ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី១២-១៨ ខែសីហា
w១៤-E ១៥/១១ ទំ. ២៨-២៩
សំណួរពីអ្នកអាន
ទោះជាគម្ពីរមិនបានពន្យល់ច្បាស់លាស់ថានៅសម័យមុនការតែងតាំងបងប្អូនប្រុស បានត្រូវធ្វើឡើងតាមរបៀបណាក៏ដោយ យើងនៅតែអាចយល់បានខ្លះស្តីអំពីរបៀបតែងតាំងនោះ។ គម្ពីរបានរៀបរាប់អំពីពេលដែលប៉ូលនិងបាណាបាស កំពុងធ្វើដំណើរត្រឡប់ទៅផ្ទះវិញក្រោយពីការធ្វើដំណើរលើកទី១របស់ពួកគាត់ជាសាសនទូត «ពួកគាត់ក៏តែងតាំងពួកបុរសចាស់ទុំក្នុងក្រុមជំនុំនីមួយៗ ហើយបន្ទាប់ពីបានអធិដ្ឋាននិងតមអាហារ ប៉ូលនិងបាណាបាសប្រគល់ពួកគាត់ឲ្យព្រះយេហូវ៉ា ដែលពួកគាត់បានជឿ»។ (សកម្ម. ១៤:២៣) ប៉ុន្មានឆ្នាំក្រោយមក ប៉ូលបានសរសេរសំបុត្រទៅកាន់ទីតុសដែលជាអ្នកធ្វើដំណើរត្រួតពិនិត្យជាមួយនឹងគាត់ថា «ហេតុនេះហើយបានជាខ្ញុំទុកអ្នកនៅកោះក្រេត គឺដើម្បីឲ្យអ្នកកែតម្រង់អ្វីដែលខុស ហើយតែងតាំងបុរសចាស់ទុំនៅក្រុងនីមួយៗ ដូចខ្ញុំបានបង្គាប់»។ (ទីត. ១:៥) ដូចគ្នាដែរ សាវ័កប៉ូលបានឲ្យឯកសិទ្ធិក្នុងការតែងតាំងនេះទៅធីម៉ូថេដែលជាអ្នកធ្លាប់ធ្វើដំណើរទស្សនកិច្ចអស់ជាច្រើនដងជាមួយគាត់។ (១ធី. ៥:២២) ដូច្នេះ យើងឃើញច្បាស់ថា មិនមែនពួកសាវ័កឬក៏បុរសចាស់ទុំនៅក្រុងយេរូសាឡិមទេដែលធ្វើការតែងតាំងបងប្អូនប្រុស តែគឺជាអ្នកធ្វើដំណើរត្រួតពិនិត្យវិញ។
ដោយចាំអំពីគំរូនេះដែលមាននៅក្នុងគម្ពីរ គណៈអភិបាលនៃសាក្សីព្រះយេហូវ៉ាបានកែសម្រួលអំពីរបៀបនៃការតែងតាំងបុរសចាស់ទុំ និងជំនួយការខាងកិច្ចបម្រើ។ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៤ ការតែងតាំងបងប្អូនប្រុសៗត្រូវបានចាប់ផ្ដើមធ្វើដោយអ្នកត្រួតពិនិត្យប្រចាំមណ្ឌល ដោយពួកគាត់ម្នាក់ៗបានពិចារណាយ៉ាងយកចិត្តទុកដាក់នូវបងប្រុសដែលបានត្រូវលើកឈ្មោះឲ្យទទួលការតែងតាំង ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់ពួកគាត់។ ពេលដែលពួកគាត់ទៅលេងបងប្អូននៅក្រុមជំនុំណាមួយ ពួកគាត់ខំព្យាយាមដើម្បីស្គាល់បងប្អូនដែលបានត្រូវលើកឈ្មោះនោះដោយផ្សព្វផ្សាយជាមួយនឹងគាត់ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ បន្ទាប់ពីធ្វើការពិភាក្សាជាមួយនឹងក្រុមអ្នកចាស់ទុំនៅក្នុងក្រុមជំនុំស្តីអំពីបងប្រុសដែលពួកគាត់បានលើកឈ្មោះ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលមានភារកិច្ចសម្រេចថា តែងតាំងបងប្រុសដែលបានលើកឈ្មោះនោះឲ្យធ្វើជាអ្នកចាស់ទុំ ឬជាជំនួយការខាងកិច្ចបម្រើ។ ដោយធ្វើដូច្នេះ យើងកំពុងធ្វើតាមយ៉ាងដិតដល់នូវរបៀបរៀបចំរបស់គ្រិស្តសាសនិកនៅសតវត្សរ៍ទី១។
តើអ្នកណាជាអ្នករៀបចំឲ្យមានតួនាទីផ្សេងៗ? ដូចដែលយើងបានដឹងស្រាប់ហើយគឺ«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»ដែលមានភារកិច្ចផ្ដល់អាហារតាមត្រូវពេល។ (ម៉ាថ. ២៤:៤៥-៤៧) នេះរួមបញ្ចូលការស្រាវជាវបទគម្ពីរដោយមានជំនួយពីសកម្មពលបរិសុទ្ធ ដើម្បីផ្ដល់នូវការណែនាំអំពីរបៀបអនុវត្តគោលការណ៍គម្ពីរ។ របៀបរៀបចំនេះទាក់ទងនឹងក្រុមជំនុំទាំងអស់នៅទូទាំងពិភពលោក។ ខ្ញុំបម្រើដ៏ស្មោះត្រង់ជាអ្នកតែងតាំងអ្នកត្រួតពិនិត្យប្រចាំមណ្ឌល ហើយពួកគាត់ក៏ជាអ្នកតែងតាំងគណៈកម្មាធិការការិយាល័យសាខាផងដែរ។ ជាលទ្ធផល ការិយាល័យសាខានីមួយៗផ្ដល់ជំនួយដើម្បីជួយបងប្អូនឲ្យអនុវត្តតាមការណែនាំដែលពួកគាត់បានទទួលពីខ្ញុំបម្រើដ៏ស្មោះត្រង់។ ក្រុមអ្នកចាស់ទុំមានភារកិច្ចសំខាន់ក្នុងការគិតពិចារណាយ៉ាងដិតដល់អំពីគុណសម្បត្ដិរបស់បងប្អូនប្រុសដែលពួកគាត់បានលើកឈ្មោះ ដោយផ្អែកលើការណែនាំដែលមានក្នុងគម្ពីរ។ ដើម្បីតែងតាំងបងប្អូនប្រុសដែលមានគុណសម្បត្ដិគ្រប់គ្រាន់ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលគ្រប់រូបមានតួនាទីសំខាន់ ក្នុងការគិតពិចារណាព្រមទាំងអធិដ្ឋានដោយស្មោះអស់ពីចិត្តអំពីបងប្អូនប្រុសដែលអ្នកចាស់ទុំបានលើកឈ្មោះនោះ។
w៨៩-E ១៥/៥ ទំ. ៣១ វ. ៥
សំណួរពីអ្នកអាន
ប៉ូលច្បាស់ជាមិនយល់ស្របនឹងការប្រកាន់ពូជសាសន៍ទាស់នឹងគ្រិស្តសាសនិកនៅកោះក្រេតទេ។ យើងពិតជាជឿដូច្នេះ ព្រោះប៉ូលដឹងថា បងប្អូននៅកោះក្រេតជាគ្រិស្តសាសនិកល្អដែលទទួលការពេញចិត្តពីព្រះ ហើយលោកបានជ្រើសរើសពួកគេដោយសកម្មពលបរិសុទ្ធរបស់លោក។ (សកម្ម. ២:៥, ១១, ៣៣) នៅកោះក្រេតបងប្អូនគ្រិស្តសាសនិកស្មោះត្រង់មានចំនួនគ្រប់គ្រាន់ ដូច្នេះអាចបង្កើតជាក្រុមជំនុំនៅ«ក្រុងនីមួយៗ»។ ទោះជាបងប្អូនគ្រិស្តសាសនិកទាំងនោះជាមនុស្សមិនល្អឥតខ្ចោះក្ដី យើងអាចជឿជាក់ថាពួកគេមិនមែនជាមនុស្សដែលនិយាយកុហក ឬខ្ជិលច្រអូសនោះទេ។ បើមិនដូច្នេះទេ ពួកគេនឹងមិនអាចបន្តទទួលការពេញចិត្តពីព្រះយេហូវ៉ាបានឡើយ។ (ភី. ៣:១៨, ១៩; បប. ២១:៨) កោះក្រេតទំនងជាមានមនុស្សដែលមិនពេញចិត្តនឹងសីលធម៌ទាបរបស់មនុស្សដែលនៅជុំវិញពួកគេ ហើយពួកគេត្រៀមខ្លួនជាស្រេចដើម្បីធ្វើតាមការណែនាំដែលមានក្នុងគម្ពីរ។—អេស. ៩:៤; សូមពិនិត្យបន្ថែម សកម្ម. ១៣:៤៨
ថ្ងៃទី១៩-២៥ ខែសីហា
it-1-E ទំ. ១១៨៥ វ. ១
ភាពដូចគ្នា
តើលោកយេស៊ូតែងតែបង្ហាញលក្ខណៈដូចបិតារបស់លោកក្នុងកម្រិតស្មើគ្នាឬទេ?
លោកយេស៊ូដែលជាបុត្រច្បងរបស់ព្រះគឺមានលក្ខណៈដូចជាបិតារបស់លោក។ (២កូ. ៤:៤) ដោយសារលោកយេស៊ូទំនងជាបុគ្គលដែលព្រះបានមានប្រសាសន៍ជាមួយថា៖ «ចូរយើងធ្វើមនុស្សឲ្យដូចជារូបយើង»។ ច្បាស់ណាស់លោកយេស៊ូគឺមានលក្ខណៈដូចបិតារបស់លោកតាំងពីពេលដែលលោកបានត្រូវបង្កើតមកម្ល៉េះ។ (លោ. ១:២៦; យ៉ូន. ១:១-៣; កូឡ. ១:១៥, ១៦) កាលដែលលោករស់នៅលើផែនដី លោកគឺជាមនុស្សល្អឥតខ្ចោះ ហើយលោកបានបង្ហាញគុណសម្បត្ដិ និងបុគ្គលិកលក្ខណៈរបស់បិតាលោក រហូតដល់កម្រិតល្អបំផុតតាមដែលមនុស្សម្នាក់អាចធ្វើបាន។ ដូច្នេះលោកអាចនិយាយបានថា៖ «អ្នកណាដែលបានឃើញខ្ញុំ អ្នកនោះបានឃើញបិតាដែលនៅស្ថានសួគ៌ហើយ»។ (យ៉ូន. ១៤:៩; ៥:១៧, ១៩, ៣០, ៣៦; ៨:២៨, ៣៨, ៤២) ពិតណាស់លោកយេស៊ូបង្ហាញលក្ខណៈដូចបិតាលោកកាន់តែប្រសើរថែមទៀត ពេលដែលលោកបានត្រូវប្រោសឲ្យរស់ឡើងវិញជាបុគ្គលវិញ្ញាណ ហើយលោក«បានទទួលគ្រប់ទាំងអំណាចនៅស្ថានសួគ៌និងនៅផែនដី» ពីព្រះយេហូវ៉ាដែលជាបិតារបស់លោក។ (១ពេ. ៣:១៨; ម៉ាថ. ២៨:១៨) ដោយសារព្រះបានលើកតម្កើងលោកយេស៊ូ«ឲ្យមានឋានៈខ្ពស់ជាងមុន»បុត្ររបស់ព្រះឥឡូវកំពុងបង្ហាញភាពរុងរឿងរបស់បិតាលោកដល់កម្រិតល្អជាងមុន គឺមុនពេលដែលលោកមកផែនដីទៅទៀត។ (ភី. ២:៩; ហេ. ២:៩) ឥឡូវលោក«បង្ហាញឲ្យឃើញសិរីរុងរឿងរបស់ព្រះយ៉ាងល្អឥតខ្ចោះ»។—ហេ. ១:២-៤
it-1-E ទំ. ១០៦៣ វ. ៧
ស្ថានសួគ៌
ពាក្យនៅទំនុកតម្កើង ១០២:២៥, ២៦ ទាក់ទងនឹងព្រះយេហូវ៉ា។ ប៉ុន្តែសាវ័កប៉ូលបានបញ្ជាក់ថាពាក្យទាំងនោះសំដៅទៅលើលោកយេស៊ូគ្រិស្ត។ នេះគឺដោយសារតែព្រះបានប្រើបុត្រតែមួយរបស់លោកដើម្បីបង្កើតសកលលោក។ ប៉ូលបានប្រៀបធៀបជីវិតជារៀងរហូតរបស់បុត្រព្រះទៅនឹងអ្វីដែលលោកបង្កើត លោកអាច‹មូរអ្វីៗទាំងអស់នោះដូចសំពត់ដណ្ដប់› ហើយលោកដាក់សំពត់នោះនៅកន្លែងណាក៏បានតាមតែចិត្តរបស់លោក។—ហេ. ១:១, ២, ៨, ១០-១២; សូមពិនិត្យបន្ថែម ១ពេ. ២:៣
ថ្ងៃទី២៦ ខែសីហា–ថ្ងៃទី១ ខែកញ្ញា
it-1-E ទំ. ១១៣៩ វ. ២
សេចក្ដីសង្ឃឹម
នេះជាសេចក្ដីសង្ឃឹមស្តីអំពីជីវិតដែលគ្មានទីបញ្ចប់ និងដែលមិនអាចខូចទៅបានសម្រាប់ពួកអ្នកដែល«ត្រូវហៅឲ្យឡើងទៅស្ថានសួគ៌»។ (ហេ. ៣:១) សេចក្ដីសង្ឃឹមនេះជាសេចក្ដីសង្ឃឹមដែលមានមូលដ្ឋានច្បាស់លាស់ និងជាអ្វីដែលយើងអាចទុកចិត្តបាន។ មានអ្វីពីរយ៉ាងដែលគាំទ្រសេចក្ដីសង្ឃឹមនេះ។ ទី១ ព្រះមិនចេះកុហកឡើយ លោកក៏មិនក្បត់សេចក្ដីសន្យារបស់លោកដែរ ហើយទី២ សេចក្ដីសន្យារបស់លោកគឺមានមូលដ្ឋានដោយផ្អែកលើគ្រិស្ត ជាអ្នកដែលមានជីវិតរស់ជារៀងរហូត ហើយឥឡូវលោកកំពុងនៅស្ថានសួគ៌។ ម្យ៉ាងទៀត សេចក្ដីសង្ឃឹមនេះត្រូវបានហៅថា«ជាយុថ្កាសម្រាប់ជីវិតយើង ក៏រឹងមាំនិងពិតប្រាកដ ហើយសេចក្ដីសង្ឃឹមនេះនាំយើងចូលហួសពីវាំងនន [ដូចសម្ដេចសង្ឃដែលចូលទៅកាន់ទីបរិសុទ្ធបំផុតនៅថ្ងៃជម្រះការខុសឆ្គង] ជាកន្លែងដែលអ្នកបើកផ្លូវបានចូលដើម្បីជាប្រយោជន៍ដល់យើង គឺលោកយេស៊ូ ដែលបានក្លាយទៅជាសម្ដេចសង្ឃតាមរបៀបដូចម៉េលគីសេដិកជារៀងរហូត»។—ហេ. ៦:១៧-២០