ថ្ងៃទី១០-១៦ ខែវិច្ឆិកា
បទចម្រៀងសាឡូម៉ូន ៣-៥
ចម្រៀងលេខ៣១ និងសេចក្ដីអធិដ្ឋាន | ពាក្យផ្ដើម (១នាទី)
១. សារៈសំខាន់នៃសម្រស់ខាងក្នុង
(១០នាទី)
ពាក្យសម្ដីរបស់ក្រមុំក្រុងស៊ូឡាមបង្ហាញអំពីសម្រស់ខាងក្នុងរបស់នាង (សាឡូ. ៤:៣, ១១; w១៥ ១៥/១ ទំ.២៩ វ.៨)
ដោយសារនាងរក្សាភាពស្មោះត្រង់ខាងសីលធម៌ នាងបានត្រូវប្រៀបប្រដូចទៅនឹងសួនដ៏ស្រស់ស្អាតមួយ (សាឡូ. ៤:១២; w០១ ១/២ ទំ.១១ វ.១៧)
សម្រស់នៅខាងក្នុងដែលជាបុគ្គលិកលក្ខណៈល្អៗគឺសំខាន់ជាងសម្រស់ស្រស់ស្អាតនៅខាងក្រៅ ហើយយើងទាំងអស់គ្នាអាចមានសម្រស់នៅខាងក្នុងបាន (g០៤ ២២/១២ ទំ.៩ វ.២-៥)
សូមសួរខ្លួនអ្នកថា ‹តើគុណសម្បត្តិអ្វីរបស់អ្នកឯទៀតដែលខ្ញុំឲ្យតម្លៃជាងគេ?›
២. ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
(១០នាទី)
សាឡូ. ៣:៥—ហេតុអ្វី«កូនស្រីនៃក្រុងយេរូសាឡិម»ត្រូវស្បថ«ដោយយកប្រើសនិងក្ដាន់ញីនៅឯវាលជាសាក្សី»? (w០៦ ១/១២ ទំ.៩ វ.៣)
តើមានចំណេះវិសេសណាខ្លះក្នុងអំណានគម្ពីរសប្ដាហ៍នេះដែលអ្នកចង់ចែករំលែក?
៣. អំណានគម្ពីរ
(៤នាទី) សាឡូ. ៤:១-១៦ (th ចំណុចហាត់រៀនទី២)
៤. ចាប់ផ្ដើមការសន្ទនា
(៣នាទី) ពីផ្ទះមួយទៅផ្ទះមួយ។ ស្នើបង្រៀនគម្ពីរចំៗ។ (lmd មេរៀនទី៦ ចំណុចទី៤)
៥. ចាប់ផ្ដើមការសន្ទនា
(៤នាទី) ផ្សព្វផ្សាយក្រៅផ្លូវការ។ បង្ហាញបុគ្គលម្នាក់អំពីរបៀបដែលគាត់អាចស្វែងរកព័ត៌មានជាភាសារបស់គាត់ក្នុងគេហទំព័រjw.org។ (lmd មេរៀនទី៤ ចំណុចទី៣)
៦. សុន្ទរកថា
(៥នាទី) ijwbq អត្ថបទទី១៣១—ប្រធានបទ៖ តើគម្ពីរចែងយ៉ាងណាអំពីការផាត់មុខនិងការពាក់គ្រឿងអលង្ការ? (th ចំណុចហាត់រៀនទី១)
ចម្រៀងលេខ៣៦
៧. ចូររៀបការជាមួយនឹងអ្នកកាន់តាមលោកម្ចាស់ប៉ុណ្ណោះ (ដក. ២៨:២)
(៨នាទី)
៨. តើអ្នកនឹងទៅជាគូអាពាហ៍ពិពាហ៍ល្អឬទេ?
(៧នាទី) ការពិគ្រោះ។
តើអ្នកកំពុងស្វែងរកគូអាពាហ៍ពិពាហ៍ឬទេ? ពេលបងប្អូនរួមជំនឿដែលកំពុងស្វែងរកគូសង្កេតមើលអ្នក តើគាត់ឃើញថាអ្នកមានគុណសម្បត្តិល្អជាគ្រិស្តសាសនិកឬទេ? ទោះជាបុគ្គលម្នាក់ប្រហែលជាអាចធ្វើដូចជាខ្លួនមានលក្ខណៈល្អអស់មួយរយៈពេលក្ដី តែនៅទីបំផុតធាតុពិតរបស់គាត់នឹងលេចចេញមកយ៉ាងជាក់ស្ដែង។
បុគ្គលដែលមានចំណងមិត្តភាពល្អជាមួយព្រះនឹងបង្ហាញគុណសម្បត្តិដូចខាងក្រោមនេះ។ សូមកត់ទុកបទគម្ពីរដែលគាំទ្រគុណសម្បត្តិទាំងនេះ។
សេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា និងជំនឿលើលោក
អាចធ្វើជាប្ដីដែលជាប្រមុខល្អ ឬប្រពន្ធដែលចេះចុះចូល
ចេះគិតអំពីអ្នកឯទៀត និងមានសេចក្ដីស្រឡាញ់ដែលមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន
ចេះសម្រេចចិត្តល្អ មានតុល្យភាព និងសមហេតុសមផល
មានចិត្តខ្នះខ្នែង និងឧស្សាហ៍
៩. ការសិក្សាគម្ពីរជាក្រុមជំនុំ
(៣០នាទី) lfb មេរៀនទី៣៤-៣៥