បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៤/០២ ទំ. ១
  • មានចិត្ដសប្បាយរីករាយជាលទ្ធផល!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • មានចិត្ដសប្បាយរីករាយជាលទ្ធផល!
  • ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • អ្នកអាចធ្វើជាមិត្តសម្លាញ់របស់ព្រះយេហូវ៉ា
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • ចូរជ្រើសរើសមិត្តភក្តិដោយប្រាជ្ញា
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • ឥទ្ធិពលនៃវីដេអូទាំងឡាយដែលធ្វើបន្ទាល់ដោយឯកឯង
    ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
  • សាក្សីព្រះយេហូវ៉ា និងការចាត់ចែងកិច្ចការផ្សាយដំណឹងល្អ
    ២០១៣ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៤/០២ ទំ. ១

មាន​ចិត្ត​សប្បាយ​រីករាយ​ជា​លទ្ធផល!

១ ក្រុម​គ្រួសារ​គ្រីស្ទាន​ទូទៅ​មាន​ចិត្ត​សប្បាយ​រីករាយ​នឹង​បង្ហាញ​កតញ្ញូ​ធម៌​សំរាប់​កាសែត​វីដេអូ ពួក​យុវជន​សួរ​ថា៖ តើ​ខ្ញុំ​អាច​រក​មិត្តភក្ដិ​ពិត​ប្រាកដ​បាន​យ៉ាង​ដូច​ម្ដេច? បិតា​ម្នាក់​នៅ​សហរដ្ឋ​អាមេរិក​ប្រាប់​ថា ក្រោយ​ពី​កូន​ប្រុសៗ​របស់​គាត់​មើល​វីដេអូ​នោះ​ចប់​ហើយ ពួក​គេ​បាន​អង្គុយ​ស្ងៀម ដ្បិត​ពួក​គេ​យល់​ស្រប​នឹង​គំនិត​ទាំង​អស់​ក្នុង​រឿង​នោះ! របាយ​ការណ៍​ពី​ប្រទេស​ម៉ាឡាវី​ចែង​ថា ប្អូនៗប្រុស​ស្រី​នៅ​ទី​នោះ​ក៏​យល់​ស្រប​នឹង​គំនិត​នោះ​ផង​ដែរ ពីព្រោះ​ពួក​គេ​ក៏​មាន​ការ​គាប​សង្កត់​ដូច​នោះ​ដែរ​ពី​មិត្ត​ក្នុង​សាលា​រៀន។ បិតា​ម្នាក់​នៅ​ប្រទេស​អាល្លឺម៉ង់​ក៏​រៀប​រាប់​អំពី​កាសែត​វីដេអូ​នេះ​ថា៖ «ខ្ញុំ​ចាត់​ទុក​វីដេអូ​នេះ​ជា​ជំនូន​ពី​ព្រះ ដែល​​ទ្រង់​តប​ឆ្លើយ​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ»។ យុវនារី​ម្នាក់​ស្រដី​ថា៖ «សូម​អរគុណ​ជា​អនេក​កប្បការ សំរាប់​ការ​រំឭក​ឲ្យ​ខ្ញុំ​ដឹង​ថា ព្រះ​យេហូវ៉ា​ពិត​ជា​យក​ព្រះទ័យ​ទុក​ដាក់​នឹង​ខ្ញុំ»។ អ្នក​ចាស់​ទុំ​ម្នាក់​នៅ​ប្រទេស​នូវ៉ែលហ្សេឡង់​ក៏​រៀប​រាប់​ថា៖ «វីដេអូ​នេះ​បាន​ជួយ​ក្មេង​ជំទង់​ម្នាក់​ក្នុង​ចំណោម​យើង ឲ្យ​ត្រឡប់​មក​ដើរ​តាម​មាគ៌ា​ឆ្ពោះ​ទៅ​ឯ​ជីវិត​វិញ»។ អ្នក​ពេញ​វ័យ​ម្នាក់​ដែល​​មាន​ស្វាមី​ហើយ បាន​មើល​វីដេអូ​នេះ​ទាំង​ស្រដី​ថា៖ «គឺ​ល្អ​ណាស់​ហ្ន៎! បើ​យុវជន​និ​មួយៗក្នុង​សាសនា​ពិត​អាច​មើល​វីដេអូ​នេះ ហើយ​មាន​ចិត្ត​ជំរុញ​ឲ្យ​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត​ជានិច្ច​នោះ!»។ ក្រុម​គ្រួសារ​ទាំង​ឡាយ​អើយ! សូម​មើល​វីដេអូ​នេះ​ម្ដង​ទៀត​ចុះ! រួច​មក សូម​ពិគ្រោះ​គ្នា​នូវ​សំនួរ​ដូច​ត​ទៅ​នេះ។

២ សេចក្ដី​ផ្ដើម: តើ​មិត្តភក្ដិ​ពិត​ម្នាក់​ជា​មនុស្ស​បែប​ណា?—សុ. ១៨:២៤

៣ ឧបសគ្គ​ដែល​​អាច​រារាំង​មិន​ឲ្យ​មាន​មិត្តភាព​ពិត: តើ​អ្នក​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​​ឈ្នះ​លើ​អារម្មណ៍​ដែល​​ថា អ្នក​ដទៃ​មិន​ហៅ​អ្នក​ឲ្យ​ចូល​រួម​ជា​មួយ​គេ? (ភី. ២:៤) ហេតុ​អ្វី​អ្នក​ត្រូវ​បណ្ដុះ​ឲ្យ​មាន​បុគ្គលិកលក្ខណៈ​ប្រសើរ​ជាង​? ហើយ​តើ​អ្នក​ណា​អាច​ជួយ​អ្នក​កែ​ប្រែ​លក្ខណៈ​មិន​ល្អ​របស់​អ្នក​បាន? តើ​អ្វី​ទៅ​អាច​បើក​ឱកាស​ឲ្យ​អ្នក​មាន​មិត្តភក្ដិ​ថែម​ទៀត? ហើយ​តើ​អ្នក​អាច​រក​មិត្តភក្ដិ​ថែម​ទៀត​នៅ​ទីណា?—២កូ. ៦:១៣

៤ មិត្តភាព​ជា​មួយ​នឹង​ព្រះ: តើ​អ្នក​អាច​ធ្វើ​យ៉ាង​ណា ដើម្បី​​បណ្ដុះ​ឲ្យ​មាន​ទំនាក់ទំនង​ជា​មួយ​ព្រះ​យេហូវ៉ា​បាន? ហើយ​ហេតុ​អ្វី​បាន​ជា​ការ​ព្យាយាម​ធ្វើ​ដូច្នេះ​មាន​ប្រយោជន៍? (ទំនុក. ៣៤:៨) បើ​អ្នក​ចង់​ពង្រឹង​ទំនាក់ទំនង​របស់​អ្នក​ជា​មួយ​នឹង​ព្រះ តើ​អ្នក​ណា​អាច​ជួយ​អ្នក​បាន​ច្រើន​បំផុត?

៥ មិត្ត​មិន​ល្អ: តើ​មនុស្ស​បែប​ណា​ដែល​​ត្រូវ​រាប់​ទុក​ជា​ពួក​ម៉ាក​អាក្រក់? (១កូ. ១៥:៣៣) តើ​ដោយ​​ដូច​ម្ដេច​ដែល​​មិត្ត​មិន​ល្អ​អាច​នាំ​ឲ្យ​អន្តរាយ​ដល់​​ភាព​ខាង​វិញ្ញាណ​របស់​យើង? តើ​កំណត់​ហេតុ​ព្រះ​គម្ពីរ​អំពី​នាង​ឌីណា​នោះ បង្រៀន​អ្នក​អំពី​អ្វី​ខ្លះ?—លោ. ៣៤:១, ២, ៧, ១៩

៦ ឈុត​សម្ដែង​សម័យ​ទំនើប: តើ​អារម្មណ៍​ឯកកោ​របស់​ប្អូន​ស្រី​ថា​រ៉ា បាន​មាន​អានុភាព​អ្វី​លើ​នាង? តើ​នាង​បាន​ដោះសា​យ៉ាង​ណា អំពី​ហេតុ​ដែល​​នាង​សេពគប់​នឹង​យុវជន​ក្នុង​លោកីយ៍​នោះ? តើ​ការ​សេពគប់​បែប​នោះ​នាំ​ឲ្យ​នាង​ប្រឈម​មុខ​នឹង​អ្វី​ខ្លះ ដែល​​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់? ហេតុ​ដូច​ម្ដេច​បាន​ជា​មាតា​បិតា​របស់​នាង​មិន​ដឹង​អំពី​គ្រោះថ្នាក់ ដែល​​មាន​នៅ​ខាង​មុខ​កូន​ដូច្នេះ? ហើយ​តើ​ពួក​គាត់​មាន​អាកប្បកិរិយា​បែប​ណា​ក្នុង​ការ​ជួយ​នាង​ស្ដារ​ភាព​ខាង​វិញ្ញាណ​ឡើង​វិញ? តើ​អ្នក​ត្រួសត្រាយ​ម្នាក់​បាន​ប្រព្រឹត្ត​យ៉ាង​ណា ដែល​​បញ្ជាក់​ថា​ខ្លួន​ជា​មិត្ត​សំឡាញ់​ពិត​របស់​ប្អូន​ស្រី​ថា​រ៉ា? ហេតុ​ដូច​ម្ដេច​បាន​ជា​បណ្ដា​គ្រីស្ទាន​ត្រូវ​ធ្វើ​តាម​សុភាសិត ១៣:២០ និង​យេរេមា ១៧:៩? តើ​ប្អូន​ស្រី​ថា​រ៉ា​បាន​រៀន​មេ​រៀន​ដ៏​សំខាន់​អ្វី?

៧ សេចក្ដី​បញ្ចប់: តើ​អ្នក​បាន​រៀន​មេ​រៀន​អ្វី​ខ្លះ​ពី​កាសែត​វីដេអូ​នេះ? តើ​អ្នក​អាច​ប្រើ​វីដេអូ​នេះ​យ៉ាង​ណា ដើម្បី​​ជួយ​អ្នក​ដទៃ?—ទំនុក. ៧១:១៧

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក