ថ្ងៃទី៨-១៤ ខែធ្នូ
អេសាយ ៦-៨
ចម្រៀងលេខ៧៥ និងសេចក្ដីអធិដ្ឋាន | ពាក្យផ្ដើម (១នាទី)
១. «ខ្ញុំនៅទីនេះហើយ! សូមចាត់ខ្ញុំ!»
(១០នាទី)
អេសាយបានស្ម័គ្រចិត្តធ្វើជាអ្នកប្រកាសទំនាយរបស់ព្រះដោយឥតស្ទាក់ស្ទើរ (អេ. ៦:៨; ip-1 ទំ.៩៣-៩៤ វ.១៣-១៤)
ភារកិច្ចរបស់អេសាយគឺពិតជាពិបាកណាស់ (អេ. ៦:៩, ១០; ip-1 ទំ.៩៥ វ.១៥-១៦)
កិច្ចការប្រកាសទំនាយរបស់អេសាយបង្ហាញទុកជាមុននូវអ្វីដែលលោកយេស៊ូនឹងធ្វើ (ម៉ាថ. ១៣:១៣-១៥; ip-1 ទំ.៩៩ វ.២៣)
សម្រាប់រំពឹងគិត តើតាមរបៀបណាខ្ញុំអាចបង្ហាញថាខ្ញុំស្ម័គ្រចិត្តបម្រើព្រះយេហូវ៉ានិងអ្នកឯទៀតច្រើនជាង?
២. ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
(១០នាទី)
អេ. ៧:៣, ៤—ហេតុអ្វីព្រះយេហូវ៉ាចង់ជួយសង្គ្រោះស្ដេចអេហាសដ៏អាក្រក់? (w០៦ ១/១២ ទំ.១២ វ.៤)
តើមានចំណេះវិសេសណាខ្លះក្នុងអំណានគម្ពីរសប្ដាហ៍នេះដែលអ្នកចង់ចែករំលែក?
៣. អំណានគម្ពីរ
(៤នាទី) អេ. ៨:១-១៣ (th ចំណុចហាត់រៀនទី៥)
៤. ចាប់ផ្ដើមការសន្ទនា
(៣នាទី) ពីផ្ទះមួយទៅផ្ទះមួយ។ ប្រាប់អំពីចំណុចមួយពីសេចក្ដីពន្យល់បន្ថែម ផ្នែកក នៃសៀវភៅស្ដើងស្រឡាញ់មនុស្ស។ (lmd មេរៀនទី៤ ចំណុចទី៥)
៥. ត្រឡប់ទៅជួប
(៤នាទី) ពីផ្ទះមួយទៅផ្ទះមួយ។ ស្នើបង្រៀនគម្ពីរ។ (lmd មេរៀនទី៩ ចំណុចទី៣)
៦. ត្រឡប់ទៅជួប
(៥នាទី) ពីផ្ទះមួយទៅផ្ទះមួយ។ បង្ហាញរបៀបសិក្សាគម្ពីរ។ (lmd មេរៀនទី៩ ចំណុចទី៥)
ចម្រៀងលេខ៨៣
៧. ការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយជាសញ្ញាសម្គាល់របស់យើង
(១៥នាទី) ការពិគ្រោះ។
សាក្សីព្រះយេហូវ៉ាបានត្រូវគេស្គាល់ថាជាអ្នកផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ដូចលោកយេស៊ូនិងគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ដែរ។—លូក. ១០:៥; សកម្ម. ៥:៤២
យើងបានផ្អាកកិច្ចការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយក្នុងអំឡុងរោគរាតត្បាតកូវីដ-១៩។ ដូច្នេះ យើងបានផ្ដោតអារម្មណ៍ទៅលើការចែកចាយដំណឹងល្អដោយផ្សព្វផ្សាយក្រៅផ្លូវការ សរសេរសំបុត្រ និងផ្សព្វផ្សាយតាមទូរសព្ទ។ យើងសប្បាយដែលមានឱកាសរៀនពីរបៀបផ្សព្វផ្សាយតាមវិធីដ៏ល្អទាំងអស់នេះ! ប៉ុន្តែ ការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយនៅតែជាវិធីចម្បងដែលយើងប្រាប់អ្នកឯទៀតអំពីដំណឹងល្អ។ តើអ្នកអាចផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយជាទៀងទាត់ឬទេ?
តើតាមរបៀបណាការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយជួយយើងឲ្យធ្វើដូចតទៅនេះ?
ផ្សព្វផ្សាយគ្រប់ទីកន្លែងក្នុងតំបន់ផ្សាយរបស់យើង
បង្កើនសមត្ថភាពបង្រៀន និងបណ្ដុះគុណសម្បត្តិផ្សេងៗដូចជាចិត្តក្លាហាន មិនរើសមុខ និងលះបង់ប្រយោជន៍ផ្ទាល់ខ្លួន
ចាប់ផ្ដើមការសិក្សាគម្ពីរ
សូមបង្ហាញវីដេអូ ផ្សព្វផ្សាយមិនថាមានអាកាសធាតុយ៉ាងណាក្ដី។ រួចសួរអ្នកស្ដាប់ថា៖
តើអ្នកបានរៀនអ្វីពីបងប្អូននៅកោះហ្វារ៉ូអំពីការលះបង់ប្រយោជន៍ផ្ទាល់ខ្លួន?
៨. ការសិក្សាគម្ពីរជាក្រុមជំនុំ
(៣០នាទី) lfb មេរៀនទី៤២-៤៣