បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • my រឿងទី ១៩
  • យ៉ាកុបមានគ្រួសារដ៏ធំមួយ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • យ៉ាកុបមានគ្រួសារដ៏ធំមួយ
  • សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អត្ថបទស្រដៀងគ្នា
  • យ៉ាកុបទៅស្រុកខារ៉ាន
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • យ៉ាកុបនិងអេសាវត្រូវគ្នាវិញ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • សេចក្ដីសង្ខេបពីដើមកំណើត
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
my រឿងទី ១៩

១៩

យ៉ាកុប​មាន​គ្រួសារ​ដ៏​ធំ​មួយ

សូម​មើល​គ្រួសារ​ដ៏​ធំ​នេះ។ ពួក​ទាំង​នេះ​ជា​កូន​ប្រុស​១២​នាក់​របស់​យ៉ាកុប។ ហើយ​គាត់​ក៏​មាន​កូន​ស្រី​ខ្លះ​ដែរ។ តើ​អ្នក​ស្គាល់​ឈ្មោះ​កូន​ទាំង​អស់​នេះ​ទេ? សូម​ឲ្យ​យើង​រៀន​អំពី​ឈ្មោះ​របស់​ពួក​គេ​ខ្លះ។

លេអា​បង្កើត​បាន​កូន​ឈ្មោះ​រូបេន ស៊ីម្មាន លេវី និង​យូដា។ នៅ​ពេល​ដែល​រ៉ាជែល​ឃើញ​ថា​នាង​អត់​មាន​កូន​សោះ នាង​មាន​ចិត្ត​ក្រៀម​ក្រំ​ណាស់។ ដូច្នេះ នាង​ក៏​ឲ្យ​បាវ​ស្រី​ប៊ីលហា​ទៅ​យ៉ាកុប ហើយ​ប៊ីលហា​មាន​កូន​ប្រុស​ពីរ​នាក់​ឈ្មោះ ដាន់ និង​ណែបថាលី។ បន្ទាប់​មក លេអា​ក៏​ឲ្យ​បាវ​ស្រី​របស់​នាង ស៊ីលផា​ទៅ​យ៉ាកុប​ដែរ ហើយ​ស៊ីលផា​បង្កើត​បាន​កូន​ប្រុស​ឈ្មោះ កាឌ់ និង​អេស៊ើរ។ នៅ​ទី​បំផុត​លេអា​មាន​កូន​ប្រុស​ពីរ​នាក់​ទៀត អ៊ីសាខារ និង​សាប់យូល៉ូន។

នៅ​ទី​បំផុត រ៉ាជែល​បង្កើត​បាន​កូន​មួយ។ នាង​ដាក់​ឈ្មោះ​កូន​នោះ​យ៉ូសែប។ នៅ​ពេល​ក្រោយ យើង​នឹង​រៀន​ថែម​ទៀត​អំពី​យ៉ូសែប ពីព្រោះ​គាត់​បាន​ទៅ​ជា​បុរស​ដ៏​សំខាន់​ម្នាក់។ កូន​ប្រុស​១១​នាក់​ទាំង​នេះ​បាន​កើត​មក នៅ​គ្រា​ដែល​យ៉ាកុប​បាន​រស់​នៅ​ជា​មួយ​ឡាបាន់​ដែល​ជា​ឪពុក​របស់​រ៉ាជែល។

យ៉ាកុប​ក៏​មាន​កូន​ស្រី​ខ្លះ​ដែរ ប៉ុន្តែ​ព្រះ​គម្ពីរ​បាន​ចែង​ប្រាប់​តែ​អំពី​កូន​ស្រី​ម្នាក់​ទេ ដែល​ឈ្មោះ​ឌីណា។

ពេល​វេលា​បាន​មក​ដល់ ដែល​យ៉ាកុប​បាន​សម្រេច​ចិត្ត​នឹង​រើ​ចេញ​ពី​ឡាបាន់ ដើម្បី​ត្រឡប់​ទៅ​ឯ​ស្រុក​កាណាន​វិញ។ ដូច្នេះ គាត់​ក៏​ប្រមូល​រួប​រួម​គ្រួសារ​ដ៏​ធំ​របស់​គាត់ និង​ហ្វូង​ចៀម​ដ៏​ធំ​និង​ហ្វូង​គោ រួច​ក៏​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ដ៏​ឆ្ងាយ​ទៅ។

ក្រោយ​ពី​យ៉ាកុប​ហើយ​និង​គ្រួសារ​បាន​ត្រឡប់​មក​ស្រុក​កាណាន​បាន​មួយ​រយៈ​ហើយ រ៉ាជែល​ក៏​បង្កើត​បាន​កូន​ប្រុស​ម្នាក់​ទៀត។ នេះ​បាន​កើត​ឡើង​នៅ​ពេល​ដែល​គេ​កំពុង​ធ្វើ​ដំណើរ។ រ៉ាជែល​នាង​មាន​ការ​ពិបាក​សម្រាល​កូន​នោះ​ណាស់ ហើយ​នាង​ក៏​បាន​ស្លាប់​កាល​ដែល​កំពុង​តែ​សម្រាល​កូន​នោះ។ ប៉ុន្តែ ទារក​ប្រុស​មាន​សុខភាព​ល្អ។ យ៉ាកុប​បាន​ដាក់​ឈ្មោះ​វា​បេនយ៉ាមីន។

យើង​ចង់​ចាំ​ឈ្មោះ​កូន​ប្រុស​១២​នាក់​របស់​យ៉ាកុប ពីព្រោះ​សាសន៍​អ៊ីស្រាអែល​ទាំង​មូល​កើត​មក​ពី​ពួក​គេ។ តាម​ការ​ពិត កុលសម្ព័ន្ធ​ទាំង​១២​នៃ​សាសន៍​អ៊ីស្រាអែល បាន​ត្រូវ​ដាក់​ឈ្មោះ​តាម​កូន​ប្រុស​១០​នាក់​របស់​យ៉ាកុប និង​កូន​ប្រុស​២​នាក់​របស់​យ៉ូសែប។ អ៊ីសាក​បាន​រស់​នៅ​យ៉ាង​យូរ​ឆ្នាំ ក្រោយ​ពី​ក្មេង​ប្រុស​ទាំង​អស់​នេះ​បាន​កើត​មក ហើយ​គាត់​ច្បាស់​ជា​សប្បាយ​ចិត្ត​ណាស់ ដោយ​មាន​ចៅ​ប្រុស​ជា​ច្រើន​នោះ។ ប៉ុន្តែ សូម​ឲ្យ​យើង​ពិនិត្យ​មើល​ការណ៍​ដែល​បាន​កើត​ឡើង​ដល់​ចៅ​ស្រី​របស់​គាត់​ឌីណា។

លោកុប្បត្តិ ២៩:៣២​-​៣៥; ៣០:១​-​២៦; ៣៥:១៦​-​១៩; ៣៧:៣៥

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក