បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb25 កញ្ញា ទំ. ១៤-១៥
  • ថ្ងៃ​ទី​២០​-​២៦ ខែ​តុលា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ថ្ងៃ​ទី​២០​-​២៦ ខែ​តុលា
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៥)
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៥)
mwb25 កញ្ញា ទំ. ១៤-១៥

ថ្ងៃ​ទី​២០​-​២៦ ខែ​តុលា

អ្នក​ទូន្មាន ៩​-​១០

ចម្រៀង​លេខ​៣០ និង​សេចក្ដី​អធិដ្ឋាន | ពាក្យ​ផ្ដើម ​(​១​នាទី​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

១. ចូរ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ទុក្ខ​លំបាក​របស់​អ្នក

​(​១០​នាទី​)

យើង​ដឹង​ថា​ពេល​យើង​ជួប​ទុក្ខ​លំបាក នេះ​មិន​មាន​ន័យ​ថា​ព្រះ​យេហូវ៉ា​លែង​ពេញ​ចិត្ត​នឹង​យើង​នោះ​ទេ (​អទ. ៩:១១; w​១៣ ១៥/៨ ទំ.១៤ វ.២០​-​២១​)

នៅ​ក្នុង​ពិភព​លោក​ដ៏​ទុច្ចរិត​របស់​សាថាន យើង​ដឹង​ថា​រឿង​អយុត្តិធម៌​អាច​កើត​ឡើង​ចំពោះ​យើង​គ្រប់​ពេល (​អទ. ១០:៧; w​១៩.០៩ ទំ.៤ វ.១០​)

យើង​គួរ​លៃ​ទុក​ពេល​ដើម្បី​សប្បាយ​នឹង​អ្វី​ល្អ​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង ទោះ​ជា​យើង​ជួប​ការ​ពិបាក​ក្ដី (​អទ. ៩:៧, ១០; w​១១ ១/១០ ទំ.១០ វ.១​-​២​)

ស្ត្រី​ម្នាក់​កំពុង​ឈរ​នៅ​លើ​កំពង់​ផែ​មួយ​ហើយ​មើល​ទៅ​លើ​មេឃ។

២. ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

​(​១០​នាទី​)

  • អទ. ១០:១២​-​១៤—តើ​ខ​គម្ពីរ​ទាំង​នេះ​មាន​ការ​ព្រមាន​អ្វី​ស្ដី​អំពី​ការ​និយាយ​ដើម​គេ? (​it ​«​ការ​និយាយ​ដើម និង​ការ​និយាយ​បង្កាច់​បង្ខូច​»​ វ.៤, ៨​)

  • តើ​មាន​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​ដែល​អ្នក​ចង់​ចែក​រំលែក?

៣. អំណាន​គម្ពីរ

​(​៤​នាទី​)​ អទ. ១០:១​-​២០ (​th ចំណុច​ហាត់​រៀន​ទី​១១​)

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

៤. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៣​នាទី​)​ ផ្សព្វ​ផ្សាយ​សាធារណៈ។ ចាប់​ផ្ដើម​ការ​សន្ទនា​ជា​មួយ​បុគ្គល​ម្នាក់​ដែល​មាន​ទឹក​មុខ​ក្រៀម​ក្រំ។ (​lmd មេ​រៀន​ទី​៣ ចំណុច​ទី​៤​)

៥. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៤​នាទី​)​ ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ។ ប្រាប់​អំពី​ចំណុច​មួយ​ពី​«​សេចក្ដី​ពិត​ដែល​យើង​ចូល​ចិត្ត​បង្រៀន​»​នៅ​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក នៃ​សៀវភៅ​ស្ដើង​ស្រឡាញ់​មនុស្ស ដល់​បុគ្គល​ម្នាក់​ដែល​ប្រាប់​អ្នក​ថា​គាត់​បារម្ភ​អំពី​សេដ្ឋកិច្ច។ (​lmd មេ​រៀន​ទី​៤ ចំណុច​ទី​៤​)

៦. ជួយ​គេ​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​គ្រិស្ត

​(​៥​នាទី​)​ lff មេ​រៀន​ទី​១៧ សេចក្ដី​សង្ខេប រៀន​សា​ឡើង​វិញ និង​គោល​ដៅ។ (​lmd មេ​រៀន​ទី​១២ ចំណុច​ទី​៣​)

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចម្រៀង​លេខ​៤៧

៧. ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក​ពេល​មាន​រឿង​ខ្លោច​ផ្សា​កើត​ឡើង

​(​១៥​នាទី​) ការ​ពិគ្រោះ។

យើង​ជួប​ទុក្ខ​លំបាក​និង​បញ្ហា​ផ្សេង​ៗ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ ប៉ុន្តែ ទុក្ខ​លំបាក​ខ្លះ​កើត​ឡើង​ភ្លាម​ៗ ហើយ​ធ្វើ​ឲ្យ​យើង​ពិបាក​ចិត្ត​ខ្លាំង​ដល់​ម្ល៉េះ ដែល​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ផ្លូវ​ចិត្ត ផ្លូវ​កាយ និង​ជំនឿ​របស់​យើង។ តើ​អ្នក​ណា​អាច​ជួយ​យើង ហើយ​តើ​យើង​ត្រូវ​ធ្វើ​អ្វី​ពេល​មាន​រឿង​ខ្លោច​ផ្សា​កើត​ឡើង?

មិន​ថា​យើង​ជួប​ទុក្ខ​លំបាក​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​តែង​តែ​ជា​‹អ្នក​ដែល​ធ្វើ​ឲ្យ​យើង​មាន​សុវត្ថិភាព›។ (​អេ. ៣៣:៦​) ដើម្បី​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា យើង​ត្រូវ​មាន​តុល្យភាព និង​ជា​មនុស្ស​សម​ហេតុ​សម​ផល។ (​សុភ. ១១:២​) បើ​យើង​ជួប​ប្រទះ​នឹង​រឿង​ខ្លោច​ផ្សា យើង​ត្រូវ​ការ​ពេល​ដើម្បី​ថែ​រក្សា​ខ្លួន ថែ​រក្សា​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង ធ្វើ​ការ​សម្រេច​ចិត្ត​ឈ្លាស​វៃ ឬ​ដើម្បី​កើត​ទុក្ខ។ (​អទ. ៤:៦​)

ដោយ​សារ​ព្រះ​យេហូវ៉ា​ប្រើ​អ្នក​គោរព​ប្រណិប័តន៍​របស់​លោក​ដើម្បី​ឲ្យ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក នោះ​យើង​ចង់​ព្រម​ទទួល​យក​ជំនួយ ឬ​សុំ​ជំនួយ​ពី​ពួក​គាត់។ សូម​ចាំ​ថា​បង​ប្អូន​រួម​ជំនឿ​របស់​អ្នក​ស្រឡាញ់​អ្នក​ខ្លាំង​ណាស់ ហើយ​ពួក​គាត់​សប្បាយ​ចិត្ត​គាំទ្រ​អ្នក។

សូម​អាន កូរិនថូស​ទី​២ ៤:៧​-​៩។ រួច​សួរ​អ្នក​ស្ដាប់​ថា​៖

  • ហេតុ​អ្វី​យើង​គួរ​ខំ​ព្យាយាម​រក្សា​ទម្លាប់​ល្អ​ក្នុង​ការ​គោរព​ប្រណិប័តន៍ ទោះ​ជា​យើង​ពិបាក​ធ្វើ​ដូច្នេះ​ក្ដី?

ឈុត​មួយ​ពី​វីដេអូ​«​ព្រះ​យេហូវ៉ា​ទ្រង់​គង់​ជិត​បង្កើយ​នឹង​អស់​អ្នក​ដែល​មាន​ចិត្ត​សង្រេង​»។ បង​ហ្គារី និង​បង​បេស្ស​កំពុង​កើត​ទុក្ខ​ដោយ​សារ​កូន​ស្លាប់។

សូម​បង្ហាញ​វីដេអូ ព្រះ​យេហូវ៉ា​ទ្រង់​គង់​ជិត​បង្កើយ​នឹង​អស់​អ្នក​ដែល​មាន​ចិត្ត​សង្រេង។​ រួច​សួរ​អ្នក​ស្ដាប់​ថា​៖

  • តើ​ព្រះ​យេហូវ៉ា​បាន​ជួយ​បង​ហ្គារី និង​បង​បេស្ស​យ៉ាង​ដូច​ម្ដេច?

  • តើ​តាម​របៀប​ណា​បង​ប្អូន​រួម​ជំនឿ​បាន​ជួយ​ពួក​គាត់?

  • តើ​អ្នក​បាន​រៀន​អ្វី​ទៀត​ពី​គំរូ​របស់​ពួក​គាត់?

៨. ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ

​(​៣០​នាទី​)​ lfb មេ​រៀន​ទី​២៨ សេចក្ដី​ផ្ដើម​ផ្នែក​ទី​៦ និង​មេ​រៀន​ទី​២៩

សេចក្ដី​បញ្ចប់ ​(​៣​នាទី​)​ | ចម្រៀង​លេខ​២៨ និង​សេចក្ដី​អធិដ្ឋាន

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក