បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb23 មករា ទំ. ៥
  • ចូរពង្រឹងជំនឿរបស់អ្នកលើបណ្ដាំរបស់ព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរពង្រឹងជំនឿរបស់អ្នកលើបណ្ដាំរបស់ព្រះ
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៣)
  • អត្ថបទស្រដៀងគ្នា
  • ការសម្រេចចិត្តដែលបង្ហាញការទុកចិត្តទៅលើព្រះយេហូវ៉ា
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៣)
  • ការអានគម្ពីរប្រចាំថ្ងៃនិងការស្វែងរកប្រាជ្ញា
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៣)
  • ​«​ចូរ​អ្នក​រាល់​គ្នា​ទៅ​ជា​អ្នក​ដែល​ប្រព្រឹត្ត​តាម​បណ្ដាំ​របស់​ព្រះ​»​
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • ចូរ​ទទួល​ស្គាល់​អ្វី​ដែល​អ្នក​មិន​ដឹង​ដោយ​ចិត្ត​រាប​ទាប
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
មើលបន្ថែមទៀត
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៣)
mwb23 មករា ទំ. ៥
បណ្ដុំរូបភាព៖ ប្អូនស្រីម្នាក់កំពុងអាននិងសិក្សាគម្ពីរ។ ១. គាត់បានគូរតារាងអំពីព្រឹត្តិការណ៍ក្នុងជីវិតរបស់បុគ្គលផ្សេងៗក្នុងគម្ពីរលើក្ដារខៀនមួយ។ ២. គាត់អាន«សេចក្ដីបកប្រែពិភពលោកថ្មី»សម្រាប់សិក្សាក្នុង jw.org ។ ៣. គាត់មើលផែនទីដែលបង្ហាញទីកន្លែងផ្សេងៗនៅសម័យគម្ពីរ។ ៤. គាត់គូររូបនិងរៀបរាប់អំពីសម្លៀកបំពាក់របស់សម្តេចសង្ឃ។

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចូរ​ពង្រឹង​ជំនឿ​របស់​អ្នក​លើ​បណ្ដាំ​របស់​ព្រះ

បណ្ដាំ​របស់​ព្រះ​អាច​កែ​ប្រែ​ជីវិត​របស់​យើង។ (​ហេ. ៤:១២​) ប៉ុន្តែ ដើម្បី​ទទួល​ប្រយោជន៍​ពី​ការ​ណែនាំ​និង​ឱវាទ​ក្នុង​គម្ពីរ យើង​ត្រូវ​តែ​ជឿ​ជាក់​ថា​គម្ពីរ​គឺ​ពិត​ជា​«​បណ្ដាំ​របស់​ព្រះ​»​មែន។ (​១ថែ. ២:១៣​) តើ​តាម​របៀប​ណា​យើង​អាច​ពង្រឹង​ជំនឿ​របស់​យើង​ទៅ​លើ​គម្ពីរ?

អាន​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ។ ពេល​ដែល​អ្នក​អាន សូម​រក​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​គឺ​ជា​អ្នក​និពន្ធ​គម្ពីរ​មែន។ ជា​ឧទាហរណ៍ សូម​ពិនិត្យ​មើល​យោបល់​ដែល​មាន​ក្នុង​សៀវភៅ​សុភាសិត ហើយ​កត់​សម្គាល់​របៀប​ដែល​ប្រាជ្ញា​ដែល​មាន​ក្នុង​សៀវភៅ​នេះ​អាច​ជួយ​យើង​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។—សុភ. ១៣:២០; ១៤:៣០

ចាប់​ផ្ដើម​សិក្សា​ស្រាវ​ជ្រាវ​ប្រធានបទ​ណា​មួយ។ សូម​ដឹង​ច្បាស់​អំពី​ភ័ស្តុតាង​ផ្សេង​ៗ​ដែល​បញ្ជាក់​ថា​គម្ពីរ​គឺ​មក​ពី​ព្រះ។ ក្នុង​សៀវភៅ​ជំនួយ​ស្រាវ​ជ្រាវ​សម្រាប់​សាក្សី​ព្រះ​យេហូវ៉ា សូម​មើល​ក្រោម​ប្រធានបទ​«​គម្ពីរ​បរិសុទ្ធ​»​ រួច​មើល​«​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​»។ អ្នក​ក៏​អាច​ពង្រឹង​ទំនុក​ចិត្ត​របស់​អ្នក​ថា​ព័ត៌មាន​ដែល​មាន​ក្នុង​គម្ពីរ​មិន​បាន​ត្រូវ​ផ្លាស់​ប្ដូរ​ទេ ដោយ​ពិនិត្យ​មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៣​នៃ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី។

សូម​ទស្សនា​វីដេអូ​មូលហេតុ​ដែល​យើង​មាន​ជំនឿ . . . លើ​បណ្ដាំ​របស់​ព្រះ រួច​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • តើ​ការ​រក​ឃើញ​ជញ្ជាំង​ប្រាសាទ​មួយ​នៅ​ស្រុក​អេហ្ស៊ីប​បញ្ជាក់​ពី​ភាព​ត្រឹម​ត្រូវ​នៃ​បណ្ដាំ​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

  • តើ​តាម​របៀប​ណា​យើង​ដឹង​ថា​អត្ថន័យ​ក្នុង​គម្ពីរ​មិន​បាន​ត្រូវ​ផ្លាស់​ប្ដូរ?

  • ហេតុ​អ្វី​ការ​ដែល​គម្ពីរ​នៅ​គង់​វង្ស​រហូត​ដល់​សព្វ​ថ្ងៃ​គឺ​ជា​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​គម្ពីរ​ពិត​ជា​បណ្ដាំ​របស់​ព្រះ?—សូម​អាន អេសាយ ៤០:៨

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក