បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwbq អត្ថបទទី ១៤៣
  • តើការជក់បារីគឺជាអំពើខុសឆ្គងឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើការជក់បារីគឺជាអំពើខុសឆ្គងឬទេ?
  • សំណួរនិងចម្លើយពីគម្ពីរ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចម្លើយ​ពី​គម្ពីរ
  • តើ​គម្ពីរ​ចែង​អំពី​ការ​ជក់​កញ្ឆា​ឬ​ការ​ប្រើ​ថ្នាំ​ដែល​មាន​សារធាតុ​ញៀន​សម្រាប់​ការ​កម្សាន្ត​ឬ​ទេ?
  • តើខ្ញុំគួរដឹងអ្វីខ្លះអំពីការជក់បារី?
    សំណួរយុវវ័យចង់ដឹងនិងចម្លើយដែលស្រាយចម្ងល់ ក្បាលទី១
  • បើខ្ញុំប្រើឬមិនប្រើថ្នាំជក់ តើជារឿងសំខាន់ចំព្រះឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • តើព្រះមានទស្សនៈយ៉ាងណាចំពោះការជក់បារី?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
សំណួរនិងចម្លើយពីគម្ពីរ
ijwbq អត្ថបទទី ១៤៣
ការជក់បារី

តើ​ការ​ជក់​បារី​គឺ​ជា​អំពើ​ខុស​ឆ្គង​ឬ​ទេ?

ចម្លើយ​ពី​គម្ពីរ

គម្ពីរ​មិន​បាន​រៀប​រាប់​អំពី​ការ​ជក់​បារីa ឬ​ការ​ប្រើ​ថ្នាំ​ជក់​ប្រភេទ​ផ្សេង​ៗ​ទេ។ ក៏​ប៉ុន្តែ គម្ពីរ​មាន​គោល​ការណ៍​ដែល​បង្ហាញ​ថា​ព្រះ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ប្រព្រឹត្ត​ដ៏​ស្មោក​គ្រោក និង​ការ​មាន​ទម្លាប់​មិន​ស្អាត​ស្អំ។ ដូច្នេះ ព្រះ​ចាត់​ទុក​ថា​ការ​ជក់​បារី​គឺ​ជា​អំពើ​ខុស​ឆ្គង។

  • ការ​ឲ្យ​តម្លៃ​ចំពោះ​ជីវិត។ ‹ព្រះ​ផ្ដល់​ជីវិត និង​ដង្ហើម​ដល់​មនុស្ស​គ្រប់​រូប›។ (​សកម្មភាព ១៧:២៤, ២៥​) ដោយ​សារ​ជីវិត​ជា​អំណោយ​ពី​ព្រះ យើង​មិន​គួរ​ធ្វើ​អ្វី​ដែល​អាច​កាត់​បន្ថយ​អាយុជីវិត​របស់​យើង​ទេ ដូច​ជា​ការ​ជក់​បារី​ជា​ដើម។ នៅ​ទូទាំង​ពិភព​លោក ការ​ជក់​បារី​ជា​មូលហេតុ​ចម្បង​មួយ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់។

  • ស្រឡាញ់​អ្នក​ជិត​ខាង។ ​«​អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​អ្នក​»។ (​ម៉ាថាយ ២២:៣៩​) ការ​ជក់​បារី​នៅ​ក្នុង​ចំណោម​អ្នក​ឯ​ទៀត គឺ​មិន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ឡើយ។ ពួក​អ្នក​ដែល​បាន​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ហឺត​ផ្សែង​បារី​ជា​ទៀង​ទាត់​អាច​កើត​ជំងឺ​ផ្សេង​ៗ​ដែល​មក​ពី​ការ​ជក់​បារី ច្រើន​ជាង​អ្នក​ជក់​ទៅ​ទៀត។

  • យើង​ត្រូវ​តែ​បរិសុទ្ធ។ ចូរ​«​ប្រគល់​រូប​កាយ​របស់​ខ្លួន​ជា​គ្រឿង​បូជា​ដែល​មាន​ជីវិត ក៏​បរិសុទ្ធ ហើយ​គាប់​ចិត្ត​ព្រះ​»។ (​រ៉ូម ១២:១​) ​«​ចូរ​យើង​សម្អាត​ចិត្ត​និង​កាយ​របស់​យើង​ឲ្យ​ស្អាត​ពី​អ្វី​ៗ​ទាំង​អស់​ដែល​នាំ​ឲ្យ​ស្មោក​គ្រោក ហើយ​ដោយ​កោត​ខ្លាច​ព្រះ ចូរ​យើង​ធ្វើ​ឲ្យ​សេចក្ដី​បរិសុទ្ធ​របស់​យើង​ឈាន​ទៅ​រក​ភាព​ល្អ​ឥត​ខ្ចោះ​»។ ការ​ជក់​បារី​គឺ​ខុស​ពី​ធម្មជាតិ ហើយ​មិន​បរិសុទ្ធ​ឬ​មិន​ស្អាត​ស្អំ​ទេ។ អ្នក​ជក់​បារី​ប្រើ​ថ្នាំ​ជក់​ដែល​មាន​សារធាតុ​ពុល​ដោយ​ចេតនា នោះ​នាំ​ឲ្យ​បង្ខូច​រូប​កាយ​របស់​ពួក​គេ។

