ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | និក្ខមនំ ៣៩-៤០
ម៉ូសេធ្វើតាមការណែនាំយ៉ាងដិតដល់
ម៉ូសេបានធ្វើតាមការណែនាំរបស់ព្រះយេហូវ៉ាយ៉ាងដិតដល់ស្ដីអំពីការសាងសង់និងការដំឡើងត្រសាល។ ស្រដៀងគ្នាដែរ យើងត្រូវស្ដាប់ការណែនាំដែលយើងបានទទួលពីអង្គការរបស់ព្រះយេហូវ៉ាហើយធ្វើតាមការណែនាំនោះភ្លាមៗដោយអស់ពីចិត្ត។ យើងត្រូវធ្វើដូច្នេះទោះបីជាការណែនាំទាំងនោះមើលទៅដូចជាមិនសូវសំខាន់ ឬទោះបីជាយើងមិនយល់នូវមូលហេតុដែលយើងគួរធ្វើដូច្នេះក៏ដោយ។—លូក. ១៦:១០
ហេតុអ្វីយើងគួរស្ដាប់និងធ្វើតាមការណែនាំយ៉ាងដិតដល់ . . .
ពេលប្រជុំសម្រាប់កិច្ចបម្រើផ្សាយ?
ពេលត្រៀមខ្លួនមុនរឿងអាសន្នខាងសុខភាពកើតឡើង?
ពេលត្រៀមខ្លួនសម្រាប់គ្រោះមហន្តរាយ?