បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w14 ១៥/១២ ទំ. ២៧
  • សំណួរពីអ្នកអាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សំណួរពីអ្នកអាន
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • អត្ថបទស្រដៀងគ្នា
  • យ៉ាកុបទៅស្រុកខារ៉ាន
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • យ៉ាកុបមានគ្រួសារដ៏ធំមួយ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • ចូរបន្តតស៊ូដើម្បីទទួលពរពីព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
w14 ១៥/១២ ទំ. ២៧

សំណួរ​ពី​អ្នក​អាន

តើ​ពាក្យ​របស់​យេរេមា​ដែល​ថា​រ៉ាជែល​យំ​នឹង​កូន​នាង​មាន​អត្ថន័យ​យ៉ាង​ណា?

នៅ​យេរេមា ៣១:១៥ យើង​អាន​ថា​៖ ​«​ព្រះ​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា​៖ ‹មាន​ឮ​សូរ​សំឡេង​នៅ​រ៉ាម៉ា ជា​សូរ​ទំនួញ​នឹង​សូរ​យំ​យ៉ាង​ជូរ​ចត់​គឺ​នាង​រ៉ាជែល​យំ​នឹង​កូន​នាង ហើយ​មិន​ព្រម​កំសាន្ត​ចិត្ត​ពី​ដំណើរ​កូន​សោះ ដ្បិត​វា​វិនាស​បាត់​ហើយ›​»។

កូន​ប្រុស​ទាំង​ពីរ​នាក់​របស់​រ៉ាជែល​មិន​បាន​ស្លាប់​មុន​រ៉ាជែល​ឡើយ។ ដូច្នេះ ពាក្យ​របស់​យេរេមា​ដែល​បាន​សរសេរ​១.០០០​ឆ្នាំ​ក្រោយ​រ៉ាជែល​បាន​ស្លាប់​អាច​មើល​ទៅ​ដូច​ជា​មិន​ត្រឹម​ត្រូវ​ទេ។

យ៉ូសែប​ជា​កូន​ប្រុស​ទី១​របស់​រ៉ាជែល។ (​លោកុប្បត្តិ ៣០:២២​-​២៤​) ក្រោយ​មក រ៉ាជែល​បាន​ស្លាប់​ពេល​នាង​កំពុង​សម្រាល​កូន​ប្រុស​ទី២​ដែល​មាន​ឈ្មោះ​បេនយ៉ាមីន។ ដូច្នេះ យើង​អាច​សួរ​ថា ហេតុ​អ្វី​យេរេមា ៣១:១៥​ចែង​ថា រ៉ាជែល​បាន​យំ​ពី​ព្រោះ​កូន​ប្រុស​ៗ​របស់​នាង​បាន​«​វិនាស​បាត់​ហើយ​»​?

យ៉ូសែប​មាន​កូន​ប្រុស​ពីរ​នាក់ គឺ​ម៉ាណាសេ​និង​អេប្រាអ៊ីម។ (​លោកុប្បត្តិ ៤១:៥០​-​៥២; ៤៨:១៣​-​២០​) ក្រោយ​មក កុលសម្ព័ន្ធ​អេប្រាអ៊ីម​បាន​ទៅ​ជា​កុលសម្ព័ន្ធ​ដ៏​ខ្លាំង​ក្លា​បំផុត​នៃ​រាជាណាចក្រ​អ៊ីស្រាអែល​ខាង​ជើង ហើយ​បាន​ទៅ​ជា​តំណាង​កុលសម្ព័ន្ធ​ទាំង​ដប់​នៃ​រាជាណាចក្រ​នោះ។ កុលសម្ព័ន្ធ​ដែល​មក​ពី​កូន​មួយ​ទៀត​របស់​រ៉ាជែល​គឺ​បេនយ៉ាមីន បាន​ទៅ​ជា​កុលសម្ព័ន្ធ​មួយ​នៃ​រាជាណាចក្រ​យូដា​ខាង​ត្បូង។ ដូច្នេះ​យើង​អាច​និយាយ​ថា រ៉ាជែល​ជា​តំណាង​ម្ដាយ​ទាំង​ឡាយ​នៅ​ស្រុក​អ៊ីស្រាអែល ទាំង​រាជាណាចក្រ​ខាង​ជើង​ទាំង​រាជាណាចក្រ​ខាង​ត្បូង។

នៅ​ពេល​ដែល​សៀវភៅ​យេរេមា​បាន​ត្រូវ​សរសេរ ជន​ជាតិ​អាសស៊ើរ​បាន​ច្បាំង​ឈ្នះ​រាជាណាចក្រ​អ៊ីស្រាអែល​ខាង​ជើង​រួច​ហើយ ហើយ​មនុស្ស​ជា​ច្រើន​នាក់​ពី​រាជាណាចក្រ​នោះ​បាន​ត្រូវ​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក។ ក៏​ប៉ុន្តែ កូន​ចៅ​ខ្លះ​របស់​អេប្រាអ៊ីម​ប្រហែល​ជា​បាន​រត់​ទៅ​ស្រុក​យូដា។ នៅ​ឆ្នាំ​៦០៧​មុន គ.ស. ជន​ជាតិ​បាប៊ីឡូន​បាន​ច្បាំង​ឈ្នះ​រាជាណាចក្រ​យូដា​ខាង​ត្បូង​ដែល​មាន​កុលសម្ព័ន្ធ​ពីរ ហើយ​បាន​ចាប់​ពួក​គេ​ជា​ឈ្លើយ​សឹក។ ពួក​គេ​ជា​ច្រើន​នាក់​បាន​ត្រូវ​ចាប់​យក​ទៅ​ក្រុង​រ៉ាម៉ា​ដែល​មាន​ចម្ងាយ​ប្រហែល​ជា​៨​គីឡូម៉ែត្រ(​ប្រាំ​ម៉ៃល៍​) ខាង​ជើង​ក្រុង​យេរូសាឡិម។ (​យេរេមា ៤០:១​) ប្រហែល​ជា​ពួក​គេ​ខ្លះ​បាន​ត្រូវ​សម្លាប់​នៅ​ស្រុក​បេនយ៉ាមីន ជា​កន្លែង​ដែល​គេ​បញ្ចុះ​សព​រ៉ាជែល។ (​សាំយូអែល​ទី១ ១០:២​) ដូច្នេះ ការ​ដែល​រ៉ាជែល​យំ នេះ​អាច​សំដៅ​លើ​អារម្មណ៍​ទុក្ខ​ព្រួយ​ចំពោះ​អ្នក​ស្លាប់​ទាំង​អស់​ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន ឬ​ចំពោះ​ពួក​អ្នក​ដែល​បាន​ត្រូវ​គេ​សម្លាប់​នៅ​ជិត​ក្រុង​រ៉ាម៉ា។ ពាក្យ​របស់​យេរេមា​ក៏​អាច​សំដៅ​លើ​ម្ដាយ​ទាំង​អស់​នៅ​អ៊ីស្រាអែល​ដែល​កំពុង​យំ​សោក ដោយ​សារ​រាស្ត្រ​របស់​ព្រះ​បាន​ត្រូវ​សម្លាប់ ឬ​បាន​ត្រូវ​ចាប់​ជា​ឈ្លើយ​សឹក។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពាក្យ​របស់​យេរេមា​អំពី​ការ​យំ​សោក​របស់​រ៉ាជែល​ចំពោះ​កូន​ប្រុស​ៗ​របស់​នាង​គឺ​ជា​ទំនាយ។ ពាក្យ​ទាំង​នេះ​សំដៅ​លើ​អ្វី​ដែល​បាន​កើត​ឡើង​រាប់​រយ​ឆ្នាំ​ក្រោយ​មក ពេល​លោក​យេស៊ូ​ជា​ក្មេង​តូច។ ស្តេច​ហេរ៉ូឌ​បាន​បង្គាប់​ថា នៅ​ក្រុង​បេថ្លេហិម​ដែល​នៅ​ខាង​ត្បូង​ក្រុង​យេរូសាឡិម កូន​ប្រុស​ទាំង​អស់​ដែល​មាន​អាយុ​ចាប់​ពី​២​ឆ្នាំ​ចុះ​ត្រូវ​សម្លាប់។ សូម​ស្រមៃ​គិត​អំពី​សំឡេង​ឈឺ​ចាប់​របស់​ម្ដាយ​ទាំង​នោះ​ដែល​កំពុង​យំ ដោយ​សារ​កូន​ប្រុស​ៗ​របស់​ពួក​គេ​បាន​ស្លាប់ ឬ​បាន​«​វិនាស​បាត់​»។ គឺ​ហាក់​ដូច​ជា​សំឡេង​ទាំង​នោះ​អាច​ឮ​រហូត​ដល់​ក្រុង​រ៉ាម៉ា ដែល​នៅ​ខាង​ជើង​ក្រុង​យេរូសាឡិម។—ម៉ាថាយ ២:១៦​-​១៨

ដូច្នេះ ទាំង​សម័យ​យេរេមា​ទាំង​សម័យ​លោក​យេស៊ូ ពាក្យ​ដែល​ថា​រ៉ាជែល​«​យំ​នឹង​កូន​នាង​»​បាន​ត្រូវ​ប្រើ​ដើម្បី​រៀប​រាប់​អំពី​ទុក្ខ​ព្រួយ​របស់​ម្ដាយ​ជន​ជាតិ​យូដា ដោយ​សារ​កូន​របស់​ពួក​គេ​បាន​ស្លាប់។ ពួក​អ្នក​ដែល​បាន​ស្លាប់ ហើយ​បាន​ទៅ​«​ស្រុក​របស់​ខ្មាំង​សត្រូវ​»​ពោល​គឺ​សេចក្ដី​ស្លាប់ អាច​នឹង​ត្រឡប់​មក​វិញ​ពេល​មនុស្ស​ស្លាប់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។—យេរេមា ៣១:១៦; កូរិនថូស​ទី១ ១៥:២៦

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក