របៀបរស់នៅជាគ្រិស្តសាសនិក
ចូរជ្រើសរើសមិត្តភក្ដិដោយឈ្លាសវៃ
គ្រិស្តសាសនិកអាចទាញយកមេរៀនពីអ្វីដែលបានកើតឡើងដល់ជនជាតិអ៊ីស្រាអែលនៅវាលទំនាបស្រុកម៉ូអាប់។ (១កូ. ១០:៦, ៨, ១១) ពួកស្ត្រីជនជាតិម៉ូអាប់ប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ និងគោរពបូជារូបព្រះ។ ដូច្នេះ ពេលជនជាតិអ៊ីស្រាអែលចាប់ផ្ដើមសេពគប់ជាមួយនឹងពួកស្ត្រីទាំងនោះ ពួកគេបានត្រូវទាក់ទាញឲ្យប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ។ នេះបាននាំឲ្យមានលទ្ធផលអាក្រក់ណាស់។ (ជន. ២៥:៩) យើងកំពុងរស់នៅក្នុងចំណោមមិត្តរួមការងារ សិស្សរួមថ្នាក់ អ្នកជិតខាង ញាតិសន្ដាន និងអ្នកឯទៀតដែលមិនគោរពប្រណិប័តន៍ព្រះយេហូវ៉ាឡើយ។ តើយើងអាចរៀនអ្វីពីកំណត់ហេតុនេះដែលបង្ហាញអំពីលទ្ធផលអាក្រក់ដែលមកពីការសេពគប់អ្នកដែលមិនគោរពប្រណិប័តន៍ព្រះយេហូវ៉ា?
សូមទស្សនាវីដេអូគំរូដែលផ្ដល់ការព្រមានសម្រាប់សម័យយើងនេះ ឈុតខ្លី រួចមកឆ្លើយសំណួរដូចតទៅនេះ៖
តើស៊ីមរីនិងអ្នកឯទៀតបានប្រាប់អ្វីដល់ចេមីនដែលជាគំនិតមិនត្រឹមត្រូវ?
តើភីនេហាសបានជួយចេមីនឲ្យមានទស្សនៈត្រឹមត្រូវយ៉ាងដូចម្ដេច?
តើការរាក់ទាក់និងការរាប់អានបុគ្គលម្នាក់ជាមិត្តភក្តិដែលមិនបម្រើព្រះយេហូវ៉ាខុសគ្នាយ៉ាងណា?
ហេតុអ្វីយើងត្រូវប្រុងប្រយ័ត្នពេលជ្រើសរើសមិត្តភក្ដិសូម្បីតែក្នុងក្រុមជំនុំក៏ដោយ?
ហេតុអ្វីយើងគួរជៀសវាងពីការទាក់ទងជាមួយអ្នកដែលយើងមិនស្គាល់តាមរយៈការឆ្លើយឆ្លងគ្នា(ក្រុមឆាត)ក្នុងបណ្ដាញទាក់ទងគ្នា?