បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb24 កក្កដា ទំ. ១០-១៦
  • ថ្ងៃ​ទី​៥​-​១១ ខែ​សីហា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ថ្ងៃ​ទី​៥​-​១១ ខែ​សីហា
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៤)
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៤)
mwb24 កក្កដា ទំ. ១០-១៦

ថ្ងៃ​ទី​៥​-​១១ ខែ​សីហា

ចម្រៀង​សរសើរ​ព្រះ ៧០​-​៧២

ចម្រៀង​លេខ​៥៩ និង​សេចក្ដី​អធិដ្ឋាន | ពាក្យ​ផ្ដើម ​(​១​នាទី​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

១. ចូរ​«​ប្រាប់​មនុស្ស​តំណ​ក្រោយ​»​អំពី​ឫទ្ធានុភាព​របស់​ព្រះ

​(​១០​នាទី​)

ពេល​ដាវីឌ​នៅ​ក្មេង គាត់​បាន​ទទួល​ការ​ការ​ពារ​ពី​ព្រះ​យេហូវ៉ា (​ចសព. ៧១:៥; w​៩៩ ១/១២ ទំ.១៦ វ.១៧​)

ពេល​ដាវីឌ​មាន​វ័យ​ចាស់ គាត់​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​គាំទ្រ​គាត់ (​ចសព. ៧១:៩; g០៤​-​E ៨/១០ ទំ.២៣ វ.៣​)

ដាវីឌ​បាន​លើក​ទឹក​ចិត្ត​ប្អូន​ៗ​វ័យ​ក្មេង​ដោយ​ប្រាប់​អំពី​បទ​ពិសោធន៍​របស់​គាត់ (​ចសព. ៧១:១៧, ១៨; w​១៤ ១៥/១ ទំ.២៣ វ.៤​-​៥​)

ក្រុម​គ្រួសារ​មួយ​ពី​សប្ដាហ៍​មុន​ផ្នែក​«​ចំណុច​ផ្សេង​ៗ​ដើម្បី​ធ្វើ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​»។ ពួក​គេ​អញ្ជើញ​ប្ដី​ប្រពន្ធ​វ័យ​ចាស់​មួយ​គូ​ឲ្យ​ចូល​រួម​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ ហើយ​ស្ដាប់​ប្ដី​ប្រពន្ធ​នោះ​ដោយ​អំណរ​ពេល​ពួក​គាត់​និយាយ​អំពី​បទ​ពិសោធន៍​របស់​ពួក​គាត់ ហើយ​បង្ហាញ​រូប​ភាព​ផ្សេង​ៗ។

សូម​សួរ​ខ្លួន​អ្នក​ថា ‹ក្នុង​ក្រុម​ជំនុំ តើ​មាន​បង​ប្អូន​ណា​ខ្លះ​ដែល​បាន​បម្រើ​ព្រះ​អស់​ជា​យូរ​ឆ្នាំ ដែល​ខ្ញុំ​ចង់​សម្ភាស​ក្នុង​អំឡុង​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ?›​

២. ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

​(​១០​នាទី​)

  • ចសព. ៧២:៨—តើ​តាម​របៀប​ណា​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អាប្រាហាំ​ដែល​បាន​កត់​ទុក​នៅ​ដើម​កំណើត ១៥:១៨ បាន​សម្រេច​ក្នុង​អំឡុង​ការ​គ្រប់​គ្រង់​របស់​ស្ដេច​សាឡូម៉ូន? (​it-1-E ទំ.៧៦៨​)

  • តើ​មាន​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​ដែល​អ្នក​ចង់​ចែក​រំលែក?

៣.អំណាន​គម្ពីរ

​(​៤​នាទី​)​ ចសព. ៧១:១​-​២៤ (​th ចំណុច​ហាត់​រៀន​ទី​៥​)​

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

៤. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៣​នាទី​)​ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ពេល​ម្ចាស់​ផ្ទះ​ចាប់​ផ្ដើម​ជំទាស់​ជា​មួយ​អ្នក សូម​បញ្ចប់​ការ​សន្ទនា​ដោយ​សប្បុរស។ (​lmd មេ​រៀន​ទី​៤ ចំណុច​ទី​៥​)

៥. ត្រឡប់​ទៅ​ជួប

​(​៤​នាទី​)​ ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ។ បន្ត​ការ​សន្ទនា​ជា​មួយ​សាច់​ញាតិ​ដែល​ស្ទាក់​ស្ទើរ​ក្នុង​ការ​រៀន​គម្ពីរ។ (​lmd មេ​រៀន​ទី​៨ ចំណុច​ទី​៤​)

៦. ពន្យល់​អំពី​ជំនឿ​របស់​អ្នក

​(​៥​នាទី​)​ សុន្ទរកថា។ ijwfq អត្ថបទ​ទី​៤៩—ប្រធានបទ​៖ ហេតុ​អ្វី​បាន​ជា​សាក្សី​ព្រះ​យេហូវ៉ា​ផ្លាស់​ប្ដូរ​សេចក្ដី​បង្រៀន​ខ្លះ​របស់​ពួក​គេ? (​th ចំណុច​ហាត់​រៀន​ទី​១៧​)​

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចម្រៀង​លេខ​៧៦

៧. យោបល់​សម្រាប់​ធ្វើ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ

​(​១៥​នាទី​) ការ​ពិគ្រោះ។

ក្រុម​គ្រួសារ​នោះ​ឈរ​ហើយ​ហាត់​ច្រៀង​បទ​ចម្រៀង​រាជាណាចក្រ។
ក្រុម​គ្រួសារ​នោះ​មើល​កម្ម​វិធី​JW​ទូរទស្សន៍​ជា​មួយ​គ្នា។
កូន​ស្រី​ម្នាក់​ហាត់​ជា​មួយ​នឹង​ម្ដាយ​អំពី​របៀប​ការ​ពារ​ជំនឿ​របស់​គាត់​ក្នុង​អំឡុង​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ។

ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ជា​ពេល​ដ៏​សំខាន់​មួយ​ដើម្បី​ឲ្យ​កូន​ៗ​រៀន​អំពី​«​ការ​ប្រៀន​ប្រដៅ​និង​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា​»។ (​អេភ. ៦:៤​) យើង​ត្រូវ​ព្យាយាម​ដើម្បី​សិក្សា​អំពី​អ្វី​មួយ ហើយ​នេះ​អាច​នាំ​ឲ្យ​យើង​សប្បាយ ជា​ពិសេស​ពេល​ដែល​កូន​ៗ​ចាប់​ផ្ដើម​ចង់​ដឹង​អំពី​សេចក្ដី​ពិត​ក្នុង​គម្ពីរ។ (​យ៉ូន. ៦:២៧; ១ពេ. ២:២​) សូម​មើល​ប្រអប់​«​យោបល់​ខ្លះ​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​»​ ដើម្បី​ជួយ​ឪពុក​ម្ដាយ​ឲ្យ​ធ្វើ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ដែល​សប្បាយ​និង​មាន​ប្រយោជន៍ ហើយ​សូម​ពិគ្រោះ​សំណួរ​ខាង​ក្រោម​នេះ​៖

  • តើ​អ្នក​ចង់​សាក​ធ្វើ​តាម​យោបល់​មួយ​ណា?

  • តើ​អ្នក​បាន​ធ្វើ​អ្វី​ផ្សេង​ទៀត​ក្នុង​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ដែល​មាន​ប្រយោជន៍​ទេ?

យោបល់​ខ្លះ​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ

គម្ពីរ​៖

  • ស្ដាប់​អំណាន​គម្ពីរ​ប្រចាំ​សប្ដាហ៍​ជា​ឯកសារ​សំឡេង ឬ​ប្ដូរ​វេន​គ្នា​អាន​លឺ​ៗ។ ពេល​អាន​គម្ពីរ សមាជិក​ម្នាក់​ៗ​អាច​ធ្វើ​ជា​តួ​អង្គ​ដែល​មាន​ក្នុង​កំណត់​ហេតុ​នោះ

  • រៀប​ចំ​សំណួរ​ដែល​មាន​មូលដ្ឋាន​លើ​អំណាន​គម្ពីរ​ប្រចាំ​សប្ដាហ៍។ សមាជិក​ម្នាក់​ៗ​អាច​ជ្រើស​រើស​សំណួរ​មួយ​ដើម្បី​ស្រាវ​ជ្រាវ។ ក្រោយ​មក ពួក​គេ​អាច​ប្រាប់​អំពី​អ្វី​ដែល​ពួក​គេ​បាន​រៀន

  • លើក​សំណួរ​ឬ​ស្ថានភាព​មួយ ហើយ​ក្រោយ​មក​ស្រាវ​ជ្រាវ​គោល​ការណ៍​គម្ពីរ​ដែល​ទាក់​ទង​នឹង​សំណួរ​ឬ​ស្ថានភាព​នោះ​ក្នុង​សៀវភៅ​បទ​គម្ពីរ​សម្រាប់​ជីវិត​ជា​គ្រិស្ត​សាសនិក

  • ធ្វើ​ការ​សម្ដែង​ពី​កំណត់​ហេតុ​មួយ​ក្នុង​គម្ពីរ

  • រៀប​ចំ​កាត​ដែល​មាន​បទ​គម្ពីរ​ផ្សេង​ៗ​រាល់​សប្ដាហ៍ ដូច​ដែល​មាន​នៅ​ក្នុង​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក ក្នុង​សៀវភៅ​ស្ដើង​ស្រឡាញ់​មនុស្ស ជួយ​គេ​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​គ្រិស្ត ហើយ​ព្យាយាម​ទន្ទេញ​ឲ្យ​ចាំ​បទ​គម្ពីរ​នោះ។ រំលឹក​បទ​គម្ពីរ​នៅ​ក្នុង​កាត​ពី​សប្ដាហ៍​មុន​ៗ​

  • សិក្សា​ផ្នែក​មួយ​ក្នុង​សៀវភៅ​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់!

  • សូម​ឲ្យ​សមាជិក​ម្នាក់​ពន្យល់​អត្ថបទ​ណា​មួយ​ពី​អត្ថបទ​ត​ភាគ​«​សំណួរ​និង​ចម្លើយ​ពី​គម្ពីរ​»​ ឬ​«​ការ​ពន្យល់​បទ​គម្ពីរ​»​ ដែល​មាន​នៅ​ក្នុង​ផ្នែកសេចក្ដី​បង្រៀន​ក្នុង​គម្ពីរ នៅ​គេហទំព័រ​jw.org

កិច្ច​ប្រជុំ​៖

  • រៀប​ចំ​ផ្នែក​មួយ​សម្រាប់​កិច្ច​ប្រជុំ​ក្រុម​ជំនុំ

  • រៀប​ចំ ហាត់​ឆ្លើយ ហើយ​ផ្ទៀង​ម៉ោង

  • ហាត់​ច្រៀង​ចម្រៀង​រាជាណាចក្រ

  • ពិគ្រោះ​និង​ហាត់​អ្វី​ដែល​អ្នក​នឹង​និយាយ​ដើម្បី​លើក​ទឹក​ចិត្ត​បង​ប្អូន​មុន​ឬ​ក្រោយ​កិច្ច​ប្រជុំ

  • បើ​សមាជិក​ណា​ម្នាក់​ជា​សិស្ស​នៅ​កិច្ច​ប្រជុំ​ក្នុង​អំឡុង​សប្ដាហ៍ សូម​ហាត់​ការ​សម្ដែង​ឬ​សុន្ទរកថា​នោះ​នៅ​មុខ​ក្រុម​គ្រួសារ

កិច្ច​បម្រើ​ផ្សាយ​៖

  • រៀប​ចំ​សម្រាប់​ការ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ

  • រៀប​ចំ​សម្រាប់​ការ​ត្រឡប់​ទៅ​ជួប

  • ស្រមៃ​គិត​អំពី​ស្ថានភាព​មួយ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ហើយ​ហាត់​របៀប​ដែល​អ្នក​អាច​ចាប់​ផ្ដើម​ការ​សន្ទនា​ដោយ​រាក់​ទាក់

  • ពិភាក្សា​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​បង្កើន​កិច្ច​បម្រើ​ផ្សាយ​ក្នុង​អំឡុង​រដូវ​ពិធី​រំលឹក ឬ​ពេល​ឈប់​សម្រាក​ពី​ការ​ងារ​ឬ​សាលា

សេចក្ដី​ត្រូវ​ការ​របស់​ក្រុម​គ្រួសារ​៖

  • ហាត់​ជា​មួយ​កូន​ៗ​អំពី​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​ពេល​ប្រឈម​មុខ​នឹង​ស្ថានភាព​ដែល​បាន​កើត​ឡើង ឬ​ប្រហែល​ជា​អាច​កើត​ឡើង​ដែល​ទាក់​ទង​នឹង​ការ​រក្សា​អព្យាក្រឹតភាព ការ​សម្លុត​ធ្វើ​បាប ការ​មាន​សង្សារ ឬ​ពិធី​បុណ្យ​ផ្សេង​ៗ​ជា​ដើម

  • ធ្វើ​ការ​សម្ដែង​ជា​មួយ​នឹង​កូន​ដោយ​ឲ្យ​កូន​ប្ដូរ​តួ​ជា​មួយ​នឹង​ឪពុក​ម្ដាយ។ សូម​ឲ្យ​កូន​ស្រាវ​ជ្រាវ​អំពី​ប្រធានបទ​ណា​មួយ ដើម្បី​ពន្យល់​ហេតុ​ផល​ទៅ​កាន់​ឪពុក​ម្ដាយ​ពេល​ប្ដូរ​តួ​គ្នា

យោបល់​បន្ថែម​៖

  • ទស្សនា​និង​ពិគ្រោះ​កម្ម​វិធី​JW​ទូរទស្សន៍®

  • អាន​ហើយ​ពិគ្រោះ​អត្ថបទ ឬ​ទស្សនា​វីដេអូ​មួយ​ពី​គេហទំព័រ​jw.org

  • ពិចារណា​អ្វី​មួយ​ពី​ផ្នែក​«​ក្មេង​ជំទង់​និង​យុវវ័យ​»​ និង​«​កុមារ​»​ ក្រោមសេចក្ដី​បង្រៀន​ក្នុង​គម្ពីរ នៅ​គេហទំព័រ​jw.org

  • មើល​ឡើង​វិញ​នូវ​កំណត់​ពី​មហា​សន្និបាត​ឬ​សន្និបាត

  • សង្កេត​មើល​ឬ​ស្រាវ​ជ្រាវ​អំពី​ការ​បង្កើត ហើយ​ពិគ្រោះ​គ្នា​នូវ​អ្វី​ដែល​យើង​បាន​រៀន​អំពី​ព្រះ​យេហូវ៉ា​ពី​ការ​បង្កើត​នោះ

  • យូរ​ៗ​ម្ដង សូម​អញ្ជើញ​បង​ប្អូន​ណា​ម្នាក់​ឲ្យ​ចូល​រួម​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​របស់​អ្នក ហើយ​សម្ភាស​គាត់

  • កំណត់​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ ហើយ​ពិគ្រោះ​អំពី​របៀប​ដែល​អ្នក​អាច​សម្រេច​គោល​ដៅ​នោះ

  • ធ្វើ​អ្វី​មួយ​ជា​មួយ​គ្នា ដូច​ជា​រៀប​ចំ​ផែន​ទី ធ្វើ​តារាង​ពី​គម្ពីរ ឬ​បង្កើត​អ្វី​ផ្សេង​ទៀត​ដែល​ទាក់​ទង​នឹង​គម្ពីរ

សូម​បង្ហាញ​វីដេអូ ចូរ​បន្ត​ធ្វើ​ឲ្យ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​របស់​អ្នក​កាន់​តែ​ល្អ​ប្រសើរ។ រួច​សួរ​អ្នក​ស្ដាប់​ថា​៖

  • តើ​តាម​របៀប​ណា​ប្ដី​អាច​ធ្វើ​ឲ្យ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​កាន់​តែ​សប្បាយ​សម្រាប់​ប្រពន្ធ ពេល​កូន​ៗ​លែង​រស់​នៅ​ជា​មួយ​ទៀត?

៨. ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ

​(​៣០​នាទី​)​ bt ជំ.១៣ វ.១៧​-​២៤

សេចក្ដី​បញ្ចប់ ​(​៣​នាទី​)​ | ចម្រៀង​លេខ​១២៣ និង​សេចក្ដី​អធិដ្ឋាន

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក