បញ្ជីអត្ថបទ
សប្ដាហ៍ពីថ្ងៃទី៤-១០ មិថុនា ២០១៨
៣ របៀបមានសេរីភាពដ៏ពិតប្រាកដ
សប្ដាហ៍ពីថ្ងៃទី១១-១៧ មិថុនា ២០១៨
៩ ចូរបម្រើព្រះយេហូវ៉ាដែលជាព្រះនៃសេរីភាព
មនុស្សនៅជុំវិញពិភពលោកកំពុងទាមទារឲ្យមានសេរីភាពច្រើនជាង។ តើគ្រិស្តសាសនិកគួរមានទស្សនៈយ៉ាងណាចំពោះសេរីភាព? អត្ថបទទាំងពីរនេះនឹងពន្យល់ថាសេរីភាពពិតប្រាកដជាអ្វី របៀបយើងអាចមានសេរីភាពនោះ និងរបៀបយើងអាចប្រើសេរីភាពរបស់យើងនៅឥឡូវនេះ ដើម្បីឲ្យអ្នកឯទៀតនិងខ្លួនយើងទទួលប្រយោជន៍។ សំខាន់បំផុត យើងនឹងពិចារណាអំពីរបៀបលើកកិត្ដិយសព្រះយេហូវ៉ាដែលជាព្រះនៃសេរីភាពពិតប្រាកដ។
សប្ដាហ៍ពីថ្ងៃទី១៨-២៤ មិថុនា ២០១៨
១៥ ចូរយកតម្រាប់ព្រះយេហូវ៉ាជាព្រះដែលផ្ដល់ការលើកទឹកចិត្ត
សប្ដាហ៍ពីថ្ងៃទី២៥ មិថុនា ២០១៨–ថ្ងៃទី១ កក្កដា ២០១៨
២១ ចូរលើកទឹកចិត្តគ្នាទៅវិញទៅមក«កាន់តែខ្លាំងឡើង»
ក្នុងអត្ថបទទាំងនេះ យើងនឹងរៀនថាព្រះយេហូវ៉ាតែងតែលើកទឹកចិត្តអ្នកបម្រើរបស់លោក។ យើងនឹងឃើញរបៀបដែលពួកគេបានយកតម្រាប់លោកក្នុងការលើកទឹកចិត្តអ្នកឯទៀត។ យើងនឹងយល់អំពីមូលហេតុដែលយើងត្រូវលើកទឹកចិត្តគ្នាទៅវិញទៅមកនៅឥឡូវនេះច្រើនជាងពេលមុន។
សប្ដាហ៍ពីថ្ងៃទី២-៨ កក្កដា ២០១៨
២៧ ប្អូនៗវ័យក្មេង តើប្អូនផ្ដោតអារម្មណ៍ទៅលើគោលដៅក្នុងកិច្ចបម្រើព្រះឬទេ?
ពេលប្អូនៗវ័យក្មេងផ្ដោតអារម្មណ៍ទៅលើការធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត ពួកគេមានសុភមង្គល។ អត្ថបទនេះពន្យល់អំពីមូលហេតុដែលប្អូនៗវ័យក្មេងគួរមានគោលដៅក្នុងកិច្ចបម្រើព្រះយេហូវ៉ា ហើយចាត់ទុកកិច្ចបម្រើផ្សាយថាជាអ្វីដែលសំខាន់ចាំបាច់ក្នុងជីវិត។