ការអំពាវនាវឲ្យធ្វើតាមគំរូដែលព្រមានចំពោះសម័យយើងនេះ
១ យើងរាល់គ្នាអាចពង្រឹងចិត្តប្ដេជ្ញាឲ្យរក្សាចិត្តស្មោះភក្ដីបាន ដោយយកចិត្តទុកដាក់ទាញមេរៀនពីកាសែតវីដេអូដែលមានចំណងជើងថា គំរូដែលព្រមានចំពោះសម័យយើងនេះ។ មុននឹងអ្នកមើលវីដេអូនេះ សូមអានសៀវភៅជនគណនាជំពូកទី២៥ ហើយពត៌មានថែមទៀតក្នុងសៀវភៅការយល់ធ្លុះជ្រៅនឹងបទគម្ពីរ ក្បាលទី២ ទំព័រ៤១៩ វគ្គ៣-៥។ ក្រោយមក សូមឆ្លើយសំនួរដូចតទៅនេះ: តើពួកសាសន៍ម៉ូអាប់ជានរណា? ហើយ ហេតុអ្វីបានជាព្រះយេហូវ៉ាបង្គាប់ដល់ម៉ូសេថា កុំច្បាំងនឹងសាសន៍ម៉ូអាប់នោះ? (ចោទិ. ២:៩) តើបាឡាមបានប្រឌិតគម្រោងការណា ដើម្បីប្រើសាសន៍ម៉ូអាប់ឲ្យបំផ្លិចបំផ្លាញពួកអ៊ីស្រាអែលចោលនោះ? ហេតុដូចម្ដេចបានជាយើងចងចាំមិនភ្លេចថា ប្រជាជនអ៊ីស្រាអែលច្រើននាក់បានជាប់ល្បួងមុននឹងចូលទៅក្នុងស្រុកសន្យា?—១កូ. ១០:១១, ១២
២ ពេលអ្នកមើលវីដេអូគំរូដែលព្រមាននេះ សូមគិតអំពីលក្ខណៈបួនយ៉ាងនៃជីវិតរបស់យើង ដែលយើងត្រូវយកចិត្តទុកដាក់ដោយប្រុងប្រយ័ត្ននៅសព្វថ្ងៃនេះ បើយើងចង់រក្សាឲ្យមានចិត្តស្មោះត្រង់ ហើយមានព្រះគុណពីព្រះយេហូវ៉ា។ (១) អាកប្បកិរិយា: តើជនអ៊ីស្រាអែលខ្លះមានអាកប្បកិរិយាយ៉ាងណា ដែលសបញ្ជាក់នូវចិត្តគំនិតបែបមិនល្អចំពោះព្រះយេហូវ៉ានិងរបៀបរៀបចំរបស់ទ្រង់? ផ្ទុយទៅវិញ តើយើងត្រូវមានអាកប្បកិរិយាយ៉ាងណា? (២) ពួកម៉ាក: ហេតុអ្វីបានជាព្រះយេហូវ៉ាមិនសព្វព្រះហឫទ័យឲ្យប្រជាជនអ៊ីស្រាអែលរាប់អានពួកម៉ូអាប់ជាមិត្តនោះ? (និក្ខ. ៣៤:១២; សុ. ១៣:២០) ហេតុអ្វីបានជាយើងត្រូវជ្រើសរើសពួកម៉ាកដោយប្រុងប្រយ័ត្នដែរ? (៣) សីលធម៌: តើការសេពគប់ជាមួយមនុស្សមិនល្អនោះ នាំឲ្យប្រជាជនអ៊ីស្រាអែល២៣.០០០នាក់ធ្វើអំពើបាបដ៏ធ្ងន់អ្វីទៅ? (១កូ. ១០:៨) សព្វថ្ងៃនេះ តើអ្វីបានទាក់ចិត្តទាញអារម្មណ៍រាស្ត្រខ្លះរបស់ព្រះឲ្យធ្វើអំពើអសីលធម៌? ប៉ុន្តែ តើយើងអាចការពារខ្លួនដោយធ្វើអ្វី? (៤) ការថ្វាយបង្គំ: តើភាពបរិសុទ្ធនៃការថ្វាយបង្គំរបស់ពួកអ៊ីស្រាអែលបានត្រូវសាកល្បងយ៉ាងណា? តើបងប្អូនខ្លះអាចចាញ់ល្បួងដោយថ្វាយបង្គំរូបព្រះយ៉ាងណាខ្លះសព្វថ្ងៃនេះ? ប៉ុន្តែ តើយើងអាចជៀសវាងកុំធ្វើដូច្នេះដោយដូចម្ដេចបាន?—កូល. ៣:៥
៣ ក្នុងឈុតសម្ដែងនេះ តើលោកយ៉ាមីនទទួលរង្វាន់អ្វី ដោយសារគាត់រក្សាចិត្តស្មោះភក្ដីខាងសីលធម៌? តើគណៈអភិបាលរៀបចំវីដេអូនេះដើម្បីអំពាវនាវឲ្យពួកគ្រីស្ទានពិតទាំងឡាយធ្វើយ៉ាងណា? បើអ្នកជាមេគ្រួសារ តើអ្នកគិតថា ក្រុមគ្រួសាររបស់អ្នកអាចទទួលប្រយោជន៍អ្វីខ្លះ ដោយមើលវីដេអូនេះម្ដងហើយម្ដងទៀត?