ថ្ងៃទី២២-២៨ ខែធ្នូ
អេសាយ ១១-១៣
ចម្រៀងលេខ១៤ និងសេចក្ដីអធិដ្ឋាន | ពាក្យផ្ដើម (១នាទី)
១. តើគម្ពីរចែងយ៉ាងណាអំពីមេស្ស៊ី?
(១០នាទី)
មេស្ស៊ីនឹងមកពីវង្សត្រកូលរបស់ដាវីឌដែលជាកូនរបស់អ៊ីសាយ (អេ. ១១:១; ip-1 ទំ.១៥៩ វ.៤-៥)
មេស្ស៊ីនឹងទទួលឫទ្ធានុភាពពីព្រះ ហើយលោកកោតខ្លាចព្រះយេហូវ៉ា (អេ. ១១:២, ៣ក; ip-1 ទំ.១៥៩ វ.៦; ទំ.១៦០ វ.៨)
មេស្ស៊ីនឹងវិនិច្ឆ័យដោយសុចរិតនិងមេត្តាករុណា (អេ. ១១:៣ខ-៥; ip-1 ទំ.១៦០ វ.៩; ទំ.១៦១ វ.១១)
សម្រាប់រំពឹងគិត តើអ្វីធ្វើឲ្យលោកយេស៊ូជាអ្នកគ្រប់គ្រងល្អជាងមនុស្ស?
២. ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
(១០នាទី)
អេ. ១១:១០—តើទំនាយនេះបានសម្រេចយ៉ាងដូចម្ដេច? (ip-1 ទំ.១៦៥-១៦៦ វ.១៦-១៨)
តើមានចំណេះវិសេសណាខ្លះក្នុងអំណានគម្ពីរសប្ដាហ៍នេះដែលអ្នកចង់ចែករំលែក?
៣. អំណានគម្ពីរ
(៤នាទី) អេ. ១១:១-១២ (th ចំណុចហាត់រៀនទី១១)
៤. ចាប់ផ្ដើមការសន្ទនា
(៣នាទី) ពីផ្ទះមួយទៅផ្ទះមួយ។ (lmd មេរៀនទី២ ចំណុចទី៥)
៥. ត្រឡប់ទៅជួប
(៤នាទី) ផ្សព្វផ្សាយសាធារណៈ។ ឆ្លើយសំណួររបស់បុគ្គលម្នាក់ដោយប្រើគេហទំព័រjw.org។ (lmd មេរៀនទី៨ ចំណុចទី៣)
៦. ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត
(៥នាទី) ជួយសិស្សឲ្យរៀបចំទៅផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយជាមួយអ្នក។ (lmd មេរៀនទី១១ ចំណុចទី៤)
ចម្រៀងលេខ៥៧
៧. តើអ្នក«វិនិច្ឆ័យដោយសេចក្ដីសុចរិត»ឬទេ?
(១៥នាទី) ការពិគ្រោះ។
រាល់ថ្ងៃយើងវិនិច្ឆ័យអ្នកឯទៀត ហើយពេលខ្លះយើងធ្វើដូច្នេះដោយមិនដឹងខ្លួន។ យើងច្រើនតែវិនិច្ឆ័យអ្នកឯទៀតដោយផ្អែកលើអ្វីដែលយើងមើលឃើញ។ ប៉ុន្តែ លោកយេស៊ូដែលជាគំរូរបស់យើង លោកមិនវិនិច្ឆ័យដូច្នេះទេ។ (អេ. ១១:៣, ៤) លោកយេស៊ូអាចឃើញអ្វីដែលនៅក្នុងចិត្តរបស់បុគ្គលម្នាក់ៗ ហើយស្គាល់របៀបគិតគូរ របៀបវែកញែក និងបំណងចិត្តរបស់ពួកគេ។ ខុសពីលោក យើងមិនមានសមត្ថភាពនេះទេ។ ប៉ុន្តែ យើងអាចខំព្យាយាមយកតម្រាប់តាមលោកយេស៊ូ។ លោកមានប្រសាសន៍ថា៖ «ឈប់វិនិច្ឆ័យដោយមើលតែសម្បកក្រៅ ប៉ុន្តែចូរវិនិច្ឆ័យដោយសេចក្ដីសុចរិតវិញ»។—យ៉ូន. ៧:២៤
បើយើងវិនិច្ឆ័យអ្នកឯទៀតដោយផ្អែកលើអ្វីដែលយើងមើលឃើញប៉ុណ្ណោះ នោះអាចនាំឲ្យយើងលែងមានចិត្តខ្នះខ្នែងនិងលែងសូវមានប្រសិទ្ធភាពក្នុងកិច្ចបម្រើផ្សាយ។ ជាឧទាហរណ៍ តើយើងស្ទាក់ស្ទើរផ្សព្វផ្សាយក្នុងតំបន់ដែលមនុស្សមានជាតិសាសន៍ផ្សេង ឬកាន់សាសនាណាមួយឬទេ? ចុះតំបន់ដែលសម្បូរអ្នកមាន ឬសម្បូរអ្នកក្រ? តើយើងសន្និដ្ឋានថាបុគ្គលម្នាក់នឹងមិនចាប់អារម្មណ៍ដោយមើលតែសម្បកក្រៅរបស់គាត់ឬ? បំណងប្រាថ្នារបស់ព្រះគឺ«ឲ្យមនុស្សគ្រប់ប្រភេទទទួលសេចក្ដីសង្គ្រោះ និងមានចំណេះត្រឹមត្រូវអំពីសេចក្ដីពិត»។—១ធី. ២:៤
សូមបង្ហាញវីដេអូ មេរៀនពីទស្សនាវដ្ដីប៉មយាម កុំវិនិច្ឆ័យអ្នកឯទៀតដោយមើលតែសម្បកក្រៅ។ រួចសួរអ្នកស្ដាប់ដូចតទៅ៖
តើវីដេអូនេះបានលើកឡើងអំពីការរើសអើងអ្វីខ្លះ?
បើយើងរើសអើងបងប្អូននៅក្នុងក្រុមជំនុំរបស់យើង តើនេះអាចនាំឲ្យមានឥទ្ធិពលអាក្រក់អ្វី?
តើអ្វីជួយបងប្អូនដែលបានត្រូវសម្ភាសឲ្យជៀសវាងពីការវិនិច្ឆ័យដោយមើលតែសម្បកក្រៅ?
តើអ្នករៀនអ្វីខ្លះពីអត្ថបទនៃទស្សនាវដ្ដីប៉មយាមនេះ?
៨. ការសិក្សាគម្ពីរជាក្រុមជំនុំ
(៣០នាទី) lfb មេរៀនទី៤៦-៤៧