ថ្ងៃទី២៣-២៩ ខែធ្នូ
ចម្រៀងសរសើរព្រះ ១១៩:១២១-១៧៦
ចម្រៀងលេខ៣១ និងសេចក្ដីអធិដ្ឋាន | ពាក្យផ្ដើម (១នាទី)
១. របៀបជៀសវាងពីការឈឺចាប់ដែលមិនចាំបាច់
(១០នាទី)
ស្រឡាញ់បញ្ញត្តិរបស់ព្រះ (ចសព. ១១៩:១២៧; w១៨.០៦ ទំ.១៦ វ.៥-៦)
ស្អប់ការប្រព្រឹត្តអាក្រក់ (ចសព. ១១៩:១២៨; w៩៣-E ១៥/៤ ទំ.១៧ វ.១២)
ស្ដាប់ព្រះយេហូវ៉ា ហើយជៀសវាងមិនធ្វើខុសដូច«មនុស្សដែលខ្វះបទពិសោធន៍» (ចសព. ១១៩:១៣០, ១៣៣; សុភ. ២២:៣)
សូមសួរខ្លួនអ្នកថា ‹តើខ្ញុំត្រូវធ្វើការកែប្រែអ្វីខ្លះដើម្បីបង្ហាញថាខ្ញុំស្រឡាញ់បញ្ញត្តិរបស់ព្រះ និងស្អប់អំពើខុសឆ្គង?›
២. ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
(១០នាទី)
ចសព. ១១៩:១៦០—យោងទៅតាមបទគម្ពីរនេះ តើយើងត្រូវជឿជាក់អំពីអ្វី? (w២៣.០១ ទំ.២ វ.២)
តើមានចំណេះវិសេសណាខ្លះក្នុងអំណានគម្ពីរសប្ដាហ៍នេះដែលអ្នកចង់ចែករំលែក?
៣. អំណានគម្ពីរ
(៤នាទី) ចសព. ១១៩:១២១-១៥២ (th ចំណុចហាត់រៀនទី២)
៤. ចាប់ផ្ដើមការសន្ទនា
(៣នាទី) ពីផ្ទះមួយទៅផ្ទះមួយ។ (lmd មេរៀនទី១ ចំណុចទី៥)
៥. ត្រឡប់ទៅជួប
(៤នាទី) ពីផ្ទះមួយទៅផ្ទះមួយ។ បង្ហាញម្ចាស់ផ្ទះអំពីរបៀបដែលគាត់អាចរកព័ត៌មានដែលគាត់ចាប់អារម្មណ៍ក្នុងគេហទំព័រjw.org។ (lmd មេរៀនទី៨ ចំណុចទី៣)
៦. ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត
(៥នាទី) ការពិគ្រោះជាមួយនឹងសិស្សគម្ពីរដែលមិនចូលរួមកិច្ចប្រជុំជាទៀងទាត់។ (lmd មេរៀនទី១២ ចំណុចទី៤)
ចម្រៀងលេខ១២១
៧. ចូរកុំអនុញ្ញាតឲ្យលុយនាំឲ្យយើងមានទុក្ខវេទនាដែលមិនចាំបាច់
(១៥នាទី) ការពិគ្រោះ។
អស់អ្នកដែលស្រឡាញ់ប្រាក់«ចាក់ទម្លុះខ្លួនគ្រប់កន្លែងដោយទុក្ខវេទនាជាច្រើន»។ (១ធី. ៦:៩, ១០) បើយើងស្រឡាញ់លុយ ហើយចាត់ទុកលុយថាសំខាន់បំផុតក្នុងជីវិតរបស់យើង នោះយើងនឹងរងទុក្ខវេទនាដូចដែលបានរៀបរាប់នៅខាងក្រោមនេះ។
យើងនឹងមិនអាចមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ាទេ។—ម៉ាថ. ៦:២៤
យើងនឹងមិនស្កប់ចិត្តឡើយ។—អទ. ៥:១០
យើងនឹងពិបាកជៀសវាងពីការល្បួងឲ្យប្រព្រឹត្តអំពីខុសឆ្គងជាច្រើនដែលរួមមានការកុហក ការលួច ឬការបោកបញ្ឆោតអ្នកឯទៀត។ (សុភ. ២៨:២០) បើយើងចាញ់ការល្បួងហើយប្រព្រឹត្តអំពើខុសឆ្គងទាំងនេះ នោះនឹងនាំឲ្យយើងបន្ទោសខ្លួន មានកេរ្តិ៍ឈ្មោះមិនល្អ និងបាត់បង់ការពេញចិត្តពីព្រះ
សូមអាន ហេប្រឺ ១៣:៥ រួចពិគ្រោះសំណួរនេះ
តើអ្វីអាចជួយយើងមិនឲ្យរងទុក្ខវេទនាដោយសារលុយ ហើយហេតុអ្វី?
ទោះបីជាយើងមិនស្រឡាញ់លុយក្ដី យើងក៏នឹងជួបបញ្ហាផ្សេងៗដែរបើយើងមិនចេះគ្រប់គ្រងលុយរបស់យើង។
សូមបង្ហាញវីដេអូគំនូរជីវចលលើក្ដារខៀន របៀបគ្រប់គ្រងលុយ។ រួចសួរអ្នកស្ដាប់នូវសំណួរដូចតទៅ៖
ហេតុអ្វីយើងគួរធ្វើបញ្ជីចំណូលចំណាយ ហើយតើយើងអាចធ្វើបញ្ជីនេះយ៉ាងដូចម្ដេច?
ហេតុអ្វីគឺជាល្អឲ្យយើងសន្សំលុយទុកខ្លះ?
ហេតុអ្វីយើងគួរជៀសវាងពីការជំពាក់បំណុលដែលមិនចាំបាច់?
៨. ការសិក្សាគម្ពីរជាក្រុមជំនុំ
(៣០នាទី) bt ជំ.២០ វ.១-៧ និងពាក្យផ្ដើមនៃផ្នែកទី៧