បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwex អត្ថបទទី ៣
  • ពួក​គេ​បាន​ឈប់​ដើម្បី​ជួយ​ខ្ញុំ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពួក​គេ​បាន​ឈប់​ដើម្បី​ជួយ​ខ្ញុំ
  • បទពិសោធន៍របស់សាក្សីព្រះយេហូវ៉ា
  • អត្ថបទស្រដៀងគ្នា
  • «យើងនៅឯណេះហើយ! សូមចាត់យើងចុះ!»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
  • ‹យើងមិនត្រូវឈប់ព្យាយាមឡើយ›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • «ចូរពង្រឹងជំហរឲ្យមាំមួនឡើង និងមិនត្រូវរង្គោះរង្គើឡើយ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
  • តើ​ខ្ញុំ​គួរ​ឈប់​បើក​បរ​ឬ​ទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
បទពិសោធន៍របស់សាក្សីព្រះយេហូវ៉ា
ijwex អត្ថបទទី ៣
បប​អង្គុយ​លើ​រទេះ​រុញ​លើ​ផ្លូវ​ជាតិ កាល​ដែល​ប្អូន​ៗ​សាក្សី​កំពុង​ជួយ​ប្ដូរ​កង់​ឡាន​គាត់

ពួក​គេ​បាន​ឈប់​ដើម្បី​ជួយ​ខ្ញុំ

នៅ​ក្រុង​អាល់​បឺតា ប្រទេស​កាណាដា បង​ប្រុស​បប​កំពុង​បើក​បរ​ក្នុង​ល្បឿន​ប្រហែល​១០០​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ក្រោម​អាកាសធាតុ​ត្រជាក់​និង​ធ្លាក់​ខ្យល់ នោះ​កង់​ក្រោយ​ខាង​ឆ្វេង​នៃ​ឡាន​របស់​គាត់​ស្រាប់​តែ​បែក។ បប​មិន​បាន​ដឹង​ថា​កង់​ឡាន​របស់​គាត់​បាន​បែក​ទេ ដូច្នេះ​គាត់​នៅ​តែ​បន្ត​បើក​ប្រាំ​គីឡូ​ម៉ែត្រ​ទៀត​ដើម្បី​ទៅ​ដល់​ផ្ទះ។

បប​បាន​ពន្យល់​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នោះ​នៅ​ក្នុង​សំបុត្រ​ដែល​គាត់​បាន​សរសេរ​ផ្ញើ​ទៅ​សាល​ប្រជុំ​នៃ​សាក្សី​ព្រះ​យេហូវ៉ា​ថា​៖ ​«​ប្អូន​ៗ​វ័យ​ក្មេង​ប្រាំ​នាក់​ក្នុង​ឡាន​មួយ​បាន​បើក​មក​ក្បែរ​ឡាន​របស់​ខ្ញុំ ហើយ​បើក​កញ្ចក់​ប្រាប់​ខ្ញុំ​ថា​កង់​ឡាន​ខ្ញុំ​បាន​បែក​ហើយ។ យើង​បាន​ឈប់​ឡាន ហើយ​ពួក​គេ​បាន​ស្នើ​ជួយ​ប្ដូរ​កង់​ឲ្យ​ខ្ញុំ។ ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​មាន​កង់​សឺ​គួរ​និង​ឧបករណ៍​ប្ដូរ​កង់​ឬ​យ៉ាង​ណា​ទេ។ កាល​ដែល​ខ្ញុំ​កំពុង​អង្គុយ​លើ​រទេះ​រុញ​របស់​ខ្ញុំ​លើ​ផ្លូវ​ជាតិ ពួក​គេ​បាន​លូន​ចូល​ក្រោម​ឡាន​ខ្ញុំ ហើយ​រក​ឃើញ​កង់​សឺ​គួរ រួច​ប្ដូរ​កង់​ឲ្យ​ខ្ញុំ។ នៅ​ពេល​នោះ​អាកាសធាតុ​ត្រជាក់​ខ្លាំង ហើយ​ក៏​ធ្លាក់​ព្រិល​ដែរ។ ពួក​គេ​ស្លៀក​សម្លៀក​បំពាក់​ស្អាត​បាត តែ​ពួក​គេ​នៅ​តែ​សុខ​ចិត្ត​ជួយ​ខ្ញុំ។ ខ្ញុំ​ដឹង​ច្បាស់​ថា​ខ្ញុំ​មិន​អាច​អ្វី​ទាំង​នេះ​ដោយ​ខ្លួន​ឯង​បាន​ទេ។

​«​អរគុណ​ប្អូន​ៗ​សាក្សី​ប្រាំ​នាក់​ដែល​បាន​ជួយ​ខ្ញុំ។ ពួក​គេ​កំពុង​ទៅ​ជួប​មនុស្ស​ផ្សេង​ៗ​ដើម្បី​ផ្សព្វ​ផ្សាយ។ ប្អូន​ៗ​ទាំង​នេះ​ពិត​ជា​ធ្វើ​តាម​អ្វី​ដែល​ពួក​គេ​បាន​ផ្សព្វ​ផ្សាយ​មែន។ ពួក​គេ​បាន​ជួយ​សង្គ្រោះ​ខ្ញុំ​ពី​ស្ថានភាព​ដ៏​លំបាក​នោះ ហើយ​ខ្ញុំ​ពិត​ជា​ដឹង​គុណ​ពួក​គេ​ណាស់។ ប្អូន​ៗ​ទាំង​នោះ​ហាក់​ដូច​ជា​ទេវតា​នៅ​លើ​ផ្លូវ​ជាតិ​នៅ​ថ្ងៃ​នោះ​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក