ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី១៥-២១ ខែកញ្ញា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះសុភាសិត ៣១
មេរៀនពីការណែនាំដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ម្ដាយ
g១៧.៦ ទំ.៩ វ.៥
ចូរបង្រៀនកូនៗអំពីចិត្តរាបទាប
លើកទឹកចិត្តកូនឲ្យចេះឲ្យអ្នកឯទៀត។ សូមធ្វើឲ្យកូនឃើញច្បាស់ថា«ការឲ្យគេ នោះមានសុភមង្គលច្រើនជាងការទទួល»។ (សកម្មភាព ២០:៣៥) តើតាមរបៀបណា? អ្នកអាចរៀបចំបញ្ជីមួយជាមួយកូន ហើយសរសេរឈ្មោះអ្នកដែលត្រូវការជំនួយដើម្បីទៅផ្សារ ជូនទៅកន្លែងផ្សេងៗ ឬជួយជួសជុលអ្វីផ្សេងៗ។ ក្រោយមក ពេលអ្នកទៅជួយពួកគេ សូមយកកូនរបស់អ្នកទៅជាមួយដែរ។ សូមឲ្យកូនឃើញថាអ្នកមានអំណរហើយស្កប់ចិត្តពេលដែលខំព្យាយាមបំពេញសេចក្ដីត្រូវការរបស់អ្នកឯទៀត។ ពេលនោះអ្នកនឹងបង្រៀនកូនតាមរបៀបដ៏មានប្រសិទ្ធភាពបំផុត ពោលគឺដោយទុកគំរូឲ្យពួកគេ។ គោលការណ៍គម្ពីរ៖ លូកា ៦:៣៨
ថ្ងៃទី២៩ ខែកញ្ញា–ថ្ងៃទី៥ ខែតុលា
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it «សេចក្ដីស្រឡាញ់» វ.៣៩
សេចក្ដីស្រឡាញ់
«មានពេលស្រឡាញ់»។ យើងមិនបង្ហាញសេចក្ដីស្រឡាញ់ចំពោះអស់អ្នកដែលព្រះយេហូវ៉ាចាត់ទុកថាមិនសមនឹងទទួលសេចក្ដីស្រឡាញ់ ឬដែលតាំងចិត្តធ្វើអំពើអាក្រក់ឡើយ។ យើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្សទាំងអស់រហូតដល់ពួកគេបង្ហាញថាពួកគេស្អប់ព្រះ ហើយនៅពេលនោះ យើងនឹងឈប់បង្ហាញសេចក្ដីស្រឡាញ់ចំពោះពួកគេទៀត។ ព្រះយេហូវ៉ានិងលោកយេស៊ូគ្រិស្តស្រឡាញ់សេចក្ដីសុចរិត ហើយស្អប់ការប្រឆាំងច្បាប់។ (ចសព. ៤៥:៧; ហេ. ១:៩) ដូច្នេះយើងមិនគួរស្រឡាញ់អស់អ្នកដែលស្អប់ខ្ពើមព្រះពិតនោះទេ។ ការបង្ហាញសេចក្ដីស្រឡាញ់ចំពោះបុគ្គលបែបនោះគឺគ្មានប្រយោជន៍នោះទេ ដោយសារបើពួកគេស្អប់ព្រះ នោះពួកគេនឹងមិនចង់ទទួលសេចក្ដីស្រឡាញ់ពីលោកឡើយ។ (ចសព. ១៣៩:២១, ២២; អេ. ២៦:១០) ដូច្នេះ ព្រះមានមូលហេតុត្រឹមត្រូវស្អប់ពួកគេ ហើយកំណត់ពេលវេលាដើម្បីបំផ្លាញពួកគេ។—ចសព. ២១:៨, ៩; អទ. ៣:១, ៨
ថ្ងៃទី១៣-១៩ ខែតុលា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះអ្នកទូន្មាន ៧-៨
ចូរ«ទៅផ្ទះដែលមានគេកាន់ទុក្ខ»
it «កាន់ទុក្ខ» វ.៩
កាន់ទុក្ខ
មានពេលកាន់ទុក្ខ។ អ្នកទូន្មាន ៣:១, ៤ ចែងថា៖ «មានពេលយំ មានពេលសើច មានពេលសោយសោក មានពេលរាំសប្បាយ»។ ដោយសារយើងដឹងថាមនុស្សទាំងអស់នឹងស្លាប់នៅថ្ងៃណាមួយ ដូច្នេះអ្នកដែលមានប្រាជ្ញានឹងទៅ«ផ្ទះដែលមានគេកាន់ទុក្ខ» ជាជាងផ្ទះដែលមានពិធីជប់លៀង។ (អទ. ៧:២, ៤; សូមពិនិត្យបន្ថែម សុភ. ១៤:១៣) អ្នកដែលមានប្រាជ្ញានឹងលៃទុកពេលដើម្បីទៅរំលែកទុក្ខ ហើយជួយសម្រាលទុក្ខអ្នកឯទៀត ជាជាងធ្វើមិនអើពើហើយទៅរកតែការសប្បាយ។ ការធ្វើដូច្នេះជួយរំលឹកគាត់ថា គាត់ក៏អាចជួបស្ថានភាពនេះនៅថ្ងៃណាមួយដែរ ហើយថាគាត់គួរមានចិត្តគំនិតត្រឹមត្រូវចំពោះអ្នកបង្កើតរបស់គាត់។
ថ្ងៃទី២០-២៦ ខែតុលា
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it «ការនិយាយដើម និងការនិយាយបង្កាច់បង្ខូច» វ.៤, ៨
ការនិយាយដើម និងការនិយាយបង្កាច់បង្ខូច
ការនិយាយដើមអាចនាំទៅដល់ការនិយាយបង្កាច់បង្ខូច ហើយនាំឲ្យបុគ្គលនោះជួបអន្តរាយ។ យើងឃើញពាក្យដែលប្រកបដោយប្រាជ្ញានៅអ្នកទូន្មាន ១០:១២-១៤ ដែលថា៖ «សម្ដីដែលចេញពីមាត់មនុស្សល្ងីល្ងើ នាំឲ្យគាត់ជួបអន្តរាយ។ គាត់ចាប់ផ្ដើមដោយសម្ដីល្ងង់ខ្លៅ ហើយបញ្ចប់ដោយសម្ដីលីលាដែលនាំឲ្យវិនាស។ ប៉ុន្តែ មនុស្សល្ងង់ខ្លៅនិយាយឥតឈប់»។
ការនិយាយអំពីអ្នកឯទៀតមិនតែងតែអាក្រក់ទេ (តែការនិយាយដូច្នេះក៏អាចនាំទៅដល់ការបង្កាច់បង្ខូចដែរ)។ ការនិយាយបង្កាច់បង្ខូចតែងតែនាំឲ្យឈឺចិត្តនិងមានការទាស់ទែងគ្នា ទោះជាបុគ្គលនោះមានឬមិនមានបំណងអាក្រក់ក៏ដោយ។ ព្រះមិនពេញចិត្តអ្នកដែលនិយាយបង្កាច់បង្ខូចទេ ដោយសារការ«នាំឲ្យបងប្អូនទាស់ទែងគ្នា»គឺនៅក្នុងចំណោមអ្វីដែលព្រះស្អប់។ (សុភ. ៦:១៦-១៩) ពាក្យភាសាក្រិចដែលបានត្រូវបកប្រែថា«អ្នកបង្កាច់បង្ខូច» ឬ«អ្នកចោទប្រកាន់»គឺឌីអាបូឡូស ជាងារមួយរបស់«មេកំណាច»សាថាន ដែលជាអ្នកបង្កាច់បង្ខូចព្រះយ៉ាងសាហាវ។ (យ៉ូន. ៨:៤៤; បប. ១២:៩, ១០; ដក. ៣:២-៥) នេះបញ្ជាក់ពីប្រភពនៃការនិយាយបង្កាច់បង្ខូចអ្នកឯទៀត។
ថ្ងៃទី២៧ ខែតុលា–ថ្ងៃទី២ ខែវិច្ឆិកា
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it «ក្រោមការដឹកនាំរបស់ព្រះ» វ.១០
ក្រោមការដឹកនាំរបស់ព្រះ
ភស្តុតាងបង្ហាញថាព្រះមិនបានប្រាប់អ្នកសរសេរគម្ពីរនូវពាក្យជាក់លាក់ដែលពួកគេត្រូវសរសេរឡើយ។ ជាឧទាហរណ៍ សាវ័កយ៉ូហានបានទទួលការបើកបង្ហាញពីទេវតាមួយដែលប្រើ«និមិត្តរូប» ហើយក្រោយមកយ៉ូហាន«បានធ្វើជាសាក្សីបញ្ជាក់អំពីបណ្ដាំរបស់ព្រះ និងអំពីសក្ខីភាពរបស់លោកយេស៊ូគ្រិស្ត គឺគាត់បានបញ្ជាក់អំពីអ្វីៗទាំងអស់ដែលគាត់ឃើញ»។ (បប. ១:១, ២) «ឥទ្ធិពលនៃឫទ្ធានុភាពរបស់ព្រះ»បាននាំយ៉ូហានទៅ«ក្នុងថ្ងៃរបស់លោកម្ចាស់» ហើយប្រាប់គាត់ថា៖ «អ្វីដែលអ្នកឃើញ ចូរសរសេរក្នុងរមូរមួយ»។ (បប. ១:១០, ១១) ដូច្នេះ ព្រះអនុញ្ញាតឲ្យអ្នកសរសេរគម្ពីរជ្រើសរើសពាក្យដោយខ្លួនឯងដើម្បីសរសេរអ្វីដែលពួកគាត់បានឃើញក្នុងគំនិត។ (ហាប. ២:២) ដំណាលគ្នានោះ ព្រះនៅតែគ្រប់គ្រងនិងណែនាំពួកគេដើម្បីធ្វើឲ្យប្រាកដថាអ្វីដែលពួកគេសរសេរគឺត្រឹមត្រូវ ហើយពិតប្រាកដ និងសមស្របតាមបំណងប្រាថ្នារបស់លោក។ (សុភ. ៣០:៥, ៦) អ្នកសរសេរគម្ពីរក៏ត្រូវខំព្យាយាមដែរ ដូចនៅអ្នកទូន្មាន ១២:៩, ១០ គាត់ត្រូវរំពឹងគិត ស្រាវជ្រាវយ៉ាងហ្មត់ចត់ និងចងក្រងតាមលំដាប់លំដោយ ដោយប្រើ«ពាក្យពេចន៍ពីរោះៗ ហើយខិតខំកត់ទុកពាក្យពិតយ៉ាងត្រឹមត្រូវ»។—សូមពិនិត្យបន្ថែម លូក. ១:១-៤