តើ​គម្ពីរ​ចែង​អំពី​ការ​ជក់​កញ្ឆា​ឬ​ការ​ប្រើ​ថ្នាំ​ដែល​មាន​សារធាតុ​ញៀន​សម្រាប់​ការ​កម្សាន្ត​ឬ​ទេ?

គម្ពីរ​មិន​បាន​រៀប​រាប់​អំពី​កញ្ឆា ឬ​ថ្នាំ​ផ្សេង​ទៀត​ដែល​មាន​សារធាតុ​ញៀន​ដូច​កញ្ឆា​ទេ។ ប៉ុន្តែ គម្ពីរ​មាន​គោល​ការណ៍​ផ្សេង​ៗ​ដែល​ជួយ​យើង​យល់​ថា យើង​មិន​គួរ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​សម្រាប់​ការ​កម្សាន្ត​ទេ។ គម្ពីរ​ក៏​មាន​គោល​ការណ៍​គម្ពីរ​ផ្សេង​ទៀត​ដែរ ដូច​រៀប​រាប់​ខាង​ក្រោម​នេះ​៖

  • យើង​ត្រូវ​គ្រប់​គ្រង​សមត្ថភាព​រិះ​គិត​របស់​ខ្លួន។ ​«​អ្នក​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក . . . អស់​ពី​សមត្ថភាព​រិះ​គិត​»។ (​ម៉ាថាយ ២២:៣៧, ៣៨​) ​«​ចូរ​ដឹង​ខ្លួន​ក្នុង​គ្រប់​ការ​ទាំង​អស់​»។ (​ពេត្រុស​ទី​១ ១:១៣​) បើ​បុគ្គល​ម្នាក់​ប្រើ​ថ្នាំ​ដែល​មាន​សារធាតុ​ញៀន គាត់​មិន​អាច​គ្រប់​គ្រង​សមត្ថភាព​រិះ​គិត​របស់​គាត់​ទាំង​ស្រុង​បាន​ទេ ថែម​ទាំង​អាច​ទៅ​ជា​ញៀន​ទៀត​ផង។ ពួក​គេ​គិត​តែ​អំពី​របៀប​ដែល​អាច​មាន​ថ្នាំ​ញៀន​ទៀត និង​អំពី​ការ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​នោះ ជា​ជាង​គិត​អំពី​អ្វី​ដែល​លើក​ទឹក​ចិត្ត។—ភីលីព ៤:៨

  • ចូរ​គោរព​ច្បាប់​របស់​ពួក​អាជ្ញាធរ។ ចូរ​«​ស្ដាប់​បង្គាប់​រដ្ឋាភិបាល​និង​ពួក​អាជ្ញាធរ​ជា​អ្នក​គ្រប់​គ្រង​»។ (​ទីតុស ៣:១​) នៅ​ប្រទេស​ជា​ច្រើន មាន​ច្បាប់​តឹងរ៉ឹង​ក្នុង​ការ​ប្រើ​ប្រាស់​ថ្នាំ​ខ្លះ​ដែល​មាន​សារធាតុ​ញៀន។ បើ​យើង​ចង់​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត យើង​គួរ​ស្ដាប់​បង្គាប់​ពួក​អាជ្ញាធរ។—រ៉ូម ១៣:១

ថ្នាំ​ជក់​និង​សុខភាព​របស់​អ្នក

អង្គការ​សុខភាព​ពិភព​លោក​បាន​ប៉ាន់​ស្មានថា ជា​រៀង​រាល់​ឆ្នាំ​មនុស្ស​ប្រហែល​ជា​៦​លាន​នាក់​បាន​ស្លាប់​ដោយ​សារ​ជំងឺ​ដែល​ជាប់​ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់ រួម​បញ្ចូល​ទាំង​អ្នក​ដែល​រង​ផល​ប៉ះ​ពាល់​ពី​ផ្សែង​បារី​ចំនួន​ជាង​៦០០.០០០​នាក់។ សូម​ពិចារណា​អំពី​របៀប​ដែល​ថ្នាំ​ជក់​បង្ខូច​សុខភាព​របស់​ពួក​អ្នក​ប្រើ​ប្រាស់ និង​សុខភាព​របស់​អ្នក​ឯ​ទៀត​ដែល​នៅ​ជុំ​វិញ​ពួក​គេ។

ជំងឺ​មហា​រីក។ ផ្សែង​បារី​ផ្ទុក​សារធាតុ​គីមី​ជាង​៥០​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​មហា​រីក។ សព្វវចនាធិប្បាយ​មួយ រៀប​រាប់​ថា​«​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​ជំងឺ​មហា​រីក​សួត គេ​ជឿ​ថា​អ្នក​ជំងឺ​៩០​ភាគ​រយ​មាន​ជំងឺ​នោះ​ដោយ​សារ​ផ្សែង​បារី​»​ (​Encyclop​æ​dia Britannica​)។ ផ្សែង​បារី​អាច​បង្ក​ឲ្យ​មាន​ជំងឺ​មហា​រីក​ក្នុង​សរីរាង្គ​ផ្សេង​ៗ ដូច​ជា​មាត់ ផ្លូវ​ដង្ហើម បំពង់​អាហារ បំពង់​ក បំពង់​សំឡេង ថ្លើម លំពែង និង​ប្លោក​នោម។

ជំងឺ​ផ្លូវ​ដង្ហើម។ ផ្សែង​បារី​បង្ក​ឲ្យ​មាន​ជំងឺ​ផ្លូវ​ដង្ហើម​ដូច​ជា​ជំងឺ​រលាក​សួត​និង​គ្រុន​ផ្ដាសាយ​ធំ។ កុមារ​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ហឺត​ផ្សែង​បារី​ជា​ទៀង​ទាត់ អាច​បង្ក​ឲ្យ​មាន​ជំងឺ​ហឺត ជំងឺ​ក្អក​រ៉ាំរ៉ៃ និង​ធ្វើ​ឲ្យ​សួត​មិន​អាច​លូត​លាស់​និង​ដំណើរ​ការ​បាន​ពេញ​កម្រិត។

ជំងឺ​បេះ​ដូង។ អ្នក​ជក់​បារី​អាច​មាន​ភាគ​រយ​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ឬ​ជំងឺ​បេះ​ដូង ច្រើន​ជាង​អ្នក​ឯ​ទៀត។ ឧស្ម័ន​កាបូន​ម៉ូណូអុកស៊ីត​ក្នុង​ផ្សែង​បារី​ដែល​ចូល​តាម​សួត ងាយ​ឆ្លង​ទៅ​តាម​ចរន្ត​ឈាម ហើយ​ឧស្ម័ន​កាបូន​ម៉ូណូអុកស៊ីត​នោះ​ធ្វើ​ឲ្យ​ចំនួន​អុកស៊ីហ្ស៊ែន​នៅ​ក្នុង​រូប​កាយ​ចុះ​ទាប។ ដោយ​សារ​ចំនួន​អុកស៊ីហ្ស៊ែន​តិច​ជាង បេះ​ដូង​ត្រូវ​ខំ​ប្រឹង​ខ្លាំង​ជាង​ដើម្បី​បញ្ជូន​អុកស៊ីហ្ស៊ែន​ទៅ​ពេញ​រាង​កាយ។

ប៉ះ​ពាល់​លើ​ការ​មាន​ផ្ទៃ​ពោះ។ ស្ត្រី​ដែល​ជក់​បារី​កាល​ដែល​មាន​ផ្ទៃ​ពោះ បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ទារក​របស់​ពួក​គេ។ ទារក​អាច​កើត​មិន​គ្រប់​ខែ កើត​មិន​គ្រប់​គីឡូ ឬ​មាន​ពិការ​ភាព​តាំង​ពី​កំណើត ដូច​ជា​ឆែប​មាត់​ជា​ដើម។ ទារក​ដែល​រង​ផល​ប៉ះ​ពាល់​បែប​នេះ​ក៏​អាច​មាន​ជំងឺ​ផ្លូវ​ដង្ហើម ឬ​អាច​នាំ​ឲ្យ​ទារក​ស្លាប់​ភ្លាម​ៗ (​sudden infant death syndrome​)។

a ក្នុង​អត្ថបទ​នេះ ការ​ជក់​បារី​សំដៅ​ទៅ​លើ​ការ​ស្រូប​ផ្សែង​ពី​បារី ស៊ី​ហ្គា ឬ​ជក់​ថ្នាំ​ដោយ​ប្រើ​ខ្សៀ​រ។ ក៏​ប៉ុន្តែ​គោល​ការណ៍​ក្នុង​អត្ថបទ​នេះ ក៏​អាច​សំដៅ​ទៅ​លើ​ការ​ទំពា​ថ្នាំ​ជក់ ចុក​ថ្នាំ​ជក់ ឬ​ការ​ជក់​បារី​អេឡិចត្រូនិក​ដែល​មាន​សារធាតុ​នីកូទីន​និង​ផលិតផល​ស្រដៀង​គ្នា​ដែរ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក