បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb25 វិច្ឆិកា ទំ. ៦-៧
  • ថ្ងៃ​ទី​១៧​-​២៣ ខែ​វិច្ឆិកា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ថ្ងៃ​ទី​១៧​-​២៣ ខែ​វិច្ឆិកា
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៥)
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៥)
mwb25 វិច្ឆិកា ទំ. ៦-៧

ថ្ងៃ​ទី​១៧​-​២៣ ខែ​វិច្ឆិកា

បទ​ចម្រៀង​សាឡូម៉ូន ៦​-​៨

ចម្រៀង​លេខ​៣៤ និង​សេចក្ដី​អធិដ្ឋាន | ពាក្យ​ផ្ដើម ​(​១​នាទី​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

១. ចូរ​ធ្វើ​ជា​កំពែង​ជា​ជាង​ទ្វារ

​(​១០​នាទី​)

បង​ប្រុស​ៗ​របស់​ក្រមុំ​ក្រុង​ស៊ូឡាម​ចង់​ឲ្យ​នាង​រក្សា​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌ (​សាឡូ. ៨:៨, ៩; it ​«​បទ​ចម្រៀង​សាឡូម៉ូន​»​ វ.១១​)

នាង​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​ដោយ​សារ​នាង​បាន​យក​ឈ្នះ​ការ​ល្បួង​ឲ្យ​ប្រព្រឹត្ត​អំពី​ប្រាស​ចាក​សីលធម៌ (​សាឡូ. ៨:១០; yp ទំ.១៨៨ វ.២​)

ស្ដី​អំពី​ការ​រក្សា​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌ នាង​គឺ​ជា​គំរូ​ល្អ​សម្រាប់​ប្អូន​ៗ​យុវវ័យ​ទាំង​ឡាយ (​yp2 ទំ.៣៣​)

បុរស​ជន​ជាតិ​អ៊ីស្រាអែល​បី​នាក់​ឈរ​ឱប​ដៃ​នៅ​ខាង​មុខ​ជញ្ជាំង​ថ្ម។

សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​តាម​របៀប​ណា​ខ្ញុំ​អាច​ជួយ​បង​ប្អូន​ដែល​នៅ​លីវ​ក្នុង​ក្រុម​ជំនុំ​របស់​ខ្ញុំ​ឲ្យ​ធ្វើ​ជា​កំពែង​ជា​ជាង​ទ្វារ?›

២. ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

​(​១០​នាទី​)

  • សាឡូ. ៨:៦—ហេតុ​អ្វី​សេចក្ដី​ស្រឡាញ់​ពិត​បាន​ត្រូវ​ហៅ​ថា​«​អណ្ដាត​ភ្លើង​ដែល​មក​ពី​យ៉ា​»​? (​w​១៥ ១៥/១ ទំ.២៨ វ.៣​)

  • តើ​មាន​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​ដែល​អ្នក​ចង់​ចែក​រំលែក?

៣. អំណាន​គម្ពីរ

​(​៤​នាទី​)​ សាឡូ. ៧:១​-​១៣ (​th ចំណុច​ហាត់​រៀន​ទី​១២​)

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

៤. ចាប់​ផ្ដើម​ការ​សន្ទនា

​(​២​នាទី​)​ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ប្រើ​កាតវីស៊ីត​jw.org ដើម្បី​ចាប់​ផ្ដើម​ការ​សន្ទនា។ (​lmd មេ​រៀន​ទី​៤ ចំណុច​ទី​៤​)

៥. ចាប់​ផ្ដើម​ការ​សន្ទនា

​(​២​នាទី​)​ ផ្សព្វ​ផ្សាយ​សាធារណៈ។ ប្រើ​ខិត្តប័ណ្ណ​ដើម្បី​ចាប់​ផ្ដើម​ការ​សន្ទនា​ពេល​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ពាណិជ្ជកម្ម។ (​lmd មេ​រៀន​ទី​១ ចំណុច​ទី​៤​)

៦. ចាប់​ផ្ដើម​ការ​សន្ទនា

​(​២​នាទី​)​ ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ។ ចាប់​ផ្ដើម​ការ​សន្ទនា​ធម្មតា​ដែល​ចប់​មុន​អ្នក​អាច​ផ្សព្វ​ផ្សាយ។ (​lmd មេ​រៀន​ទី​២ ចំណុច​ទី​៤​)

៧. ពន្យល់​អំពី​ជំនឿ​របស់​អ្នក

​(​៥​នាទី​)​ ការ​សម្ដែង។ ijwfq អត្ថបទ​ទី​៤៣—ប្រធានបទ​៖ តើ​សាក្សី​ព្រះ​យេហូវ៉ា​មាន​ច្បាប់​ចំពោះ​ការ​ស្វែង​យល់​ចិត្ត​គ្នា​ឬ​ទេ? (​th ចំណុច​ហាត់​រៀន​ទី​៧​)

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចម្រៀង​លេខ​១២១

៨. ចូរ​រត់​ចេញ​ពី​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ

​(​១៥​នាទី​) ការ​ពិគ្រោះ។

នៅ​បទ​ចម្រៀង​សាឡូម៉ូន បុរស​គង្វាល​បាន​អញ្ជើញ​ក្រមុំ​ក្រុង​ស៊ូឡាម​ឲ្យ​ដើរ​លេង​កម្សាន្ត​ជា​មួយ​គាត់​តែ​ពីរ​នាក់។ (​សាឡូ. ២:១០​-​១៤​) ទោះ​ជា​គាត់​មាន​បំណង​ចិត្ត​ល្អ​ក៏​ដោយ បង​ប្រុស​ៗ​ដ៏​ឈ្លាស​វៃ​របស់​នាង​បាន​ឲ្យ​នាង​ធ្វើ​កិច្ច​ការ​បន្ថែម​ដើម្បី​រា​រាំង​នាង​កុំ​ឲ្យ​ទៅ​ជា​មួយ​បុរស​គង្វាល។ (​សាឡូ. ២:១៥​) ពួក​គេ​យល់​ថា​ការ​នៅ​តែ​ពីរ​នាក់​ជា​មួយ​បុគ្គល​ដែល​នាង​ស្រឡាញ់​អាច​នាំ​ឲ្យ​នាង​ជួប​ការ​ល្បួង។

គម្ពីរ​បាន​បង្គាប់​គ្រិស្ត​សាសនិក​ឲ្យ​«​រត់​ចេញ​ពី​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»។ (​១កូ. ៦:១៨​) យើង​ត្រូវ​ជៀស​វាង​ពី​អ្វី​ក៏​ដោយ​ដែល​អាច​នាំ​ឲ្យ​យើង​ធ្វើ​អំពើ​ខុស​ឆ្គង។ អ្នក​សរសេរ​បទ​ចម្រៀង​សាឡូម៉ូន​ក៏​បាន​សរសេរ​ដែរ​ថា​៖ ​«​មនុស្ស​ឈ្លាស​វៃ​ឃើញ​អន្តរាយ​មក​ក៏​ពួន​ខ្លួន តែ​មនុស្ស​ខ្វះ​បទ​ពិសោធន៍​បន្ត​ដើរ​ទៅ​ទៀត ហើយ​រង​ផល​ពិបាក​»។—សុភ. ២២:៣

សូម​បង្ហាញ​វីដេអូ ព្រះ​«​ដឹង​ច្បាស់​អំពី​អ្វី​ដែល​មនុស្ស​លាក់​ទុក​ក្នុង​ចិត្ត​»។ រួច​សួរ​អ្នក​ស្ដាប់​ថា​៖

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ពី​វីដេអូ​នេះ?

    ឈុត​មួយ​ពី​វីដេអូ​«​ព្រះ‹ដឹង​ច្បាស់​អំពី​អ្វី​ដែល​មនុស្ស​លាក់​ទុក​ក្នុង​ចិត្ត›​»។ ប្អូន​ប្រុស​ម្នាក់​បាន​ទទួល​សារ​ក្នុង​អំឡុង​កិច្ច​ប្រជុំ។
    ឈុត​មួយ​ពី​វីដេអូ​«​ព្រះ‹ដឹង​ច្បាស់​អំពី​អ្វី​ដែល​មនុស្ស​លាក់​ទុក​ក្នុង​ចិត្ត›​»។ នៅ​សាលា​រៀន ប្អូន​ប្រុស​នោះ​កំពុង​អង្គុយ​ក្បែរ​ប្អូន​ស្រី​ម្នាក់ ហើយ​នាង​ប៉ះ​ដៃ​គាត់។
    ឈុត​មួយ​ពី​វីដេអូ​«​ព្រះ‹ដឹង​ច្បាស់​អំពី​អ្វី​ដែល​មនុស្ស​លាក់​ទុក​ក្នុង​ចិត្ត›​»។ ប្អូន​ប្រុស​នោះ​កំពុង​និយាយ​ជា​មួយ​ឪពុក​ម្ដាយ​របស់​គាត់​នៅ​តុ​បាយ។

៩. ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ

​(​៣០​នាទី​)​ lfb មេ​រៀន​ទី​៣៦​-​៣៧

សេចក្ដី​បញ្ចប់ ​(​៣​នាទី​)​ | ចម្រៀង​លេខ​៥១ និង​សេចក្ដី​អធិដ្ឋាន

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក