ថ្ងៃទី២៤-៣០ ខែវិច្ឆិកា
អេសាយ ១-២
ចម្រៀងលេខ៤៤ និងសេចក្ដីអធិដ្ឋាន | ពាក្យផ្ដើម (១នាទី)
១. សេចក្ដីសង្ឃឹមសម្រាប់អ្នកដែល«ធ្វើខុសធ្ងន់ធ្ងរច្រើនក្រៃលែង»
(១០នាទី)
[សូមបង្ហាញវីដេអូ គោលសំខាន់ពីសៀវភៅអេសាយ។]
រាស្ត្ររបស់ព្រះបាន«ធ្វើខុសធ្ងន់ធ្ងរច្រើនក្រៃលែង» (អេ. ១:៤-៦; ip-1 ទំ.១៤ វ.៨)
បើពួកគេប្រែចិត្ត ព្រះយេហូវ៉ានឹងអភ័យទោសឲ្យពួកគេទាំងស្រុង (អេ. ១:១៨; ip-1 ទំ.២៨-២៩ វ.១៥-១៧)
សម្រាប់រំពឹងគិត ព្រះយេហូវ៉ាបានអញ្ជើញប្រជាជាតិអ៊ីស្រាអែលឲ្យប្រែចិត្ត។ តើតាមរបៀបណានេះអាចជួយសម្រាលទុក្ខយើងបើយើងគិតថាអំពើខុសឆ្គងរបស់ខ្លួនគឺធ្ងន់ធ្ងរពេកមិនអាចអភ័យទោសឲ្យបាន?
២. ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
(១០នាទី)
អេ. ២:២—តើ«ភ្នំដែលមានវិហាររបស់ព្រះយេហូវ៉ា»តំណាងអ្វី? (ip-1 ទំ.៣៩ វ.៩)
តើមានចំណេះវិសេសណាខ្លះក្នុងអំណានគម្ពីរសប្ដាហ៍នេះដែលអ្នកចង់ចែករំលែក?
៣. អំណានគម្ពីរ
(៤នាទី) អេ. ២:១-១១ (th ចំណុចហាត់រៀនទី១១)
៤. ចាប់ផ្ដើមការសន្ទនា
(៣នាទី) ពីផ្ទះមួយទៅផ្ទះមួយ។ ប្រាប់អំពីចំណុចមួយពីសេចក្ដីពន្យល់បន្ថែម ផ្នែកក នៃសៀវភៅស្ដើងស្រឡាញ់មនុស្ស។ (lmd មេរៀនទី៣ ចំណុចទី៣)
៥. ត្រឡប់ទៅជួប
(៤នាទី) ពីផ្ទះមួយទៅផ្ទះមួយ។ ម្ចាស់ផ្ទះបង្ហាញចំណាប់អារម្មណ៍ទៅលើប្រធានបទផ្សេងពីអ្វីដែលអ្នកមានគម្រោងចង់ពិគ្រោះជាមួយគាត់។ (lmd មេរៀនទី៧ ចំណុចទី៤)
៦. សុន្ទរកថា
(៥នាទី) ijwbq អត្ថបទទី៩៦—ប្រធានបទ៖ តើភាពខុសឆ្គងជាអ្វី? (th ចំណុចហាត់រៀនទី២០)
ចម្រៀងលេខ៣៨
៧. ចូរធ្វើជាមិត្តសម្លាញ់ព្រះយេហូវ៉ា ព្រះយេហូវ៉ាអភ័យទោស
(១៥នាទី) ការពិគ្រោះ។
សូមបង្ហាញវីដេអូ។ បើអាចធ្វើបាន សូមអញ្ជើញប្អូនៗវ័យក្មេងខ្លះដែលបានត្រូវជ្រើសរើសទុកជាមុនឲ្យឡើងមកលើវេទិកា ហើយសួរពួកគេអំពីវីដេអូ និងអ្វីដែលពួកគេបានរៀន។
៨. ការសិក្សាគម្ពីរជាក្រុមជំនុំ
(៣០នាទី) lfb មេរៀនទី៣៨ សេចក្ដីផ្ដើមផ្នែកទី៧ និងមេរៀនទី៣៩