ថ្ងៃទី២-៨ ខែវិច្ឆិកា
និក្ខមនំ ៣៩-៤០
ចម្រៀងលេខ៨៩ និងសេចក្ដីអធិដ្ឋាន
ពាក្យផ្ដើម (១នាទី)
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ
«ម៉ូសេធ្វើតាមការណែនាំយ៉ាងដិតដល់»: (១០នាទី)
និក្ខ. ៣៩:៣២—ម៉ូសេធ្វើតាមការណែនាំរបស់ព្រះយេហូវ៉ាយ៉ាងដិតដល់ពេលសាងសង់ត្រសាល (w១១ ១/៩ ទំ. ៣០-៣១ វ. ១៣)
និក្ខ. ៣៩:៤៣—ក្រោយត្រសាលបានត្រូវសាងសង់រួច ម៉ូសេបានទៅពិនិត្យមើលដោយផ្ទាល់
និក្ខ. ៤០:១, ២, ១៦—ម៉ូសេសាងសង់ត្រសាលស្របតាមការណែនាំរបស់ព្រះយេហូវ៉ា (w០៥ ១/១០ ទំ. ២៤-២៥ វ. ៣)
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ: (១០នាទី)
និក្ខ. ៣៩:៣៤—តើអ្វីអាចជួយពន្យល់អំពីរបៀបដែលពួកអ៊ីស្រាអែលរកស្បែកផ្សោតសម្រាប់ត្រសាលបាន? (it-2-E ទំ. ៨៨៤ វ. ៣)
និក្ខ. ៤០:៣៤—ពេលដែលពពកគ្របពីលើត្រសាលជំនុំ តើនេះបង្ហាញអ្វី? (w១៥-E ១៥/៧ ទំ. ២១ វ. ១)
តើមានចំណេះវិសេសណាខ្លះក្នុងអំណានគម្ពីរសប្ដាហ៍នេះដែលអ្នកចង់ចែករំលែកអំពីព្រះយេហូវ៉ា អំពីកិច្ចបម្រើផ្សាយ ឬអំពីអ្វីផ្សេងទៀត?
អំណានគម្ពីរ: (៤នាទី ឬខ្លីជាង) និក្ខ. ៣៩:១-២១ (th ចំណុចហាត់រៀនទី៥)
ចូរខំព្យាយាមក្នុងកិច្ចបម្រើផ្សាយ
វីដេអូអំពីការជួបលើកដំបូង: (៤នាទី) ការពិគ្រោះ។ សូមបង្ហាញវីដេអូ។ បញ្ឈប់វីដេអូនៅកន្លែងផ្អាក រួចសួរអ្នកស្ដាប់នូវសំណួរដែលមានក្នុងវីដេអូនោះ។ ពិគ្រោះរបៀបដែលយើងអាចរក្សាអព្យាក្រឹតពេលម្ចាស់ផ្ទះចង់និយាយអំពីរឿងនយោបាយឬបញ្ហាសង្គម។
ការជួបលើកដំបូង: (៣នាទី ឬខ្លីជាង) ចាប់ផ្ដើមដោយប្រើការសន្ទនាគំរូ។ រួចតបឆ្លើយសំណួរដែលម្ចាស់ផ្ទះលើកឡើងអំពីទស្សនៈរបស់អ្នកស្ដីអំពីបេក្ខជននយោបាយឬរឿងនយោបាយ។ (th ចំណុចហាត់រៀនទី១២)
សុន្ទរកថា: (៥នាទី ឬខ្លីជាង) w១៦.០៤ ទំ. ២៣-២៤ វ. ៨-១០—ប្រធានបទ: តើតាមរបៀបណាយើងអាចរក្សាអព្យាក្រឹតភាពក្នុងការសន្ទនានិងក្នុងការគិតគូររបស់យើង? (th ចំណុចហាត់រៀនទី១៤)
របៀបរស់នៅជាគ្រិស្តសាសនិក
ចូរស្ដាប់ដោយមានការយល់ដឹង (ម៉ាថ. ១៣:១៦): (១៥នាទី) សូមបង្ហាញវីដេអូ។ រួចសួរសំណួរដូចតទៅនេះ៖ ហេតុអ្វីយើងត្រូវស្ដាប់ដោយមានការយល់ដឹង? តើម៉ាកុស ៤:២៣, ២៤ មានន័យអ្វី? តើយើងអាចលើកឧទាហរណ៍អ្វីដើម្បីពន្យល់ហេប្រឺ ២:១? តើតាមរបៀបណាយើងបង្ហាញថាយើងស្ដាប់ដោយមានការយល់ដឹង?
ការសិក្សាគម្ពីរជាក្រុមជំនុំ: (៣០នាទី ឬខ្លីជាង) jy ជំ. ១៣១
សេចក្ដីបញ្ចប់ (៣នាទី ឬខ្លីជាង)
ចម្រៀងលេខ១៤៥ និងសេចក្ដីអធិដ្ឋាន