ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី១៤-២០ ខែតុលា
it-2-E ទំ. ៥៦៥ វ. ៣
អ្នកត្រួតពិនិត្យដ៏ខ្ពង់ខ្ពស់បំផុត។ ពេត្រុសទី១ ២:២៥ តាមមើលទៅបានត្រូវដកស្រង់ពីអេសាយ ៥៣:៦ ពេលដែលលោកសំដៅទៅលើពួកអ្នកដែល«ដូចចៀមដែលវង្វេង»។ បន្ទាប់មក ពេត្រុសនិយាយថា៖ «ប៉ុន្តែឥឡូវអ្នករាល់គ្នាបានត្រឡប់មកឯគង្វាលដែលរក្សាការពារជីវិតរបស់អ្នករាល់គ្នា»។ នេះច្បាស់ជាសំដៅទៅលើព្រះយេហូវ៉ា ព្រោះពួកអ្នកដែលពេត្រុសបានសរសេរទៅកាន់នោះ មិនបានវង្វេងចេញពីលោកយេស៊ូគ្រិស្តទេ តែពួកគេបានត្រឡប់ទៅរកព្រះយេហូវ៉ាវិញតាមរយៈលោកយេស៊ូ។ ព្រះយេហូវ៉ាជាគង្វាលដ៏ឧត្តមសម្រាប់រាស្ត្រលោក។ (ទំនុក. ២៣:១; ៨០:១; យេ. ២៣:៣; អេស. ៣៤:១២) ព្រះយេហូវ៉ាក៏ជាអ្នកត្រួតពិនិត្យផងដែរ ព្រោះលោកពិនិត្យមើលរាស្ត្ររបស់លោក។—ទំនុក. ១៧:៣
ថ្ងៃទី២១-២៧ ខែតុលា
w៩៩-E ១៥/៤ ទំ. ២២ វ. ៣
របៀបទទួលស្គាល់និងយកឈ្នះអ្វីដែលធ្វើឲ្យជំនឿរបស់យើងចុះខ្សោយ
ចូរចាំជានិច្ចនូវដំបូន្មានរបស់សាវ័កពេត្រុសដែលថា៖ «ទីបញ្ចប់នៃអ្វីៗទាំងអស់គឺជិតដល់ហើយ។ ដូច្នេះ ចូរដឹងខុសត្រូវជានិច្ច ហើយយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសេចក្ដីអធិដ្ឋាន។ ជាពិសេស ចូរស្រឡាញ់គ្នាទៅវិញទៅមកឲ្យខ្លាំង ពីព្រោះសេចក្ដីស្រឡាញ់គ្របបាំងការខុសឆ្គងជាច្រើន»។ (១ពេ. ៤:៧, ៨) គឺងាយស្រួលណាស់ដែលយើងបណ្ដោយឲ្យភាពមិនល្អឥតខ្ចោះរបស់ខ្លួន និងរបស់អ្នកឯទៀតមានឥទ្ធិពលមកលើចិត្តគំនិតរបស់យើង ហើយឲ្យនោះធ្វើជាឧបសគ្គដល់យើង។ សាថានដឹងច្បាស់ថានេះជាចំណុចខ្សោយរបស់មនុស្ស។ ហេតុនេះ យើងត្រូវឆាប់គ្របបាំងការខុសឆ្គងទាំងនោះ ដោយស្រឡាញ់គ្នាទៅវិញទៅមកយ៉ាងខ្លាំង ហើយ«កុំឲ្យមេកំណាចមានឱកាស»ឲ្យសោះ។—អេភេសូរ ៤:២៥-២៧