បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wp22 លេខ ១ ទំ. ៦-៧
  • ១ | កុំរើសមុខ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ១ | កុំរើសមុខ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២២
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ:
  • នេះ​មាន​ន័យ​ថា:
  • របៀប​ដែល​ខ​គម្ពីរ​នេះ​អាច​ជួយ​អ្នក:
  • ៣ | បំបាត់ការស្អប់ចេញពីចិត្តគំនិតរបស់អ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២២
  • គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • របៀបបំបាត់ចោលការស្អប់គ្នា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២២
  • ហេតុអ្វីមានការស្អប់គ្នា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២២
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២២
wp22 លេខ ១ ទំ. ៦-៧
បុរសស្បែកខ្មៅម្នាក់កំពុងកាន់រូបថតបុរសស្បែកសដែលកំពុងញញឹម ហើយបុរសស្បែកសម្នាក់កំពុងកាន់រូបថតបុរសស្បែកខ្មៅដែលកំពុងញញឹម។ នៅខាងក្រោយពួកគាត់ មានរូបថតមនុស្សខឹងជាច្រើននាក់។

របៀប​បំបាត់​ចោល​ការ​ស្អប់​គ្នា

១ | កុំ​រើស​មុខ

សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ:

​«​ព្រះ​មិន​រើស​មុខ​ទេ។ ប៉ុន្តែ នៅ​គ្រប់​ប្រជា​ជាតិ អ្នក​ណា​ដែល​កោត​ខ្លាច​លោក ហើយ​ប្រព្រឹត្ត​អ្វី​ដែល​ត្រឹម​ត្រូវ លោក​ពេញ​ចិត្ត​អ្នក​នោះ​»។—សកម្មភាព ១០:៣៤, ៣៥

នេះ​មាន​ន័យ​ថា:

ព្រះ​យេហូវ៉ា​a មិន​វិនិច្ឆ័យ​យើង​តាម​រយៈ​សញ្ជាតិ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​វប្បធម៌​របស់​យើង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​សំខាន់ នោះ​គឺ​អ្វី​ដែល​មាន​នៅ​ក្នុង​ចិត្ត​របស់​យើង។ គម្ពីរ​ក៏​ពន្យល់​ថា​៖ ​«​មនុស្ស​មើល​តែ​សម្បក​ក្រៅ ប៉ុន្តែ​ព្រះ​យេហូវ៉ា​មើល​ក្នុង​ចិត្ត​វិញ​»។—សាំយូអែល​ទី​១ ១៦:៧

របៀប​ដែល​ខ​គម្ពីរ​នេះ​អាច​ជួយ​អ្នក:

ទោះ​បី​ជា​យើង​មិន​អាច​មើល​ឃើញ​ចិត្ត​របស់​មនុស្ស​ក៏​ដោយ តែ​យើង​អាច​យក​តម្រាប់​តាម​ព្រះ​ដោយ​មិន​រើស​មុខ​ចំពោះ​មនុស្ស​គ្រប់​ប្រភេទ។ ព្យាយាម​ស្វែង​យល់​ពី​បុគ្គល​ម្នាក់​ៗ​ជា​ជាង​វិនិច្ឆ័យ​ពួក​គេ​ជា​ក្រុម។ ប្រសិន​ជា​អ្នក​សង្កេត​ឃើញ​ថា អ្នក​មាន​គំនិត​អវិជ្ជមាន​ចំពោះ​អ្នក​ឯ​ទៀត​ដោយ​សារ​ជាតិសាសន៍ ឬ​សញ្ជាតិ សូម​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ ដើម្បី​ជួយ​អ្នក​ដក​ចិត្ត​គំនិត​បែប​នោះ​ដែល​ចាក់​ឬស​ជ្រៅ​ចេញ​ពី​អ្នក។ (​ចម្រៀង​សរសើរ​ព្រះ ១៣៩:២៣, ២៤​) បើ​អ្នក​អធិដ្ឋាន​ស្មោះ​អស់​ពី​ចិត្ត​សុំ​កម្លាំង​ពី​ព្រះ​ដើម្បី​ជួយ​អ្នក​មិន​ឲ្យ​រើស​មុខ អ្នក​អាច​ប្រាកដ​ក្នុង​ចិត្ត​ទាំង​ស្រុង​ថា លោក​នឹង​ស្ដាប់​អ្នក​ហើយ​នឹង​ផ្ដល់​ជំនួយ​ដល់​អ្នក។—ពេត្រុស​ទី​១ ៣:១២

a យេហូវ៉ា​គឺ​ជា​ឈ្មោះ​ផ្ទាល់​របស់​ព្រះ។—ចម្រៀង​សរសើរ​ព្រះ ៨៣:១៨

​«​ខ្ញុំ​មិន​ដែល​អង្គុយ​ជា​មួយ​មនុស្ស​ស្បែក​ស​ដោយ​មាន​អារម្មណ៍​ស្រួល​ដូច្នេះ​ពី​មុន​ទេ . . . ឥឡូវ​ខ្ញុំ​រួម​ចំណែក​ក្នុង​អង្គការ​មួយ​ដែល​មាន​សមាជិក​ជា​ជន​ជាតិ​ផ្សេង​ៗ​»។—ទីតុស

បទ​ពិសោធន៍​ជីវិត​ពិត—ទីតុស

យក​ឈ្នះ​ការ​ស្អប់​អ្នក​ឯ​ទៀត

ទីតុស។

ទីតុស​ធ្លាប់​ជា​សមាជិក​ដ៏​សាហាវ​ម្នាក់​នៅ​ក្នុង​ក្រុម​បង​ធំ​មួយ​ដែល​មាន​កំហឹង​យ៉ាង​ខ្លាំង ដោយ​សារ​មាន​ច្បាប់​ស្ដី​អំពី​ការ​ប្រកាន់​ពូជ​សាសន៍។ គាត់​និយាយ​ថា​៖ ​«​ក្រុម​យើង​ទៅ​កន្លែង​ណា​ដែល​មនុស្ស​មិន​ស្វាគមន៍​បុរស​ស្បែក​ខ្មៅ ដូច​ជា​សណ្ឋាគារ​និង​បារ ដើម្បី​បង្ក​ឲ្យ​មាន​រឿង​វាយ​តប់​»។ ទីតុស​បាន​ទទួល​ស្គាល់​ថា ការ​ប្រព្រឹត្ត​របស់​គាត់​បង្ហាញ​ថា​គាត់​ស្អប់​អ្នក​ឯ​ទៀត ហើយ​គាត់​បន្ថែម​ថា​៖ ​«​បើ​ខ្ញុំ​មាន​ជម្លោះ​ជា​មួយ​អ្នក​ណា​ម្នាក់ ទោះ​ជា​ប្រុស​ឬ​ស្រី​ក៏​ដោយ ខ្ញុំ​តែង​តែ​ជា​អ្នក​វាយ​គេ​មុន​»។

ទីតុស​ចាប់​ផ្ដើម​កែ​ប្រែ​ពេល​ដែល​គាត់​ចាប់​ផ្ដើម​សិក្សា​គម្ពីរ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា។ ពេល​ដែល​គាត់​អាន​គម្ពីរ នោះ​ពិត​ជា​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​គាត់។ សេចក្ដី​សន្យា​មួយ​អំពី​ថ្ងៃ​អនាគត​ដែល​ថា​ផែនដី​នឹង​ទៅ​ជា​កន្លែង​ដែល​«​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់ ក៏​នឹង​លែង​មាន​ទៀត​ដែរ​»​ពិត​ជា​បាន​ជំរុញ​ចិត្ត​គាត់។—ការ​បើក​បង្ហាញ ២១:៣, ៤

ដំបូង ទីតុស​ពិត​ជា​ពិបាក​លះ​បង់​ចោល​នូវ​ចិត្ត​គំនិត​ស្អប់​អ្នក​ឯ​ទៀត។ គាត់​និយាយ​ថា​៖ ​«​គឺ​ពិបាក​ណាស់​ឲ្យ​ខ្ញុំ​កែ​ប្រែ​គំនិត​និង​ការ​ប្រព្រឹត្ត​របស់​ខ្ញុំ​»។ ប៉ុន្តែ គាត់​បាន​ទទួល​ជំនួយ​ពី​អ្វី​ដែល​គាត់​បាន​រៀន​ពី​សៀវភៅ​សកម្មភាព ១០:៣៤, ៣៥ ដែល​បញ្ជាក់​ថា​ព្រះ​មិន​រើស​មុខ​ទេ។

តើ​នេះ​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី? ទីតុស​ពន្យល់​ថា​៖ ​«​ខ្ញុំ​ជឿ​ជាក់​ថា សាក្សី​ព្រះ​យេហូវ៉ា​ជា​សាសនា​ពិត​ពេល​ខ្ញុំ​ឃើញ​សេចក្ដី​ស្រឡាញ់​ដែល​ពួក​គាត់​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ទោះ​ជា​មក​ពី​ពូជ​សាសន៍​ឬ​មាន​ពណ៌​សម្បុរ​ណា​ក៏​ដោយ។ សូម្បី​តែ​នៅ​ពេល​ដែល​ខ្ញុំ​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក​ក៏​ដោយ បង​ប្រុស​ស្បែក​សម្នាក់​ក្នុង​ក្រុម​ជំនុំ បាន​អញ្ជើញ​ខ្ញុំ​ទៅ​បរិភោគ​អាហារ​នៅ​ផ្ទះ​គាត់។ នេះ​មិន​គួរ​ឲ្យ​ជឿ​សោះ។ ខ្ញុំ​មិន​ដែល​អង្គុយ​ជា​មួយ​មនុស្ស​ស្បែក​ស​ដោយ​មាន​អារម្មណ៍​ស្រួល​ដូច្នេះ​ពី​មុន​ទេ កុំ​ថា​ដល់​បរិភោគ​អាហារ​នៅ​ផ្ទះ​គាត់។ ឥឡូវ​ខ្ញុំ​រួម​ចំណែក​ក្នុង​អង្គការ​មួយ​ដែល​មាន​សមាជិក​ជា​ជន​ជាតិ​ផ្សេង​ៗ​»។

សូម​អាន​ថែម​ទៀត​អំពី​ជីវប្រវត្តិ​របស់​ទីតុស​នៅ​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០០៩ ទំព័រ​១២​-​១៣

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក