បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wp22 លេខ ១ ទំ. ១៤-១៥
  • ពេលដែលការស្អប់នឹងលែងមានជារៀងរហូត!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពេលដែលការស្អប់នឹងលែងមានជារៀងរហូត!
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២២
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ព្រះ​នឹង​បំបាត់​ចោល​នូវ​ដើម​ហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ស្អប់
  • គម្ពីរ​បាន​សន្យា​អំពី​ពិភព​លោក​មួយ​ដែល​លែង​មាន​ការ​ស្អប់​គ្នា
  • ហេតុអ្វីមានការស្អប់គ្នា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២២
  • យើងអាចយកឈ្នះការស្អប់គ្នា!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២២
  • ពាក្យផ្ដើម
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២២
  • របៀបបំបាត់ចោលការស្អប់គ្នា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២២
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២២
wp22 លេខ ១ ទំ. ១៤-១៥

ពេល​ដែល​ការ​ស្អប់​នឹង​លែង​មាន​ជា​រៀង​រហូត!

ទោះ​បី​ជា​យើង​អាច​បំបាត់​ចោល​ទាំង​ស្រុង​នូវ​ការ​ស្អប់​ចេញ​ពី​ចិត្ត​របស់​យើង​ក្ដី យើង​នៅ​តែ​មិន​អាច​គ្រប់​គ្រង​ទៅ​លើ​ការ​ប្រព្រឹត្ត​និង​ចិត្ត​គំនិត​របស់​មនុស្ស​ឯ​ទៀត​បាន​ឡើយ។ មាន​មនុស្ស​ស្លូត​ត្រង់​ជា​ច្រើន​នៅ​តែ​បន្ត​រង​គ្រោះ​ដោយ​សារ​ការ​ស្អប់។ ដូច្នេះ តើ​អ្នក​ណា​អាច​បំបាត់​ចោល​ការ​ស្អប់​ជា​រៀង​រហូត?

មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​អាច​បំបាត់​ចោល​ទាំង​ស្រុង​នូវ​ការ​ស្អប់​ដែល​យើង​កំពុង​ឃើញ​នៅ​សព្វ​ថ្ងៃ​នេះ។ តាម​ពិត នេះ​គឺ​ជា​អ្វី​ដែល​គម្ពីរ​បាន​សន្យា​ថា​លោក​នឹង​ធ្វើ។—សុភាសិត ២០:២២

ព្រះ​នឹង​បំបាត់​ចោល​នូវ​ដើម​ហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ស្អប់

  1. ១. មេ​កំណាច​សាថាន។ សាថាន​ជា​ទេវតា​ដែល​បះ​បោរ​ប្រឆាំង​ព្រះ គឺ​ជា​ដើម​ហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ស្អប់​គ្នា​នៅ​សព្វ​ថ្ងៃ​នេះ។ ព្រះ​នឹង​បំផ្លាញ​សាថាន​និង​អស់​អ្នក​ដែល​ស្អប់​អ្នក​ឯ​ទៀត​ដូច​វា។—ចម្រៀង​សរសើរ​ព្រះ ៣៧:៣៨; រ៉ូម ១៦:២០

  2. ២. ពិភព​លោក​ដែល​ពោរ​ពេញ​ទៅ​ដោយ​ការ​ស្អប់​របស់​សាថាន។ ព្រះ​នឹង​បំបាត់​ចោល​អ្វី​ទាំង​អស់​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ស្អប់​គ្នា​ក្នុង​ពិភព​លោក​នេះ​ដូច​ជា ពួក​អ្នក​នយោបាយ​ពុក​រលួយ និង​ពួក​អ្នក​ដឹក​នាំ​សាសនា​ដែល​ញុះញង់​ឲ្យ​មាន​ការ​ស្អប់​គ្នា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ព្រះ​ក៏​នឹង​បំបាត់​ចោល​នូវ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ដែល​លោភ​លន់ ពុក​រលួយ​និង​កេង​ប្រវ័ញ្ច​អ្នក​ឯ​ទៀត​ដែរ។—ពេត្រុស​ទី​២ ៣:១៣

  3. ៣. ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​មនុស្សជាតិ។ គម្ពីរ​ពន្យល់​ថា​មនុស្សជាតិ​បាន​ទទួល​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ជា​មត៌ក ហើយ​នេះ​តែង​តែ​ធ្វើ​ឲ្យ​យើង​មាន​ទំនោរ​ចិត្ត គិត មាន​អារម្មណ៍ និង​ធ្វើ​អ្វី​ដែល​មិន​ត្រឹម​ត្រូវ។ (​រ៉ូម ៥:១២​) ការ​គុំ​កួន​និង​ការ​ស្អប់​អ្នក​ឯ​ទៀត​គឺ​ជា​ទំនោរ​ចិត្ត​ដែល​មក​ពី​ភាព​មិន​ល្អ​ឥត​ខ្ចោះ។ ព្រះ​នឹង​ជួយ​មនុស្ស​ឲ្យ​យក​ឈ្នះ​នូវ​ទំនោរ​ចិត្ត​ទាំង​ឡាយ​ដែល​បណ្ដាល​មក​ពី​ភាព​មិន​ល្អ​ឥត​ខ្ចោះ ដើម្បី​បំបាត់​ចោល​ការ​ស្អប់​គ្រប់​បែប​យ៉ាង​ជា​រៀង​រហូត។—អេសាយ ៥៤:១៣

គម្ពីរ​បាន​សន្យា​អំពី​ពិភព​លោក​មួយ​ដែល​លែង​មាន​ការ​ស្អប់​គ្នា

  1. ១. លែង​មាន​អំពើ​អយុត្តិធម៌​ទៀត។ ពិភព​លោក​ទាំង​មូល​នឹង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​របស់​ព្រះ ជា​រដ្ឋាភិបាល​នៅ​ស្ថាន​សួគ៌​ដែល​យុត្តិធម៌​និង​គ្រប់​គ្រង​ជា​រៀង​រហូត។ (​ដានីយ៉ែល ២:៤៤​) ការ​រើសអើង​និង​ការ​ប្រកាន់​ពូជ​សាសន៍​នឹង​លែង​មាន​ទៀត។ ព្រះ​នឹង​ជួយ​មនុស្ស​ទាំង​អស់​ឲ្យ​ទទួល​ភាព​យុត្តិធម៌​ឡើង​វិញ។—លូកា ១៨:៧

  2. ២. មនុស្ស​ទាំង​អស់​នឹង​មាន​សន្តិភាព។ មនុស្ស​នឹង​លែង​រង​ទុក្ខ​ដោយ​សារ​អំពើ​ឃោរឃៅ​និង​សង្គ្រាម​ទៀត។ (​ចម្រៀង​សរសើរ​ព្រះ ៤៦:៩​) ផែនដី​នឹង​ទៅ​ជា​កន្លែង​ដែល​មាន​សុវត្ថិភាព​និង​មាន​តែ​មនុស្ស​ដែល​ស្រឡាញ់​សន្តិភាព។—ចម្រៀង​សរសើរ​ព្រះ ៧២:៧

  3. ៣. មនុស្ស​នឹង​រស់​នៅ​ជា​រៀង​រហូត​ក្នុង​ស្ថានភាព​ដ៏​ល្អ​ឥត​ខ្ចោះ។ មនុស្ស​ទាំង​អស់​នឹង​បង្ហាញ​សេចក្ដី​ស្រឡាញ់​យ៉ាង​ស្មោះ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ (​ម៉ាថាយ ២២:៣៩​) គ្មាន​នរណា​ម្នាក់​រង​ទុក្ខ​ដោយ​សារ​ការ​គិត​គូរ និង​ការ​ចង​ចាំ​ចំពោះ​អ្វី​ដែល​មិន​ល្អ​ទៀត​ទេ។ (​អេសាយ ៦៥:១៧​) នៅ​ពេល​ដែល​លែង​មាន​ការ​ស្អប់​ទៀត មនុស្ស​«​នឹង​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ដោយ​សារ​មាន​សេចក្ដី​សុខ​សាន្ត​ជា​បរិបូរ​»។—ចម្រៀង​សរសើរ​ព្រះ ៣៧:១១

តើ​អ្នក​ចង់​រស់​នៅ​ក្នុង​ពិភព​លោក​បែប​នោះ​ដែរ​ឬ​ទេ? សូម្បី​តែ​ឥឡូវ​នេះ​ក្ដី មាន​មនុស្ស​ជា​ច្រើន​កំពុង​រៀន​ឲ្យ​ចេះ​លះ​ចោល​ការ​ស្អប់​គ្នា​ដោយ​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ។ (​ចម្រៀង​សរសើរ​ព្រះ ៣៧:៨​) នេះ​ជា​អ្វី​ដែល​កំពុង​កើត​ឡើង​ក្នុង​ចំណោម​សាក្សី​ព្រះ​យេហូវ៉ា​រាប់​លាន​នាក់​នៅ​ជុំ​វិញ​ពិភព​លោក។ ទោះ​បី​ជា​ពួក​គេ​ជា​ច្រើន​មាន​វប្បធម៌​និង​មជ្ឈដ្ឋាន​ខុស​គ្នា​ក្ដី តែ​ពួក​គេ​ស្រឡាញ់​និង​មាន​សាមគ្គីភាព​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក។—អេសាយ ២:២​-​៤

រូបមួយដែលមានគុណសម្បត្តិផ្សេងៗដូចជាសេចក្ដីស្រឡាញ់ សេចក្ដីសុខសាន្ត ចិត្តអត់ធ្មត់ និងការចេះទប់ចិត្ត ហើយគុណវិបត្តិមួយគឺការស្អប់។

សាក្សី​ព្រះ​យេហូវ៉ា​រីករាយ​ចែក​រំលែក​ជាមួយ​អ្នក នូវ​អ្វី​ដែល​ពួក​គេ​រៀន​ស្ដី​អំពី​របៀប​ប្រឈម​មុខ​នឹង​អំពើ​អយុត្តិធម៌ និង​ការ​រើសអើង។ បន្តិច​ម្ដង​ៗ អ្វី​ដែល​អ្នក​រៀន​នឹង​អាច​ជួយ​អ្នក​ឲ្យ​ជំនួស​សេចក្ដី​ស្អប់​ដោយ​សេចក្ដី​ស្រឡាញ់។ អ្នក​អាច​រៀន​អំពី​របៀប​ប្រព្រឹត្ត​ទៅ​កាន់​មនុស្ស​ទាំង​អស់​ដោយ​សប្បុរស ទោះ​បី​ជា​ពួក​គេ​គ្មាន​ចិត្ត​ដឹង​គុណ​និង​មាន​ការ​ស្អប់​ក្ដី។ ជា​លទ្ធផល អ្នក​នឹង​សប្បាយ​ជាង​នៅ​ឥឡូវ​នេះ ហើយ​ទំនាក់​ទំនង​រវាង​អ្នក​ជាមួយ​នឹង​អ្នក​ឯ​ទៀត​នឹង​ល្អ​ប្រសើរ​ឡើង។ ពិសេស​ជាង​នោះ​ទៅ​ទៀត អ្នក​នឹង​រៀន​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​អាច​រស់​នៅ​ក្រោម​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​របស់​ព្រះ ដែល​ការ​ស្អប់​នឹង​លែង​មាន​ជា​រៀង​រហូត។—ចម្រៀង​សរសើរ​ព្រះ ៣៧:២៩

សូម​រៀន​គម្ពីរ​ដោយ​ឥត​គិត​ថ្លៃ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា​ណា​ម្នាក់ ឬ​ទទួល​សៀវភៅ​ស្ដើង​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់! ក្នុង​គេហទំព័រ​JW.ORG/KM។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក