បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwex អត្ថបទទី ៤
  • ប៉ូលិស​ជូន​យ៉ូសែប​ទៅ​ផ្សព្វ​ផ្សាយ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ប៉ូលិស​ជូន​យ៉ូសែប​ទៅ​ផ្សព្វ​ផ្សាយ
  • បទពិសោធន៍របស់សាក្សីព្រះយេហូវ៉ា
  • អត្ថបទស្រដៀងគ្នា
  • «តើខ្ញុំជាព្រះឬអី?»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៦
  • បងប្រុសៗរបស់យ៉ូសែបស្អប់គាត់
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • ព្រះយេហូវ៉ាមិនភ្លេចយ៉ូសែប
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • ខ្ញុំបម្រើម្នាក់បានស្តាប់បង្គាប់ព្រះ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
មើលបន្ថែមទៀត
បទពិសោធន៍របស់សាក្សីព្រះយេហូវ៉ា
ijwex អត្ថបទទី ៤
ឡាន​ប៉ូលិស

ប៉ូលិស​ជូន​យ៉ូសែប​ទៅ​ផ្សព្វ​ផ្សាយ

បើ​អ្នក​ជា​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់ សូម​ស្រមៃ​ថា​ពួក​ប៉ូលិស​បាន​ជូន​អ្នក​ទៅ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា? នេះ​គឺ​ជា​បទ​ពិសោធន៍​របស់​យ៉ូសែប​ពី​ប្រទេស​មីក្រូណេស៊ី នៅ​ឆ្នាំ​២០១៧។ គាត់​និង​សាក្សី​បី​នាក់​ទៀត​បាន​រួម​ចំណែក​ក្នុង​សកម្មភាព​ផ្សព្វ​ផ្សាយ​ពិសេស​នៅ​កោះ​ដាច់​ស្រយាល​មួយ។

នៅ​ពេល​ថ្ងៃ សាក្សី​ទាំង​បួន​នាក់​នេះ​បាន​ទៅ​ដល់​កោះ​ដែល​មាន​ប្រជាជន​ប្រហែល​៦០០​នាក់​ជាង ហើយ​មេ​ភូមិ​នៅ​កោះ​នោះ​បាន​ចេញ​មក​ស្វាគមន៍​ពួក​គាត់។ យ៉ូសែប​បាន​ពន្យល់​អ្វី​ដែល​បាន​កើត​ឡើង​បន្ទាប់​មក គាត់​និយាយ​ថា​៖​«​មេ​ភូមិ​បាន​ប្រាប់​ថា ប៉ូលិស​នៅ​ទី​នេះ​អាច​បើក​ឡាន​ជូន​ពួក​យើង​ទៅ​ផ្ទះ​នីមួយ​ៗ​ទាំង​អស់​បាន។ យើង​ពិត​ជា​ភ្ញាក់​ផ្អើល​ដែល​ពួក​គេ​ស្នើ​សុំ​ធ្វើ​ដូច្នេះ ប៉ុន្តែ​យើង​បាន​បដិសេធ​ដោយ​ការ​គោរព ដោយ​សារ​យើង​ចង់​ទៅ​លេង​មនុស្ស​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ដូច​ធម្មតា​»។

ក្រោយ​មក សាក្សី​ទាំង​នេះ​បាន​ដើរ​ទៅ​ជួប​អ្នក​ដែល​រស់​នៅ​លើ​កោះ​នោះ ហើយ​ព្យាយាម​និយាយ​ជា​មួយ​មនុស្ស​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​បាន។ ពួក​គាត់​និយាយ​ថា​៖​«​អ្នក​ដែល​រស់​នៅ​ទី​នេះ​ពិត​ជា​រាក់​ទាក់​ណាស់ ហើយ​ចាប់​អារម្មណ៍​នឹង​ដំណឹង​ដែល​យើង​ផ្សាយ។ ដូច្នេះ យើង​ចំណាយ​ពេល​យូរ​ជាង​ធម្មតា​នៅ​ផ្ទះ​នីមួយ​ៗ​»។

នៅ​ពេល​រសៀល ប៉ូលិស​បាន​ជិះ​កាត់​យ៉ូសែប​ពីរ​ដង ហើយ​ដល់​លើក​ទី​៣ ពួក​គេ​ក៏​ឈប់​ឡាន ហើយ​សួរ​យ៉ូសែប​ថា តើ​យ៉ូសែប​ចង់​ឲ្យ​ពួក​គេ​ជូន​យ៉ូសែប​និង​ក្រុម​របស់​គាត់​ទៅ​ផ្ទះ​ដែល​មិន​ទាន់​បាន​ទៅ​លេង​ឬ​ទេ? យ៉ូសែប​និយាយ​ថា​៖​«​ខ្ញុំ​ប្រាប់​ពួក​ប៉ូលិស​ថា​អត់​ទេ ប៉ុន្តែ​ពួក​គេ​ប្រកែក​ថា‹បង​នៅ​សល់​ពេល​តែ​បន្តិច​ទេ ដូច្នេះ​យើង​នឹង​ជូន​បង​ទៅ​ផ្ទះ​ដែល​មិន​ទាន់​បាន​ទៅ›។ ខ្ញុំ​ពិបាក​បដិសេធ​នឹង​ពួក​គេ​ម្ដង​ទៀត ដោយ​សារ​នៅ​មាន​ផ្ទះ​ច្រើន​គួរ​សម​ដែរ ដែល​យើង​មិន​ទាន់​បាន​ទៅ។ កាល​ដែល​យើង​ទៅ​ដល់​ផ្ទះ​នីមួយ​ៗ ពួក​គេ​បាន​ប្រាប់​ខ្ញុំ​អំពី​ឈ្មោះ​របស់​ម្ចាស់​ផ្ទះ ហើយ​ថា​បើ​គោះ​ទ្វារ​តែ​គ្មាន​អ្នក​ណា​បើក​ទ្វារ​ឲ្យ នោះ​ពួក​គេ​នឹង​ចុច​ស៊ីផ្លេ​ដើម្បី​ឲ្យ​ម្ចាស់​ផ្ទះ​ឮ​»។

គាត់​បន្ថែម​ទៀត​ថា​៖​«​ដោយ​មាន​ជំនួយ​ពី​ប៉ូលិស​នៅ​ទី​នោះ យើង​អាច​ទៅ​លេង​ផ្ទះ​ទាំង​អស់​បាន។ យើង​បាន​ជូន​សៀវភៅ​ជា​ច្រើន​ដល់​ម្ចាស់​ផ្ទះ ហើយ​ណាត់​ជួប​អស់​អ្នក​ដែល​ចាប់​អារម្មណ៍​នៅ​ពេល​ក្រោយ​»។

ប៉ូលិស​បាន​ប្រាប់​យ៉ូសែប​ថា​ពួក​គេ​«​ពិត​ជា​ចូល​ចិត្ត​ប្រាប់​ដំណឹង​ល្អ​ណាស់​»។ នៅ​ពេល​ថ្ងៃ​លិច សាក្សី​មួយ​ក្រុម​នេះ​បាន​ចាក​ចេញ​ពី​កោះ​នោះ ហើយ​ពួក​ប៉ូលិស​បាន​ឈរ​នៅ​ឆ្នេរ​បក់​ដៃ​លា​ពួក​គាត់​ដោយ​ស្នាម​ញញឹម ទាំង​កាន់​សៀវភៅ​ផ្សេង​ៗ​ដែល​សាក្សី​បាន​ចែក​ដល់​ពួក​គេ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក