ថ្ងៃទី៦-១២ ខែតុលា
អ្នកទូន្មាន ៥-៦
ចម្រៀងលេខ៤២ និងសេចក្ដីអធិដ្ឋាន | ពាក្យផ្ដើម (១នាទី)
ជនជាតិអ៊ីស្រាអែលមួយក្រុមកំពុងស្ដាប់សង្ឃពន្យល់អំពីច្បាប់របស់ព្រះដោយយកចិត្តទុកដាក់
១. របៀបដែលយើងបង្ហាញការគោរពយ៉ាងជ្រាលជ្រៅចំពោះព្រះដ៏អស្ចារ្យរបស់យើង
(១០នាទី)
យើងបង្ហាញការគោរពនៅកិច្ចប្រជុំដោយផ្ចង់អារម្មណ៍ស្ដាប់ និងយកចិត្តទុកដាក់ចំពោះសម្លៀកបំពាក់និងការសម្អិតសម្អាងរបស់យើង (អទ. ៥:១; w០៨ ១/៨ ទំ.២១ វ.១៧-១៨)
យើងអធិដ្ឋានជាសាធារណៈតាមរបៀបដែលបង្ហាញការគោរព និងមិនអធិដ្ឋានយូរពេកឡើយ (អទ. ៥:២; w០៩ ១/១១ ទំ.១៧ វ.២១)
យើងធ្វើតាមពាក្យសម្បថរបស់យើងក្នុងការប្រគល់ខ្លួនជូនព្រះ (អទ. ៥:៤-៦; w១៧.០៤ ទំ.៧ វ.១២)
២. ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
(១០នាទី)
អទ. ៥:៨—តើតាមរបៀបណាខនេះអាចសម្រាលទុក្ខយើងពេលយើងជួបរឿងអយុត្តិធម៌? (w២០.០៩ ទំ.៣១ វ.៣-៥)
តើមានចំណេះវិសេសណាខ្លះក្នុងអំណានគម្ពីរសប្ដាហ៍នេះដែលអ្នកចង់ចែករំលែក?
៣. អំណានគម្ពីរ
(៤នាទី) អទ. ៥:១-១៧ (th ចំណុចហាត់រៀនទី១២)
៤. ចាប់ផ្ដើមការសន្ទនា
(១នាទី) ពីផ្ទះមួយទៅផ្ទះមួយ។ ម្ចាស់ផ្ទះចង់ឈ្លោះប្រកែកជាមួយអ្នក។ (lmd មេរៀនទី៤ ចំណុចទី៥)
៥. ចាប់ផ្ដើមការសន្ទនា
(២នាទី) ផ្សព្វផ្សាយក្រៅផ្លូវការ។ ប្រាប់អំពីចំណុចមួយពី«សេចក្ដីពិតដែលយើងចូលចិត្តបង្រៀន» នៅសេចក្ដីពន្យល់បន្ថែម ផ្នែកក នៃសៀវភៅស្ដើងស្រឡាញ់មនុស្ស។ (lmd មេរៀនទី១ ចំណុចទី៣)
៦. ត្រឡប់ទៅជួប
(៣នាទី) ពីផ្ទះមួយទៅផ្ទះមួយ។ សូមប្រើវីដេអូមួយពីឧបករណ៍ដើម្បីបង្រៀនគម្ពីរ។ (lmd មេរៀនទី៧ ចំណុចទី៣)
៧. ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត
(៥នាទី) lff មេរៀនទី១៧ សេចក្ដីផ្ដើម និងចំណុចទី១-៣ (lmd មេរៀនទី១១ ចំណុចទី៣)
ចម្រៀងលេខ១៦០
៨. តើអ្នកកំពុងប្រើ«សេចក្ដីពិតដែលយើងចូលចិត្តបង្រៀន»ឬទេ?
(១៥នាទី) ការពិគ្រោះ។
តាំងពីសៀវភៅស្ដើងស្រឡាញ់មនុស្ស ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត បានចេញ សៀវភៅនេះបានជួយយើងឲ្យរីកចម្រើនក្នុងការសន្ទនា។ សេចក្ដីពន្យល់បន្ថែម ផ្នែកក បានត្រូវរៀបចំដើម្បីជួយយើងឲ្យប្រាប់សេចក្ដីពិតពីគម្ពីរដែលស្រួលយល់ពេលសន្ទនាជាមួយអ្នកឯទៀត។ (ហេ. ៤:១២) តើអ្នកស្គាល់ប្រធានបទទាំង៩ដែលមាននៅក្នុង«សេចក្ដីពិតដែលយើងចូលចិត្តបង្រៀន»ឬទេ?
ពេលសន្ទនាជាមួយម្ចាស់ផ្ទះ តើតាមរបៀបណាយើងអាចប្រាប់សេចក្ដីពិតពីគម្ពីរដែលស្រួលយល់នៅពេលដែលសមរម្យ?—lmd សេចក្ដីពន្យល់បន្ថែម ផ្នែកក
តើមនុស្សនៅក្នុងតំបន់របស់អ្នកចាប់អារម្មណ៍នឹងប្រធានបទណាខ្លះ?
តើអ្នកអាចធ្វើអ្វីខ្លះដើម្បីស្គាល់បទគម្ពីរនៅក្នុងសេចក្ដីពន្យល់បន្ថែម ផ្នែកក កាន់តែច្បាស់?
ពេលយើងប្រើបទគម្ពីរទាំងនេះកាន់តែច្រើន យើងនឹងស្គាល់បទគម្ពីរទាំងនោះកាន់តែច្បាស់។ ក៏ប៉ុន្តែ ដើម្បីអាចប្រើបទគម្ពីរទាំងនេះយ៉ាងទៀងទាត់ យើងត្រូវព្យាយាមជួបមនុស្សហើយសន្ទនាជាមួយពួកគេ។
សូមបង្ហាញវីដេអូ «ដែកសំលៀងដែក» ព្យាយាមជួបមនុស្សឲ្យបានច្រើនជាង។ រួចសួរអ្នកស្ដាប់ថា៖
តើយើងអាចធ្វើអ្វីដើម្បីជួបមនុស្សកាន់តែច្រើននៅក្នុងតំបន់ផ្សាយរបស់យើង?
៩. ការសិក្សាគម្ពីរជាក្រុមជំនុំ
(៣០នាទី) lfb មេរៀនទី២៤-២៥