បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb21 មីនា ទំ. ១៥
  • ចូរជ្រើសរើសមិត្តភក្ដិដោយឈ្លាសវៃ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរជ្រើសរើសមិត្តភក្ដិដោយឈ្លាសវៃ
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២១)
  • អត្ថបទស្រដៀងគ្នា
  • ការអំវនាវឲ្យធ្វើតាមគំរូដែលព្រមានចំសម័យយើងនេះ
    ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចូរជ្រើសរើសមិត្តភក្តិដោយប្រាជ្ញា
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • ការប្រព្រឹត្តរបស់បុគ្គលម្នាក់អាចនាំឲ្យមនុស្សច្រើននាក់ទទួលប្រយោជន៍
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២១)
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២១)
mwb21 មីនា ទំ. ១៥
ស្ត្រីជនជាតិម៉ូអាប់អញ្ជើញបុរសជនជាតិអ៊ីស្រាអែលឲ្យមកជាមួយពួកគេ។

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចូរ​ជ្រើស​រើស​មិត្ត​ភក្ដិ​ដោយ​ឈ្លាស​វៃ

គ្រិស្ត​សាសនិក​អាច​ទាញ​យក​មេ​រៀន​ពី​អ្វី​ដែល​បាន​កើត​ឡើង​ដល់​ជន​ជាតិ​អ៊ីស្រាអែល​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់។ (​១កូ. ១០:៦, ៨, ១១​) ពួក​ស្ត្រីជន​ជាតិ​ម៉ូអាប់​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ និង​គោរព​បូជា​រូប​ព្រះ។ ដូច្នេះ ពេល​ជន​ជាតិ​អ៊ីស្រាអែល​ចាប់​ផ្ដើម​សេព​គប់​ជា​មួយ​នឹង​ពួក​ស្ត្រី​ទាំង​នោះ ពួក​គេ​បាន​ត្រូវ​ទាក់​ទាញ​ឲ្យ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ។ នេះ​បាន​នាំ​ឲ្យ​មាន​លទ្ធផល​អាក្រក់​ណាស់។ (​ជន. ២៥:៩​) យើង​កំពុង​រស់​នៅ​ក្នុង​ចំណោម​មិត្ត​រួម​ការងារ សិស្ស​រួម​ថ្នាក់ អ្នក​ជិត​ខាង ញាតិ​សន្ដាន និង​អ្នក​ឯ​ទៀត​ដែល​មិន​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ឡើយ។ តើ​យើង​អាច​រៀន​អ្វី​ពី​កំណត់​ហេតុ​នេះ​ដែល​បង្ហាញ​អំពី​លទ្ធផល​អាក្រក់​ដែល​មក​ពី​ការ​សេ​ព​គប់​អ្នក​ដែល​មិន​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា?

សូម​ទស្សនា​វីដេអូ​គំរូ​ដែល​ផ្ដល់​ការ​ព្រមាន​សម្រាប់​សម័យ​យើង​នេះ ឈុត​ខ្លី រួច​មក​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • ឈុតខ្លីមួយពីវីដេអូគំរូដែលផ្ដល់ការព្រមានសម្រាប់សម័យយើងនេះ។ ស៊ីមរីប្រាប់ចេមីននិងបុរសឯទៀតអំពីស្ត្រីជនជាតិម៉ូអាប់។

    តើ​ស៊ីមរី​និង​អ្នក​ឯ​ទៀត​បាន​ប្រាប់​អ្វី​ដល់​ចេមីន​ដែល​ជា​គំនិត​មិន​ត្រឹម​ត្រូវ?

  • ឈុតខ្លីមួយពីវីដេអូគំរូដែលផ្ដល់ការព្រមានសម្រាប់សម័យយើងនេះ។ ភីនេហាសនិយាយហេតុផលជាមួយចេមីន។

    តើ​ភីនេហាស​បាន​ជួយ​ចេមីន​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​យ៉ាង​ដូច​ម្ដេច?

  • តើ​ការ​រាក់​ទាក់​និង​ការ​រាប់​អាន​បុគ្គល​ម្នាក់​ជា​មិត្ត​ភក្តិ​ដែល​មិន​បម្រើ​ព្រះ​យេហូវ៉ា​ខុស​គ្នា​យ៉ាង​ណា?

  • ហេតុ​អ្វី​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ពេល​ជ្រើស​រើស​មិត្ត​ភក្ដិ​សូម្បី​តែ​ក្នុង​ក្រុម​ជំនុំ​ក៏​ដោយ?

  • ហេតុ​អ្វី​យើង​គួរ​ជៀស​វាង​ពី​ការ​ទាក់​ទង​ជា​មួយ​អ្នក​ដែល​យើង​មិន​ស្គាល់​តាម​រយៈ​ការ​ឆ្លើយ​ឆ្លង​គ្នា​(​ក្រុម​ឆា​ត​)​ក្នុង​បណ្ដាញ​ទាក់​ទង​គ្នា?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក