បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwbr20 វិច្ឆិកា ទំ. ១-២
  • ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
  • ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ (២០២០)
  • ចំណងជើងតូច
  • ថ្ងៃ​ទី​២​-​៨ ខែ​វិច្ឆិកា
  • ថ្ងៃ​ទី​៩​-​១៥ ខែ​វិច្ឆិកា
  • ថ្ងៃ​ទី​១៦​-​២២ ខែ​វិច្ឆិកា
  • ថ្ងៃ​ទី​២៣​-​២៩ ខែ​វិច្ឆិកា
  • ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា​-​ថ្ងៃ​ទី​៦ ខែ​ធ្នូ
ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ (២០២០)
mwbr20 វិច្ឆិកា ទំ. ១-២

ឯក​សារ​យោង​សម្រាប់​កិច្ច​បម្រើ​និង​ជីវិត កំណត់​សម្រាប់​កិច្ច​ប្រជុំ

ថ្ងៃ​ទី​២​-​៨ ខែ​វិច្ឆិកា

it​-​2​-​E ទំ. ៨៨៤ វ. ៣

ស្បែក​ផ្សោត

របៀប​ពួក​អ៊ីស្រាអែល​អាច​រក​បាន។ មាន​សត្វ​ផ្សោត​ខ្លះ​រស់​នៅ​តំបន់​ត្រជាក់ រីឯ​ខ្លះ​ទៀត​ចូល​ចិត្ត​អាកាសធាតុ​ក្ដៅ។ សព្វ​ថ្ងៃ​នេះ នៅ​តែ​មាន​សត្វ​ផ្សោត​ម្យ៉ាង​ដែល​រស់​នៅ​តំបន់​សមុទ្រ​មេឌីទែរ៉ានេ និង​កន្លែង​ខ្លះ​ទៀត​ជិត​ៗ​នោះ។ ក្នុង​សម័យ​គម្ពីរ សត្វ​ទាំង​នេះ​ប្រហែល​ជា​មាន​ច្រើន​នៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ានេ​និង​សមុទ្រ​ក្រហម។

w​១៥​-​E ១៥/៧ ទំ. ២១ វ. ១

តើ​អ្នក​ណា​យក​ចិត្ត​ទុក​ដាក់​នឹង​កិច្ចការ​ដែល​អ្នក​ធ្វើ?

ពេល​ត្រសាល​បាន​ត្រូវ​សាង​សង់​រួច មាន​ពពក​មក​«​គ្រប​ត្រសាល​ជំនុំ ហើយ​សិរី​ល្អ​នៃ​ព្រះ​យេហូវ៉ា​បាន​ស្ថិត​នៅ​ពេញ​ក្នុង​រោង​ឧបោសថ​»។ (​និក្ខ. ៤០:៣៤​) នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នឹង​ការ​សាង​សង​នោះ​មែន! តើ​អ្នក​គិត​ថា​បេតសាលាល​និង​អូហូលីអាប់​មាន​អារម្មណ៍​យ៉ាង​ណា​នៅ​ពេល​នោះ? ទោះ​បី​ជា​ឈ្មោះ​របស់​ពួក​គាត់​មិន​បាន​ត្រូវ​ឆ្លាក់​នៅ​លើ​របស់​របរ​ដែល​ពួក​គាត់​បាន​ធ្វើ​ក៏​ដោយ តែ​ពួក​គាត់​ច្បាស់​ជា​ត្រេក​អរ​ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ការ​ខំ​ប្រឹង​របស់​ពួក​គាត់។—សុភ. ១០:២២

ថ្ងៃ​ទី​៩​-​១៥ ខែ​វិច្ឆិកា

it​-​2​-​E ទំ. ៥២៥

គ្រឿង​បូជា

គ្រឿង​បូជា​ដុត។ គ្រឿង​បូជា​ដុត​បាន​ត្រូវ​ដុត​ទាំង​មូល​ជូន​ព្រះ ហើយ​អ្នក​គោរព​ប្រណិប័តន៍​មិន​ត្រូវ​ទុក​ផ្នែក​ណា​មួយ​នៃ​សត្វ​នោះ​ឡើយ។ (​សូម​ពិនិត្យ​បន្ថែម ចៅ. ១១:៣០, ៣១, ៣៩, ៤០​) គ្រឿង​បូជា​ទាំង​នោះ​តំណាង​ការ​អង្វរ​សុំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល ឬ​បើ​បុគ្គល​ម្នាក់​បាន​ជូន​គ្រឿង​បូជា​សម្រាប់​ការ​ខុស​ឆ្គង នេះ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ព្រម​ទទួល​យក​គ្រឿង​បូជា​នោះ។ លោក​យេស៊ូ​គ្រិស្ត​ដែល​ប្រៀប​ដូច​ជា​«​គ្រឿង​បូជា​»​ បាន​ប្រគល់​ខ្លួន​លោក​ទាំង​មូល។

it​-​2​-​E ទំ. ៥២៨ វ. ៤

គ្រឿង​បូជា

គ្រឿង​បូជា​ពី​ម្សៅ​ឬ​ស្រូវ។ គ្រឿង​បូជា​ពី​ម្សៅ​ឬ​ស្រូវ​បាន​ត្រូវ​ជូន​ជា​មួយ​នឹង​គ្រឿង​បូជា​មេត្រី គ្រឿង​បូជា​ដុត គ្រឿង​បូជា​សម្រាប់​ការ​ខុស​ឆ្គង ហើយ​ក៏​ជា​ផល​ដំបូង​ដែរ។ ជួន​កាល គ្រឿង​បូជា​ពី​ម្សៅ​ឬ​ស្រូវ​បាន​ត្រូវ​ជូន​តែ​ឯង។ (​និក្ខ. ២៩:៤០​-​៤២; លេវី. ២៣:១០​-​១៣, ១៥​-​១៨; ជន. ១៥:៨, ៩, ២២​-​២៤; ២៨:៩, ១០, ២០, ២៦​-​២៨; ជំ. ២៩​) នេះ​គឺ​ដើម្បី​បង្ហាញ​ការ​ដឹង​គុណ​ចំពោះ​ពរ​ពី​ព្រះ​ដែល​នាំ​ឲ្យ​មាន​ភាព​ចម្រុង​ចម្រើន។ គ្រឿង​បូជា​នេះ​រួម​បញ្ចូល​ប្រេង​និង​ប្រេង​ក្រអូប​ធូប​ស។

ថ្ងៃ​ទី​១៦​-​២២ ខែ​វិច្ឆិកា

it​-​2​-​E ទំ. ៥២៧ វ. ៩

គ្រឿង​បូជា

គ្រឿង​បូជា​សម្រាប់​ការ​រំលង​របស់​ខ្លួន។ គ្រឿង​បូជា​សម្រាប់​ការ​រំលង​របស់​ខ្លួន​បាន​ត្រូវ​ជូន​ដោយ​សារ​ការ​ខុស​ឆ្គង។ ក្រោម​ច្បាប់ ការ​ខុស​ឆ្គង​ធ្វើ​ឲ្យ​បុគ្គល​នោះ​មាន​កំហុស។ គ្រឿង​បូជា​សម្រាប់​ការ​រំលង​របស់​ខ្លួន​ខុស​គ្នា​បន្តិច​ពី​គ្រឿង​បូជា​សម្រាប់​ការ​ខុស​ឆ្គង​ឯ​ទៀត។ មើល​ទៅ​គ្រឿង​បូជា​នោះ​គឺ​សម្រាប់​ការ​ខុស​ឆ្គង​ដែល​បុគ្គល​ម្នាក់​ធ្វើ​ចំពោះ​អ្នក​ឯ​ទៀត។ បុគ្គល​នោះ​បាន​ធ្វើ​ខុស​ចំពោះ​ព្រះ​យេហូវ៉ា​ឬ​ចំពោះ​បុគ្គល​ម្នាក់​ទៀត។ គ្រឿង​បូជា​សម្រាប់​ការ​រំលង​របស់​ខ្លួន​គឺ​ដើម្បី​បំពេញ​ភាព​យុត្តិធម៌​របស់​ព្រះ​យេហូវ៉ា ឬ​ដើម្បី​ជួយ​ឲ្យ​បុគ្គល​នោះ​លែង​មាន​ទោស​ទៀត។—សូម​ពិនិត្យ​បន្ថែម អេ. ៥៣:១០

it​-​1​-​E ទំ. ១១​៣០ វ. ២

ភាព​បរិសុទ្ធ

សត្វ​និង​ផល។ ផល​ដំបូង​និង​ដង្វាយ​មួយ​ភាគ​ដប់​គឺ​បរិសុទ្ធ​ដូច​ជា​គ្រឿង​បូជា​ទាំង​អស់​ដែរ ហើយ​អំណោយ​ទាំង​អស់​ក៏​ត្រូវ​តែ​ញែក​ចេញ​ជា​បរិសុទ្ធ​ដើម្បី​ប្រើ​នៅ​ទី​បរិសុទ្ធ។ (​និក្ខ. ២៨:៣៨​) អ្វី​ទាំង​អស់​ដែល​បរិសុទ្ធ​ចំពោះ​ព្រះ​យេហូវ៉ា​គឺ​ពិសិដ្ឋ​ហើយ​មិន​អាច​មើល​ស្រាល​ឬ​ប្រើ​តាម​របៀប​ធម្មតា​ឬ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ឧទាហរណ៍​មួយ​គឺ​ច្បាប់​ដែល​ទាក់​ទង​នឹង​ដង្វាយ​មួយ​ភាគ​ដប់។ ឧបមា​ថា បើ​បុរស​ម្នាក់​ទុក​មួយ​ភាគ​ដប់​នៃ​ស្រូវ​របស់​គាត់ ហើយ​ក្រោយ​មក​គាត់​ឬ​អ្នក​ផ្ទះ​របស់​គាត់​យក​ខ្លះ​ពី​នោះ​មក​ប្រើ​សម្រាប់​ធ្វើ​ម្ហូប​ដោយ​អចេតនា នោះ​បុរស​ម្នាក់​នេះ​បាន​បំពាន​ច្បាប់​របស់​ព្រះ​ស្ដី​ពី​ការ​គោរព​អ្វី​ដែល​បរិសុទ្ធ​ហើយ។ ច្បាប់​តម្រូវ​ឲ្យ​គាត់​សង​ទី​បរិសុទ្ធ​នូវ​តម្លៃ​ដែល​ស្មើ​នឹង​របស់​បរិសុទ្ធ​ដែល​គាត់​ត្រូវ​ជូន​ហើយ​២០​ភាគ​រយ​ទៀត ថែម​ទាំង​ត្រូវ​បូជា​ចៀម​ឈ្មោល​ដ៏​ល្អ​ឥត​ខ្ចោះ​ទៀត​ផង។ ដូច្នេះ នេះ​នាំ​ឲ្យ​បណ្ដា​ជន​មាន​ការ​គោរព​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​បរិសុទ្ធ​ដែល​ជា​របស់​ព្រះ​យេហូវ៉ា។—លេវី. ៥:១៤​-​១៦

ថ្ងៃ​ទី​២៣​-​២៩ ខែ​វិច្ឆិកា

it​-​1​-​E ទំ. ៨៣៣ វ. ១

ភ្លើង

ទាក់​ទង​នឹង​ត្រសាល​និង​វិហារ។ ច្បាប់​របស់​ព្រះ​តម្រូវ​ឲ្យ​ភ្លើង​ដែល​នៅ​លើ​ទី​បូជា​សម្រាប់​គ្រឿង​បូជា​ដុត​ឆេះ​រហូត។ (​លេវី. ៦:១២, ១៣​) ជនជាតិ​យូដា​ជឿ​ថា​ព្រះ​បាន​ធ្វើ​អព្ភូត​ហេតុ​ឲ្យ​មាន​ភ្លើង​នៅ​លើ​ទី​បូជា​នោះ។ ប៉ុន្តែ គម្ពីរ​មិន​គាំទ្រ​ទស្សនៈ​របស់​ពួក​គេ​ឡើយ។ យោង​ទៅ​តាម​ការ​ណែនាំ​ដំបូង​របស់​ព្រះ​យេហូវ៉ា​ទៅ​ម៉ូសេ កូន​ៗ​របស់​អេរ៉ុន​ត្រូវ​«​យក​ភ្លើង​មក​ដាក់​លើ​អាស​នា ហើយ​បង្គរ​ឧស​នៅ​លើ​»​ មុន​ដាក់​គ្រឿង​បូជា​លើ​អាស​នា​ឬ​ទី​បូជា​នោះ។—លេវី. ១:៧, ៨

ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា​-​ថ្ងៃ​ទី​៦ ខែ​ធ្នូ

it​-​1​-​E ទំ. ១២​០៧

ការ​តែង​តាំង​ពួក​សង្ឃ

ម៉ូសេ​បាន​លាង​សម្អាត​អេរ៉ុន និង​កូន​ៗ​របស់​អេរ៉ុន​ឈ្មោះ​ណាដាប អ័ប៊ីហ៊ូវ អេលាសារ និង​អ៊ី​ថា​ម៉ា​រ​(​ឬ​គាត់​បាន​បង្គាប់​ពួក​គេ​ឲ្យ​សម្អាត​ខ្លួន​ឯង​) នៅ​ចាន​ក្លាំ​ធ្វើ​ពី​លង្ហិន​ក្នុង​ទី​លាន​នៃ​ត្រសាល ហើយ​បំពាក់​អេរ៉ុន​ដោយ​សម្លៀក​បំពាក់​សម្ដេច​សង្ឃ​ដ៏​រុង​រឿង។ (​ជន. ៣:២, ៣​) សម្លៀក​បំពាក់​ដ៏​ល្អ​ប្រណីត​នេះ​តំណាង​គុណ​សម្បត្តិ​និង​ភារកិច្ច​ជា​សម្ដេច​សង្ឃ។ បន្ទាប់​មក ម៉ូសេ​បាន​យក​ប្រេង​មក​លាប​ត្រសាល​និង​របស់​របរ​ទាំង​អស់​និង​ទី​បូជា​សម្រាប់​គ្រឿង​បូជា​ដុត រួម​បញ្ចូល​ចាន​ក្លាំ​ធ្វើ​ពី​លង្ហិន​និង​ប្រដាប់​ប្រដា​ផ្សេង​ៗ​ទៀត។ ការ​ធ្វើ​ដូច្នេះ​ញែក​អ្វី​ទាំង​នេះ​ជា​បរិសុទ្ធ​សម្រាប់​ប្រើ​នៅ​ត្រសាល​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​តែ​ប៉ុណ្ណោះ។ ទី​បំផុត ម៉ូសេ​បាន​តែង​តាំង​អេរ៉ុន​ដោយ​ចាក់​ប្រេង​លើ​ក្បាល​គាត់។—លេវី. ៨:៦​-​១២; និក្ខ. ៣០:២២​-​៣៣; ទំនុក. ១៣៣:២

it​-​1​-​E ទំ. ១២​០៨ វ. ៨

ការ​តែង​តាំង​ពួក​សង្ឃ

នៅ​ថ្ងៃ​ទី​៨ ក្រោយ​ពី​ពួក​សង្ឃ​បាន​ត្រូវ​តែង​តាំង ពួក​គេ​បាន​ដឹក​នាំ​ការ​ជូន​គ្រឿង​បូជា​ទៅ​ព្រះ​ជា​លើក​ដំបូង​(​ដោយ​គ្មាន​ជំនួយ​ពី​ម៉ូសេ​) សម្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ដើម្បី​ជម្រះ​ការ​ខុស​ឆ្គង​របស់​ពួក​គេ។ នេះ​គឺ​មិន​គ្រាន់​តែ​ដោយ​សារភាព​មិន​ល្អ​ឥត​ខ្ចោះ​ប៉ុណ្ណោះ​ទេ តែ​ក៏​ដោយ​សារ​មិន​យូរ​មុន ពួក​គេ​មិន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ដោយ​ធ្វើ​កូន​គោ​មាស​មួយ ហើយ​ធ្វើ​ឲ្យ​លោក​មិន​ពេញ​ចិត្ត​នឹង​ពួក​គេ។ (​លេវី. ៩:១​-​៧; និក្ខ. ៣២:១​-​១០​) នៅ​ចុង​បញ្ចប់​នៃ​ការ​ជូន​គ្រឿង​បូជា​លើក​ដំបូង ព្រះ​យេហូវ៉ា​បង្ហាញ​ការ​ពេញ​ចិត្ត​និង​ការ​គាំទ្រ​ឲ្យ​ពួក​គាត់​បម្រើ​ជា​សង្ឃ​ដោយ​ទម្លាក់​ភ្លើង​ពី​បង្គោល​ពពក​ដើម្បី​ដុត​គ្រឿង​បូជា​ទាំង​អស់​នៅ​លើ​ទី​បូជា។—លេវី. ៩:២៣, ២៤

it​-​2​-​E ទំ. ៤៣៧ វ. ៣

ម៉ូសេ

ព្រះ​បាន​តែង​តាំង​ម៉ូសេ​ជា​អ្នក​សម្រុះ​សម្រួល​រវាង​កិច្ច​ព្រម​ព្រៀង​ខាង​ច្បាប់​និង​ជន​ជាតិ​អ៊ីស្រាអែល ហើយ​នេះ​ជា​តំណែង​ដែល​គ្មាន​អ្នក​ណា​ម្នាក់​ធ្លាប់​មាន​លើក​លែង​តែ​លោក​យេស៊ូ​គ្រិស្ត​ប៉ុណ្ណោះ​ដែល​ជា​អ្នក​សម្រុះ​សម្រួល​កិច្ច​ព្រម​ព្រៀង​ថ្មី។ ក្នុង​តួ​នាទី​ជា​អ្នក​សម្រុះ​សម្រួល ម៉ូសេ​មាន​ឯកសិទ្ធិ​ត្រួត​ពិនិត្យ​ការ​សាង​សង់​ត្រសាល​និង​ប្រដាប់​ប្រដា​របស់​ត្រសាល​ស្រប​តាម​ការ​ណែ​នាំ​ពី​ព្រះ ហើយ​គាត់​បាន​លាប​ប្រេង​វិសេស​ម្យ៉ាង​ដើម្បី​តែង​តាំង​ពួក​សង្ឃ និង​អេរ៉ុន​ជា​សម្ដេច​សង្ឃ រួម​បញ្ចូល​ត្រសាល​ផង​ដែរ។ បន្ទាប់​មក គាត់​បាន​មើល​ការ​ខុស​ត្រូវ​ក្នុង​កិច្ច​ការ​ដំបូង​របស់​ពួក​សង្ឃ។—និក្ខ. ជំ. ២៥​-​២៩; លេវី. ជំ. ៨, ៩

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក