បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwfq អត្ថបទទី ៤៧
  • តើតាមរបៀបណាខ្ញុំអាចក្លាយទៅជាសាក្សីព្រះយេហូវ៉ា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើតាមរបៀបណាខ្ញុំអាចក្លាយទៅជាសាក្សីព្រះយេហូវ៉ា?
  • សំណួរដែលមនុស្សជាច្រើនសួរអំពីសាក្សីព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​តាម​របៀប​ណា​ខ្ញុំ​អាច​ដឹង​ថា​ខ្ញុំ​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក?
  • តើ​កូន​ដែល​មាន​ឪពុក​ម្ដាយ​ជា​សាក្សី​ព្រះ​យេហូវ៉ា ត្រូវ​ធ្វើ​តាម​ជំហាន​ទាំង​នេះ​ឬ​ទេ?
  • ពិធីបុណ្យជ្រមុជទឹកនិងចំណងមិត្តភាពរបស់អ្នកជាមួយព្រះ
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • សូមអ្នកតាំងគោលបំណងបំរើព្រះជារៀងរហូត
    ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
  • ចូរបំពេញតម្រូវការដើម្បីទទួលបុណ្យជ្រមុជទឹកតាមបង្គាប់របស់ព្រះគ្រីស្ទ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • តើ​ការ​ជ្រមុជ​ទឹក​គឺ​ជា​អ្វី?
    សំណួរនិងចម្លើយពីគម្ពីរ
មើលបន្ថែមទៀត
សំណួរដែលមនុស្សជាច្រើនសួរអំពីសាក្សីព្រះយេហូវ៉ា
ijwfq អត្ថបទទី ៤៧
សាក្សីព្រះយេហូវ៉ាពីរនាក់កំពុងទទួលស្វាគមន៍គ្នា

តើ​តាម​របៀប​ណា​ខ្ញុំ​អាច​ក្លាយ​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា?

លោក​យេស៊ូ​បាន​រៀប​រាប់​នៅ​ម៉ាថាយ ២៨:១៩, ២០​អំពី​ជំហាន​ផ្សេង​ៗ ដើម្បី​ក្លាយ​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា។ នៅ​ក្នុង​ខ​ទាំង​នោះ​បាន​រៀប​រាប់​អំពី​អ្វី​ដែល​បុគ្គល​ម្នាក់​ត្រូវ​ធ្វើ ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត ដែល​រួម​បញ្ចូល​ការ​ធ្វើ​ជា​សាក្សី​បញ្ជាក់ ឬ​ការ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ព្រះ​យេហូវ៉ា។

ជំហាន​ទី​១: រៀន​អ្វី​ដែល​គម្ពីរ​បង្រៀន។ លោក​យេស៊ូ​បាន​បង្គាប់​អ្នក​កាន់​តាម​លោក​ឲ្យ‹បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម›លោក។ (​ម៉ាថាយ ២៨:១៩, ២០​) ពាក្យ​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​អ្នក​កាន់​តាម​»​មាន​ន័យ​ថា​«​អ្នក​រៀន​»។ ជា​ពិសេស សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​គ្រិស្ត​ក្នុង​គម្ពីរ មាន​ព័ត៌មាន​ដែល​លោក​អ្នក​ត្រូវ​ការ​ដើម្បី​ជួយ​ឲ្យ​ជីវិត​លោក​អ្នក​មាន​សុភមង្គល និង​មាន​ន័យ​ខ្លឹម​សារ។ (​ធីម៉ូថេ​ទី​២ ៣:១៦, ១៧​) យើង​ខ្ញុំ​រីករាយ​នឹង​ជួយ​បង្រៀន​លោក​អ្នក​អំពី​គម្ពីរ តាម​រយៈ​វគ្គ​សិក្សា​គម្ពីរ​ដោយ​ឥត​គិត​ថ្លៃ។—ម៉ាថាយ ១០:៧, ៨; ថែស្សាឡូនិច​ទី​១ ២:១៣

ជំហាន​ទី​២: ធ្វើ​តាម​អ្វី​ដែល​អ្នក​បាន​រៀន។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​អស់​អ្នក​ដែល​រៀន​ក៏​ត្រូវ​«​កាន់​តាម​អ្វី​ៗ​ទាំង​អស់​ដែល[​លោក​]បាន​បង្គាប់​»​ដែរ។ (​ម៉ាថាយ ២៨:២០​) នេះ​មាន​ន័យ​ថា​លោក​អ្នក​សិក្សា​គម្ពីរ​មិន​គ្រាន់​តែ​ដើម្បី​មាន​ចំណេះ​ដឹង​ប៉ុណ្ណោះ​ទេ តែ​លោក​អ្នក​ក៏​ត្រូវ​ធ្វើ​ការ​កែ​ប្រែ​របៀប​គិត​គូរ​និង​ការ​ប្រព្រឹត្ត​របស់​លោក​អ្នក​ដែរ។ (​សកម្មភាព ១០:៤២; អេភេសូរ ៤:២២​-​២៩; ហេប្រឺ ១០:២៤, ២៥​) ក្រោយ​មក អស់​អ្នក​ដែល​ធ្វើ​តាម​បង្គាប់​របស់​លោក​យេស៊ូ នឹង​ត្រូវ​ជំរុញ​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន​ក្នុង​ការ​កាន់​តាម​លោក​ដោយ​ប្រគល់​ជីវិត​របស់​ពួក​គេ​ជូន​ព្រះ​យេហូវ៉ា។—ម៉ាថាយ ១៦:២៤

ជំហាន​ទី​៣: ទទួល​ការ​ជ្រមុជ​ទឹក។ (​ម៉ាថាយ ២៨:១៩​) គម្ពីរ​បាន​ប្រៀប​ប្រដូច​ការ​ជ្រមុជ​ទឹក​ទៅ​នឹង​ការ​បញ្ចុះ​សព។ (​សូម​ពិនិត្យ​បន្ថែម រ៉ូម ៦:២​-​៤​) ពេល​បុគ្គល​ម្នាក់​ទទួល​ការ​ជ្រមុជ​ទឹក គាត់​លះ​បង់​របៀប​រស់​នៅ​ចាស់ ហើយ​ចាប់​ផ្ដើម​របៀប​រស់​នៅ​ថ្មី។ ដូច្នេះ ការ​ទទួល​ការ​ជ្រមុជ​ទឹក​របស់​លោក​អ្នក​ជា​ការ​បង្ហាញ​ជា​សាធារណៈ​ថា លោក​អ្នក​បាន​បំពេញ​ជំហាន​ទី​១​និង​ទី​២​ដែល​លោក​យេស៊ូ​បាន​រៀប​រាប់​រួច​ហើយ។ នេះ​ក៏​បង្ហាញ​ដែរ​ថា​លោក​អ្នក​កំពុង​សុំ​ព្រះ​ជួយ​ឲ្យ​លោក​អ្នក​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស។—ហេប្រឺ ៩:១៤; ពេត្រុស​ទី​១ ៣:២១

តើ​តាម​របៀប​ណា​ខ្ញុំ​អាច​ដឹង​ថា​ខ្ញុំ​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក?

សូម​និយាយ​ជា​មួយ​នឹង​អ្នក​ចាស់​ទុំ​នៅ​ក្នុង​ក្រុម​ជំនុំ។ ពួក​គាត់​នឹង​ពិគ្រោះ​ជា​មួយ​លោក​អ្នក ដើម្បី​ប្រាកដ​ថា​លោក​អ្នក​ពិត​ជា​យល់​អត្ថន័យ​នៃ​ការ​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​ដើម្បី​ប្រាកដ​ថា​លោក​អ្នក​កំពុង​ធ្វើ​តាម​អ្វី​ដែល​លោក​អ្នក​បាន​រៀន ព្រម​ទាំង​បាន​សម្រេច​ចិត្ត​ប្រគល់​ខ្លួន​ជូន​ព្រះ​ដោយ​ស្ម័គ្រ​ពី​ចិត្ត។—សកម្មភាព ២០:២៨; ពេត្រុស​ទី​១ ៥:១​-​៣

តើ​កូន​ដែល​មាន​ឪពុក​ម្ដាយ​ជា​សាក្សី​ព្រះ​យេហូវ៉ា ត្រូវ​ធ្វើ​តាម​ជំហាន​ទាំង​នេះ​ឬ​ទេ?

មែន​ហើយ។ យើង​ចិញ្ចឹម​អប់រំ​កូន​ៗ​របស់​យើង​ស្រប​«​ទៅ​តាម​ការ​ប្រៀន​ប្រដៅ​របស់​ព្រះ​យេហូវ៉ា ហើយ​បណ្ដុះ​ឲ្យ​កូន​មាន​គំនិត​ដូច​លោក​»​ដូច​គម្ពីរ​បាន​បង្គាប់។ (​អេភេសូរ ៦:៤​) ទោះ​ជា​ដូច្នោះ​ក៏​ដោយ កាល​ដែល​កូន​ៗ​ធំ​ឡើង ពួក​គេ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ថា​តើ​ពួក​គេ​ចង់​រៀន ចង់​ទទួល​យក និង​ចង់​ធ្វើ​តាម​អ្វី​ដែល​គម្ពីរ​បង្រៀន​ឬ​យ៉ាង​ណា មុន​ពួក​គេ​អាច​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក។ (​រ៉ូម ១២:២​) នៅ​ទី​បំផុត បុគ្គល​ម្នាក់​ៗ​ត្រូវ​តែ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ស្ដី​អំពី​ការ​គោរព​ប្រណិប័តន៍​ព្រះ។—រ៉ូម ១៤:១២; កាឡាទី ៦:៥

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក