បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb24 វិច្ឆិកា ទំ. ១០-១១
  • ថ្ងៃ​ទី​១៦​-​២២ ខែ​ធ្នូ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ថ្ងៃ​ទី​១៦​-​២២ ខែ​ធ្នូ
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៤)
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៤)
mwb24 វិច្ឆិកា ទំ. ១០-១១

ថ្ងៃ​ទី​១៦​-​២២ ខែ​ធ្នូ

ចម្រៀង​សរសើរ​ព្រះ ១១៩:៥៧​-​១២០

ចម្រៀង​លេខ​១២៩ និង​សេចក្ដី​អធិដ្ឋាន | ពាក្យ​ផ្ដើម ​(​១​នាទី​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

១. របៀប​ដែល​យើង​អាច​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក

​(​១០​នាទី​)

បន្ត​អាន​និង​សិក្សា​បណ្ដាំ​របស់​ព្រះ (​ចសព. ១១៩:៦១; w​០៦ ១/៧ ទំ.១២ វ.២; w​០១ ១/៣ ទំ.១៣ វ.៣​)

អនុញ្ញាត​ឲ្យ​ទុក្ខ​លំបាក​សម្រិត​សម្រាំង​អ្នក (​ចសព. ១១៩:៧១; w​០៦ ១/១០ ទំ.៩ វ.៣​)

សុំ​ព្រះ​យេហូវ៉ា​ឲ្យ​សម្រាល​ទុក្ខ​អ្នក (​ចសព. ១១៩:៧៦; w​១៧.០៧ ទំ.១០ វ.៣, ៥​)

បង​ប្រុស​ម្នាក់​ដែល​ឈឺ​កំពុង​អង្គុយ​លើ​គ្រែ​ហើយ​អធិដ្ឋាន​ជា​មួយ​នឹង​ប្រពន្ធ​របស់​គាត់។

សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ព្រះ​យេហូវ៉ា​បាន​ជួយ​ខ្ញុំ​តាម​របៀប​ជាក់​លាក់​ណា​ខ្លះ​ដើម្បី​ខ្ញុំ​អាច​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក?›​

២. ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

​(​១០​នាទី​)

  • ចសព. ១១៩:៩៦—តើ​បទ​គម្ពីរ​នេះ​ប្រហែល​ជា​មាន​អត្ថន័យ​អ្វី? (​w​០៦ ១/១០ ទំ.៩ វ.៤​)

  • តើ​មាន​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​ដែល​អ្នក​ចង់​ចែក​រំលែក?

៣. អំណាន​គម្ពីរ

​(​៤​នាទី​)​ ចសព. ១១៩:៥៧​-​៨០ (​th ចំណុច​ហាត់​រៀន​ទី​១២​)

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

៤. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៣​នាទី​)​ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ បង្ហាញ​ម្ចាស់​ផ្ទះ​អំពី​គេហទំព័រ​របស់​យើង ហើយ​ជូន​កាតវីស៊ីត​jw.org។ (​lmd មេ​រៀន​ទី​២ ចំណុច​ទី​៥​)

៥. ត្រឡប់​ទៅ​ជួប

​(​៤​នាទី​)​ ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ។ អញ្ជើញ​ម្ចាស់​ផ្ទះ​ឲ្យ​មក​ចូល​រួម​ស្ដាប់​សុន្ទរកថា​សាធារណៈ​នៅ​សាល​ប្រជុំ។ ពិគ្រោះ​អំពី​វីដេអូតើ​មាន​កម្ម​វិធី​អ្វី​ខ្លះ​នៅ​សាល​ប្រជុំ​របស់​យើង? (​lmd មេ​រៀន​ទី​៨ ចំណុច​ទី​៣​)

៦. ពន្យល់​អំពី​ជំនឿ​របស់​អ្នក

​(​៥​នាទី​)​ ការ​សម្ដែង។ ijwbq អត្ថបទ​ទី​១៥៧—ប្រធានបទ​៖ តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​គ្រោះ​មហន្តរាយ​ធម្មជាតិ? (​lmd មេ​រៀន​ទី​៣ ចំណុច​ទី​៣​)​

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចម្រៀង​លេខ​១២៨

៧. ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ

​(​១៥​នាទី​) ការ​ពិគ្រោះ។

ការ​ស៊ូ​ទ្រាំ​ជា​គ្រិស្ត​សាសនិក​គឺ​ជា​សមត្ថភាព​ត​ស៊ូ​នឹង​ទុក្ខ​លំបាក​ដោយ​មិន​ឈប់​ព្យាយាម។ នេះ​រួម​បញ្ចូល​ការ​មាន​ជំហរ​មាំ​មួន ការ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ទុក្ខ​លំបាក ហើយ​មាន​សេចក្ដី​សង្ឃឹម ទោះ​ជា​យើង​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​ណា​ក៏​ដោយ។ បើ​យើង​ចេះ​ស៊ូ​ទ្រាំ​ពេល​ជួប​ការ​ពិបាក​ផ្សេង​ៗ នោះ​យើង​នឹង​មិន​«​រា​ថយ​»​ ឬ​កាត់​បន្ថយ​សកម្មភាព​ផ្សេង​ៗ​ក្នុង​កិច្ច​បម្រើ​របស់​យើង​ឡើយ។ (​ហេ. ១០:៣៦​-​៣៩​) ព្រះ​យេហូវ៉ា​ពិត​ជា​ចង់​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក។—ហេ. ១៣:៦

សូម​សរសេរ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នៅ​ក្រោម​បទ​គម្ពីរ​បន្ត​បន្ទាប់​នេះ។

  • លូក. ១១:១៣

  • រ៉ូម ៨:២៥

  • ១ថែ. ៥:១១

  • យ៉ា. ១:៥

ឈុត​មួយ​ពី​វីដេអូ​«​អធិដ្ឋាន​ឥត​ឈប់​សម្រាប់​បង​ប្អូន​ដែល​ជួប​ទុក្ខ​លំបាក​»។ ១. ក្រុម​គ្រួសារ​មួយ​កំពុង​ធ្វើ​លំហាត់​«​ចូរ​ធ្វើ​ជា​មិត្ត​សម្លាញ់​ព្រះ​យេហូវ៉ា អធិដ្ឋាន​សម្រាប់​បង​ប្អូន​ឯ​ទៀត​»។ ២. បង​ស្រី​ហ្គីនីស​អធិដ្ឋាន។

សូម​បង្ហាញ​វីដេអូ អធិដ្ឋាន​ឥត​ឈប់​សម្រាប់​បង​ប្អូន​ដែល​ជួប​ទុក្ខ​លំបាក។ រួច​សួរ​អ្នក​ស្ដាប់​នូវ​សំណួរ​ដូច​ត​ទៅ​៖

  • តើ​តាម​របៀប​ណា​យើង​អាច​ប្រើ​គេហទំព័រ​jw.org ដើម្បី​ដឹង​អំពី​បង​ប្អូន​របស់​យើង​ដែល​កំពុង​ជួប​ទុក្ខ​លំបាក?

  • តើ​តាម​របៀប​ណា​ឪពុក​ម្ដាយ​អាច​បង្ហាត់​បង្រៀន​កូន​ៗ​ឲ្យ​អធិដ្ឋាន​សម្រាប់​អ្នក​ឯ​ទៀត ហើយ​ហេតុ​អ្វី​ការ​ធ្វើ​ដូច្នេះ​គឺ​មាន​ប្រយោជន៍?

  • ហេតុ​អ្វី​គឺ​ជា​ការ​សំខាន់​ដែល​យើង​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ជួយ​បង​ប្អូន​រួម​ជំនឿ​របស់​យើង​ឲ្យ​ចេះ​ស៊ូ​ទ្រាំ?

  • ហេតុ​អ្វី​ការ​អធិដ្ឋាន​សម្រាប់​អ្នក​ឯ​ទៀត​អាច​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​របស់​យើង?

៨. ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ

​(​៣០​នាទី​)​ bt ជំ.១៩ វ.១៤​-​២០, ប្រអប់​នៅ​ទំ.១៧៤

សេចក្ដី​បញ្ចប់ ​(​៣​នាទី​)​ | ចម្រៀង​លេខ​៣២ និង​សេចក្ដី​អធិដ្ឋាន

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក