បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwbq អត្ថបទទី ៦០
  • តើអ្នកអាចយកឈ្នះអារម្មណ៍ខ្លាចស្លាប់តាមរបៀបណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកអាចយកឈ្នះអារម្មណ៍ខ្លាចស្លាប់តាមរបៀបណា?
  • សំណួរនិងចម្លើយពីគម្ពីរ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចម្លើយ​ពី​គម្ពីរ
  • ចូរអភិវឌ្ឍចិត្តរបស់អ្នកឲ្យកោតខ្លាចដល់ព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
  • ការសិក្សាដើម្បីស្វែងរកសេចក្ដីរីករាយក្នុងការកោតខ្លាចព្រះយេហូវ៉ា
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ការពិនិត្យមើលជំនឿមិនពិតផ្សេងៗអំពីសេចក្ដីស្លាប់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
  • ចូរកោតខ្លាចដល់ព្រះយេហូវ៉ាហើយកាន់តាមបញ្ញត្ដិទ្រង់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
មើលបន្ថែមទៀត
សំណួរនិងចម្លើយពីគម្ពីរ
ijwbq អត្ថបទទី ៦០

តើ​អ្នក​អាច​យក​ឈ្នះ​អារម្មណ៍​ខ្លាច​ស្លាប់​តាម​របៀប​ណា?

ចម្លើយ​ពី​គម្ពីរ

សេចក្ដី​ស្លាប់​ប្រៀប​ដូច​ជា​សត្រូវ​របស់​មនុស្ស។ ដូច្នេះ​ធម្មតា​ទេ​ដែល​យើង​ខ្លាច​ស្លាប់ ហើយ​យើង​ខំ​ព្យាយាម​ធ្វើ​យ៉ាង​ណា​ដើម្បី​ការ​ពារ​ជីវិត​របស់​យើង។ (​កូរិនថូស​ទី​១ ១៥:២៦​) ប៉ុន្តែ ការ​ខ្លាច​ដែល​មិន​សម​ហេតុ​សម​ផល​ចំពោះ​សេចក្ដី​ស្លាប់ និង​មាន​មូលដ្ឋាន​ពី​សេចក្ដី​បង្រៀន​មិន​ពិត​ឬ​ជំនឿ​ឆ្វេង អាច​ធ្វើ​ឲ្យ​មនុស្ស​ទៅ​«​ជា​ខ្ញុំ​បម្រើ​អស់​មួយ​ជីវិត​»​ចំពោះ​ការ​ខ្លាច​នោះ។ (​ហេប្រឺ ២:១៥​) ពេល​អ្នក​ដឹង​ការ​ពិត​អំពី​សេចក្ដី​ស្លាប់ នោះ​នឹង​ជួយ​រំដោះ​អ្នក​ពី​ការ​ខ្លាច​ស្លាប់​ដែល​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​ភាព​សប្បាយ​រីករាយ​ក្នុង​ជីវិត។—យ៉ូហាន ៨:៣២

ការ​ពិត​អំពី​សេចក្ដី​ស្លាប់

  • មនុស្ស​ស្លាប់​ឥត​ដឹង​អ្វី​ឡើយ។ (​ចម្រៀង​សរសើរ​ព្រះ ១៤៦:៤​) អ្នក​មិន​ចាំ​បាច់​ខ្លាច​ឈឺ​ចាប់​ឬ​រង​ទារុណកម្ម​ក្រោយ​ពេល​អ្នក​ស្លាប់​នោះ​ទេ ព្រោះ​គម្ពីរ​ប្រៀប​ប្រដូច​សេចក្ដី​ស្លាប់​ទៅ​នឹង​ការ​ដេក​លក់។—ចម្រៀង​សរសើរ​ព្រះ ១៣:៣; យ៉ូហាន ១១:១១​-​១៤

  • មនុស្ស​ស្លាប់​មិន​អាច​ធ្វើ​បាប​យើង​ទេ។ ទោះ​ជា​ពី​មុន​គាត់​ធ្លាប់​ជា​សត្រូវ​នឹង​យើង ហើយ​ប្រព្រឹត្ត​ដ៏​សាហាវ​មក​លើ​យើង​ក្ដី តែ​ពេល​គាត់​ស្លាប់​ទៅ​គាត់​មិន​អាច​ធ្វើ​បាប​យើង​បាន​ឡើយ។ គម្ពីរ​ចែង​ថា​៖​«​ការ​ស្អប់ និង​ការ​ច្រណែន​របស់​ពួក​គេ បាន​វិនាស​បាត់​ទៅ​ហើយ​»។—អ្នក​ទូន្មាន ៩:៦

  • សេចក្ដី​ស្លាប់​មិន​មាន​ឥទ្ធិពល​មក​លើ​យើង​រហូត​ឡើយ។ ព្រោះ​ព្រះ​នឹង​ប្រោស​មនុស្ស​ដែល​បាន​ស្លាប់ ឲ្យ​រស់​ឡើង​វិញ។—យ៉ូហាន ៥:២៨, ២៩; សកម្មភាព ២៤:១៥

  • ព្រះ​បាន​សន្យា​ថា​នឹង​មាន​គ្រា​មួយ​ដែល​«​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត​»។ (​ការ​បើក​បង្ហាញ ២១:៤​) គម្ពីរ​ចែង​អំពី​គ្រា​នោះ​ថា​៖​«​មនុស្ស​សុចរិត​នឹង​បាន​ផែន​ដី​ជា​មត៌ក ហើយ​ពួក​គេ​នឹង​រស់​នៅ​ផែន​ដី​ជា​រៀង​រហូត​»។ ពួក​គេ​នឹង​លែង​ខ្លាច​សេចក្ដី​ស្លាប់​ទៀត។—ចម្រៀង​សរសើរ​ព្រះ ៣៧:២៩

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក