ថ្ងៃទី៣-៩ ខែវិច្ឆិកា
បទចម្រៀងសាឡូម៉ូន ១-២
ចម្រៀងលេខ១៣២ និងសេចក្ដីអធិដ្ឋាន | ពាក្យផ្ដើម (១នាទី)
១. រឿងមួយអំពីសេចក្ដីស្រឡាញ់ស្មោះត្រង់
(១០នាទី)
[សូមបង្ហាញវីដេអូ គោលសំខាន់ពីសៀវភៅបទចម្រៀងសាឡូម៉ូន។]
សាឡូម៉ូនសរសើរក្រមុំក្រុងស៊ូឡាមយ៉ាងខ្លាំង ហើយស្នើផ្ដល់របស់មានតម្លៃជាច្រើនឲ្យនាង (សាឡូ. ១:៩-១១)
សេចក្ដីស្រឡាញ់ស្មោះត្រង់ដែលក្រមុំក្រុងស៊ូឡាមមានចំពោះគង្វាល បានជួយនាងឲ្យរក្សាភាពស្មោះត្រង់ចំពោះគាត់ (សាឡូ. ២:១៦, ១៧; w១៥ ១៥/១ ទំ.២៩-៣០ វ.៩-១០)
យោបល់៖ ពេលអានសៀវភៅបទចម្រៀងសាឡូម៉ូន សូមប្រើ«សេចក្ដីសង្ខេប»ក្នុងសេចក្ដីបកប្រែពិភពលោកថ្មី ដើម្បីដឹងថាអ្នកណាកំពុងនិយាយ។
២. ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
(១០នាទី)
សាឡូ. ២:៧—ហេតុអ្វីក្រមុំក្រុងស៊ូឡាមជាគំរូល្អសម្រាប់គ្រិស្តសាសនិកនៅលីវ? (w១៥ ១៥/១ ទំ.៣០ វ.១១)
តើមានចំណេះវិសេសណាខ្លះក្នុងអំណានគម្ពីរសប្ដាហ៍នេះដែលអ្នកចង់ចែករំលែក?
៣. អំណានគម្ពីរ
(៤នាទី) សាឡូ. ២:១-១៧ (th ចំណុចហាត់រៀនទី១២)
៤. ចាប់ផ្ដើមការសន្ទនា
(៣នាទី) ពីផ្ទះមួយទៅផ្ទះមួយ។ ប្រាប់អំពីចំណុចមួយពីសេចក្ដីពន្យល់បន្ថែម ផ្នែកក នៃសៀវភៅស្ដើងស្រឡាញ់មនុស្ស។ (lmd មេរៀនទី១ ចំណុចទី៣)
៥. ត្រឡប់ទៅជួប
(៤នាទី) ពីផ្ទះមួយទៅផ្ទះមួយ។ ប្រាប់អំពីចំណុចមួយពីសេចក្ដីពន្យល់បន្ថែម ផ្នែកក នៃសៀវភៅស្ដើងស្រឡាញ់មនុស្ស។ (lmd មេរៀនទី៩ ចំណុចទី៣)
៦. ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត
(៥នាទី) lff មេរៀនទី១៨ សេចក្ដីផ្ដើម និងចំណុចទី១-៣ (th ចំណុចហាត់រៀនទី៨)
ចម្រៀងលេខ៤៦
៧. «អ្នកដែលមានចិត្តទូលាយនឹងទទួលពរ»
(១៥នាទី) ការពិគ្រោះដោយអ្នកចាស់ទុំ។
ពេលយើងប្រើពេលវេលានិងធនធានរបស់យើងដោយចិត្តទូលាយដើម្បីជួយអ្នកឯទៀត នោះយើងនឹងទទួលពរ។ អ្នកដែលទទួលអ្វីទាំងនោះពិតជាមានអំណរណាស់ ហើយអ្នកដែលឲ្យដោយចិត្តទូលាយក៏នឹងមានសុភមង្គលដែរ។ (សុភ. ២២:៩) គាត់មិនគ្រាន់តែមានអំណរពីការយកតម្រាប់ព្រះយេហូវ៉ាដែលជាអ្នកបង្កើតប៉ុណ្ណោះទេ តែគាត់ក៏ទទួលការពេញចិត្តពីលោកដែរ។—សុភ. ១៩:១៧; យ៉ា. ១:១៧
សូមបង្ហាញវីដេអូ ការបង្ហាញចិត្តទូលាយនាំឲ្យមានអំណរ។ រួចសួរអ្នកស្ដាប់ថា៖
តើបងប្អូនក្នុងវីដេអូនេះបានទទួលអំណរយ៉ាងណាខ្លះពីចិត្តទូលាយរបស់បងប្អូននៅជុំវិញពិភពលោក?
តើពួកគាត់បានទទួលអំណរអ្វីខ្លះពីការឲ្យអ្នកឯទៀតដោយចិត្តទូលាយដែរ?
៨. ការសិក្សាគម្ពីរជាក្រុមជំនុំ
(៣០នាទី) lfb មេរៀនទី៣២-៣៣