ថ្ងៃទី៩-១៥ ខែមិថុនា
សុភាសិត ១៧
ចម្រៀងលេខ១៥៧ និងសេចក្ដីអធិដ្ឋាន | ពាក្យផ្ដើម (១នាទី)
ប្ដីប្រពន្ធជនជាតិអ៊ីស្រាអែលកំពុងញ៉ាំអាហារជាមួយគ្នាយ៉ាងសប្បាយរីករាយ
១. ចូរធ្វើឲ្យចំណងអាពាហ៍ពិពាហ៍របស់អ្នកមានភាពសុខសាន្ត
(១០នាទី)
អ្នកត្រូវខំព្យាយាមដើម្បីធ្វើឲ្យចំណងអាពាហ៍ពិពាហ៍របស់អ្នកមានភាពសុខសាន្ត ហើយនេះនឹងនាំឲ្យអ្នកទទួលប្រយោជន៍ (សុភ. ១៧:១; សូមមើលរូបភាពនៅក្រប)
កុំឲ្យរឿងតូចតាចបណ្ដាលឲ្យអ្នកឈ្លោះគ្នាឡើយ (សុភ. ១៧:៩; g-E ៩/១៤ ទំ.១១ វ.២)
ចូរគ្រប់គ្រងអារម្មណ៍របស់អ្នក (សុភ. ១៧:១៤; w០៨-E ១/៥ ទំ.១០ វ.៦-ទំ.១១ វ.១)
២. ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
(១០នាទី)
សុភ. ១៧:២៤—តើតាមរបៀបណា«មនុស្សល្ងីល្ងើចេះតែស្រមើស្រមៃពីនេះពីនោះឥតឈប់»? (it-1-E ទំ.៧៩០ វ.២)
តើមានចំណេះវិសេសណាខ្លះក្នុងអំណានគម្ពីរសប្ដាហ៍នេះដែលអ្នកចង់ចែករំលែក?
៣. អំណានគម្ពីរ
(៤នាទី) សុភ. ១៧:១-១៧ (th ចំណុចហាត់រៀនទី១០)
៤. ចាប់ផ្ដើមការសន្ទនា
(៣នាទី) ផ្សព្វផ្សាយក្រៅផ្លូវការ។ (lmd មេរៀនទី៣ ចំណុចទី៥)
៥. ចាប់ផ្ដើមការសន្ទនា
(៤នាទី) ផ្សព្វផ្សាយសាធារណៈ។ ស្នើបង្រៀនគម្ពីរ។ (lmd មេរៀនទី៦ ចំណុចទី៤)
៦. សុន្ទរកថា
(៥នាទី) ijwbv អត្ថបទទី៦០—ប្រធានបទ៖ តើសុភាសិត ១៧:១៧មានអត្ថន័យអ្វី? (th ចំណុចហាត់រៀនទី១៣)
ចម្រៀងលេខ១១៣
៧. ចូរបណ្ដុះឲ្យមានទម្លាប់ដែលនាំឲ្យមានការប្រាស្រ័យទាក់ទងល្អ
(១៥នាទី) ការពិគ្រោះ។
ការប្រាស្រ័យទាក់ទងល្អគឺសំខាន់ដើម្បីឲ្យក្រុមគ្រួសារមានសុភមង្គល។ ពេលសមាជិកក្រុមគ្រួសារអាចនិយាយគ្នាយ៉ាងអស់ពីចិត្ត នោះពួកគាត់អាចសម្រេចកិច្ចការផ្សេងៗ ហើយគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រាលំបាក។ (សុភ. ១៥:២២) តើអ្នកអាចធ្វើអ្វីដើម្បីជួយសមាជិកក្រុមគ្រួសាររបស់អ្នកឲ្យមានអារម្មណ៍ស្រួលក្នុងការនិយាយអំពីអារម្មណ៍របស់ពួកគាត់?
ចំណាយពេលជាមួយគ្នា។ (បច. ៦:៦, ៧) ពេលក្រុមគ្រួសារធ្វើកិច្ចការផ្សេងៗ ផ្សព្វផ្សាយ ចូលរួមកិច្ចប្រជុំ និងធ្វើអ្វីសប្បាយៗជាមួយគ្នា នោះពួកគេកាន់តែជិតស្និទ្ធ ហើយកាន់តែស្រឡាញ់ និងទុកចិត្តគ្នាទៅវិញទៅមក។ ពេលខ្លះអ្នកប្រហែលជាត្រូវលះបង់ប្រយោជន៍ផ្ទាល់ខ្លួនដើម្បីធ្វើតាមអ្វីដែលសមាជិកឯទៀតក្នុងក្រុមគ្រួសារចង់ធ្វើ ប៉ុន្តែនេះនឹងនាំឲ្យមានលទ្ធផលល្អ! (ភី. ២:៣, ៤) កាលដែលអ្នកចំណាយពេលជាមួយក្រុមគ្រួសារ តើតាមរបៀបណាអ្នកអាចប្រើពេលនោះឲ្យកើតប្រយោជន៍ច្រើនបំផុត?—អេភ. ៥:១៥, ១៦
សូមបង្ហាញវីដេអូ ចូរដើរតាមផែនទីដែលបង្ហាញផ្លូវដែលនាំឲ្យមានសេចក្ដីសុខសាន្តក្នុងក្រុមគ្រួសារ ពង្រឹងការប្រាស្រ័យទាក់ទងគ្នា។ រួចសួរអ្នកស្ដាប់ថា៖
តើការប្រើគ្រឿងអេឡិចត្រូនិកច្រើនពេកអាចនាំឲ្យមានផលប៉ះពាល់អ្វីដល់ការប្រាស្រ័យទាក់ទងគ្នាក្នុងក្រុមគ្រួសារ?
តើអ្នករៀនអ្វីខ្លះពីវីដេអូនេះស្ដីអំពីរបៀបដែលក្រុមគ្រួសារអាចពង្រឹងការប្រាស្រ័យទាក់ទងគ្នា?
ចូរធ្វើជាអ្នកស្ដាប់ល្អ។ (យ៉ា. ១:១៩) កូនៗទំនងជាស្រួលនិយាយអំពីអារម្មណ៍របស់ពួកគេជាង បើពួកគេមានអារម្មណ៍ថាអ្នកនឹងមិនវិនិច្ឆ័យឬយល់ខុសអំពីពួកគេ។ ដូច្នេះ សូមកុំមានប្រតិកម្មខ្លាំងពេកបើកូនប្រាប់អ្នកអំពីអ្វីដែលធ្វើឲ្យអ្នកព្រួយបារម្ភ។ (សុភ. ១៧:២៧) ផ្ទុយទៅវិញ សូមស្ដាប់ដោយយកចិត្តទុកដាក់។ សូមព្យាយាមយល់អំពីគំនិតនិងអារម្មណ៍របស់កូន ដើម្បីឲ្យអ្នកអាចលើកទឹកចិត្តឬជួយពួកគេតាមរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់។
៨. ការសិក្សាគម្ពីរជាក្រុមជំនុំ
(៣០នាទី) bt ជំ.២៧ វ.១៩-២២, ប្រអប់នៅទំ.២៤២