ថ្ងៃទី១៣-១៩ ខែតុលា
អ្នកទូន្មាន ៧-៨
ចម្រៀងលេខ៣៩ និងសេចក្ដីអធិដ្ឋាន | ពាក្យផ្ដើម (១នាទី)
១. ចូរ«ទៅផ្ទះដែលមានគេកាន់ទុក្ខ»
(១០នាទី)
លៃទុកពេលដើម្បីសម្រាលទុក្ខអស់អ្នកដែលកាន់ទុក្ខ (អទ. ៧:២; it «កាន់ទុក្ខ» វ.៩)
សម្រាលទុក្ខពួកគេដោយនិយាយអំពីលក្ខណៈល្អៗរបស់អ្នកដែលបានស្លាប់ (អទ. ៧:១; w១៩.០៦ ទំ.២៤ វ.១៥)
អធិដ្ឋានជាមួយអ្នកដែលកាន់ទុក្ខ (w១៧.០៧ ទំ.១៣ វ.១៦)
សូមចាំថា អ្នកដែលកាន់ទុក្ខច្រើនតែត្រូវការការគាំទ្រពីបងប្អូនរួមជំនឿអស់មួយរយៈពេលបន្ទាប់ពីមនុស្សជាទីស្រឡាញ់របស់ពួកគេស្លាប់។—w១៧.០៧ ទំ.១៤ វ.១៧-១៩
២. ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
(១០នាទី)
អទ. ៧:២០-២២—តើតាមរបៀបណាខគម្ពីរទាំងនេះអាចជួយយើងឲ្យដឹងថា យើងគួរឬមិនគួរទៅនិយាយជាមួយបុគ្គលដែលធ្វើឲ្យយើងឈឺចិត្ត? (w២៣.០៣ ទំ.៣១ វ.១៨)
តើមានចំណេះវិសេសណាខ្លះក្នុងអំណានគម្ពីរសប្ដាហ៍នេះដែលអ្នកចង់ចែករំលែក?
៣. អំណានគម្ពីរ
(៤នាទី) អទ. ៨:១-១៣ (th ចំណុចហាត់រៀនទី១០)
៤. ចាប់ផ្ដើមការសន្ទនា
(២នាទី) ផ្សព្វផ្សាយសាធារណៈ។ ស្វែងរកប្រធានបទដែលបុគ្គលម្នាក់ចាប់អារម្មណ៍ ហើយរៀបចំទាក់ទងគាត់ក្រោយមក។ (lmd មេរៀនទី២ ចំណុចទី៤)
៥. ចាប់ផ្ដើមការសន្ទនា
(២នាទី) ផ្សព្វផ្សាយក្រៅផ្លូវការ។ (lmd មេរៀនទី២ ចំណុចទី៣)
៦. ត្រឡប់ទៅជួប
(២នាទី) ពីផ្ទះមួយទៅផ្ទះមួយ។ បង្ហាញគេហទំព័ររបស់យើង jw.org។ (lmd មេរៀនទី៩ ចំណុចទី៤)
៧. ពន្យល់អំពីជំនឿរបស់អ្នក
(៥នាទី) ការសម្ដែង។ ijwfq អត្ថបទទី៥០—ប្រធានបទ៖ តើសាក្សីព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះពិធីបុណ្យសព? (th ចំណុចហាត់រៀនទី១៧)
ចម្រៀងលេខ១៥១
៨. ចូរពង្រឹងជំនឿទៅលើការប្រោសឲ្យរស់ឡើងវិញ
(១៥នាទី) ការពិគ្រោះ។
សេចក្ដីសន្យារបស់ព្រះយេហូវ៉ាស្ដីអំពីការប្រោសឲ្យរស់ឡើងវិញគឺជាអំណោយដ៏ពិសេសមួយដែលលោកបានផ្ដល់ឲ្យយើង។ សេចក្ដីសន្យានេះបង្រៀនយើងអំពីគុណសម្បត្តិរបស់ព្រះយេហូវ៉ាដែលរួមមាន ឫទ្ធានុភាព ប្រាជ្ញា សេចក្ដីមេត្តាករុណា ហើយជាពិសេសសេចក្ដីស្រឡាញ់របស់លោកចំពោះយើងម្នាក់ៗ។—យ៉ូន. ៣:១៦
ពេលយើងមានជំនឿរឹងមាំទៅលើការប្រោសឲ្យរស់ឡើងវិញ នោះជួយយើងមិនឲ្យព្រួយបារម្ភហួសហេតុពេកអំពីបញ្ហារបស់យើង។ (២កូ. ៤:១៦-១៨) ម្យ៉ាងទៀត នេះក៏អាចជួយយើងឲ្យមានសេចក្ដីសុខសាន្តមួយកម្រិត និងសម្រាលទុក្ខយើងពេលជួបការបៀតបៀន ពេលមានជំងឺ ឬពេលដែលមនុស្សជាទីស្រឡាញ់របស់យើងស្លាប់។ (១ថែ. ៤:១៣) យើងមិនអាចមានសុភមង្គលពិតប្រាកដទេ បើយើងគ្មានជំនឿទៅលើការប្រោសឲ្យរស់ឡើងវិញ។ (១កូ. ១៥:១៩) ដូច្នេះ សូមមានគោលដៅពង្រឹងជំនឿរបស់អ្នកទៅលើសេចក្ដីសង្ឃឹមដ៏អស្ចារ្យនេះ។
សូមអាន យ៉ូហាន ១១:២១-២៤។ រួចសួរអ្នកស្ដាប់ថា៖
តើតាមរបៀបណាម៉ាថាបានបង្ហាញជំនឿរឹងមាំទៅលើការប្រោសឲ្យរស់ឡើងវិញ?
តើតាមរបៀបណានាងបានទទួលរង្វាន់ដោយសារជំនឿរបស់នាង?—យ៉ូន. ១១:៣៨-៤៤
សូមបង្ហាញវីដេអូ ចូរធ្វើតាមគំរូរបស់ស្ត្រីដែលមានជំនឿរឹងមាំ! ម៉ាថា។ រួចសួរអ្នកស្ដាប់ថា៖
ហេតុអ្វីសេចក្ដីសង្ឃឹមអំពីការប្រោសឲ្យរស់ឡើងវិញមានតម្លៃចំពោះអ្នក?
តើអ្នកអាចធ្វើអ្វីដើម្បីរក្សាជំនឿរឹងមាំទៅលើការប្រោសឲ្យរស់ឡើងវិញ?
៩. ការសិក្សាគម្ពីរជាក្រុមជំនុំ
(៣០នាទី) lfb មេរៀនទី២៦-២៧