ថ្ងៃទី១៦-២២ ខែមិថុនា
សុភាសិត ១៨
ចម្រៀងលេខ៩០ និងសេចក្ដីអធិដ្ឋាន | ពាក្យផ្ដើម (១នាទី)
១. និយាយលើកទឹកចិត្តអស់អ្នកដែលមានបញ្ហាសុខភាព
(១០នាទី)
ចូរឲ្យប្រាជ្ញាពីព្រះដឹកនាំអ្វីដែលអ្នកនិយាយ (សុភ. ១៨:៤; w២២.១០ ទំ.២២ វ.១៧)
ព្យាយាមយល់អ្វីដែលបុគ្គលនោះកំពុងប្រឈមមុខ (សុភ. ១៨:១៣; mrt អត្ថបទទី១៩ ប្រអប់)
ធ្វើជាមិត្តដែលពឹងពាក់បាននិងមានចិត្តអត់ធ្មត់ (សុភ. ១៨:២៤; wp២៣.១ ទំ.១៤ វ.៣-ទំ.១៥ វ.១)
សូមសួរខ្លួនអ្នកថា ‹តើខ្ញុំអាចធ្វើអ្វីដើម្បីជួយគូអាពាហ៍ពិពាហ៍របស់ខ្ញុំបើគាត់មានបញ្ហាសុខភាពឬបញ្ហាផ្លូវចិត្ត?›
២. ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
(១០នាទី)
សុភ. ១៨:១៨—ហេតុអ្វីគេចាប់ឆ្នោតនៅសម័យគម្ពីរ? (it-2-E ទំ.២៧១-២៧២)
តើមានចំណេះវិសេសណាខ្លះក្នុងអំណានគម្ពីរសប្ដាហ៍នេះដែលអ្នកចង់ចែករំលែក?
៣. អំណានគម្ពីរ
(៤នាទី) សុភ. ១៨:១-១៧ (th ចំណុចហាត់រៀនទី១១)
៤. ចាប់ផ្ដើមការសន្ទនា
(១នាទី) ពីផ្ទះមួយទៅផ្ទះមួយ។ ម្ចាស់ផ្ទះនិយាយភាសាផ្សេង។ (lmd មេរៀនទី២ ចំណុចទី៥)
៥. ត្រឡប់ទៅជួប
(៣នាទី) ផ្សព្វផ្សាយសាធារណៈ។ បុគ្គលម្នាក់សុំឲ្យអ្នកនិយាយខ្លីៗ។ (lmd មេរៀនទី៧ ចំណុចទី៤)
៦. ត្រឡប់ទៅជួប
(៣នាទី) ផ្សព្វផ្សាយក្រៅផ្លូវការ។ បង្រៀនបុគ្គលម្នាក់អំពីសេចក្ដីពិតដ៏សំខាន់មួយអំពីរាជាណាចក្ររបស់ព្រះ។ (lmd មេរៀនទី៩ ចំណុចទី៥)
៧. ពន្យល់អំពីជំនឿរបស់អ្នក
(៤នាទី) ការសម្ដែង។ ijwfq អត្ថបទទី៣០—ប្រធានបទ៖ ហេតុអ្វីសាក្សីព្រះយេហូវ៉ាមិនប្រើឈើឆ្កាងក្នុងការគោរពប្រណិប័តន៍? (lmd មេរៀនទី៥ ចំណុចទី៥)
ចម្រៀងលេខ១៤៤
៨. ជួយមនុស្សជាទីស្រឡាញ់របស់យើងឲ្យបម្រើព្រះយេហូវ៉ា‹ដោយមិនចាំបាច់បញ្ចេញពាក្យសម្ដីមួយម៉ាត់ឡើយ›
(១៥នាទី) ការពិគ្រោះ។
យើងជាច្រើននាក់ស្គាល់បុគ្គលផ្សេងៗដែលមិនមែនជាអ្នកបម្រើព្រះយេហូវ៉ា នេះប្រហែលជាគូអាពាហ៍ពិពាហ៍ កូន ឬមិត្តភក្ដិរបស់យើងដែលចាកចេញពីក្រុមជំនុំ។ តើអ្នកធ្លាប់ព្យាយាមជួយពួកគាត់ឲ្យបម្រើព្រះយេហូវ៉ាដោយនិយាយចំៗពេក ឬបង្ខំពួកគាត់ឬទេ? យើងប្រហែលជាមានបំណងល្អ តែពាក្យសម្ដីរបស់យើងប្រហែលជាធ្វើឲ្យគាត់មិនចង់បម្រើព្រះវិញ។ (សុភ. ១២:១៨) តើមានវិធីល្អជាងនោះដើម្បីជួយពួកគាត់ឬទេ?
ពេត្រុសទី១ ៣:១ ពន្យល់ថាប្រពន្ធអាចជួយប្ដីដែលមិនមែនជាអ្នកជឿឲ្យទៅជាអ្នកកាន់តាម ‹ដោយមិនចាំបាច់បញ្ចេញពាក្យសម្ដីមួយម៉ាត់ឡើយ›។ ទោះជាប្ដីប្រហែលជាមិនព្រមពិគ្រោះអំពីគម្ពីរជាមួយគាត់ក៏ដោយ តែគាត់នៅតែអាចជួយប្ដីឲ្យស្គាល់ព្រះយេហូវ៉ាតាមរបៀបផ្សេងទៀត។ ការប្រព្រឹត្តរបស់គាត់ដែលប្រកបដោយសេចក្ដីស្រឡាញ់ សប្បុរស និងប្រាជ្ញា អាចជួយបន្ទន់ចិត្តប្ដីរបស់គាត់។ (សុភ. ១៦:២៣) ដូច្នេះ ការប្រព្រឹត្តនិងចិត្តសប្បុរសរបស់យើងអាចមានឥទ្ធិពលល្អទៅលើមនុស្សជាទីស្រឡាញ់ដែលមិនទាន់បម្រើព្រះយេហូវ៉ា។—w១០ ៦/១ ទំ.២២ វ.៤-៦
សូមបង្ហាញវីដេអូ បងប្អូនដែលតស៊ូដើម្បីការពារជំនឿដោយជោគជ័យ បងប្អូនដែលមានគូដែលមិនមែនជាអ្នកជឿ។ រួចសួរអ្នកស្ដាប់ថា៖
តើអ្នកបានរៀនអ្វីពីបទពិសោធរបស់បងស្រីសាសាគី?
តើអ្នកបានរៀនអ្វីពីបទពិសោធរបស់បងស្រីអ៊ីតូ?
តើអ្នកបានរៀនអ្វីពីបទពិសោធរបស់បងស្រីអូកាដា?
៩. ការសិក្សាគម្ពីរជាក្រុមជំនុំ
(៣០នាទី) bt ជំ.២៧ វ.២៣-២៦, ប្រអប់នៅទំ.២៤៤, ២៤៧