ខ្ញុំស្មោកគ្រោកៗ!»។ (លេវី. ១៣:៤៥, ៤៦) យោងតាមច្បាប់ដែលបានត្រូវរៀបរាប់ អ្នកកើតជំងឺឃ្លង់បានឈរឆ្ងាយពីលោកយេស៊ូ។
បង្ហាញខ្លួនឲ្យពួកសង្ឃឃើញ: ពេលលោកយេស៊ូគ្រិស្តនៅផែនដី លោកបានធ្វើតាមច្បាប់ម៉ូសេ ដោយទទួលស្គាល់ពួកសង្ឃដែលជាកូនចៅរបស់អេរ៉ុន។ នេះជាហេតុដែលលោកបានប្រាប់បុរសកើតជំងឺឃ្លង់ដែលលោកបានធ្វើឲ្យជាសះស្បើយឲ្យទៅជួបសង្ឃ។ (ម៉ាថ. ៨:៤; ម៉ាក. ១:៤៤) ក្នុងច្បាប់ម៉ូសេ សង្ឃត្រូវតែបញ្ជាក់ថាអ្នកកើតជំងឺឃ្លង់បានជាសះស្បើយមែន។ រួចមក អ្នកកើតជំងឺឃ្លង់ដែលបានជាសះស្បើយទៅវិហារ ហើយជូនគ្រឿងបូជា ដូចជាសត្វស្លាបពីរដែលបរិសុទ្ធ ឈើតាត្រៅ ក្រណាត់ពណ៌ក្រហម និងដើមហ៊ីសុបជាដើម។—លេវី. ១៤:២-៣២
w០៨-E ១/៨ ទំ. ១៤-១៥ វ. ៨-៩
ហេតុអ្វីបង្ហាញចិត្តដឹងគុណ?
ពេលអ្នកឯទៀតមិនបានបង្ហាញចិត្តដឹងគុណ តើលោកយេស៊ូធ្វើជាមិនដឹងមិនឮឬ? កំណត់ហេតុនោះបន្តថា៖ «លោកយេស៊ូតបថា៖ ‹មានដប់នាក់ដែលបានត្រូវធ្វើឲ្យជាស្អាត មែនទេ? ចុះតើប្រាំបួននាក់ទៀតនៅឯណា? តើគ្មានអ្នកណាវិលមកវិញដើម្បីសរសើរតម្កើងព្រះក្រៅពីបុរសជនជាតិដទៃម្នាក់នេះទេឬ?›»។—លូក. ១៧:១៧, ១៨
អ្នកកើតឃ្លង់ប្រាំបួននាក់ទៀតមិនមែនជាមនុស្សអាក្រក់ទេ។ មុននោះ ពួកគេបានបង្ហាញជំនឿលើលោកយេស៊ូ ហើយសុខចិត្តធ្វើតាមការណែនាំរបស់លោក ដែលរួមបញ្ចូលការធ្វើដំណើរទៅក្រុងយេរូសាឡិមដើម្បីបង្ហាញខ្លួនឲ្យពួកសង្ឃឃើញ។ ក៏ប៉ុន្តែ ទោះជាពួកគេច្បាស់ជាមានចិត្តដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកយេស៊ូដែលបានប្រព្រឹត្តសប្បុរសយ៉ាងនោះក្ដី ពួកគេមិនបានបង្ហាញចិត្តដឹងគុណនោះចំពោះលោកឡើយ។ ការប្រព្រឹត្តរបស់ពួកគេធ្វើឲ្យគ្រិស្តខកចិត្ត។ ចុះយើងវិញ? ពេលអ្នកណាម្នាក់ធ្វើល្អមកលើយើង តើយើងឆាប់និយាយអរគុណ ហើយនៅពេលសមរម្យបង្ហាញចិត្តដឹងគុណនោះដោយសរសេរសំបុត្រខ្លីមួយឬទេ?
nwtsty-E ការពន្យល់បន្ថែមនៅលូក. ១៧:១០
ឥតប្រយោជន៍: ន័យត្រង់«គ្មានបានការ គ្មានតម្លៃ»។ ឧទាហរណ៍របស់លោកយេស៊ូមិនមានន័យថាខ្ញុំបម្រើដែលជាអ្នកកាន់តាមលោក ត្រូវចាត់ទុកខ្លួនឯងថាគ្មានបានការ ឬគ្មានតម្លៃនោះទេ។ យោងទៅតាមខមុននិងខក្រោយ ពាក្យ«ឥតប្រយោជន៍»បញ្ជាក់គំនិតថាខ្ញុំបម្រើគួរមានទស្សនៈត្រឹមត្រូវចំពោះខ្លួន ដោយគិតថាខ្លួនមិនសមទទួលការសរសើរពិសេសឡើយ។ បណ្ឌិតខាងគម្ពីរខ្លះគិតថាពាក្យនោះមានន័យថា«យើងគ្រាន់តែជាខ្ញុំបម្រើដែលមិនសមទទួលការយកចិត្តទុកដាក់ពិសេសឡើយ»។
nwtsty-E ការពន្យល់បន្ថែមនៅលូក. ១៨:៨
ជំនឿ: ជំនឿដែលលោកយេស៊ូចង់សំដៅនៅក្នុងបរិបទនេះគឺជាជំនឿមួយប្រភេទ ដូចជំនឿរបស់ស្ត្រីមេម៉ាយដែលនៅក្នុងឧទាហរណ៍លោកយេស៊ូ។ (លូក. ១៨:១-៨) នេះរួមបញ្ចូលជំនឿទៅលើសេចក្ដីអធិដ្ឋាន ព្រមទាំងជំនឿដែលថាព្រះនឹងរកយុត្ដិធម៌ឲ្យអ្នករើសតាំងរបស់លោក។ តាមមើលទៅ លោកយេស៊ូបានទុកសំណួរដែលលោកមិនបានឆ្លើយស្តីអំពីជំនឿ ដើម្បីឲ្យអ្នកកាន់តាមលោកគិតអំពីជំនឿរបស់ពួកគេ។ លោកយេស៊ូបានលើកឧទាហរណ៍អំពីសេចក្ដីអធិដ្ឋាននិងជំនឿនៅពេលសមត្រឹមត្រូវ ដោយសារលោកទើបតែបានរៀបរាប់អំពីការល្បងលដែលអ្នកកាន់តាមលោកនឹងជួប។—លូក. ១៧:២២-៣៧
ថ្ងៃទី១៣-១៩ ខែសីហា
nwtsty-E ការពន្យល់បន្ថែមនៅលូក. ១៩:៤៣
បោះរបងបង្គោលសម្រួចចុង: ពាក្យភាសាក្រិចនេះ (khaʹrax) មានតែនៅក្នុងបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិចប៉ុណ្ណោះ។ នេះបានត្រូវរៀបរាប់ថាជា«ឈើ ឬបង្គោលដែលគេប្រើជារបងនៅកន្លែងមួយ» ហើយ«ពួកយោធាប្រើរបងបង្គោលសម្រួចចុង»ដែរ។ ប្រសាសន៍របស់លោកយេស៊ូបានសម្រេចនៅឆ្នាំ៧០ គ.ស. ពេលពួករ៉ូមដែលដឹកនាំដោយទីតុស បានសង់កំពែង ឬរបងបង្គោលសម្រួចចុងសម្រាប់ការឡោមព័ទ្ធក្រុងយេរូសាឡិម។ គោលដៅរបស់ទីតុសមានបីគឺ ដើម្បីកុំឲ្យពួកយូដារត់ចេញ ធ្វើឲ្យពួកគេចុះចាញ់ ហើយធ្វើឲ្យបណ្ដាជនក្នុងក្រុងដាច់ស្បៀងអាហាររហូតដល់សុំចុះចាញ់។ ដើម្បីបោះរបងបង្គោលសម្រួចចុងនៅជុំវិញក្រុងយេរូសាឡិម កងទ័ពរ៉ូមបានកាប់យកដើមឈើទាំងអស់នៅតាមជនបទ។
nwtsty-E ការពន្យល់បន្ថែមនៅលូក. ២០:៣៨
លោកចាត់ទុកថាពួកគេទាំងអស់គ្នាកំពុងរស់នៅ: គម្ពីរបង្ហាញថាពួកអ្នកដែលកំពុងរស់នៅ តែនៅដាច់ឆ្ងាយពីព្រះគឺប្រៀបដូចជាមនុស្សស្លាប់តាមទស្សនៈរបស់លោក។ (អេភ. ២:១; ១ធី. ៥:៦) ស្រដៀងគ្នាដែរ អ្នកបម្រើរបស់ព្រះដែលបានទទួលការពេញចិត្តពីលោក ហើយដែលបានស្លាប់ទៅ គឺកំពុងរស់នៅតាមទស្សនៈរបស់ព្រះយេហូវ៉ា ដោយសារគោលបំណងរបស់លោកដើម្បីប្រោសពួកគេឲ្យរស់ឡើងវិញគឺនឹងសម្រេចជាប្រាកដ។—រ៉ូម ៤:១៦, ១៧
ថ្ងៃទី២០-២៦ ខែសីហា
nwtsty-E ការពន្យល់បន្ថែមនៅលូក. ២១:៣៣
មេឃនិងផែនដីនឹងកន្លងបាត់ទៅ: បទគម្ពីរឯទៀតបង្ហាញថាមេឃនិងផែនដីនឹងនៅស្ថិតស្ថេរ។ (លោ. ៩:១៦; ទំនុក. ១០៤:៥; សាស្ដ. ១:៤) មេឃនិងផែនដីនឹងកន្លងបាត់ទៅ គឺជាអ្វីដែលមិនអាចកើតឡើងបានទេ។ ដូច្នេះប្រសាសន៍របស់លោកយេស៊ូអាចមានន័យថាទោះប្រសិនបើជាមេឃនិងផែនដីនឹងកន្លងបាត់ទៅក្ដី ក៏ប្រសាសន៍របស់លោកតែងតែសម្រេច។ (សូមពិនិត្យបន្ថែម ម៉ាថ. ៥:១៨) ប៉ុន្តែ មេឃនិងផែនដីនៅខនេះអាចសំដៅលើមេឃនិងផែនដីក្នុងន័យធៀបដែលបានត្រូវចែងនៅបប. ២១:១ ថា«មេឃនិងផែនដីដែលមានពីមុន»។
ពាក្យរបស់ខ្ញុំនឹងមិនកន្លងបាត់ទៅសោះឡើយ: ពាក្យក្នុងខនេះជាភាសាក្រិចលើកបញ្ជាក់ថាប្រសាសន៍របស់លោកយេស៊ូនឹងសម្រេចជាពិតប្រាកដ។
ថ្ងៃទី២៧ ខែសីហា–ថ្ងៃទី២ ខែកញ្ញា
g-E ២/០៨ ទំ. ១១ វ. ៥-៦
តើព្រះអភ័យទោសចំពោះអំពើខុសឆ្គងធ្ងន់ធ្ងរឬទេ?
ព្រះយេហូវ៉ាមិនគ្រាន់តែកត់សម្គាល់អំពើខុសឆ្គងទេ តែលោកក៏កត់សម្គាល់ចិត្តគំនិតរបស់អ្នកប្រព្រឹត្តអំពើខុសឆ្គងដែរ។ (អេ. ១:១៦-១៩) សូមគិតអំពីអ្នកប្រព្រឹត្តអំពើខុសឆ្គងពីរនាក់ដែលបានត្រូវព្យួរនៅក្បែរលោកយេស៊ូ។ តាមមើលទៅ បុរសទាំងពីរនាក់នោះបានប្រព្រឹត្តបទឧក្រិដ្ឋកម្រិតធ្ងន់ ម្នាក់បានសារភាពកំហុសថា៖ «យើងកំពុងទទួលបានសព្វគ្រប់នូវអ្វីដែលសមនឹងការដែលយើងបានប្រព្រឹត្ត។ ប៉ុន្តែបុរសនេះ[លោកយេស៊ូ]គ្មានកំហុសអ្វីឡើយ»។ ពាក្យសម្ដីរបស់អ្នកប្រព្រឹត្តអំពើខុសឆ្គងនោះបញ្ជាក់ថាគាត់ស្គាល់អ្វីមួយអំពីលោកយេស៊ូ។ ម្យ៉ាងទៀត នោះទំនងជាបានធ្វើឲ្យគាត់ប្រែចិត្ត។ នេះបង្ហាញឲ្យដឹងតាមរយៈអ្វីដែលគាត់បាននិយាយបន្ទាប់មក គាត់បានអង្វរលោកយេស៊ូថា៖ «សូមនឹកឃើញខ្ញុំ កាលណាលោកទៅជាស្តេច»។ តើគ្រិស្តបានតបឆ្លើយយ៉ាងណាចំពោះការអង្វរសុំដ៏ស្មោះអស់ពីចិត្តនោះ? លោកបានមានប្រសាសន៍ថា៖ «ខ្ញុំប្រាប់អ្នកការពិតនៅថ្ងៃនេះថា អ្នកនឹងនៅជាមួយនឹងខ្ញុំក្នុងសួនឧទ្យាន»។—លូក. ២៣:៤១-៤៣
សូមគិតអំពីរឿងនេះ: ប្រសាសន៍ចុងក្រោយរបស់លោកយេស៊ូកាលនៅជាមនុស្ស រួមបញ្ចូលពាក្យដែលបង្ហាញចិត្តមេត្ដាករុណាទៅកាន់បុរសម្នាក់ដែលបានសារភាពកំហុសថាខ្លួនសមទទួលទោសស្លាប់។ យើងពិតជាទទួលការលើកទឹកចិត្តមែន! ដូច្នេះ យើងអាចប្រាកដថាទាំងលោកយេស៊ូគ្រិស្តទាំងព្រះយេហូវ៉ាដែលជាបិតាលោក នឹងបង្ហាញសេចក្ដីអាណិតអាសូរដល់អស់អ្នកដែលប្រែចិត្តយ៉ាងស្មោះចំពោះការប្រព្រឹត្តពីមុនរបស់ពួកគេ។—រ៉ូម ៤:៧
nwtsty-E ការពន្យល់បន្ថែមនៅលូក. ២៣:៣១
ពេលដែលដើមឈើនៅស្រស់ . . . កាលដែលដើមឈើនោះក្រៀមស្វិតទៅ: តាមមើលទៅ លោកយេស៊ូកំពុងសំដៅលើប្រជាជាតិយូដា។ គឺប្រៀបដូចជាដើមឈើដែលកំពុងក្រៀមស្វិតទៅ តែនៅស្រស់បន្ដិចបន្តួច ក្នុងន័យថាពេលលោកយេស៊ូនៅរស់ ជនជាតិយូដាខ្លះបានជឿលើលោក។ ទោះជាយ៉ាងនេះក្ដី មិនយូរទៀតលោកយេស៊ូនឹងត្រូវគេប្រហារជីវិត។ ជនជាតិយូដាស្មោះត្រង់នឹងត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធ ហើយទៅជាសមាជិកអ៊ីស្រាអែលនៃព្រះ។ (រ៉ូម ២:២៨, ២៩; កាឡ. ៦:១៦) នៅពេលនោះ ប្រជាជាតិអ៊ីស្រាអែលលែងមានចំណងមិត្តភាពជាមួយព្រះ គឺស្រដៀងនឹងដើមឈើដែលក្រៀមស្វិតទៅ។—ម៉ាថ. ២១:៤៣
nwtsty-E
ដែកគោលជាប់ឆ្អឹងកែងជើង
ដែកគោលជាប់ឆ្អឹងកែងជើងមនុស្សបានត្រូវរកឃើញនៅឆ្នាំ១៩៦៨ ក្នុងអំឡុងការជីកដីនៅភាគខាងជើងនៃក្រុងយេរូសាឡិម ហើយវាមកពីសម័យចក្រភពរ៉ូម។ ដែកគោលនោះមានប្រវែង១១,៥សង់ទីម៉ែត្រ។ វត្ថុបុរាណនេះផ្ដល់ទីសំអាងថាដែកគោលទំនងជាបានត្រូវប្រើដើម្បីភ្ជាប់បុគ្គលម្នាក់ទៅនឹងបង្គោលឈើមួយសម្រាប់ជាការប្រហារជីវិត។ ដែកគោលនេះប្រហែលជាស្រដៀងនឹងដែកគោលដែលទាហានជនជាតិរ៉ូមបានប្រើដើម្បីភ្ជាប់លោកយេស៊ូគ្រិស្តទៅនឹងបង្គោលឈើ។ វត្ថុបុរាណនេះបានត្រូវរកឃើញក្នុងប្រអប់ថ្ម ឬកោដ្ឋ ក្នុងនោះមានឆ្អឹងរបស់មនុស្សស្លាប់ម្នាក់ដែលគេបានដាក់ចូលក្រោយពីសាកសពរបស់គាត់បានរលួយ។ នេះបញ្ជាក់ថាបុគ្គលដែលបានត្រូវប្រហារជីវិតលើបង្គោលឈើអាចយកទៅបញ្ចុះ។