របៀបរស់នៅជាគ្រិស្តសាសនិក
តើអ្នកឃើញគុណសម្បត្ដិរបស់ព្រះ ដែលមនុស្សមើលមិនឃើញឬទេ?
ពេលអ្នកមើលផ្កាដែលមានពណ៌ស្អាត ផ្កាយ ឬទឹកធ្លាក់ តើអ្នកឃើញស្នាដៃរបស់អ្នកបង្កើតឬទេ? អ្វីៗនៅជុំវិញយើងដែលព្រះយេហូវ៉ាបានបង្កើតបង្ហាញយ៉ាងច្បាស់អំពីគុណសម្បត្ដិរបស់លោក ដែលមនុស្សមើលមិនឃើញ។ (រ៉ូម ១:២០) ដោយរំពឹងគិតអំពីអ្វីដែលយើងឃើញដោយផ្ទាល់ភ្នែក យើងអាចឃើញអំពីឫទ្ធានុភាព សេចក្ដីស្រឡាញ់ ប្រាជ្ញា យុត្ដិធម៌ និងចិត្តទូលាយរបស់ព្រះ។—ទំនុក. ១០៤:២៤
រាល់ថ្ងៃ តើអ្នកកត់សម្គាល់ស្នាដៃនៃការបង្កើតណាខ្លះរបស់ព្រះយេហូវ៉ា? ទោះជាអ្នករស់នៅទីក្រុងក្ដី ក៏អ្នកអាចឃើញសត្វស្លាបឬដើមឈើផ្សេងៗដែរ។ ការសង្កេតមើលអ្វីដែលព្រះយេហូវ៉ាបានបង្កើតអាចជួយយើងកាត់បន្ថយកង្វល់ និងជួយយើងផ្ដោតអារម្មណ៍ទៅលើអ្វីដែលសំខាន់បំផុត ព្រមទាំងពង្រឹងជំនឿរបស់យើងទៅលើសមត្ថភាពរបស់ព្រះយេហូវ៉ាដែលថែរក្សាយើងជានិច្ច។ (ម៉ាថ. ៦:២៥-៣២) បើអ្នកមានកូន សូមជួយពួកគេឲ្យឃើញគុណសម្បត្ដិដែលមិនអាចប្រៀបបានរបស់ព្រះយេហូវ៉ា។ កាលដែលយើងកាន់តែឲ្យតម្លៃចំពោះអ្វីៗនៅជុំវិញយើងដែលព្រះបានបង្កើត នោះយើងនឹងកាន់តែចូលទៅជិតអ្នកបង្កើត។—ទំនុក. ៨:៣, ៤
សូមទស្សនាវីដេអូអ្វីៗដ៏អស្ចារ្យដែលព្រះបានបង្កើតបង្ហាញអំពីសិរីរុងរឿងរបស់លោក ពន្លឺនិងពណ៌ រួចមកឆ្លើយសំណួរដូចតទៅ៖
តើពណ៌មកពីណា?
តើអ្វីធ្វើឲ្យមានចំណាំងផ្លាតប្រែពណ៌?
ហេតុអ្វីនៅលើមេឃមានពណ៌ផ្សេងៗ?
នៅជិតផ្ទះរបស់អ្នក តើអ្នកអាចឃើញពណ៌ដ៏ស្អាតអ្វីខ្លះក្នុងធម្មជាតិ?
ហេតុអ្វីយើងគួរលៃពេលសង្កេតមើលធម្មជាតិ?
តើពន្លឺនិងពណ៌បង្ហាញអំពីគុណសម្បត្ដិអ្វីខ្លះរបស់ព្រះយេហូវ៉ា?