ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
© 2022 Christian Congregation of Jehovah’s Witnesses
ថ្ងៃទី២-៨ ខែមករា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ| បណ្ដាស្ដេចទី២ ២២-២៣
«ហេតុអ្វីយើងគួរមានចិត្តរាបទាប?»
w០០-E ១៥/៩ ទំ.២៩-៣០
យ៉ូសៀសមានចិត្តរាបទាបហើយទទួលការពេញចិត្តពីព្រះយេហូវ៉ា
តាំងពីព្រឹកព្រលឹម ពួកអ្នកជួសជុលវិហារធ្វើការយ៉ាងឧស្សាហ៍។ យ៉ូសៀសពិតជាមានចិត្តកតញ្ញូចំពោះព្រះយេហូវ៉ាដោយឲ្យពួកជាងជួសជុលការខូចខាតដែលបុព្វបុរសទុច្ចរិតខ្លះរបស់គាត់ បានធ្វើចំពោះវិហាររបស់ព្រះ។ ខណៈដែលការងារកំពុងដំណើរការ សាផានបានប្រាប់អំពីដំណឹងមួយ។ ប៉ុន្តែ ហេតុអ្វីគាត់កាន់រមូរ? គាត់ពន្យល់ថាសម្ដេចសង្ឃហ៊ីលគីយ៉ាបាន«រកឃើញសៀវភៅច្បាប់ដែលព្រះយេហូវ៉ាបានឲ្យតាមរយៈម៉ូសេ»។ (ប្រវត្តិហេតុទី២ ៣៤:១២-១៨) ពិតជាការរកឃើញដ៏អស្ចារ្យណាស់ គឺសេចក្ដីចម្លងដើមនៃច្បាប់ម៉ូសេ!
យ៉ូសៀសចង់ស្ដាប់ពាក្យទាំងអស់ដែលមានក្នុងសៀវភៅនោះ។ កាលដែលសាផានអាន ស្ដេចព្យាយាមយល់ថាបញ្ញត្តិនីមួយៗទាក់ទងយ៉ាងណានឹងខ្លួនគាត់និងបណ្ដាជន។ ជាពិសេសគាត់កោតស្ងើចនឹងរបៀបដែលសៀវភៅនេះបញ្ជាក់អំពីការគោរពប្រណិប័តន៍ពិត ហើយប្រាប់ទុកជាមុនអំពីសេចក្ដីវេទនា និងការនិរទេសដែលនឹងកើតមាន ប្រសិនបើបណ្ដាជនចូលរួមក្នុងសាសនាមិនពិត។ ដោយឃើញថាពួកគេមិនបានធ្វើតាមបញ្ញត្តិទាំងអស់របស់ព្រះ នោះយ៉ូសៀសចាប់ហែកអាវ ហើយបង្គាប់ហ៊ីលគីយ៉ា សាផាន និងអ្នកឯទៀតថា៖ «សូមអស់លោកទៅសួរព្រះយេហូវ៉ា . . . ថាសេចក្ដីទាំងប៉ុន្មានក្នុងសៀវភៅ . . . មានន័យយ៉ាងណា។ ព្រះយេហូវ៉ាខឹងនឹងយើងជាខ្លាំងហើយ ព្រោះបុព្វបុរសរបស់យើងមិនបានធ្វើតាមប្រសាសន៍របស់ព្រះយេហូវ៉ា . . . ដែលបានត្រូវកត់ទុកក្នុងសៀវភៅនោះទេ»។—បណ្ដាស្ដេចទី២ ២២:១១-១៣; ប្រវត្តិហេតុទី២ ៣៤:១៩-២១
w០០-E ១៥/៩ ទំ.៣០ វ.២
យ៉ូសៀសមានចិត្តរាបទាបហើយទទួលការពេញចិត្តពីព្រះយេហូវ៉ា
អ្នកនាំសាររបស់យ៉ូសៀសបានទៅជួបហ៊ូលដា ដែលជាអ្នកប្រកាសទំនាយស្រីនៅក្រុងយេរូសាឡិម ហើយត្រឡប់មកវិញដោយមានសេចក្ដីរាយការណ៍មួយ។ ហ៊ូលដាបានប្រាប់អំពីប្រសាសន៍របស់ព្រះយេហូវ៉ា ដោយបង្ហាញថាអន្តរាយដែលបានកត់ទុកក្នុងសៀវភៅដែលទើបតែរកឃើញនោះនឹងកើតមានចំពោះប្រជាជាតិដែលក្បត់ជំនឿនោះ។ យ៉ាងណាក៏ដោយ ដោយសារយ៉ូសៀសបានបន្ទាបខ្លួនចំពោះព្រះយេហូវ៉ា នោះគាត់នឹងមិនឃើញអន្តរាយដែលលោកនឹងនាំមកលើប្រជាជាតិនោះឡើយ។ ផ្ទុយទៅវិញ យ៉ូសៀសនឹងស្លាប់ដោយសុខសាន្ត ហើយនឹងត្រូវបញ្ចុះជាមួយនឹងបុព្វបុរសរបស់គាត់។—បណ្ដាស្ដេចទី២ ២២:១៤-២០; ប្រវត្តិហេតុទី២ ៣៤:២២-២៨
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
w០១ ១៥/៤ ទំ.២៦ វ.៣-៤
អ្នកអាចជោគជ័យទោះជាអ្នកធំឡើងក្នុងស្ថានភាពបែបណាក៏ដោយ
យ៉ូសៀសបានធ្វើអ្វីដ៏ល្អនៅចំពោះព្រះយេហូវ៉ា ទោះជាគាត់ធំឡើងក្នុងស្ថានភាពអាក្រក់ក៏ដោយ។ ការគ្រប់គ្រងរបស់គាត់បានទទួលជោគជ័យដល់ម្ល៉េះបានជាគម្ពីរចែងថា៖ «មុននោះ គ្មានស្ដេចណាដូចយ៉ូសៀស ដែលបានបែរមករកព្រះយេហូវ៉ា ដោយអស់ពីកម្លាំងកាយចិត្ត តាមគ្រប់ទាំងច្បាប់របស់ម៉ូសេឡើយ ហើយក្រោយគាត់ក៏គ្មានដែរ»។—បណ្ដាស្ដេចទី២ ២៣:១៩-២៥
គំរូរបស់យ៉ូសៀសពិតជាគំរូល្អនិងលើកទឹកចិត្តអស់អ្នកដែលប្រហែលជាមានកុមារភាពដ៏ពិបាកវេទនា!
ថ្ងៃទី១៦-២២ ខែមករា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ប្រវត្តិហេតុទី១ ១-៣
«គម្ពីរជាសៀវភៅដែលរៀបរាប់អំពីរឿងពិត មិនមែនរឿងប្រឌិតទេ»
w០៩-E ១/៩ ទំ.១៤ វ.១
តើអាដាមនិងអេវ៉ាជាបុគ្គលពិតប្រាកដដែរឬទេ?
សូមពិចារណាអំពីបញ្ជីពូជពង្សរបស់ជនជាតិយូដាដែលបានកត់ទុកក្នុងសៀវភៅប្រវត្តិហេតុទី១ ជំពូក១ដល់៩ និងនៅលូកាជំពូក៣។ ការរៀបរាប់ដ៏លម្អិតនៅប្រវត្តិហេតុទី១មានរយៈពេល៤៨ជំនាន់ ហើយលូការៀបរាប់រហូតដល់៧៥ជំនាន់។ លូកាកត់ទុកអំពីពូជពង្សរបស់លោកយេស៊ូគ្រិស្ត រីឯប្រវត្តិហេតុកត់ទុកអំពីវង្សត្រកូលរបស់ស្ដេចនិងពួកសង្ឃនៃប្រជាជាតិអ៊ីស្រាអែល។ បញ្ជីទាំងពីរនេះរួមបញ្ចូលឈ្មោះដែលគេស្គាល់ជាទូទៅដូចជា សាឡូម៉ូន ដាវីឌ យ៉ាកុប អ៊ីសាក អាប្រាហាំ ណូអេ និងអាដាម។ ឈ្មោះទាំងអស់ដែលមានក្នុងបញ្ជីទាំងពីរនេះ គឺជាឈ្មោះរបស់មនុស្សពិតប្រាកដ ហើយអាដាមគឺជាឈ្មោះនៃបុគ្គលពិតប្រាកដដំបូងនៅក្នុងបញ្ជីទាំងនោះ។
w០៩-E ១/៩ ទំ.១៤-១៥
តើអាដាមនិងអេវ៉ាជាបុគ្គលពិតប្រាកដដែរឬទេ?
សូមពិចារណាសេចក្ដីបង្រៀនក្នុងគម្ពីរដែលសំខាន់សម្រាប់យើងទាំងអស់គ្នា គឺជាថ្លៃលោះ។ យោងទៅតាមសេចក្ដីបង្រៀននេះ លោកយេស៊ូគ្រិស្តបានផ្ដល់ជីវិតដែលជាមនុស្សល្អឥតខ្ចោះ ជាថ្លៃលោះដើម្បីសង្គ្រោះមនុស្សពីភាពខុសឆ្គង។ (ម៉ាថាយ ២០:២៨; យ៉ូហាន ៣:១៦) ថ្លៃលោះជាតម្លៃដែលត្រូវចេញឲ្យស្មើដើម្បីលោះអ្នកណាម្នាក់ឬទិញអ្វីមួយមកវិញ។ ហេតុនេះហើយបានជាគម្ពីររៀបរាប់អំពីលោកយេស៊ូថា លោក«បានប្រគល់ខ្លួនជាថ្លៃលោះ» ដែលនេះសំដៅលើតម្លៃដែលស្មើនឹងអ្វីដែលបានបាត់បង់។ (ធីម៉ូថេទី១ ២:៦) យើងប្រហែលជាឆ្ងល់ថា តើស្មើនឹងអ្វី? គម្ពីរឆ្លើយថា៖ «ដូចទាំងអស់គ្នាកំពុងស្លាប់ដោយសារអាដាម នោះទាំងអស់គ្នាក៏នឹងត្រូវប្រោសឲ្យមានជីវិតឡើងវិញដោយសារគ្រិស្តដែរ»។ (កូរិនថូសទី១ ១៥:២២) ជីវិតដ៏ល្អឥតខ្ចោះដែលលោកយេស៊ូលះបង់ដើម្បីរំដោះមនុស្សជាតិដែលស្ដាប់បង្គាប់ គឺស្មើនឹងជីវិតដ៏ល្អឥតខ្ចោះដែលអាដាមបាត់បង់ដោយសារអំពើខុសឆ្គងដំបូងនៅសួនអេដែន។ (រ៉ូម ៥:១២) ពិតណាស់ បើអាដាមិនមែនជាបុគ្គលពិតប្រាកដនោះទេ នោះគ្រឿងបូជារបស់គ្រិស្តនឹងគ្មានប្រយោជន៍ទាល់តែសោះ។
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-1-E ទំ.៩១១ វ.៣-៤
វង្សត្រកូល
ឈ្មោះស្ត្រី។ ជួនកាលគេបានបញ្ចូលឈ្មោះស្ត្រីក្នុងបញ្ជីគ្រួសារ ពេលមានមូលហេតុដែលទាក់ទងនឹងប្រវត្តិសាស្ត្រ។ នៅដើមកំណើត ១១:២៩, ៣០ ឈ្មោះសារ៉ាយ (សារ៉ា) បានត្រូវរៀបរាប់ ដោយសារពូជដែលបានសន្យាត្រូវកើតតាមរយៈនាង មិនមែនប្រពន្ធផ្សេងទៀតរបស់អាប្រាហាំនោះទេ។ ឈ្មោះមីលកាក៏បានត្រូវរៀបរាប់នៅឃ្លាដដែលដែរដោយសារនាងគឺជាយាយរបស់រេបិកាដែលជាប្រពន្ធរបស់អ៊ីសាក។ នេះគឺដើម្បីបង្ហាញថាខ្សែស្រឡាយរបស់រេបិកាគឺមកពីសាច់ញាតិរបស់អាប្រាហាំ ដោយសារអ៊ីសាកមិនត្រូវយកប្រពន្ធពីប្រជាជាតិផ្សេងទៀត។ (ដក. ២២:២០-២៣; ២៤:២-៤) នៅដើមកំណើត ២៥:១ កេទូរ៉ាដែលជាឈ្មោះប្រពន្ធបន្ទាប់របស់អាប្រាហាំបានត្រូវកត់ទុក។ នេះបង្ហាញថាអាប្រាហាំបានរៀបការម្ដងទៀតក្រោយពីសារ៉ាស្លាប់ ហើយបញ្ជាក់ថាគាត់នៅតែមានកម្លាំងរួមដំណេក ៤០ឆ្នាំក្រោយព្រះយេហូវ៉ាបានធ្វើអព្ភូតហេតុផ្ដល់អ៊ីសាកឲ្យគាត់។ (រ៉ូម ៤:១៩; ដក. ២៤:៦៧; ២៥:២០) ម្យ៉ាងទៀត នេះក៏បង្ហាញទំនាក់ទំនងរវាងម៉ាឌាននិងកុលសម្ព័ន្ធជនជាតិអារ៉ាប់ជាមួយនឹងអ៊ីស្រាអែលផងដែរ។
គម្ពីរក៏បានរៀបរាប់អំពីលេអា រ៉ាជែល និងប្រពន្ធបន្ទាប់របស់យ៉ាកុប និងកូនប្រុសៗដែលពួកគេបានបង្កើតដែរ។ (ដក. ៣៥:២១-២៦) នេះជួយយើងឲ្យយល់អំពីរបៀបដែលព្រះបានប្រព្រឹត្តចំពោះកូនប្រុសៗទាំងនេះនៅពេលក្រោយ។ យើងក៏ឃើញឈ្មោះរបស់ស្ត្រីឯទៀតក្នុងបញ្ជីគ្រួសារ ដោយសារមូលហេតុស្រដៀងគ្នា។ ពេលពួកគេបានទទួលមត៌ក នោះឈ្មោះរបស់ពួកគេប្រហែលជាបានកត់ទុក។ (ជប. ២៦:៣៣) ថេម៉ា រ៉ាហាប និងរូថគឺជាស្ត្រីដ៏អស្ចារ្យ ហើយរបៀបដែលពួកគេម្នាក់ៗបានក្លាយទៅជាពូជពង្សរបស់មេស្ស៊ីពោលគឺលោកយេស៊ូគ្រិស្ត ក៏ពិសេសផងដែរ។ (ដក. ៣៨; រូថ ១:៣-៥; ៤:១៣-១៥; ម៉ាថ. ១:១-៥) កំណត់ហេតុឯទៀតដែលរៀបរាប់ឈ្មោះស្ត្រីក្នុងបញ្ជីគ្រួសារគឺនៅប្រវត្តិហេតុទី១ ២:៣៥, ៤៨, ៤៩; ៣:១-៣, ៥។
ថ្ងៃទី២៣-២៩ ខែមករា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ប្រវត្តិហេតុទី១ ៤-៦
«តើអ្វីដែលខ្ញុំអធិដ្ឋានបង្ហាញយ៉ាងណាអំពីខ្ញុំ?»
w១០-E ១/១០ ទំ.២៣ វ.៣-៧
«ព្រះដែលស្ដាប់សេចក្ដីអធិដ្ឋាន»
យ៉ាបែសជាអ្នកដែលឧស្សាហ៍អធិដ្ឋាន។ គាត់ចាប់ផ្ដើមសេចក្ដីអធិដ្ឋានរបស់គាត់ដោយអង្វរសុំពរពីព្រះ។ បន្ទាប់មក គាត់បានធ្វើសំណូមពរបីយ៉ាងដែលបង្ហាញអំពីជំនឿងរបស់គាត់។
ដំបូង យ៉ាបែសអង្វរព្រះដោយនិយាយថា៖ «សូមលោក . . . ពង្រីកទឹកដីរបស់ខ្ញុំផង»។ (ខ១០) បុរសដែលមានកិត្តិយសនេះមិនមែនជាអ្នកដែលលួចដីឬចង់បានអ្វីដែលជារបស់អ្នកឯទៀតទេ។ សំណូមរបស់គាត់ប្រហែលជាប់ទាក់ទងច្រើនជាងទៅនឹងបណ្ដាជនជាជាងដីរបស់គាត់។ គាត់ប្រហែលជាបានសុំឲ្យព្រះពង្រីកទឹកដីរបស់គាត់ ដើម្បីអាចមានអ្នកគោរពប្រណិប័តន៍ព្រះពិតកាន់តែច្រើនជាង។
ទី២ យ៉ាបែសសុំឲ្យព្រះ«ជួយ»គាត់។ ព្រះអាចប្រើឫទ្ធានុភាពដ៏ខ្លាំងក្លារបស់លោកដើម្បីជួយអ្នកគោរពប្រណិប័តន៍របស់លោក។ (ប្រវត្តិហេតុទី១ ២៩:១២) ដើម្បីយ៉ាបែសអាចទទួលតាមសំណូមរបស់គាត់ គាត់សុំជំនួយពីព្រះ ហើយដៃរបស់ព្រះយេហូវ៉ាមិនមែនខ្លីពេក ចំពោះអស់អ្នកដែលបង្ហាញជំនឿលើលោកទេ។—អេសាយ ៥៩:១
ទី៣ យ៉ាបែសបានអធិដ្ឋានថា៖ «សង្គ្រោះខ្ញុំពីអន្តរាយទាំងឡាយ ដើម្បីកុំឲ្យមានអ្វីអាក្រក់កើតឡើងចំពោះខ្ញុំឡើយ!»។ ឃ្លាដែលថា«ដើម្បីកុំឲ្យមានអ្វីអាក្រក់កើតឡើងចំពោះខ្ញុំឡើយ»ប្រហែលបង្ហើបថាយ៉ាបែសអធិដ្ឋាន មិនមែនឲ្យខ្លួនគាត់គេចផុតពីរឿងអាក្រក់ទេ តែដើម្បីកុំឲ្យឥទ្ធិពលដែលមកពីការអាក្រក់នោះ ធ្វើឲ្យគាត់សោកសៅឬយកឈ្នះលើគាត់ឡើយ។
សេចក្ដីអធិដ្ឋានរបស់យ៉ាបែសបង្ហាញអំពីកង្វល់របស់គាត់សម្រាប់ការគោរពប្រណិប័តន៍ពិត ជំនឿ និងការទុកចិត្តទៅលើព្រះដែលស្ដាប់សេចក្ដីអធិដ្ឋាន។ តើព្រះយេហូវ៉ាបានឆ្លើយតបយ៉ាងណា? កំណត់ហេតុដ៏ខ្លីនេះបានបញ្ចប់ដោយពាក្យដែលថា៖ «ដូច្នេះ ព្រះបានធ្វើតាមសេចក្ដីអធិដ្ឋានរបស់គាត់»។
ថ្ងៃទី៣០ ខែមករា–ថ្ងៃទី៥ ខែកុម្ភៈ
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ប្រវត្តិហេតុទី១ ៧-៩
«ដោយមានជំនួយពីព្រះយេហូវ៉ា អ្នកអាចបំពេញភារកិច្ចដ៏ពិបាកបាន»
w១១-E ១៥/៩ ទំ.៣២ វ.៧
តើអ្នកអាចប្រព្រឹត្តដូចភីនេហាសពេលជួបការពិបាកដែរឬទេ?
ភីនេហាសមានភារកិច្ចធ្ងន់ធ្ងរនៅអ៊ីស្រាអែលសម័យបុរាណ តែដោយចិត្តក្លាហាន ការយល់ធ្លុះ និងការពឹងផ្អែកទៅលើព្រះ គាត់អាចយកឈ្នះការពិបាកដោយជោគជ័យ។ ហើយព្រះយេហូវ៉ាពេញចិត្តនឹងចិត្តខ្នះខ្នែងរបស់គាត់ក្នុងការថែរក្សាក្រុមជំនុំរបស់លោក។ ប្រហែល១.០០០ឆ្នាំក្រោយមក ក្រោយការដឹកនាំរបស់ព្រះ អែសរ៉ាបានសរសេរថា៖ «ឯភីនេហាស គាត់ជាកូនអេលាសារ។ ពីមុនគាត់ជាអ្នកដឹកនាំ ហើយព្រះយេហូវ៉ានៅជាមួយនឹងគាត់»។ (១ប្រ. ៩:២០) សូមឲ្យព្រះនៅជាមួយបងប្អូនទាំងអស់ដែលនាំមុខរាស្ត្ររបស់ព្រះនៅសព្វថ្ងៃនេះ ព្រមទាំងគ្រិស្តសាសនិកទាំងអស់ដែលបម្រើលោកដោយស្មោះត្រង់។
ថ្ងៃទី៦-១២ ខែកុម្ភៈ
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ប្រវត្តិហេតុទី១ ១០-១២
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-1-E ទំ.១០៥៨ វ.៥-៦
ចិត្ត
បម្រើ«យ៉ាងស្មោះអស់ពីចិត្ត»។ ធម្មតាបេះដូងរបស់យើង ត្រូវការរួមគ្នាតែមួយដើម្បីដំណើរការ ប៉ុន្តែចិត្តរបស់យើងអាចបែកចេញពីគ្នាហើយនៅតែដំណើរការ។ ដាវីឌបានអធិដ្ឋានថា៖ «សូមជួយខ្ញុំឲ្យគោរពកោតខ្លាចនាមរបស់លោកយ៉ាងអស់ពីចិត្ត» ដែលបង្ហើបថា ចិត្តរបស់បុគ្គលម្នាក់អាចបែកចេញពីគ្នាដោយសារតែមនោសញ្ចេតនានិងការកោតខ្លាច។ (ចសព. ៨៦:១១) ដូចជាមនុស្សម្នាក់«ដែលមានចិត្តពីរ» អាចគោរពប្រណិប័តន៍ព្រះមិនអស់ពីចិត្ត។ (ចសព. ១១៩:១១៣; បប. ៣:១៦) ហើយយើងក៏អាចមានចិត្តដែល«បោកបញ្ឆោត» ដែលព្យាយាមបម្រើម្ចាស់ពីរ ឬមាត់កំពុងតែនិយាយអំពីអ្វីមួយតែគំនិតគិតអំពីអ្វីផ្សេងទៀត។ (១ប្រ. ១២:៣៣; ចសព. ១២:២) លោកយេស៊ូបានផ្ដន្ទាទោសយ៉ាងធ្ងន់ធ្ងរចំពោះអស់អ្នកដែលមានចិត្តដែលបោកបញ្ឆោត។ —ម៉ាថ. ១៥:៧, ៨
បុគ្គលម្នាក់ដែលចង់ធ្វើឲ្យព្រះពេញចិត្តមិនត្រូវមានចិត្តពីរឬចិត្តដែលបោកបញ្ឆោតនោះទេ ប៉ុន្តែគាត់ត្រូវបម្រើលោកយ៉ាងស្មោះអស់ពីចិត្ត។ (១ប្រ. ២៨:៩) ការធ្វើដូច្នេះតម្រូវឲ្យមានការព្យាយាម ដោយសារចិត្តរបស់យើងអាចបោកបញ្ឆោតយើងហើយអាក្រក់ក្រៃលែង។ (យេ. ១៧:៩, ១០; ដក. ៨:២១) អ្វីដែលអាចជួយយើងឲ្យរក្សាចិត្តយ៉ាងស្មោះគឺ៖ ការអធិដ្ឋានយ៉ាងស្មោះអស់ពីចិត្ត (ចសព. ១១៩:១៤៥; បទំ. ៣:៤១) ការសិក្សាបណ្ដាំរបស់ព្រះជាទៀងទាត់ (អែស. ៧:១០; សុភ. ១៥:២៨) ចូលរួមយ៉ាងខ្នះខ្នែងក្នុងការផ្សព្វផ្សាយដំណឹងល្អ (ប្រៀបធៀប យេ. ២០:៩) ហើយសេពគប់ជាមួយអស់អ្នកដែលមានចិត្តស្មោះចំពោះព្រះយេហូវ៉ា។—ប្រៀបធៀប ២បស. ១០:១៥, ១៦